រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រជូនមន្ត្រីរាជការមានពិការភាពភ្នែក ១៦៦រូប
ចុះថ្ងៃទី: 19-08-2026, 05:49 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសនោះ លោក ចាប តូ អនុរដ្ឋលេខាធិការ បានរាយការណ៍អំពីសមិទ្ធផល និងដំណើរការនៃវគ្គបណ្តុះបណ្តាល ដែលបានផ្តើមឡើងក្រោមការចង្អុលបង្ហាញផ្ទាល់របស់លោក ជា សុមេធី ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពការងាររដ្ឋបាលប្រចាំថ្ងៃ ជំនាញសរសេរលិខិតផ្លូវការ ការគ្រប់គ្រងការិយាល័យ និងការលើកកម្ពស់ស្មារតីសីលធម៌វិជ្ជាជីវៈដល់មន្ត្រីរាជការដែលមានពិការភាព។ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងមូលដ្ឋានសម្រាប់មន្ត្រី» និងប្រគល់វិញ្ញាបនបត្រ ជូនដល់មន្ត្រីរាជការជនមានពិការភាព​​ចំនួន ១៦៦រូប។ ដំណើរការ និងរយៈពេលសិក្សា៖ វគ្គសិក្សានេះបានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី៣០ ខែមេឃា ឆ្នាំ២០២៦ តាមប្រព័ន្ធអនឡាញ Microsoft Teams ដោយសិក្សា ៣ថ្ងៃក្នុងមួយសប្តាហ៍ (ច័ន្ទ, អង្គារ, សុក្រ) ពីម៉ោង ២:០០ ដល់ ៥:០០ល្ងាច។ សិក្ខាកាមបានខិតខំរៀនសូត្រសរុបជាង ១២០ ម៉ោង លើមុខវិជ្ជាស្នូលចំនួន៦ (រួមមាន៖ ចំណេះដឹងមូលដ្ឋានមន្ត្រី, ការគ្រប់គ្រងការិយាល័យ, ការតាក់តែងលិខិតបទដ្ឋាន, ការតាក់តែងកំណត់ហេតុ, ការតាក់តែងរបាយការណ៍ និងការរៀបរៀងសន្ទរកថា/ការគ្រប់គ្រង)។ សមាសភាពសិក្ខាកាម៖ មានសិក្ខាកាមចូលរួមសរុប ១៧៥រូប (ស្រី ៨៦រូប) រួមមានមន្ត្រីមានពិការភាពភ្នែក ខ្សោយគំហើញ ពិការកាយសម្បទា និងមន្រ្តីមិនមានពិការភា ក្រោមឱវាទក្រសួង មន្ទីរ ស.អ.យ. ទាំង ២៥ រាជធានី-ខេត្ត និងបុគ្គលិកស្ម័គ្រចិត្តនៃសមាគមតន្រ្តីសំនៀងជនពិការ។ លទ្ធផលវាយតម្លៃ៖ នៅក្នុងវគ្គប្រឡងបញ្ចប់នាដើមខែសីហា ឆ្នាំ២០២៦ សិក្ខាកាមចំនួន ១៦៦រូប បានឆ្លងកាត់ការប្រឡងដោយជោគជ័យ ១០០% និងទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា។ វគ្គបណ្តុះបណ្តាលនេះទទួលបានការសម្របសម្រួល និងបង្រៀនដោយផ្ទាល់ពីលោកសាស្ត្រាចារ្យ អ៊ុំ វិចិត្រ សាស្ត្រាចារ្យនៃសាលាភូមិន្ទរដ្ឋបាល (ERA) ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីធ្វើបទបង្ហាញ និងចែករំលែកចំណេះដឹង បទពិសោធន៍ ដោយឈរលើស្មារតីសប្បុរសធម៌ និងឥតគិតថ្លៃ។ លោក ជា សុមេធី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះអង្គពិធី និងបងប្អូនជនមានពិការភាពទាំងអស់។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការងារពិការភាពគឺជាការងារអាទិភាពមួយ នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយបានកំណត់សកម្មភាពអាទិភាពសម្រាប់ជនមានពិការភាព ជាពិសេសជនមានពិការភាពភ្នែក តាមរយៈការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដោយផ្តោតជាសំខាន់លើការជ្រើសរើសជនពិការចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ និងឯកជន តាមអត្រាកំណត់ និងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ដើម្បីធានាថាជនមានពិការភាពគ្រប់រូប ទទួលបានសេវាសាធារណៈ សេវាសុខាភិបាល ការអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងទទួលបានយុត្តិធម៌ដោយសមធម៌ និងការធ្វើបរិយាបន្នពិការភាពទៅក្នុងគ្រប់វិស័យ ដោយផ្អែកលើសិទ្ធិមនុស្សជាមូលដ្ឋាន។ ជារួមការយកចិត្តទុកដាក់គិតគូរ និងការវិនិយោគលើវិស័យពិការភាព និងជនមានពិការភាព គឺជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីធ្វើឱ្យសម្រេចបានជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រជាតិកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗចំពោះសិក្ខាកាមទាំងអស់៖ សូមយកចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅអនុវត្តឱ្យកើតជាផលប្រយោជន៍ជាក់ស្តែងក្នុងភារកិច្ចការងាររដ្ឋបាលប្រចាំថ្ងៃ ឱ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ក្រមសីលធម៌ និងវិជ្ជាជីវៈ។ សូមបន្តខិតខំស្វ័យសិក្សា និងអភិវឌ្ឍសមត្ថភាពខ្លួនឯងជានិច្ចព្រោះ «ពិការភាពរាងកាយ មិនមែនជាឧបសគ្គនៃបញ្ញាញាណ និងការរីកចម្រើននោះឡើយ»៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 05-09-2026, 12:01 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 11:37 AM, ចំនួនអ្នកអានៈ​ 27ដង
ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងជាការឆ្លើយតបទៅនឹងការសាកសួរពីអ្នកសារព័ត៌មានម្នាក់ជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូនបំពាក់គ្រឿងផ្ទុះលើអាកាសយានដ្ឋាន Leispanzig របស់អាល្លឺម៉ង់ គួរតែត្រូវបានចាត់ទុកថាជាការវាយប្រហារមួយលើទឹកដី NATO​ ឬក៏យ៉ាងណា? ជាការឆ្លើយតប លោក ត្រាំ បាននិយាយថារូបលោកមិនជឿនោះទេថា លោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 11:34 AM, ចំនួនអ្នកអានៈ​ 31ដង
តាមក្រុមមន្ត្រីបូលីវី ការផ្ទុះខាងលើបានកើតឡើងនៅម៉ោង ២៖៣០នាទីរសៀល ថ្ងៃសុក្រ នៅឯទីតាំងមួយដែលមានស្ដុកទុកសម្ភារៈសម្រាប់ផលិតកាំជ្រួច។ ភ្លាមៗមូលហេតុផ្ទុះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ តែក្រុមមន្ត្រីបូលីវីបាននិយាយថាការផ្ទុះនេះមានប្រភពចេញពីឃ្លាំងស្ដុកកាំជ្រួចរបស់ក្រសួងការពារជាតិ។ មនុស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 11:29 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ម្តេចតេជោ បានបង្ហាញការកត់សម្គាល់រូបឆោមចៅស្រីទី២៣ ដែលជាកូនរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោស្រី ឆាយ ថងឌី ខុសពីចៅដទៃនៅត្រង់ថ្ពាល់ខួចទាំងសងខាង បបូរមាត់ប្រែក និងអណ្តាតប្រែក។ សម្តេចតេជោ បានលើកឡើងទៀតថា ធ្លាប់មានចៅប្រុសទី១៦ និងចៅស្រីទី១៨ ថ្ពាល់ខួចតែខួចតែម្ខាង។ នៅព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:43 AM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖នៅក្នុងជំនួបនោះ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដៃគូរវាង e-School Cambodia និងស្ថាប័នអប់រំអូស្ត្រាលី ក្នុងការនាំយកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្តង់ដារអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:32 AM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមគ្នាប្រកាសអន្តរក្រសួងស្តីពីការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារជនពលីជនមរណៈ និងអ្នកក្នុងបន្ទុកសពអតីតមន្ត្រីរាជការស៊ីវិល សពមន្ត្រីរាជការស៊ីវិល៕ សូមទាញយកឯកសា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:26 AM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកានេះនឹងបើកឱកាសឱ្យក្រុមហ៊ុនបារាំងមកស្វែងយល់ពីសក្ដានុពលវិនិយោគរបស់កម្ពុជា ជាពិសេសលើវិស័យកែច្នៃកសិកម្ម (agro-spanrocessing) ដោយសារកម្ពុជាមានវត្ថុធាតុដើមសម្បូរបែប។ ក្រៅពីនេះ កម្ពុជាក៏រំពឹងថា បារាំងនឹងនាំមកនូវភាពច្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:23 AM, ចំនួនអ្នកអានៈ​ 30ដង
