| ក្រសួងទេសចរណ៍ ពិភាក្សាការងារជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារបន្ត |
|
| ចុះថ្ងៃទី: 25-08-2026, 11:42 AM, ចំនួនអ្នកអានៈ 25ដង |
|
|
រាជធានីភ្នំពេញ៖ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការអប់រំ យុវជន កីឡា វប្បធម៌ សាសនា វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នៅវិមានរដ្ឋសភា។
កិច្ចប្រជុំមានការចូលរួមពី លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការទី៧ និងគណៈកម្មការជំនាញនានានៃរដ្ឋសភា ព្រមទាំងគណៈប្រតិភូក្រសួងទេសចរណ៍ ដែលមានលោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ថ្នាក់ដឹកនាំ ថ្នាក់អគ្គនាយក និងប្រធាននាយកដ្ឋាន សរុបចំនួន ៨២រូប។
ក្នុងឱកាសនោះ លោក ហួត ហាក់ បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទូទៅនៃវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្ហាញពីកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាពការងារ និងសមិទ្ធផលដែលសម្រេចបានកន្លងមក។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីបញ្ហាប្រឈមដែលបណ្តាលមកពីកត្តាខាងក្នុង និងខាងក្រៅ ព្រមទាំងកាលានុវត្តភាពថ្មីៗដែលអាចជួយគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍។ ជាមួយគ្នានេះ ក្រសួងក៏បានដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីពង្រឹងភាពធន់ និងរក្សាភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។
លោក ហួត ហាក់ ក៏បានជម្រាបជូនអំពីវិធានការអន្តរាគមន៍ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ដើម្បីស្តារ និងជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៦ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានដាក់ចេញវិធានការចំនួន ១១ជុំ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។
ដោយឡែក រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានបន្តដាក់ចេញវិធានការអន្តរាគមន៍ចំនួន ១១ទៀត ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ ឱ្យកាន់តែមានភាពធន់ទប់ទល់នឹងវិបត្តិ រក្សាភាពប្រកួតប្រជែង ពង្រឹងទំនុកចិត្ត និងបង្កើនភាពជឿជាក់លើវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងឡើង។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានលើកឡើងថា វិស័យទេសចរណ៍ជាវិស័យដែលមានភាពប្រទាក់ក្រឡា និងត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
ក្នុងន័យនេះ ក្រសួងទេសចរណ៍បានដាក់ចេញសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការចំនួន ៦ រួមមាន កិច្ចសហប្រតិបត្តិការជាមួយអន្តរក្រសួង និងស្ថាប័ននៅថ្នាក់ជាតិ កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនក្នុងស្រុក និងក្រៅស្រុក កិច្ចសហប្រតិបត្តិការអន្តរជាតិ កិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន អ្នកផលិតមាតិកា Influencers និង KOLs ព្រមទាំងការចូលរួមពីបុគ្គលម្នាក់ៗ។
ជាការឆ្លើយតប លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានក្នុងវិស័យទេសចរណ៍ ក្រោមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវរបស់ លោក ហួត ហាក់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍។
ទន្ទឹមនេះ អង្គប្រជុំបានទទួលស្គាល់ និងកត់សម្គាល់នូវបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះក្នុងវិស័យទេសចរណ៍ ព្រមទាំងបានឯកភាពលើយុទ្ធសាស្ត្រគន្លឹះ និងទិសដៅការងារដែលក្រសួងទេសចរណ៍បានដាក់ចេញ។
អង្គប្រជុំក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់ក្រសួងទេសចរណ៍យកទៅកែលម្អ និងសម្រួចផែនការសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅជំរុញវិស័យទេសចរណ៍ឱ្យបន្តដើរតួនាទីជាចន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:32 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវចំនួនបីខ្សែរ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងចំនួន២ គឺក្រសួងសាធារណការនិងដឹកជញ្ជូន និងក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:30 PM, ចំនួនអ្នកអានៈ 2ដង
ខេត្តក្រចេះ៖ការជំរុញធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ក្នុងស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ហើយលោកក៏បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:26 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះវីដេអូមួយ ជាការរៀបរាប់ទាំងទឹកភ្នែករបស់ស្ត្រីរងគ្រោះម្នាក់ ដែលត្រូវបានជនខិលខូចល្បួងជួលឱ្យទៅបើកគណនីធនាគារជាថ្នូរនឹងប្រាក់កម្រៃ ២០ ម៉ឺនរៀល ដោយសារតែជីវភាពខ្វះខាតនិងមានជំងឺប្រចាំកាយ។
ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:23 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញលិខិតតវ៉ា ឱ្យភាគីថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្ដែងនិងពិនិត្យមើលសកម្មភាពដែលភាគីថៃនៅតែបន្តរំលោភបំពានមកលើអធិបត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:20 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះ រំពឹងថានឹងមានការចូលរួមពីប្រតិភូអន្តរជាតិចំនួន ៤០ក្រុមហ៊ុន ស្តង់ពិព័រណ៍ប្រមាណ ៥០០ និងអ្នកទិញចំនួន ២៦០ក្រុមហ៊ុន។ ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ក៏នឹងរៀបចំ «វេទិកាបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាម» ដើម្បីជំរុញលំហូរទេសចរវៀតណាម និងទេសចរអន្តរជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:16 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖លោកអំពាវនាវបែបនេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ ដែលរៀបចំ ដោយនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ នៅរោងហ្វេប៊ល (Fable Cinema)។
លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:14 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖លោក សុខ តុងហួរ បានឱ្យដឹងថា ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រូបលោកមិនទាន់មានគោលដៅច្បាស់លាស់ថា តើត្រូវបន្តការសិក្សាជំនាញអ្វីឡើយ។ ប៉ុន្តែបន្ទាប់ពីបានស្វែងយល់បន្ថែមអំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងឃើញថា មានជំនាញជាច្រើនសម្រាប់ជ្រើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:11 PM, ចំនួនអ្នកអានៈ 0ដង
វ៉ាក់សាំងដែលមានឈ្មោះថា intismeran autogene គឺមានលក្ខណៈខុសពីវ៉ាក់សាំងទូទៅ។ ជំនួសឱ្យការទប់ស្កាត់បង្ការជំងឺមហារីកតែម្តង វាត្រូវបានរចនាឡើង ដើម្បីជួយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ឱ្យវាយប្រហារកោសិកាមហារីក បន្ទាប់ពីដុំសាច់ត្រូវបានវះកាត់យកចេញ។ ម៉្យាងវិញទៀត វ៉ាក់សាំងនេះរចនាឡើង សម្រាប់អ្នកជំងឺម្នាក់ៗជាព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 12:27 PM, ចំនួនអ្នកអានៈ 24ដង
ខេត្តក្រចេះ៖ ការបញ្ជាក់បែបនេះ របស់សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 12:25 PM, ចំនួនអ្នកអានៈ 6ដង
ខេត្តក្រចេះ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅខេត្តផ្សេងៗឥឡូវ មានខ្លះគេដាក់នាគ មានខ្លះគេដាក់សេះសមុទ្រ ដូចកែបអីមានក្ដាម [...] យើងទាក់ទាញទៅមានអីខេត្តជាប់សមុទ្រហើយ នៅកោះកុងមាន ឃុនឆាងឃុនផែន អីចឹងទៅនៅកំពតមានឆ្នេរសិប្បនិមិត្តអីចឹងទៅ»។
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 12:18 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះនិស្សិតជ័យលាភីទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តផ្តល់អាហារូបករណ៍ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 12:10 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តក្រចេះ៖នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 11:51 AM, ចំនួនអ្នកអានៈ 23ដង
កាលពីសប្តាហ៍មុន អាជ្ញាធរអ៉ីស្រាអែលបានបើកការដេញថ្លៃសាងសង់ផ្ទះជាង ១ ២០០ខ្នង នៅក្នុងតំបន់ West Bank បង្កឱ្យមានការថ្កោលទោសពីសំណាក់បារាំង អ៉ីតាលី ព្រីនថេន និងអាល្លឺម៉ង់។ គម្រោង E1 ដែលអ៉ីស្រាអែលបានអនុម័តឆ្នាំមុន នឹងខណ្ឌចែកតំបន់ East Jerusalem ចេញពីតំបន់ West Bank ថែមទៀត។ តំបន់ East Jerusalem ត្រូវបានអ៉ីស្រាអែលកាន់កាប់ និងបញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 11:49 AM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖ កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងដើម្បីបើកវេទិកាពិភាក្សាជាន់ខ្ពស់រវាងសមាជិករដ្ឋសភា និងភាគីពាក់ព័ន្ធ ដើម្បីជំរុញនិងលើកកម្ពស់ការវិនិយោគ ប្រកបដោយការទទួលខុសត្រូវក្នុងប្រព័ន្ធកសិកម្ម និងស្បៀងអាហារ ស្របតាមគោលការណ៍ណែនាំថ្នាក់តំបន់ (ASEAN RAI/អាស៊ានរ៉ាយ) និងគោលការណ៍ពិភពលោក (CFS-RAI)។
កម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 11:42 AM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ស
 ព័ត៌មានលម្អិត
|
|
|