រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង យល់ឃើញថា លោក ត្រាំ ហាក់កំពុងដាក់សម្ពាធលើទីក្រុងសេអ៊ូល ពាក់ព័ន្ធបញ្ហាអ៉ីរ៉ង់ និងគម្រោងវិនិយោគរាប់រយពាន់លានដុល្លារ
ចុះថ្ងៃទី: 19-08-2026, 04:30 PM, ចំនួនអ្នកអានៈ 34ដង
លោក Cho បានលើកឡើងដូច្នេះថា «ខ្ញុំគិតថា សាររបស់ប្រធានាធិបតី ត្រាំ រួមបញ្ចូលទាំងសម្ពាធលើបញ្ហាមិនទាន់ដោះស្រាយរួចមួយចំនួន ទាក់ទងជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង ព្រមទាំងជាសារមួយទៅកាន់កូរ៉េខាងជើង ហើយក៏ជាចេតនាមួយផងដែររបស់សហរដ្ឋអាមេរិក ក្នុងការបំបែកភាពជាប់គាំងក្នុងសង្គ្រាមអ៉ីរ៉ង់»។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ បានលើកឡើងថា បទបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យកាត់បន្ថយសមយុទ្ធយោធារួមគ្នា ហាក់ដូចជាមានគោលបំណងមួយផ្នែក គឺដើម្បីដាក់សម្ពាធលើទីក្រុងសេអ៊ូល ឱ្យគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងសង្គ្រាមអ៉ីរ៉ង់ រួមជាមួយបញ្ហាដែលមិនទាន់ដោះស្រាយផ្សេងទៀត ដូចជាការវិនិយោគជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Cho បានបន្តថា មួយទៀតដែលអាចជាប្រភពនៃភាពតានតឹងនេះ គឺការសន្យារបស់កូរ៉េខាងត្បូងក្នុងការវិនិយោគ ៣៥០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក ក្រោម​កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០២៥។ ទីក្រុងសេអ៊ូល មិនទាន់បានប្រកាសលម្អិតអំពីផែនការវិនិយោគនេះនៅឡើយទេ ទោះបីជាលោក Cho បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានផ្ញើសំណើមួយមកទីក្រុងសេអ៊ូល រៀបរាប់ពីគម្រោងដែលអាចត្រូវពិចារណាក៏ដោយ។ គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃពុធនេះថា ពួកគេនឹងបន្ថយការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ពីរយៈពេល ១១ថ្ងៃ មកនៅត្រឹម៥ថ្ងៃប៉ុណ្ណោះ ហើយលុបចោលការហ្វឹកហ្វឺនជាក់ស្តែងមួយចំនួន បន្ទាប់ពីការបញ្ជារបស់លោក លោក ត្រាំ ដែលឱ្យកាត់បន្ថយការចូលរួមរបស់អាមេរិកយ៉ាងច្រើន។ រីឯរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង លោក Chung Dong-young ក៏បានលើកឡើងដែរថា លោកជឿថា លោក ត្រាំ ហាក់កំពុងឈានទៅរកការរៀបចំកិច្ចប្រជុំថ្មីមួយ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទើបសម្រេចចិត្តកាត់បន្ថយសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង ដែលជាប្រភពបានធ្វើឱ្យទីក្រុងព្យុងយ៉ាង ខឹងសម្បារជាយូរមកហើយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 05-09-2026, 03:59 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖លោក ស៊ុន មេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកថា ក្នុងចំណោមសហគ្រាស ក្រុមហ៊ុន រោងចក្រទាំង ៩១នោះ មាន ពានមាស ៤៩ សហគ្រាស ពានប្រាក់ ២៣ សហគ្រាស និងពានសំរិទ្ធ ១៩ សហគ្រាស។ ក្នុងរយៈពេល ៣ឆ្នាំនៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 03:50 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ការថ្លែងបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកពិធីប្រកាសជាផ្លូវការនូវ «បណ្តាញអគ្គលេខាធិការនៃក្រសួង-ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ» នារសៀលថ្ងៃទី ខែកញ្ញា ឆ្នាំ២០២៦។ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 03:28 PM, ចំនួនអ្នកអានៈ​ 0ដង
នេះបើតាមការលើកឡើងរបស់កីឡាករ ម៉េត សុភ័ក្ត្រា និងកីឡាការិនី ឯម ចាន់កណ្ណិកា ក្នុងឱកាសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទទួលបានការឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារពីក្រុមហ៊ុន Hyundai Camko សម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍ Asian Vovinam Chamspanionshispan 2026 នៅព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ ខណៈការប្រកួតគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៧ ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 03:12 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ដូចនេះថា បណ្ណបើកបរឌីជីថលនេះទើបតែត្រូវបានបង្កើតថ្មីឡើងតាមរយៈកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានឯកភាពលើការប្រើប្រាស់បណ្ណបើកបរឌីជីថលឌីជីថលនេះ។ ដើម្បីជម្រះមន្ទិលរបស់សាធារណជន​ជុំវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 03:06 PM, ចំនួនអ្នកអានៈ​ 0ដង
