|
| មោទនភាពផលិតផលកសិផលខ្មែរនៅលើឆាកអន្តរជាតិ៖ ការឆ្លុះបញ្ចាំងពីទិសដៅយុទ្ធសាស្ត្ររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ខ្សែច្រវាក់ផលិតផលកសិ-កែច្នៃកម្ពុជា |
|
| ចុះថ្ងៃទី: 26-08-2026, 06:58 AM, ចំនួនអ្នកអានៈ 6ដង |
|
|
រាជធានីភ្នំពេញ៖ការតភ្ជាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាល និងវិស័យឯកជនបានបង្កើតជាសមិទ្ធផលជាក់ស្តែងជាប្រវត្តិសាស្ត្រ ក្នុងការនាំយកអត្តសញ្ញាណកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ជាពិសេសវិស័យស្រូវ-អង្ករប្រណីតកម្ពុជា តាមរយៈក្រុមហ៊ុន Amru Rice បានបន្តពង្រីកកិត្យានុភាពយ៉ាងរឹងមាំ ដោយអង្ករប្រណីត (Phka Malis) ក្រោមស្លាកយីហោ Comptoir du Grain បានចូលទៅកាន់ធ្នើផ្សារទំនើបខ្នាតយក្ស E.Leclerc នៅប្រទេសបារាំង, អង្ករប្រណីត Emerald River នៅលើទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងកំពុងបង្ហាញវត្តមានយ៉ាងលេចធ្លោនៅលើធ្នើផ្សារទំនើបលក់ដុំធំបំផុតមួយរបស់សហរដ្ឋអាមេរិក COSTCO Wholesale ផងដែរ។
ផ្អែកលើអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងទិសដៅយុទ្ធសាស្ត្ររបសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តជំរុញពិពិធកម្មទីផ្សារ លើកកម្ពស់សមត្ថភាពកែច្នៃក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃកសិ-ចំណីអាហារជាតិ ក្រសួងពាណិជ្ជកម្ម តាមរយៈការអនុវត្តផ្ទាល់របស់ក្រុមការងារជំរុញការនាំចេញ បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជាមួយយុទ្ធនាការ «Made in Cambodia» ដើម្បីជំរុញការនាំចេញផលិតផលកសិ-កែច្នៃកម្ពុជា បន្តឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក។
លើសពីនេះ លើទីផ្សារអាស៊ី អង្ករប្រណីតម៉ាក Apsara Rice របស់ក្រុមហ៊ុន Amru Rice ក៏បានដាក់ ចូលក្នុងបណ្តាញផ្សារទំនើបលំដាប់ខ្ពស់ ដោយអ្នកប្រើប្រាស់អាចរកជាវបានយ៉ាងងាយស្រួលនៅផ្សារទំនើប Cold Storage ក្នុងប្រទេសសិង្ហបុរី និងនៅបណ្តាញផ្សារទំនើប DFI Retail Group ក្នុងទីក្រុងហុងកុង។
ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់នៃវិស័យស្រូវ-អង្ករ ផលិតផលកសិ-កែច្នៃកម្ពុជាក៏បានបង្ហាញវត្តមានលើធ្នើផ្សារទំនើប COSTCO យ៉ាងរឹងមាំផងដែរ តាមរយៈផលិតផលស្វាយកែច្នៃពីក្រុមហ៊ុន គិរីរម្យ ហ្វ៊ូដ ប្រដាក់សិន (KFP) ដែលបានឆ្លងកាត់ការវាយតម្លៃស្តង់ដាអនាម័យ និងសុវត្ថិភាពចំណីអាហារកម្រិតខ្ពស់ រហូតឈានដល់ការចែកចាយជាផ្លូវការក្រោមម៉ាកសញ្ញាឯកជន Kirkland Signature ដែលជាសក្ខីភាពបញ្ជាក់ពីការបង្កើនតម្លៃបន្ថែមដល់កសិផលជាតិ។
ស្របពេលនោះដែរ ផលិតផលស្វាយកែច្នៃពីក្រុមហ៊ុន Misota ក៏បានពង្រីកទីផ្សារគោលដៅសំខាន់ៗរបស់ខ្លួនរួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) ដោយក្នុងនោះដៃគូចែកចាយនៅប្រទេសជប៉ុនបានផ្គត់ផ្គង់ទៅកាន់ផ្សារទំនើប AEON នៅប្រទេសជប៉ុន ហើយនៅលើទីផ្សារប្រទេសបារាំង ផលិតផលក្រោមយីហោ OJA កំពុងមានវត្តមាននៅផ្សារទំនើប Carrefour ចំនួន ៦សាខា និងឱសថស្ថានចំនួន ២០ទីតាំង ព្រមទាំងគ្រោងពង្រីកខ្លួនបន្ថែមទៅកាន់ Monoprix, EPIC & GIE UNIFRAIS និង Intermarché នាពេលឆាប់ៗខាងមុខ។
