| បណិ្ឌត យង់ ពៅ៖ កម្ពុជា មិនអាចរារែកក្នុងការធ្វើពិពិធកម្មវិស័យយោធា និងបំពាក់យុទ្ធោបករណ៍ទំនើបដើម្បីការពារអធិបតេយ្យឡើយ! |
|
| ចុះថ្ងៃទី: 25-08-2026, 02:23 PM, ចំនួនអ្នកអានៈ 28ដង |
|
|
រាជធានីភ្នំពេញ៖តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញលិខិតតវ៉ា ឱ្យភាគីថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្ដែងនិងពិនិត្យមើលសកម្មភាពដែលភាគីថៃនៅតែបន្តរំលោភបំពានមកលើអធិបតេយ្យភាពកម្ពុជា នៅក្រោយបទឈប់បាញ់ចូលជាធរមាន។
មកទល់ពេលនេះ ភាគីថៃនៅតែបន្តសាងសង់សំណង់រឹង និងហេដ្ឋារចនាសម្ព័ន្ធលើទឹកដីខ្មែរដែលយោធាថៃ បានកាន់កាប់នៅក្រោយបទឈប់បាញ់ ដែលជាការរំលោភបំពានធ្ងន់ធ្ងរលើការព្រមព្រៀងសន្តិភាពនិងបទឈប់បាញ់រវាងភាគីទាំងពីរ។
ទោះជាយ៉ាងណាយើងឃើញថា ថៃនៅតែបន្តព្យាយាមប្រែក្លាយស្ថានភាពនៅតាមបណ្ដោយព្រំដែនឱ្យលេចឡើងនូវរបងថ្ម បន្តជីកប្រឡាយ ដាក់ទូរកុងតឺន័រ និងរាយបន្លាលួស នៅតំបន់ព្រំដែនមួយចំនួនដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា បើទោះបីជាកន្លងមក អ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានរាយការណ៍និងអំពាវនាវឱ្យភាគីបញ្ឈប់ការឈ្លានពាននិងរារាំងមិនឱ្យពលរដ្ឋកម្ពុជាវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនក្ដី។
បើតាមលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា នៅចំពោះមុខសកម្មភាពដ៏គឃ្លើន និងឥតញញើតក្រែងនឹងច្បាប់អន្តរជាតិពីសំណាក់ភាគីថៃ ក្រៅតែពីត្រូវបន្តប្រឹងប្រែងលើសមរភូមិការទូត ព័ត៌មាន និងយន្តការច្បាប់អន្តរជាតិ ដោយកសាងមូលដ្ឋានឯកសារបញ្ជាក់ពីអង្គហេតុទាំងឡាយដែលថៃបានរំលោភអធិបតេយ្យ និងប្រមែប្រមូលនូវរាល់ភស្តុតាងប្រឆាំងនឹងទង្វើឈ្លានពានរបស់ថៃ កម្ពុជាត្រូវតែខិតខំធ្វើពិពិធកម្មយោធា ដោយឆន្ទៈមោះមុត ដើម្បីមានតុល្យភាព និងសមាមាត្រក្នុងកិច្ចការពារអធិបតេយ្យជាតិរបស់ខ្លួន។
លោកបណ្ឌិត បានបន្ថែមថា៖ «នៅចំពោះការប្រឈមមុខ អំពីការរំលោភបំពានដែនអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់ប្រទេសជិតខាង កម្ពុជាមិនអាចរារែក ឬ មានភាពយឺតយ៉ាវក្នុងការធ្វើទំនើបកម្មវិស័យការពាររបស់ខ្លួន ដោយសារតែបារម្ភចំពោះការលើកឡើងពីភាគីណាមួយនោះឡើយ»។
បើតាមលោកបណ្ឌិត ការដែលប្រទេសថៃ នៅតែបន្តរំលោភច្បាប់អន្តរជាតិដោយងងើល ដូចបច្ចុប្បន្ននេះ គឺដោយសារថៃ បានប្រមាថលើកម្លាំងការពារជាតិរបស់កម្ពុជា។ ហេតុនេះហើយ កម្ពុជាត្រូវតែកសាងវិស័យការពារជាតិរបស់ខ្លួនក្នុងកម្រិតមួយ ដែលអាចទប់ទល់នឹងការការបំពារបំពានរបស់ភាគីថៃបាន។ ការពង្រឹងវិស័យការពារជាតិ គប្បីត្រូវធ្វើឡើងឱ្យស្របទៅនឹងឆន្ទៈជាតិ តម្រូវការការពារជាតិជាក់ស្ដែង ពិសេសស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
ជាការពិតណាស់ ចំពោះតំបន់ ឬ ទីតាំងដែលថៃបានរំលោភបំពាននិងកាន់កាប់ដោយខុសច្បាប់ មិនអាចក្លាយជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិថ្មីរវាងប្រទេសកម្ពុជានិងថៃបាននោះឡើយ។ ព្រំដែនកម្ពុជា-ថៃ អាចក្លាយជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិថ្មីបាន ល្គឹកណាក្រុមការងារបច្ចេកទេសកិច្ចការព្រំដែនប្រទេសទាំង២ បានចុះវាស់វែងដោយផ្ទាល់និងព្រមព្រៀងឯកភាពជាមួយគ្នាជាក់លាក់ ដោយផ្អែកលើផែនទីបារាំង-សៀម ដែលជាឧបសម្ព័ន្ធនៃអនុសញ្ញា និងសន្ធិសញ្ញាកំណត់ព្រំដែនរវាងបារាំង-សៀម និងកំណត់ហេតុបោះបង្គោលព្រំដែនរវាងបារាំងនិងសៀម ទាំង៧៤បង្គោលជាដើម ដែលឯកសារគតិយុត្តិទាំងនេះសុទ្ធតែមានចែងយ៉ាងច្បាស់នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ (MoU២០០០)។