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថារូបលោកនឹងរៀបចំពិធីលៀងសាយភោជនផ្លូវរដ្ឋនៅថ្ងៃទី២៤ ខែកញ្ញា ខណៈរូបលោកនិយាយសម្រាលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញទំនាក់់ទំនងរបស់ប៉េកាំងជាមួយអ៉ីរ៉ង់។ «យើងនឹងរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ»។ នេះជាការគូសបញ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 03:04 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ឆ្លៀតក្នុងឱកាសនោះ ប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត​ អនុប្រធានគណបក្សប្រជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 12:01 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 11:37 AM, ចំនួនអ្នកអានៈ​ 27ដង
ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងជាការឆ្លើយតបទៅនឹងការសាកសួរពីអ្នកសារព័ត៌មានម្នាក់ជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូនបំពាក់គ្រឿងផ្ទុះលើអាកាសយានដ្ឋាន Leispanzig របស់អាល្លឺម៉ង់ គួរតែត្រូវបានចាត់ទុកថាជាការវាយប្រហារមួយលើទឹកដី NATO​ ឬក៏យ៉ាងណា? ជាការឆ្លើយតប លោក ត្រាំ បាននិយាយថារូបលោកមិនជឿនោះទេថា លោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 11:34 AM, ចំនួនអ្នកអានៈ​ 31ដង
តាមក្រុមមន្ត្រីបូលីវី ការផ្ទុះខាងលើបានកើតឡើងនៅម៉ោង ២៖៣០នាទីរសៀល ថ្ងៃសុក្រ នៅឯទីតាំងមួយដែលមានស្ដុកទុកសម្ភារៈសម្រាប់ផលិតកាំជ្រួច។ ភ្លាមៗមូលហេតុផ្ទុះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ តែក្រុមមន្ត្រីបូលីវីបាននិយាយថាការផ្ទុះនេះមានប្រភពចេញពីឃ្លាំងស្ដុកកាំជ្រួចរបស់ក្រសួងការពារជាតិ។ មនុស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 11:29 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ម្តេចតេជោ បានបង្ហាញការកត់សម្គាល់រូបឆោមចៅស្រីទី២៣ ដែលជាកូនរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោស្រី ឆាយ ថងឌី ខុសពីចៅដទៃនៅត្រង់ថ្ពាល់ខួចទាំងសងខាង បបូរមាត់ប្រែក និងអណ្តាតប្រែក។ សម្តេចតេជោ បានលើកឡើងទៀតថា ធ្លាប់មានចៅប្រុសទី១៦ និងចៅស្រីទី១៨ ថ្ពាល់ខួចតែខួចតែម្ខាង។ នៅព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:43 AM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖នៅក្នុងជំនួបនោះ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដៃគូរវាង e-School Cambodia និងស្ថាប័នអប់រំអូស្ត្រាលី ក្នុងការនាំយកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្តង់ដារអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:32 AM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមគ្នាប្រកាសអន្តរក្រសួងស្តីពីការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារជនពលីជនមរណៈ និងអ្នកក្នុងបន្ទុកសពអតីតមន្ត្រីរាជការស៊ីវិល សពមន្ត្រីរាជការស៊ីវិល៕ សូមទាញយកឯកសា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:26 AM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកានេះនឹងបើកឱកាសឱ្យក្រុមហ៊ុនបារាំងមកស្វែងយល់ពីសក្ដានុពលវិនិយោគរបស់កម្ពុជា ជាពិសេសលើវិស័យកែច្នៃកសិកម្ម (agro-spanrocessing) ដោយសារកម្ពុជាមានវត្ថុធាតុដើមសម្បូរបែប។ ក្រៅពីនេះ កម្ពុជាក៏រំពឹងថា បារាំងនឹងនាំមកនូវភាពច្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:23 AM, ចំនួនអ្នកអានៈ​ 34ដង
វានឹងក្លាយជាលើកដំបូងបំផុតដែលកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Kushner និងបេសកជនពិសេសអាមេរិក លោក Witkoff ត្រូវធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចកាលពីឆ្នាំមុនជាមួយការសន្យាថានឹងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ទាំងលោក Kushner និងលោក Witkoff កន្លងមកបានធ្វើទស្សនកិច្ចទៅកាន់ទីក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:21 AM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖រដូវកាលថ្មីនេះត្រូវបានមហាជន មានការរំពឹងខ្ពស់នឹងមានការប្រកួតកាន់តែជក់ចិត្ត ហើយកាន់តែទាក់ទាញ បន្ទាប់ពីក្លិបនីមួយៗ បានពង្រឹងសមត្ថភាពក្រុមយ៉ាងខ្លាំងក្លា ពិសេសការផ្លាស់ប្ដូរកីឡាករ ទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស ដើម្បីបង្កើនការប្រកួតប្រជែងជើងឯករៀងៗខ្លួន។ ក្រោយបញ្ច
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1095 នាក់
ម្សិលមិញ : 1660 នាក់
សរុបទាំងអស់ : 11471391 នាក់