ទស្សនកិច្ចមេដឹកនាំមីយ៉ាន់ម៉ា មកកម្ពុជា ជាទស្សនកិច្ចទ្វេភាគីធម្មតា ឬមានអ្វីផ្សេង?
ចុះថ្ងៃទី: 19-08-2026, 06:14 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖បើយោងតាមពត៌មាននានា ប្រធានាធិបតីមីយ៉ាន់ម៉ា លោកមីន អ៊ុងឡាំង (Min Aung Hlaing) គ្រោងនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាដើមខែកញ្ញា ឆ្នាំ២០២៦។ បើយើងមើលមួយភ្លែត វាអាចគ្រាន់តែជាទស្សនកិច្ចធម្មតាមួយរវាងប្រទេសជាសមាជិកអាស៊ានទាំងពីរ។ ប៉ុន្តែបើមើលឱ្យហួសពីពិធីការទូត ការចាប់ដៃ និងរូបថតផ្លូវការ ទស្សនកិច្ចនេះហាក់មានអត្ថន័យនយោបាយជ្រៅជាងអ្វីដែលមើលឃើញពីរូបភាពខាងក្រៅ។ ហាក់មានអត្ថន័យនយោបាយជ្រៅ ត្រូវបានលោកបណ្ឌិត ខែក វីរៈ អ្នកជំនាញភូមិសាស្រ្តនយោបាយ មើលឃើញថា ដ្បិតនៅពីក្រោយដំណើរមកកាន់ភ្នំពេញមានស្រទាប់នយោបាយយ៉ាងហោចណាស់ចំនួនបី ដែលយើងគួពិចារណា៖ ទីមួយ ការពង្រឹងទំនាក់ទំនងកម្ពុជា–មីយ៉ាន់ម៉ា ទីពីរ ការព្យាយាមរបស់មីយ៉ាន់ម៉ាក្នុងការវិលត្រឡប់ចូលលំហការទូតរបស់អាស៊ាន និងទីបី ការស្វែងរកកន្លែងឈរថ្មីរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ានៅលើឆាកអន្តរជាតិ។ សម្រាប់លោកបណ្ឌិត ខែក វីរៈ អ្នកជំនាញភូមិសាស្រ្តនយោបាយ ចាប់តាំងពីវិបត្តិនយោបាយឆ្នាំ២០២១មក មីយ៉ាន់ម៉ាបានក្លាយជាសំណួរដ៏ពិបាកមួយសម្រាប់អាស៊ាន។ គោលការណ៍ឯកភាពគ្នា៥ចំណុច ឬ Five-Point Consensus ដែលអាស៊ានបានដាក់ចេញក្នុងឆ្នាំ២០២១ ហាក់មិនទាន់អាចបង្កើតច្រកចេញនយោបាយដែលអាចបញ្ឈប់ជម្លោះបាននៅឡើយ។ អស់រយៈពេលជាច្រើនឆ្នាំ មេដឹកនាំនយោបាយកម្រិតខ្ពស់របស់មីយ៉ាន់ម៉ាត្រូវបានអង្គការតំបន់មួយនេះកម្រិតការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ប៉ុន្តែឆ្នាំ២០២៦ ហាក់កំពុងបង្ហាញសញ្ញាថា ទ្វារការទូតដែលធ្លាប់បិទជិតនោះ កំពុងរបើកបន្តិចម្ដងៗ។ ១. ពីភាពឯកោ ទៅការចូលរួមឡើងវិញ អ្វីដែលគួរឱ្យកត់សម្គាល់ មិនមែនមានតែដំណើរមកកាន់ភ្នំពេញនោះទេ។ អ្វីដែលគួរមើល គឺខ្សែដំណើរការទូតរបស់លោក Min Aung Hlaing ក្នុងឆ្នាំ២០២៦ទាំងមូល ព្រោះថាក្រោយការផ្លាស់ប្តូរតួនាទីពីមេដឹកនាំយោធាទៅជាប្រធានាធិបតី លោកបានបង្កើនសកម្មភាពការទូតទៅបរទេសយ៉ាងគួរឱ្យកត់សម្គាល់ ដោយមានទាំងចិន ឡាវ ថៃ និងរុស្ស៊ី។ ទស្សនកិច្ចទៅឡាវ ក្នុងខែកក្កដា