| រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មានត្រូវចេះគិតថា «អ្វីគួរសួរ និងអ្វីគួរផ្សព្វផ្សាយជាសាធារណៈ» |
|
| ចុះថ្ងៃទី: 19-08-2026, 06:30 PM, ចំនួនអ្នកអានៈ 37ដង |
|
|
រាជធានីភ្នំពេញ៖ការជំរុញនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយជាមួយអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួង។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន បង្កើនការគិតពិចារណា និងការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ មុននឹងសួរសំណួរ ឬយកខ្លឹមសារព័ត៌មានពីការសម្ភាសទៅផ្សព្វផ្សាយជាសាធារណៈ ដោយត្រូវផ្តោតលើភាពត្រឹមត្រូវ បរិបទ សិទ្ធិរបស់បុគ្គល និងផលប្រយោជន៍សាធារណៈ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកជាសំណួរទៅកាន់អ្នកសារព័ត៌មានថា៖ «នៅពេលដែលអ្នកកាន់ក្បាលមេក្រូ សូមនឹកថា តើរាល់សំណួរទាំងឡាយដែលផុសចេញពីចិត្តអ្នកទាំងអស់គ្នា តើគួរតែសួរទាំងអស់គ្រប់សំណួរទាំងអស់ ឬអត់? តើរាល់ចម្លើយដែលបងប្អូនទទួលបានពីអ្នកដែលផ្តល់បទសម្ភាសន៍ តើសុទ្ធតែអាចផ្សព្វផ្សាយដែរ ឬទេ?»។
សំណួររបស់លោករដ្ឋមន្ត្រីនេះ គឺជាការរំលឹកឱ្យអ្នកសារព័ត៌មានពិចារណាឱ្យបានហ្មត់ចត់អំពីគោលបំណងនៃការសួរ និងខ្លឹមសារដែលទទួលបានពីប្រភព មុននឹងសម្រេចផ្សព្វផ្សាយ។ ការធ្វើសារព័ត៌មានមិនមែនផ្តោតតែទៅលើការស្វែងរកព័ត៌មានដែលអាចទាក់ទាញការចាប់អារម្មណ៍របស់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរដល់ភាពត្រឹមត្រូវបរិបទ សិទ្ធិ និងផលប៉ះពាល់ដែលអាចកើតមានពីការផ្សព្វផ្សាយព័ត៌មាននីមួយៗផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការសួរសំណួរមិនមានន័យថា សំណួរទាំងអស់ត្រូវតែសួរនោះទេ ហើយការទទួលបានចម្លើយពីអ្នកផ្តល់បទសម្ភាសន៍ ក៏មិនមានន័យថា ចម្លើយទាំងអស់ត្រូវតែផ្សព្វផ្សាយជាសាធារណៈនោះដែរ។ ដូច្នេះ អ្នកសារព័ត៌មានត្រូវប្រើប្រាស់ការវិនិច្ឆ័យវិជ្ជាជីវៈ ដើម្បីកំណត់ថា តើព័ត៌មានណាមានភាពពាក់ព័ន្ធ មានប្រយោជន៍ និងមានតម្លៃសម្រាប់សាធារណជន ព្រមទាំងសមស្របនឹងក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គម ដែលព័ត៌មានអាចត្រូវបានផលិត ចែករំលែក និងផ្សព្វផ្សាយទៅដល់មនុស្សជាច្រើនក្នុងរយៈពេលដ៏ខ្លី តួនាទីរបស់អ្នកសារព័ត៌មានក្នុងការផ្ទៀងផ្ទាត់ប្រភព ពិនិត្យខ្លឹមសារ និងយល់ដឹងពីបរិបទ កាន់តែមានសារៈសំខាន់។ ការប្រញាប់ផ្សព្វផ្សាយដោយមិនបានពិនិត្យផ្ទៀងផ្ទាត់ឱ្យបានគ្រប់ជ្រុងជ្រោយ អាចនាំឱ្យមានការយល់ច្រឡំ ឬប៉ះពាល់ដល់បុគ្គល ស្ថាប័ន និងសង្គមទាំងមូល។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ច្បាប់ ក្រមសីលធម៌ និងគោលការណ៍វិជ្ជាជីវៈ ដើម្បីក្លាយជាប្រភពព័ត៌មានដែលសាធារណជនអាចជឿទុកចិត្តបាន និងមានទំនួលខុសត្រូវចំពោះសង្គម។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ការសម្រេចចិត្តថា «គួរសួរអ្វី» និង «គួរផ្សព្វផ្សាយអ្វី» គឺជាផ្នែកដ៏សំខាន់មួយនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ដែលតម្រូវឱ្យអ្នកសារព័ត៌មានមានការគិតពិចារណា ការវិនិច្ឆ័យ និងស្មារតីទទួលខុសត្រូវជានិច្ច ដើម្បីធានាថា ព័ត៌មានដែលផ្សព្វផ្សាយទៅកាន់សាធារណជន គឺមានភាពត្រឹមត្រូវ មានប្រយោជន៍ និងរួមចំណែកដល់ការកសាងសង្គមដែលមានការយល់ដឹង និងការជឿទុកចិត្តលើសារព័ត៌មាន។
