ចង់មានជំនាញច្បាស់លាស់ និងឆាប់ទទួលបានឱកាសការងារ សិស្សជំនាញវិស្វកម្មអគ្គិសនី នៅវិទ្យាស្ថាន NIEI ណែនាំសិស្សទើបចប់បាក់ឌុបពិចារណាចូលរៀន TVET
ចុះថ្ងៃទី: 25-08-2026, 02:14 PM, ចំនួនអ្នកអានៈ 2ដង
រាជធានីភ្នំពេញ៖លោក សុខ តុងហួរ បានឱ្យដឹងថា ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រូបលោកមិនទាន់មានគោលដៅច្បាស់លាស់ថា តើត្រូវបន្តការសិក្សាជំនាញអ្វីឡើយ។ ប៉ុន្តែបន្ទាប់ពីបានស្វែងយល់បន្ថែមអំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងឃើញថា មានជំនាញជាច្រើនសម្រាប់ជ្រើសរើស ព្រមទាំងមានឱកាសទទួលបានអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភ ទើបសម្រេចចិត្តជ្រើសរើសជំនាញវិស្វកម្មអគ្គិសនី។ យុវជន សុខ តុងហួរ ជានិស្សិតកំពុងសិក្សាជំនាញវិស្វកម្មអគ្គិសនី នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចែករំលែកបទពិសោធន៍នៃការជ្រើសរើសការសិក្សាជំនាញបច្ចេកទេស និងបានណែនាំដល់សិស្សានុសិស្ស ដែលទើបបញ្ចប់បាក់ឌុប ឱ្យពិចារណាជ្រើសរើសការសិក្សា TVET ដើម្បីទទួលបានជំនាញច្បាស់លាស់ និងឆាប់ទទួលបានឱកាសការងារ។ លោកបានបន្ដថា៖ «កាលខ្ញុំប្រឡងទី១២ចប់ដំបូង គឺអត់ទាន់មានទិសដៅច្បាស់លាស់ទេ តែពេលខ្ញុំស្រាវជ្រាវបន្ថែម ឃើញវិស័យ TVET មានទាំងការផ្តល់អាហារូបករណ៍ និងប្រាក់ឧបត្ថម្ភ ទើបខ្ញុំសម្រេចចិត្តមករៀនជំនាញវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថាន NIEI»។ ក្នុងរយៈពេលជិត១ឆ្នាំនៃការសិក្សានៅ NIEI លោក សុខ តុងហួរ ពេញចិត្តចំពោះរបៀបបណ្តុះបណ្តាលដែលផ្តោតលើការផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្ត។ លោកថា កម្មវិធីសិក្សាដែលផ្តោតប្រមាណ៧០ភាគរយលើការអនុវត្ត និង៣០ភាគរយលើទ្រឹស្តី ជួយឱ្យនិស្សិតមានឱកាសច្រើន ក្នុងការអនុវត្តផ្ទាល់ជា មួយឧបករណ៍ និងបច្ចេកទេសពាក់ព័ន្ធនឹងជំនាញដែលកំពុងសិក្សាធ្វើឱ្យឆាប់ចេះឆាប់ទទួលផល។ បើតាមលោក តុងហួរ ការសិក្សាជំនាញវិស្វកម្មអគ្គិសនីនៅ NIEI បានផ្តល់ឱកាសឱ្យរូបលោកទទួលបាននូវបទពិសោធន៍អនុវត្តជាក់ស្តែង តាមរយៈការសិក្សាជាមួយលោកគ្រូ អ្នកគ្រូដែលមានជំនាញ និងបទពិសោធន៍ ព្រមទាំងការប្រើប្រាស់បន្ទប់ពិសោធន៍ ឧបករណ៍បច្ចេកទេស និងរោងជាង ដែលជួយបង្កើនសមត្ថភាព និងទំនុកចិត្តក្នុងការអនុវត្តការងារ។ ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន យុវជន សុខ តុងហួរ បានអំពាវនាវដល់សិស្សានុសិស្សដែលទើបបញ្ចប់បាក់ឌុប និងកំពុងស្ទាក់ស្ទើរ ក្នុងការជ្រើសរើសជំនាញសិក្សាបន្តឱ្យស្វែងយល់ពីឱកាសនៅក្នុងវិស័យ TVET និងជ្រើសរើសជំនាញដែលស្របនឹងចំណាប់អារម្មណ៍និងតម្រូវការ ទីផ្សារការងារ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-08-2026, 02:32 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវចំនួនបីខ្សែរ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងចំនួន២ គឺក្រសួងសាធារណការនិងដឹកជញ្ជូន និងក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:30 PM, ចំនួនអ្នកអានៈ​ 28ដង
ខេត្តក្រចេះ៖ការជំរុញធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ក្នុងស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ហើយលោកក៏បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:26 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះវីដេអូមួយ ជាការរៀបរាប់ទាំងទឹកភ្នែករបស់ស្ត្រីរងគ្រោះម្នាក់ ដែលត្រូវបានជនខិលខូចល្បួងជួលឱ្យទៅបើកគណនីធនាគារជាថ្នូរនឹងប្រាក់កម្រៃ ២០ ម៉ឺនរៀល ដោយសារតែជីវភាពខ្វះខាតនិងមានជំងឺប្រចាំកាយ។ ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:23 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញលិខិតតវ៉ា ឱ្យភាគីថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្ដែងនិងពិនិត្យមើលសកម្មភាពដែលភាគីថៃនៅតែបន្តរំលោភបំពានមកលើអធិបត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:20 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះ រំពឹងថានឹងមានការចូលរួមពីប្រតិភូអន្តរជាតិចំនួន ៤០ក្រុមហ៊ុន ស្តង់ពិព័រណ៍ប្រមាណ ៥០០ និងអ្នកទិញចំនួន ២៦០ក្រុមហ៊ុន។ ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ក៏នឹងរៀបចំ «វេទិកាបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាម» ដើម្បីជំរុញលំហូរទេសចរវៀតណាម និងទេសចរអន្តរជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:16 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖លោកអំពាវនាវបែបនេះ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ ដែលរៀបចំ ដោយនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ នៅរោងហ្វេប៊ល (Fable Cinema)។ លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:14 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖លោក សុខ តុងហួរ បានឱ្យដឹងថា ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រូបលោកមិនទាន់មានគោលដៅច្បាស់លាស់ថា តើត្រូវបន្តការសិក្សាជំនាញអ្វីឡើយ។ ប៉ុន្តែបន្ទាប់ពីបានស្វែងយល់បន្ថែមអំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងឃើញថា មានជំនាញជាច្រើនសម្រាប់ជ្រើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:11 PM, ចំនួនអ្នកអានៈ​ 4ដង
វ៉ាក់សាំងដែលមានឈ្មោះថា intismeran autogene គឺមានលក្ខណៈខុសពីវ៉ាក់សាំងទូទៅ។ ជំនួសឱ្យការទប់ស្កាត់បង្ការជំងឺមហារីកតែម្តង វាត្រូវបានរចនាឡើង ដើម្បីជួយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ឱ្យវាយប្រហារកោសិកាមហារីក បន្ទាប់ពីដុំសាច់ត្រូវបានវះកាត់យកចេញ។ ម៉្យាងវិញទៀត វ៉ាក់សាំងនេះរចនាឡើង សម្រាប់អ្នកជំងឺម្នាក់ៗជាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 12:27 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តក្រចេះ៖ ការបញ្ជាក់បែបនេះ របស់សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ ស្ថិតក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 12:25 PM, ចំនួនអ្នកអានៈ​ 6ដង
ខេត្តក្រចេះ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅខេត្តផ្សេងៗឥឡូវ មានខ្លះគេដាក់នាគ មានខ្លះគេដាក់សេះសមុទ្រ ដូចកែបអីមានក្ដាម [...] យើងទាក់ទាញទៅមានអីខេត្តជាប់សមុទ្រហើយ នៅកោះកុងមាន ឃុនឆាងឃុនផែន អីចឹងទៅនៅកំពតមានឆ្នេរសិប្បនិមិត្តអីចឹងទៅ»។ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 12:18 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះនិស្សិតជ័យលាភីទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តផ្តល់អាហារូបករណ៍ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 12:10 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តក្រចេះ៖នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣ខ្សែប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 11:51 AM, ចំនួនអ្នកអានៈ​ 23ដង
កាលពីសប្តាហ៍មុន អាជ្ញាធរអ៉ីស្រាអែលបានបើកការដេញថ្លៃសាងសង់ផ្ទះជាង ១ ២០០ខ្នង នៅក្នុងតំបន់ West Bank បង្កឱ្យមានការថ្កោលទោសពីសំណាក់បារាំង អ៉ីតាលី ព្រីនថេន និងអាល្លឺម៉ង់។ គម្រោង E1 ដែលអ៉ីស្រាអែលបានអនុម័តឆ្នាំមុន នឹងខណ្ឌចែកតំបន់ East Jerusalem ចេញពីតំបន់ West Bank ថែមទៀត។ តំបន់ East Jerusalem ត្រូវបានអ៉ីស្រាអែលកាន់កាប់ និងបញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 11:49 AM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងដើម្បីបើកវេទិកាពិភាក្សាជាន់ខ្ពស់រវាងសមាជិករដ្ឋសភា និងភាគីពាក់ព័ន្ធ ដើម្បីជំរុញនិងលើកកម្ពស់ការវិនិយោគ ប្រកបដោយការទទួលខុសត្រូវក្នុងប្រព័ន្ធកសិកម្ម និងស្បៀងអាហារ ស្របតាមគោលការណ៍ណែនាំថ្នាក់តំបន់ (ASEAN RAI/អាស៊ានរ៉ាយ) និងគោលការណ៍ពិភពលោក (CFS-RAI)។ កម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 11:42 AM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 956 នាក់
ម្សិលមិញ : 1643 នាក់
សរុបទាំងអស់ : 11455154 នាក់