ក៏ជាការធ្វើដំណើរលើកដំបូងរបស់លោកទៅប្រទេសសមាជិកអាស៊ានក្នុងឋានៈថ្មីជាប្រធានាធិបតី។ បើយើងពិនិត្យមើលអំពីដំណើរទស្សនកិច្ចទាំងនេះតាមខ្សែតែមួយ យើងពិតជាអាចមើលឃើញរូបភាពនយោបាយមួយកំពុងលេចឡើងនោះគឺ ពីភាពឯកោទៅការចូលរួមឡើងវិញ។ ក្នុងន័យនេះ ភ្នំពេញមិនមែនគ្រាន់តែជាគោលដៅបន្ទាប់នៅលើផែនទីការទូតនោះទេ។ វាអាចជាចំណុចមួយក្នុងយុទ្ធសាស្ត្រពង្រីកលំហការទូតរបស់មីយ៉ាន់ម៉ា ទាំងក្នុងអាស៊ាន និងក្រៅតំបន់។ សម្រាប់មីយ៉ាន់ម៉ា ការដែលមេដឹកនាំរបស់ខ្លួនត្រូវបានទទួលនៅក្នុងរដ្ឋធានី នៃប្រទេសអាស៊ានមួយ មានតម្លៃលើសពីពិធីការធម្មតា។ រូបភាពនៃការចាប់ដៃអាចក្លាយជាសារនយោបាយ ហើយការបើកទ្វារទទួលអាចត្រូវបានបកស្រាយថា ជាការបើកទ្វារការទូត។ ពិតណាស់សារដែលក្រុងណៃពីដោ (Naypyidaw) ចង់បញ្ជូនទៅខាងក្រៅអាចមានលក្ខណៈសាមញ្ញ ប៉ុន្តែមានទម្ងន់ថា មីយ៉ាន់ម៉ាមិននៅឯកោទៀតឡើយ។ ២. ហេតុអ្វីបានជាកម្ពុជាហាក់មានទំងន់? មែនហើយ កម្ពុជាហាក់មានទីតាំងពិសេសមួយក្នុងរឿងមីយ៉ាន់ម៉ា។ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ កម្ពុជាបានព្យាយាមប្រើការចូលរួម ការសន្ទនា និងការរក្សាច្រកទំនាក់ទំនងជាមួយ Naypyidaw ជាជាងបិទទ្វារទាំងស្រុង។ គេសម្គាល់ឃើញថា ការខិតខំនៅពេលនោះហាក់មិនបានបញ្ចប់វិបត្តិមីយ៉ាន់ម៉ាទេ ប៉ុន្តែសកម្មភាពនោះក៏មានអត្ថន័យខ្ពស់។ តាមរយៈបទពិសោធន៍កម្ពុជា ក្នុងវិបត្តិនយោបាយដែលភាគីនីមួយៗឈរឆ្ងាយពីគ្នា ការរក្សាទ្វារមួយឱ្យនៅបើក អាចមានតម្លៃជាងការបិទទ្វារទាំងអស់។ លើសពីនេះ កម្ពុជាខ្លួនឯងធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិល ការបែកបាក់នយោបាយ ការចរចា និងដំណើរការផ្សះផ្សាជាតិដ៏វែងឆ្ងាយ។ បទពិសោធន៍នេះមិនមានន័យថា «រូបមន្តកម្ពុជា» អាចយកទៅដាក់លើមីយ៉ាន់ម៉ាបានទេ ព្រោះបរិបទប្រទេសទាំងពីរខុសគ្នា។ ប៉ុន្តែវាអាចផ្តល់មេរៀនមួយថា ជម្លោះផ្ទៃក្នុងដែលមានឫសគល់ជ្រៅ ពិបាកបញ្ចប់ដោយកម្លាំងយោធាតែមួយមុខណាស់។ នៅចុងផ្លូវ អ្នកដែលប្រឈមមុខគ្នានៅលើសមរភូមិ តែងតែត្រូវការតុចរចាមួយ។ នៅកម្រិតទ្វេភាគី កម្ពុជា និងមីយ៉ាន់ម៉ាក៏មានមូលដ្ឋានសម្រាប់ពង្រីកទំនាក់ទំនងលើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងទំនាក់ទំនងប្រវត្តិសាស្ត្រ។ ដូច្នេះហើយ នៅលើផ្ទៃខាងក្រៅនៃទស្សនកិច្ចនេះអាចជាទស្សនកិច្ចពង្រឹងមិត្តភាពរវាងរដ្ឋទាំងពីរ។ ប៉ុន្តែក្នុងនយោបាយអន្តរជាតិ ពេលខ្លះ រូបភាពមួយសន្លឹកអាចនិយាយបានច្រើនជាងសេចក្តីប្រកាសរួមជាច្រើនទំព័រ។ ៣. ចំណុចរសើបសម្រាប់កម្ពុជា ការទទួលលោក Min Aung Hlaing នៅភ្នំពេញអាចត្រូវបានបកស្រាយតាមពីររបៀប។ ពីជ្រុងម្ខាង វាអាចត្រូវបានមើលឃើញថា កម្ពុជាកំពុងរក្សាច្រកសន្ទនា និងព្យាយាមទាញមីយ៉ាន់ម៉ាឱ្យចូលមកជិតដំណើរការរបស់អាស៊ាន។ ប៉ុន្តែនៅម្ខាងទៀត អ្នកខ្លះអាចសួរថា តើការទទួលស្វាគមន៍កម្រិតខ្ពស់នេះ អាចជួយបង្កើនភាពស្របច្បាប់នយោបាយដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាដែរឬទេ? នេះជាកន្លែងដែលត្រូវបែងចែកឱ្យច្បាស់រវាង ការសន្ទនា ឬការរក្សាទំនាក់ទំនងការទូត និងការគាំទ្រ ឬការផ្តល់ភាពស្របច្បាប់ជាក់ស្តែង។ ការរក្សាការសន្ទនាមានន័យថា យើងទទួលស្គាល់ការពិតថា បញ្ហាមួយមិនអាចដោះស្រាយបាន បើគ្មានភាគីដែលកាន់កូនសោចូលរួមក្នុងការសន្ទនា។ ចំណែកការគាំទ្រ គឺជារឿងមួយផ្សេងទៀត។ សម្រាប់កម្ពុជា បញ្ហាប្រឈមមិនមែនថាតើត្រូវនិយាយជាមួយមីយ៉ាន់ម៉ាឬទេ? ប៉ុន្តែគឺតើត្រូវនិយាយយ៉ាងដូចម្តេច ហើយនិយាយដើម្បីសម្រេចអ្វី? ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាពិតជាត្រូវរកតុល្យភាពរវាងគោលការណ៍មិនជ្រៀតជ្រែក ការរក្សាទំនាក់ទំនងរដ្ឋ–រដ្ឋ និងការប្តេជ្ញាចិត្តរួមចំពោះ Five-Point Consensus។ ការមានច្រកសន្ទនាជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា គឺជារឿងមួយ ការគាំទ្រគ្រប់ទិដ្ឋភាពនៃស្ថានការណ៍នយោបាយនៅទីនោះ គឺជារឿងមួយទៀត។ ៤. ទិដ្ឋភាពអាស៊ាន ចំពោះមីយ៉ាន់ម៉ា តើអាស៊ានកំពុងផ្លាស់ប្តូរវិធីសាស្ត្រ? នេះប្រហែលជាសំណួរធំបំផុតដែលលាក់នៅពីក្រោយទស្សនកិច្ច។ ក្នុងខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអាស៊ានបានជួបដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដើម្បីពិភាក្សាពីវិបត្តិ និងលទ្ធភាពនៃការចូលរួមឡើងវិញ។ ការវិវត្តនេះកើតឡើងបន្ទាប់ពីមីយ៉ាន់ម៉ា ត្រូវបានកម្រិតការចូលរួមកម្រិតខ្ពស់អស់រយៈពេលជាច្រើនឆ្នាំ។ បើយើងភ្ជាប់ការវិវត្តនេះជាមួយដំណើររបស់លោក Min Aung Hlaing ទៅឡាវ ថៃ និងបន្ទាប់មកកម្ពុជា រូបភាពថ្មីមួយហាក់កំពុងលេចឡើង៖ តើអាស៊ាន ឬយ៉ាងហោចណាស់សមាជិកអាស៊ានមួយចំនួន