វានឹងក្លាយជាលើកដំបូងបំផុតដែលកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Kushner និងបេសកជនពិសេសអាមេរិក លោក Witkoff ត្រូវធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចកាលពីឆ្នាំមុនជាមួយការសន្យាថានឹងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ទាំងលោក Kushner និងលោក Witkoff កន្លងមកបានធ្វើទស្សនកិច្ចទៅកាន់ទីក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:21 AM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖រដូវកាលថ្មីនេះត្រូវបានមហាជន មានការរំពឹងខ្ពស់នឹងមានការប្រកួតកាន់តែជក់ចិត្ត ហើយកាន់តែទាក់ទាញ បន្ទាប់ពីក្លិបនីមួយៗ បានពង្រឹងសមត្ថភាពក្រុមយ៉ាងខ្លាំងក្លា ពិសេសការផ្លាស់ប្ដូរកីឡាករ ទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស ដើម្បីបង្កើនការប្រកួតប្រជែងជើងឯករៀងៗខ្លួន។ ក្រោយបញ្ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:20 AM, ចំនួនអ្នកអានៈ​ 38ដង
នេះមានន័យថា Liverspanool នៅរក្សាបានមិនទាន់ចាញ់ឡើយ ក្រោយឆ្លងកាត់ ៣ប្រកួតបើកឆាកលីគ Premier League រដូវកាលថ្មី ២០២៦-២៧ ក្រោមលទ្ធផលឈ្នះ១ និងស្មើ២ ឈរនៅលេខរៀងទី៥ បណ្តោះអាសន្ន គ្រាដែល Ispanswich ឈរលេខ១៣ និងទើបមាន ៣ពិន្ទុនៅឡើយ។ ខ្សែប្រយុទ្ធតម្លៃខ្លួន ១២៥លានផោន Alexander Isak ប្រើពេលត្រឹមតែ ៩នាទីប៉ុណ្ណោះ ដើម្បីទាត់បញ្ចូលទី ២គ្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 04:34 AM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធ ទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជំហានទី២នេះ បានធ្វើឡើងនារសៀលថ្ងៃទី៤ខែ កញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធីបតីភាព លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 04:26 AM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖កម្មវិធីប្រកួតប្រជែងនេះ លើកទឹកចិត្តដល់និស្សិតសាកលវិទ្យាល័យទាំងអស់នៅប្រទេសកម្ពុជានិងតំបន់អាស៊ាន ឱ្យចូលរួមទាញយកផលប្រយោជន៍ពីការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រែប្រួលអាកាសធាតុ។ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក Igor Driesmans លោករដ្ឋទូតសហភាពអឺរ៉ុបប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 04:16 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី៤ ខែកញ្ញានេះ លោក ទួន សុគា បានឲ្យដឹងថា ក្លឹបបណ្តុះបណ្តាលសិល្បៈ វប្បធម៌ខ្មែរអង្គរ បានបង្កើតឡើងក្នុងឆ្នាំ២០១៩ បច្ចុប្បន្ននេះមានសិស្សមករៀនចំនួន៩៥នាក់ ហើយការមករៀននៅទីនេះ គឹមិនមានបង់ថ្លៃការសិក្សានោះទេ ឲ្យតែមានការស្រឡាញ់វិស័យស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 04:06 AM, ចំនួនអ្នកអានៈ​ 42ដង
មូលហេតុចម្បងដែលនាំឱ្យមានការដាក់សម្ពាធនេះ គឺដោយសារតែអ៉ីរ៉ង់មិនព្រមអនុញ្ញាតឱ្យក្រុមអធិការកិច្ចរបស់ IAEA ចូលទៅពិនិត្យមើលទីតាំងនុយក្លេអ៊ែរដែលរងការទម្លាក់គ្រាប់បែកកាលពីឆ្នាំមុន ដើម្បីផ្ទៀងផ្ទាត់បរិមាណសារធាតុអ៊ុយរ៉ាញ៉ូមដែលនៅសល់នោះឡើយ។ បច្ចុប្បន្ន អ៉ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 04:05 AM, ចំនួនអ្នកអានៈ​ 48ដង
ខេត្តឧត្តរមានជ័យ៖សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងសុំឱ្យប្រជាពលរដ្ឋគ្រប់រូប ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ និងសុភមង្គលគ្រប់ប្រការ ព្រមទាំងសូមឱ្យប្រទេសជាតិជៀសផុតពីជំងឺឧបទ្រពចង្រៃ និងគ្រោះធម្មជាតិផ្សេងៗ ព្រមទាំងសូមឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែរីកចម្រើន មានភ្ញៀវទេសចរជាត
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1021 នាក់
ម្សិលមិញ : 1660 នាក់
សរុបទាំងអស់ : 11471317 នាក់