រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលហុងគ្រី រដ្ឋាភិបាលសាធារណរដ្ឋឆែក និងសហភាពអឺរ៉ុប
ចុះថ្ងៃទី: 25-08-2026, 12:18 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះនិស្សិតជ័យលាភីទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តផ្តល់អាហារូបករណ៍ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលហុងគ្រី និងរដ្ឋាភិបាលសាធារណរដ្ឋឆែក ព្រមទាំងនិស្សិតជ័យលាភីអាហារូបករណ៍អនុបណ្ឌិតរួមសហភាពអឺរ៉ុប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិតជ័យលាភីជាច្រើនរូប នៅទីស្ដីការក្រសួង។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីសាវតា បេសកកម្ម តួនាទី រចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច ក្នុងការចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងភាពស្អាតស្អំ និងបានចែករំលែកបទពិសោធផ្ទាល់ខ្លួនដ៏មានតម្លៃក្នុងអំឡុងពេលដែលលោករដ្ឋមន្រ្តី បានសិក្សានៅក្រៅប្រទេស ព្រមទាំងបានផ្តល់នូវអនុសាសន៍ និងមតិផ្តាំផ្ញើដល់និស្សិតទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ រក្សាឱ្យបាននូវសាមគ្គីភាព វិន័យល្អ សីលធម៌ និងសេចក្ដីថ្លៃថ្នូរ នៅពេលបំពេញការសិក្សា ជាពិសេសត្រូវធ្វើជាទូតសុឆន្ទៈតំណាងឱ្យកម្ពុជាក្នុងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ សូមជម្រាបជូនថា យុទ្ធសាស្ត្រ «ព៤ជ៤»សំដៅដល់ការពង្រឹងការងារស្នូលចំនួន៤ ។ «ព៤» រួមមាន៖(១)ពង្រឹងការងារអធិការកិច្ច (២)ពង្រឹងការងារដោះស្រាយបណ្តឹង (៣)ពង្រឹងការងារតាមដានការអនុវត្តច្បាប់ និង (៤)ពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់ និងវេទិកាសាធារណៈ និង សំដៅដល់ការជំរុញការងារគាំទ្រចំនួន៤ ។ និង«ជ៤» រួមមាន៖ (១)ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត (២)ជំរុញនិងបង្កើនសមត្ថភាពស្ថាប័ន (៣)ជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ និង(៤)ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ជារួមយុទ្ធសាស្ត្រ «ព៤ជ៤» នេះ ត្រូវបានរៀបចំឡើង ប្រកបដោយការគិតគូរគ្រប់ជ្រុងជ្រោយ ដែលមានលក្ខណៈប្រទាក់ក្រឡាដោយកំណត់យ៉ាងច្បាស់នូវគោលដៅយុទ្ធសាស្ត្រ វិធានការគន្លឹះ និងសកម្មភាពអាទិភាពសំខាន់ៗផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-08-2026, 02:32 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវចំនួនបីខ្សែរ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងចំនួន២ គឺក្រសួងសាធារណការនិងដឹកជញ្ជូន និងក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:30 PM, ចំនួនអ្នកអានៈ​ 8ដង
ខេត្តក្រចេះ៖ការជំរុញធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ក្នុងស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ហើយលោកក៏បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:26 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះវីដេអូមួយ ជាការរៀបរាប់ទាំងទឹកភ្នែករបស់ស្ត្រីរងគ្រោះម្នាក់ ដែលត្រូវបានជនខិលខូចល្បួងជួលឱ្យទៅបើកគណនីធនាគារជាថ្នូរនឹងប្រាក់កម្រៃ ២០ ម៉ឺនរៀល ដោយសារតែជីវភាពខ្វះខាតនិងមានជំងឺប្រចាំកាយ។ ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:23 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញលិខិតតវ៉ា ឱ្យភាគីថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្ដែងនិងពិនិត្យមើលសកម្មភាពដែលភាគីថៃនៅតែបន្តរំលោភបំពានមកលើអធិបត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:20 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះ រំពឹងថានឹងមានការចូលរួមពីប្រតិភូអន្តរជាតិចំនួន ៤០ក្រុមហ៊ុន ស្តង់ពិព័រណ៍ប្រមាណ ៥០០ និងអ្នកទិញចំនួន ២៦០ក្រុមហ៊ុន។ ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ក៏នឹងរៀបចំ «វេទិកាបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាម» ដើម្បីជំរុញលំហូរទេសចរវៀតណាម និងទេសចរអន្តរជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:16 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖លោកអំពាវនាវបែបនេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ ដែលរៀបចំ ដោយនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ នៅរោងហ្វេប៊ល (Fable Cinema)។ លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:14 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖លោក សុខ តុងហួរ បានឱ្យដឹងថា ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រូបលោកមិនទាន់មានគោលដៅច្បាស់លាស់ថា តើត្រូវបន្តការសិក្សាជំនាញអ្វីឡើយ។ ប៉ុន្តែបន្ទាប់ពីបានស្វែងយល់បន្ថែមអំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងឃើញថា មានជំនាញជាច្រើនសម្រាប់ជ្រើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:11 PM, ចំនួនអ្នកអានៈ​ 0ដង
វ៉ាក់សាំងដែលមានឈ្មោះថា intismeran autogene គឺមានលក្ខណៈខុសពីវ៉ាក់សាំងទូទៅ។ ជំនួសឱ្យការទប់ស្កាត់បង្ការជំងឺមហារីកតែម្តង វាត្រូវបានរចនាឡើង ដើម្បីជួយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ឱ្យវាយប្រហារកោសិកាមហារីក បន្ទាប់ពីដុំសាច់ត្រូវបានវះកាត់យកចេញ។ ម៉្យាងវិញទៀត វ៉ាក់សាំងនេះរចនាឡើង សម្រាប់អ្នកជំងឺម្នាក់ៗជាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 12:27 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តក្រចេះ៖ ការបញ្ជាក់បែបនេះ របស់សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 12:25 PM, ចំនួនអ្នកអានៈ​ 6ដង
ខេត្តក្រចេះ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅខេត្តផ្សេងៗឥឡូវ មានខ្លះគេដាក់នាគ មានខ្លះគេដាក់សេះសមុទ្រ ដូចកែបអីមានក្ដាម [...] យើងទាក់ទាញទៅមានអីខេត្តជាប់សមុទ្រហើយ នៅកោះកុងមាន ឃុនឆាងឃុនផែន អីចឹងទៅនៅកំពតមានឆ្នេរសិប្បនិមិត្តអីចឹងទៅ»។ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 12:18 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះនិស្សិតជ័យលាភីទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តផ្តល់អាហារូបករណ៍ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 12:10 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តក្រចេះ៖នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 11:51 AM, ចំនួនអ្នកអានៈ​ 23ដង
កាលពីសប្តាហ៍មុន អាជ្ញាធរអ៉ីស្រាអែលបានបើកការដេញថ្លៃសាងសង់ផ្ទះជាង ១ ២០០ខ្នង នៅក្នុងតំបន់ West Bank បង្កឱ្យមានការថ្កោលទោសពីសំណាក់បារាំង អ៉ីតាលី ព្រីនថេន និងអាល្លឺម៉ង់។ គម្រោង E1 ដែលអ៉ីស្រាអែលបានអនុម័តឆ្នាំមុន នឹងខណ្ឌចែកតំបន់ East Jerusalem ចេញពីតំបន់ West Bank ថែមទៀត។ តំបន់ East Jerusalem ត្រូវបានអ៉ីស្រាអែលកាន់កាប់ និងបញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 11:49 AM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងដើម្បីបើកវេទិកាពិភាក្សាជាន់ខ្ពស់រវាងសមាជិករដ្ឋសភា និងភាគីពាក់ព័ន្ធ ដើម្បីជំរុញនិងលើកកម្ពស់ការវិនិយោគ ប្រកបដោយការទទួលខុសត្រូវក្នុងប្រព័ន្ធកសិកម្ម និងស្បៀងអាហារ ស្របតាមគោលការណ៍ណែនាំថ្នាក់តំបន់ (ASEAN RAI/អាស៊ានរ៉ាយ) និងគោលការណ៍ពិភពលោក (CFS-RAI)។ កម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 11:42 AM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 811 នាក់
ម្សិលមិញ : 1643 នាក់
សរុបទាំងអស់ : 11455009 នាក់