កំពុងសាកល្បងផ្លាស់ពីការដាក់មីយ៉ាន់ម៉ា ឱ្យនៅឯកោទៅជាការចូលរួមឡើងវិញដោយប្រុងប្រយ័ត្ន (Calibrated Re-engagement) ឬទេ? មែនទែនទៅ ការផ្លាស់ប្តូរបែបនេះ ប្រសិនបើពិតជាកំពុងកើតឡើង មិនមានន័យថា អាស៊ានបានបោះបង់ Five-Point Consensus ឬទទួលយកស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ាទាំងស្រុងឡើយ។ ផ្ទុយទៅវិញ វាអាចបង្ហាញពីការទទួលស្គាល់ការពិតមួយថា បន្ទាប់ពីជាងប្រាំឆ្នាំ ការដាក់មីយ៉ាន់ម៉ាឱ្យនៅក្រៅតុ មិនទាន់អាចនាំមីយ៉ាន់ម៉ាត្រឡប់មករកដំណោះស្រាយនយោបាយបានទេ។ ដូច្នេះហើយ អាស៊ានកំពុងឈរនៅមុខសំណួរដ៏លំបាកមួយដែលត្រូវឆ្លើយតប៖ តើត្រូវបន្តដាក់សម្ពាធពីខាងក្រៅ ឬចូលទៅនិយាយពីខាងក្នុង? នេះមិនមែនជាជម្រើសងាយស្រួលទេ។ ការដាក់សម្ពាធខ្លាំងពេកអាចធ្វើឱ្យច្រកសន្ទនាកាន់តែរួមតូច។ ប៉ុន្តែការចូលរួមដោយគ្មានលក្ខខណ្ឌក៏អាចធ្វើឱ្យការទូតក្លាយជាឧបករណ៍ផ្តល់ភាពស្របច្បាប់ ដោយមិនទទួលបានការផ្លាស់ប្តូរជាក់ស្តែងជាថ្នូរ។ ៥. មុខពីរនៃការទូត ផ្អែកតាមស្ថានភាពបច្ចុប្បន្នបើទោះបីទ្វារការទូតកំពុងបើកក៏ដោយ សំឡេងកាំភ្លើងនៅមីយ៉ាន់ម៉ា មិនទាន់ស្ងប់នៅឡើយ។ ជម្លោះប្រដាប់អាវុធនៅតែបន្ត ហើយដំណើរការនយោបាយដែលនាំទៅរករដ្ឋាភិបាលបច្ចុប្បន្ន ក៏នៅតែប្រឈមការរិះគន់ពីខាងក្រៅ។ លោក Min Aung Hlaing ក៏បានរិះគន់វិធីសាស្ត្ររបស់អាស៊ានចំពោះមីយ៉ាន់ម៉ាផងដែរ។ ដូច្នេះហើយ ការកើនឡើងនៃសកម្មភាពការទូត មិនមានន័យថា គម្លាតនយោបាយរវាងណៃពីដោ (Naypyidaw) និងអាស៊ានបានរលាយបាត់ទៅហើយនោះទេ។ ការណ៍នេះធ្វើឱ្យទស្សនកិច្ចភ្នំពេញមានមុខពីរ៖ វាជាឱកាស ប៉ុន្តែក៏ជាហានិភ័យ។ បើទស្សនកិច្ចបញ្ចប់ត្រឹមពិធីការ កម្រាលព្រំ ការចាប់ដៃ និងរូបថត វាអាចត្រូវបានប្រើជាភស្តុតាងថា រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងវិលត្រឡប់ទៅរកភាពធម្មតានៃការទូត។ ប៉ុន្តែបើកម្ពុជាអាចប្រើឱកាសនេះដើម្បីជំរុញការសន្ទនា ការកាត់បន្ថយអំពើហិង្សា ជំនួយមនុស្សធម៌ និងការចូលរួមរបស់មីយ៉ាន់ម៉ាជាមួយអាស៊ាន ទស្សនកិច្ចនេះនឹងមានតម្លៃលើសពីពិធីការទ្វេភាគី។ ការទូតមិនគួរត្រូវវាស់ត្រឹមថា ទ្វារត្រូវបានបើក ឬ អត់ទេ ប៉ុន្តែត្រូវវាស់ថា បន្ទាប់ពីទ្វារបើកហើយតើភាគីទាំងពីរដើរទៅណា។ ៦. កម្ពុជាអាចជាស្ពាន ប៉ុន្តែមិនមែនជាអ្នកដោះស្រាយតែម្នាក់ឡើយ ជាការពិតណាស់ កម្ពុជាមិនអាចដោះស្រាយវិបត្តិមីយ៉ាន់ម៉ាតែម្នាក់ឯងបានទេ ហើយក៏មិនគួរដាក់ខ្លួនជំនួសអាស៊ានដែរ។ ប៉ុន្តែកម្ពុជាអាចធ្វើអ្វីមួយដែលការទូតតែងតែត្រូវការនោះគឺ ការបង្កើតលំហឱ្យមនុស្សដែលមិនចង់និយាយគ្នា អាចចាប់ផ្តើមនិយាយគ្នាបាន។ ហេតុនេះ សំណួរសំខាន់មិនមែនថាតើកម្ពុជាគួរទទួលមេដឹកនាំមីយ៉ាន់ម៉ា ឬទេ? ប៉ុន្តែគឺថា បន្ទាប់ពីទទួលហើយ កម្ពុជាអាចប្រើទស្សនកិច្ចនេះដើម្បីសម្រេចអ្វី? បើការចូលរួមអាចបើកទ្វារសម្រាប់សន្ទនា កាត់បន្ថយអំពើហិង្សា បង្កើនលំហជំនួយមនុស្សធម៌ និងនាំមីយ៉ាន់ម៉ា ឱ្យចូលមកជិតក្របខណ្ឌរបស់អាស៊ាន នោះការចូលរួមមានតម្លៃ។ ប៉ុន្តែបើវាបញ្ចប់ត្រឹមរូបថត ការចាប់ដៃ និងពិធីការទូត អ្នកដែលទទួលបានផលនយោបាយច្រើនបំផុត ប្រហែលជាមិនមែនជាកម្ពុជា ឬ អាស៊ាននោះឡើយ។ លោកបណ្ឌិត ខែក វីរៈ អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ឃើញថា ទស្សនកិច្ចរបស់លោក Min Aung Hlaing មកកម្ពុជា ហាក់មិនគួរវាស់វែងត្រឹមចំនួនកិច្ចព្រមព្រៀងដែលនឹងត្រូវចុះហត្ថលេខា ចំនួនជំនួប ឬកម្រិតពិធីការដែលលោកទទួលបាននោះទេ។ តម្លៃនយោបាយពិតប្រាកដរបស់វានឹងបង្ហាញនៅថ្ងៃបន្ទាប់ពីទស្សនកិច្ច។ តើមីយ៉ាន់ម៉ានឹងបង្ហាញភាពបត់បែនបន្ថែមចំពោះអាស៊ានឬទេ? តើការសន្ទនានឹងបើកទូលាយជាងមុនឬទេ? តើជំនួយមនុស្សធម៌អាចទៅដល់អ្នកដែលត្រូវការកាន់តែច្រើនឬទេ? ហើយតើអាស៊ាននឹងបន្តបើកទ្វារការទូត ឬត្រឡប់ទៅរកការកម្រិតការចូលរួមវិញ? ប្រសិនបើមានការផ្លាស់ប្តូរជាក់ស្តែង ទស្សនកិច្ចភ្នំពេញអាចត្រូវបានចងចាំថា ជាចំណុចតូចមួយនៅលើផ្លូវពី ភាពឯកោ ទៅជាការស្តារឡើងវិញក្នុងអាស៊ាន។ ផ្ទូយទៅវិញបើគ្មានអ្វីផ្លាស់ប្តូរ វាអាចនៅត្រឹមជាជោគជ័យការទូតមួយសម្រាប់លោក Min Aung Hlaing ក្នុងការបង្ហាញថា រដ្ឋាភិបាលរបស់លោកកំពុងវិលត្រឡប់ទៅឆាកតំបន់។ សម្រាប់កម្ពុជា អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះមើលឃើញថា សិល្បៈនៃការទូតនៅទីនេះ គឺមិនមែនការជ្រើសរើសរវាងការបិទទ្វារ និងការបើកទ្វារទេ ប៉ុន្តែគឺបើកទ្វារដោយដឹងថា តើយើងចង់នាំភ្ញៀវ និងការសន្ទនានោះទៅណា។ នៅទីបំផុត តម្លៃនៃទស្សនកិច្ចនេះ មិនត្រូវវាស់ថា មេដឹកនាំមីយ៉ាន់ម៉ាត្រូវបានស្វាគមន៍យ៉ាងដូចម្តេចនៅភ្នំពេញទេ ប៉ុន្តែត្រូវវាស់ថា បន្ទាប់ពីចាកចេញពីភ្នំពេញ តើមានអ្វីផ្លាស់ប្តូរ?
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 05-09-2026, 03:06 PM, ចំនួនអ្នកអានៈ​ 0ដង
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថារូបលោកនឹងរៀបចំពិធីលៀងសាយភោជនផ្លូវរដ្ឋនៅថ្ងៃទី២៤ ខែកញ្ញា ខណៈរូបលោកនិយាយសម្រាលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញទំនាក់់ទំនងរបស់ប៉េកាំងជាមួយអ៉ីរ៉ង់។ «យើងនឹងរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ»។ នេះជាការគូសបញ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 03:04 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ឆ្លៀតក្នុងឱកាសនោះ ប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត​ អនុប្រធានគណបក្សប្រជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 12:01 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 11:37 AM, ចំនួនអ្នកអានៈ​ 27ដង
ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងជាការឆ្លើយតបទៅនឹងការសាកសួរពីអ្នកសារព័ត៌មានម្នាក់ជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូនបំពាក់គ្រឿងផ្ទុះលើអាកាសយានដ្ឋាន Leispanzig របស់អាល្លឺម៉ង់ គួរតែត្រូវបានចាត់ទុកថាជាការវាយប្រហារមួយលើទឹកដី NATO​ ឬក៏យ៉ាងណា? ជាការឆ្លើយតប លោក ត្រាំ បាននិយាយថារូបលោកមិនជឿនោះទេថា លោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 11:34 AM, ចំនួនអ្នកអានៈ​ 31ដង
តាមក្រុមមន្ត្រីបូលីវី ការផ្ទុះខាងលើបានកើតឡើងនៅម៉ោង ២៖៣០នាទីរសៀល ថ្ងៃសុក្រ នៅឯទីតាំងមួយដែលមានស្ដុកទុកសម្ភារៈសម្រាប់ផលិតកាំជ្រួច។ ភ្លាមៗមូលហេតុផ្ទុះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ តែក្រុមមន្ត្រីបូលីវីបាននិយាយថាការផ្ទុះនេះមានប្រភពចេញពីឃ្លាំងស្ដុកកាំជ្រួចរបស់ក្រសួងការពារជាតិ។ មនុស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 11:29 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ម្តេចតេជោ បានបង្ហាញការកត់សម្គាល់រូបឆោមចៅស្រីទី២៣ ដែលជាកូនរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោស្រី ឆាយ ថងឌី ខុសពីចៅដទៃនៅត្រង់ថ្ពាល់ខួចទាំងសងខាង បបូរមាត់ប្រែក និងអណ្តាតប្រែក។ សម្តេចតេជោ បានលើកឡើងទៀតថា ធ្លាប់មានចៅប្រុសទី១៦ និងចៅស្រីទី១៨ ថ្ពាល់ខួចតែខួចតែម្ខាង។ នៅព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:43 AM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖នៅក្នុងជំនួបនោះ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដៃគូរវាង e-School Cambodia និងស្ថាប័នអប់រំអូស្ត្រាលី ក្នុងការនាំយកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្តង់ដារអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:32 AM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមគ្នាប្រកាសអន្តរក្រសួងស្តីពីការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារជនពលីជនមរណៈ និងអ្នកក្នុងបន្ទុកសពអតីតមន្ត្រីរាជការស៊ីវិល សពមន្ត្រីរាជការស៊ីវិល៕ សូមទាញយកឯកសា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:26 AM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកានេះនឹងបើកឱកាសឱ្យក្រុមហ៊ុនបារាំងមកស្វែងយល់ពីសក្ដានុពលវិនិយោគរបស់កម្ពុជា ជាពិសេសលើវិស័យកែច្នៃកសិកម្ម (agro-spanrocessing) ដោយសារកម្ពុជាមានវត្ថុធាតុដើមសម្បូរបែប។ ក្រៅពីនេះ កម្ពុជាក៏រំពឹងថា បារាំងនឹងនាំមកនូវភាពច្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:23 AM, ចំនួនអ្នកអានៈ​ 30ដង