សម្រាប់លោកបណ្ឌិត យង់ ពៅ លុះត្រាតែក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរ បានចុះវាស់វែងជាក់ស្ដែង ដោយមានការឯកភាពជាលាយលក្ខណ៍អក្សរ ស្របតាមអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងដែលស្របតាមខ្លឹមសារដែលមានចែងនៅក្នុងសេចក្ដីប្រកាសរួមស្ដីពីបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នោះ ទើបអាចត្រូវបានយកជាការបាន។
រាល់ទីតាំងទាំងឡាយណា ដែលសៀមបានទន្ទ្រានកាន់កាប់ដោយកម្លាំង ឬ ដោយទិដ្ឋភាពផ្សេងៗទៀតដោយខុសច្បាប់ នឹងមិនអាចក្លាយទៅជាព្រំដែនផ្លូវការរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ បានជាដាច់ខាត ព្រោះបើព្រំដែនរវាងរដ្ឋនឹងរដ្ឋ អាចត្រូវបានផ្លាស់ប្ដូរតាមចិត្តបានដោយកម្លាំងយោធា នោះពិភពលោកទាំងមូលនឹងក្លាយទៅជាអនាធិបតេយ្យ និងបាត់បង់សណ្ដាប់ធ្នាប់ទាំងស្រុង ខណៈដែលកម្ពុជានិងថៃ មានឯកសារគតិយុត្តិអន្តរជាតិ ដែលបានកំណត់យ៉ាងច្បាស់រួចស្រេចទៅហើយ។
លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់លម្អិតថា ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិដែលកំណត់ដោយអនុសញ្ញានិងសន្ធិសញ្ញា ដែលមានតម្លៃទាំងក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រនិងច្បាប់អន្តរជាតិ ដែលនៅរង់ចាំតែការចុះវាស់វែងដោយក្រុមការងារបច្ចេកទេសវាស់វែងព្រំដែននៃប្រទេសទាំងពីរ ដើម្បីកំណត់នៅលើផែនដីជាក់ស្ដែងប៉ុណ្ណោះ។ អ្នកវិទ្យាសាស្រ្តនយោបាយរូបនេះ បានសង្កត់ធ្ងន់ថា នៅក្នុងពិភពលោកនាសម័យទំនើបនេះ គេមិនអាចកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋដោយសកម្មភាពយោធា ឬមហិច្ឆតាឈ្លានពានឥតដែនកំណត់របស់រដ្ឋណាមួយបានជាដាច់ខាត៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:32 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវចំនួនបីខ្សែរ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងចំនួន២ គឺក្រសួងសាធារណការនិងដឹកជញ្ជូន និងក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:30 PM, ចំនួនអ្នកអានៈ 28ដង
ខេត្តក្រចេះ៖ការជំរុញធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ក្នុងស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ហើយលោកក៏បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:26 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះវីដេអូមួយ ជាការរៀបរាប់ទាំងទឹកភ្នែករបស់ស្ត្រីរងគ្រោះម្នាក់ ដែលត្រូវបានជនខិលខូចល្បួងជួលឱ្យទៅបើកគណនីធនាគារជាថ្នូរនឹងប្រាក់កម្រៃ ២០ ម៉ឺនរៀល ដោយសារតែជីវភាពខ្វះខាតនិងមានជំងឺប្រចាំកាយ។
ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:23 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញលិខិតតវ៉ា ឱ្យភាគីថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្ដែងនិងពិនិត្យមើលសកម្មភាពដែលភាគីថៃនៅតែបន្តរំលោភបំពានមកលើអធិបត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:20 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះ រំពឹងថានឹងមានការចូលរួមពីប្រតិភូអន្តរជាតិចំនួន ៤០ក្រុមហ៊ុន ស្តង់ពិព័រណ៍ប្រមាណ ៥០០ និងអ្នកទិញចំនួន ២៦០ក្រុមហ៊ុន។ ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ក៏នឹងរៀបចំ «វេទិកាបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាម» ដើម្បីជំរុញលំហូរទេសចរវៀតណាម និងទេសចរអន្តរជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:16 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖លោកអំពាវនាវបែបនេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ ដែលរៀបចំ ដោយនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ នៅរោងហ្វេប៊ល (Fable Cinema)។
លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:14 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖លោក សុខ តុងហួរ បានឱ្យដឹងថា ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រូបលោកមិនទាន់មានគោលដៅច្បាស់លាស់ថា តើត្រូវបន្តការសិក្សាជំនាញអ្វីឡើយ។ ប៉ុន្តែបន្ទាប់ពីបានស្វែងយល់បន្ថែមអំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងឃើញថា មានជំនាញជាច្រើនសម្រាប់ជ្រើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:11 PM, ចំនួនអ្នកអានៈ 4ដង
វ៉ាក់សាំងដែលមានឈ្មោះថា intismeran autogene គឺមានលក្ខណៈខុសពីវ៉ាក់សាំងទូទៅ។ ជំនួសឱ្យការទប់ស្កាត់បង្ការជំងឺមហារីកតែម្តង វាត្រូវបានរចនាឡើង ដើម្បីជួយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ឱ្យវាយប្រហារកោសិកាមហារីក បន្ទាប់ពីដុំសាច់ត្រូវបានវះកាត់យកចេញ។ ម៉្យាងវិញទៀត វ៉ាក់សាំងនេះរចនាឡើង សម្រាប់អ្នកជំងឺម្នាក់ៗជាព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 12:27 PM, ចំនួនអ្នកអានៈ 25ដង
ខេត្តក្រចេះ៖ ការបញ្ជាក់បែបនេះ របស់សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 12:25 PM, ចំនួនអ្នកអានៈ 6ដង
ខេត្តក្រចេះ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅខេត្តផ្សេងៗឥឡូវ មានខ្លះគេដាក់នាគ មានខ្លះគេដាក់សេះសមុទ្រ ដូចកែបអីមានក្ដាម [...] យើងទាក់ទាញទៅមានអីខេត្តជាប់សមុទ្រហើយ នៅកោះកុងមាន ឃុនឆាងឃុនផែន អីចឹងទៅនៅកំពតមានឆ្នេរសិប្បនិមិត្តអីចឹងទៅ»។
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 12:18 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះនិស្សិតជ័យលាភីទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តផ្តល់អាហារូបករណ៍ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 12:10 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តក្រចេះ៖នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 11:51 AM, ចំនួនអ្នកអានៈ 23ដង
កាលពីសប្តាហ៍មុន អាជ្ញាធរអ៉ីស្រាអែលបានបើកការដេញថ្លៃសាងសង់ផ្ទះជាង ១ ២០០ខ្នង នៅក្នុងតំបន់ West Bank បង្កឱ្យមានការថ្កោលទោសពីសំណាក់បារាំង អ៉ីតាលី ព្រីនថេន និងអាល្លឺម៉ង់។ គម្រោង E1 ដែលអ៉ីស្រាអែលបានអនុម័តឆ្នាំមុន នឹងខណ្ឌចែកតំបន់ East Jerusalem ចេញពីតំបន់ West Bank ថែមទៀត។ តំបន់ East Jerusalem ត្រូវបានអ៉ីស្រាអែលកាន់កាប់ និងបញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 11:49 AM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖ កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងដើម្បីបើកវេទិកាពិភាក្សាជាន់ខ្ពស់រវាងសមាជិករដ្ឋសភា និងភាគីពាក់ព័ន្ធ ដើម្បីជំរុញនិងលើកកម្ពស់ការវិនិយោគ ប្រកបដោយការទទួលខុសត្រូវក្នុងប្រព័ន្ធកសិកម្ម និងស្បៀងអាហារ ស្របតាមគោលការណ៍ណែនាំថ្នាក់តំបន់ (ASEAN RAI/អាស៊ានរ៉ាយ) និងគោលការណ៍ពិភពលោក (CFS-RAI)។
កម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 11:42 AM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ស
 ព័ត៌មានលម្អិត
|
|
|