បន្ថែមពីនេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្បាលមេក្រូ និងអត្ថបទព័ត៌មានរបស់អ្នកសារព័ត៌មាន គឺមានតម្លៃខ្លាំងណាស់ ដើម្បីសាបព្រួសសារអប់រំល្អៗ ជូនដល់សាធារណជនឱ្យបានយល់ច្បាស់ពីបញ្ហាដែលកើតឡើង និងទង្វើផ្សេងៗទៀត ព្រមទាំងសកម្មភាពខុសច្បាប់ដែលសង្គមស្អប់ខ្ពើម។ ដូច្នេះ តួនាទីអ្នកសារព័ត៌មានមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយគុណភាព និងសីលធម៌។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មានទាន់ហេតុការណ៍ពេលរាត្រី បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និងរក្សាទំនុកចិត្តពីសាធារណជន។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានត្រូវផ្តល់អាទិភាពលើភាពត្រឹមត្រូវ ភាពពិត និងប្រភពច្បាស់លាស់ ជាជាងការប្រកួតប្រជែងល្បឿនដែលខ្វះការផ្ទៀងផ្ទាត់។ លោកក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបង្កើនការប្រុងប្រយ័ត្នក្នុងការផលិត និងចែករំលែកព័ត៌មាន ជាពិសេសព័ត៌មានទាន់ហេតុការណ៍ ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស៕














ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 05-09-2026, 03:50 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ការថ្លែងបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកពិធីប្រកាសជាផ្លូវការនូវ «បណ្តាញអគ្គលេខាធិការនៃក្រសួង-ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ» នារសៀលថ្ងៃទី ខែកញ្ញា ឆ្នាំ២០២៦។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 03:28 PM, ចំនួនអ្នកអានៈ 0ដង
នេះបើតាមការលើកឡើងរបស់កីឡាករ ម៉េត សុភ័ក្ត្រា និងកីឡាការិនី ឯម ចាន់កណ្ណិកា ក្នុងឱកាសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទទួលបានការឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារពីក្រុមហ៊ុន Hyundai Camko សម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍ Asian Vovinam Chamspanionshispan 2026 នៅព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ ខណៈការប្រកួតគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៧ ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 03:12 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ដូចនេះថា បណ្ណបើកបរឌីជីថលនេះទើបតែត្រូវបានបង្កើតថ្មីឡើងតាមរយៈកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានឯកភាពលើការប្រើប្រាស់បណ្ណបើកបរឌីជីថលឌីជីថលនេះ។
ដើម្បីជម្រះមន្ទិលរបស់សាធារណជនជុំវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 03:06 PM, ចំនួនអ្នកអានៈ 0ដង
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថារូបលោកនឹងរៀបចំពិធីលៀងសាយភោជនផ្លូវរដ្ឋនៅថ្ងៃទី២៤ ខែកញ្ញា ខណៈរូបលោកនិយាយសម្រាលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញទំនាក់់ទំនងរបស់ប៉េកាំងជាមួយអ៉ីរ៉ង់។ «យើងនឹងរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ»។ នេះជាការគូសបញ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 03:04 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ឆ្លៀតក្នុងឱកាសនោះ ប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 12:01 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 11:37 AM, ចំនួនអ្នកអានៈ 27ដង
ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងជាការឆ្លើយតបទៅនឹងការសាកសួរពីអ្នកសារព័ត៌មានម្នាក់ជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូនបំពាក់គ្រឿងផ្ទុះលើអាកាសយានដ្ឋាន Leispanzig របស់អាល្លឺម៉ង់ គួរតែត្រូវបានចាត់ទុកថាជាការវាយប្រហារមួយលើទឹកដី NATO ឬក៏យ៉ាងណា? ជាការឆ្លើយតប លោក ត្រាំ បាននិយាយថារូបលោកមិនជឿនោះទេថា លោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 11:34 AM, ចំនួនអ្នកអានៈ 31ដង