វានឹងក្លាយជាលើកដំបូងបំផុតដែលកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Kushner និងបេសកជនពិសេសអាមេរិក លោក Witkoff ត្រូវធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចកាលពីឆ្នាំមុនជាមួយការសន្យាថានឹងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ទាំងលោក Kushner និងលោក Witkoff កន្លងមកបានធ្វើទស្សនកិច្ចទៅកាន់ទីក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:21 AM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖រដូវកាលថ្មីនេះត្រូវបានមហាជន មានការរំពឹងខ្ពស់នឹងមានការប្រកួតកាន់តែជក់ចិត្ត ហើយកាន់តែទាក់ទាញ បន្ទាប់ពីក្លិបនីមួយៗ បានពង្រឹងសមត្ថភាពក្រុមយ៉ាងខ្លាំងក្លា ពិសេសការផ្លាស់ប្ដូរកីឡាករ ទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស ដើម្បីបង្កើនការប្រកួតប្រជែងជើងឯករៀងៗខ្លួន។ ក្រោយបញ្ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:20 AM, ចំនួនអ្នកអានៈ​ 38ដង
នេះមានន័យថា Liverspanool នៅរក្សាបានមិនទាន់ចាញ់ឡើយ ក្រោយឆ្លងកាត់ ៣ប្រកួតបើកឆាកលីគ Premier League រដូវកាលថ្មី ២០២៦-២៧ ក្រោមលទ្ធផលឈ្នះ១ និងស្មើ២ ឈរនៅលេខរៀងទី៥ បណ្តោះអាសន្ន គ្រាដែល Ispanswich ឈរលេខ១៣ និងទើបមាន ៣ពិន្ទុនៅឡើយ។ ខ្សែប្រយុទ្ធតម្លៃខ្លួន ១២៥លានផោន Alexander Isak ប្រើពេលត្រឹមតែ ៩នាទីប៉ុណ្ណោះ ដើម្បីទាត់បញ្ចូលទី ២គ្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 04:34 AM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធ ទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជំហានទី២នេះ បានធ្វើឡើងនារសៀលថ្ងៃទី៤ខែ កញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធីបតីភាព លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 04:26 AM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖កម្មវិធីប្រកួតប្រជែងនេះ លើកទឹកចិត្តដល់និស្សិតសាកលវិទ្យាល័យទាំងអស់នៅប្រទេសកម្ពុជានិងតំបន់អាស៊ាន ឱ្យចូលរួមទាញយកផលប្រយោជន៍ពីការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រែប្រួលអាកាសធាតុ។ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក Igor Driesmans លោករដ្ឋទូតសហភាពអឺរ៉ុបប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 04:16 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី៤ ខែកញ្ញានេះ លោក ទួន សុគា បានឲ្យដឹងថា ក្លឹបបណ្តុះបណ្តាលសិល្បៈ វប្បធម៌ខ្មែរអង្គរ បានបង្កើតឡើងក្នុងឆ្នាំ២០១៩ បច្ចុប្បន្ននេះមានសិស្សមករៀនចំនួន៩៥នាក់ ហើយការមករៀននៅទីនេះ គឹមិនមានបង់ថ្លៃការសិក្សានោះទេ ឲ្យតែមានការស្រឡាញ់វិស័យស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1034 នាក់
ម្សិលមិញ : 1660 នាក់
សរុបទាំងអស់ : 11471330 នាក់