តាមក្រុមមន្ត្រីបូលីវី ការផ្ទុះខាងលើបានកើតឡើងនៅម៉ោង ២៖៣០នាទីរសៀល ថ្ងៃសុក្រ នៅឯទីតាំងមួយដែលមានស្ដុកទុកសម្ភារៈសម្រាប់ផលិតកាំជ្រួច។ ភ្លាមៗមូលហេតុផ្ទុះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ តែក្រុមមន្ត្រីបូលីវីបាននិយាយថាការផ្ទុះនេះមានប្រភពចេញពីឃ្លាំងស្ដុកកាំជ្រួចរបស់ក្រសួងការពារជាតិ។
មនុស្ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 11:29 AM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ម្តេចតេជោ បានបង្ហាញការកត់សម្គាល់រូបឆោមចៅស្រីទី២៣ ដែលជាកូនរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោស្រី ឆាយ ថងឌី ខុសពីចៅដទៃនៅត្រង់ថ្ពាល់ខួចទាំងសងខាង បបូរមាត់ប្រែក និងអណ្តាតប្រែក។ សម្តេចតេជោ បានលើកឡើងទៀតថា ធ្លាប់មានចៅប្រុសទី១៦ និងចៅស្រីទី១៨ ថ្ពាល់ខួចតែខួចតែម្ខាង។
នៅព្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 10:43 AM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖នៅក្នុងជំនួបនោះ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដៃគូរវាង e-School Cambodia និងស្ថាប័នអប់រំអូស្ត្រាលី ក្នុងការនាំយកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្តង់ដារអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ដែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 10:32 AM, ចំនួនអ្នកអានៈ 45ដង
រាជធានីភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមគ្នាប្រកាសអន្តរក្រសួងស្តីពីការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារជនពលីជនមរណៈ និងអ្នកក្នុងបន្ទុកសពអតីតមន្ត្រីរាជការស៊ីវិល សពមន្ត្រីរាជការស៊ីវិល៕
សូមទាញយកឯកសា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 10:26 AM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកានេះនឹងបើកឱកាសឱ្យក្រុមហ៊ុនបារាំងមកស្វែងយល់ពីសក្ដានុពលវិនិយោគរបស់កម្ពុជា ជាពិសេសលើវិស័យកែច្នៃកសិកម្ម (agro-spanrocessing) ដោយសារកម្ពុជាមានវត្ថុធាតុដើមសម្បូរបែប។ ក្រៅពីនេះ កម្ពុជាក៏រំពឹងថា បារាំងនឹងនាំមកនូវភាពច្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 10:23 AM, ចំនួនអ្នកអានៈ 30ដង
វានឹងក្លាយជាលើកដំបូងបំផុតដែលកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Kushner និងបេសកជនពិសេសអាមេរិក លោក Witkoff ត្រូវធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចកាលពីឆ្នាំមុនជាមួយការសន្យាថានឹងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ទាំងលោក Kushner និងលោក Witkoff កន្លងមកបានធ្វើទស្សនកិច្ចទៅកាន់ទីក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 10:21 AM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖រដូវកាលថ្មីនេះត្រូវបានមហាជន មានការរំពឹងខ្ពស់នឹងមានការប្រកួតកាន់តែជក់ចិត្ត ហើយកាន់តែទាក់ទាញ បន្ទាប់ពីក្លិបនីមួយៗ បានពង្រឹងសមត្ថភាពក្រុមយ៉ាងខ្លាំងក្លា ពិសេសការផ្លាស់ប្ដូរកីឡាករ ទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស ដើម្បីបង្កើនការប្រកួតប្រជែងជើងឯករៀងៗខ្លួន។
ក្រោយបញ្ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-09-2026, 10:20 AM, ចំនួនអ្នកអានៈ 38ដង
នេះមានន័យថា Liverspanool នៅរក្សាបានមិនទាន់ចាញ់ឡើយ ក្រោយឆ្លងកាត់ ៣ប្រកួតបើកឆាកលីគ Premier League រដូវកាលថ្មី ២០២៦-២៧ ក្រោមលទ្ធផលឈ្នះ១ និងស្មើ២ ឈរនៅលេខរៀងទី៥ បណ្តោះអាសន្ន គ្រាដែល Ispanswich ឈរលេខ១៣ និងទើបមាន ៣ពិន្ទុនៅឡើយ។
ខ្សែប្រយុទ្ធតម្លៃខ្លួន ១២៥លានផោន Alexander Isak ប្រើពេលត្រឹមតែ ៩នាទីប៉ុណ្ណោះ ដើម្បីទាត់បញ្ចូលទី ២គ្រា
 ព័ត៌មានលម្អិត
|
|
|