បន្ថែមលើនេះ តាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន HCST ក៏បានកត់ត្រានូវសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅកាន់ក្រុមហ៊ុន Whitworths នៃរាជាណាចក្ររួមនៃព្រីតថេន (អតីតចក្រភពអង់គ្លេស) ដោយផ្ទាល់ជាលើកដំបូង និងក្រុមហ៊ុន Boettger នៃប្រទេសអាល្លឺម៉ង់។
ក្រៅពីភាពជោគជ័យនៃវិស័យស្រូវ-អង្ករ ស្វាយកែច្នៃ និងគ្រាប់ស្វាយចន្ទី កម្ពុជានៅមានផលិតផលកសិកម្ម និងកសិ-កែច្នៃសក្តានុពលខ្ពស់ជាច្រើនទៀតដែលកំពុងពង្រីកឥទ្ធិពលលើឆាកអន្តរជាតិ ដូចជា៖ ម្រេចកំពត ផ្កាអំបិលកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រទំនិញលំដាប់ប្រណីត ទទួលបានការគាំទ្រខ្លាំងលើទីផ្សារសហភាពអឺរ៉ុប អាមេរិក និងជប៉ុន។
ទន្ទឹមនឹងនេះ ក្រុមផលិតផលគ្រឿងទេស ទឹកជ្រលក់ និងម្ហូបពាក់កណ្តាលសម្រេច (Ready-to-Cook) រួមមាន គ្រឿងសម្លប្រពៃណី (អាម៉ុក ការី) ទឹកត្រីស្តង់ដាគុណភាពខ្ពស់ និងផលិតផលជលផលកែច្នៃ (ប្រហុក ត្រីឆ្អើរ) ក៏កំពុងពង្រីកការនាំចេញយ៉ាងសកម្មទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក អូស្ត្រាលី និងអឺរ៉ុបផងដែរ។
បច្ចុប្បន្ន ផលិតផលកសិផល និងកសិ-កែច្នៃកម្រិតខ្ពស់របស់កម្ពុជា បានបង្កើតជំហរយ៉ាងរឹងមាំនៅលើទីផ្សារអន្តរជាតិ ដោយមានវត្តមានលើធ្នើផ្សារទំនើបឈានមុខលំដាប់ពិភពលោក រួមមាន COSTCO, E.Leclerc, Carrefour, Monoprix, EPIC & GIE UNIFRAIS, Intermarché, Boettger, Cold Storage, NTUC FairPrice, DFI Retail Group, Whitworths និង AEON Japan។
ជាពិសេសគ្រាប់ស្វាយចន្ទីកម្ពុជាកំពុងចរាចរលក់នៅលើបណ្ដាញផ្សារទំនើប FamilyMart រហូតដល់ប្រមាណ ១៦,០០០ សាខាទូទាំងប្រទេសជប៉ុន ដែលឆ្លុះបញ្ចាំងពីវិសាលភាពគ្របដណ្ដប់លើទីផ្សារយុទ្ធសាស្ត្រសំខាន់ៗដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ សមិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តដើរតួនាទីជាសេនាធិការដ៏សកម្មរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយអត្តសញ្ញាណ «Product of Cambodia» ឱ្យទៅជាជម្រើសប្រកបដោយទំនុកចិត្តខ្ពស់ តាមរយៈការពង្រឹងគុណភាព ស្តង់ដា និងការបង្កើនតម្លៃបន្ថែម ឈានទៅពង្រីកចំណែកទីផ្សារ និងពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃកសិ-ពាណិជ្ជកម្មកម្ពុជាលើឆាកអន្តរជាតិ៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-08-2026, 07:02 AM, ចំនួនអ្នកអានៈ 36ដង
ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តការពារជាតិរបស់សហរដ្ឋអាមេរិក ក៏មានគម្រោងទិញនាវាចម្បាំងប្រភេទ Corvette បំពាក់ដោយមីស៉ីលនាំផ្លូវបន្ថែម និងសម្ភារៈការពារជាតិសំខាន់ៗផ្សេងទៀត ដើម្បីពង្រឹងសមត្ថភាពការពារ ការគំរាមកំហែងខាងក្រៅ។ នេះជាការថ្លែងរបស់ លោក Teodoro នៅកាន់សម័យកិច្ចប្រជុំពិភាក្សាអំពីថវិកា នៅឯសភាជាន់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:58 AM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖ការតភ្ជាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាល និងវិស័យឯកជនបានបង្កើតជាសមិទ្ធផលជាក់ស្តែងជាប្រវត្តិសាស្ត្រ ក្នុងការនាំយកអត្តសញ្ញាណកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ជាពិសេសវិស័យស្រូវ-អង្ករប្រណីតកម្ពុជា តាមរយៈក្រុមហ៊ុន Amru Rice បានបន្តពង្រីកកិត្យានុភាពយ៉ាងរឹងមាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:56 AM, ចំនួនអ្នកអានៈ 28ដង
នាវា USS Abraham Lincoln ដែលផ្ទុកកងទ័ពជើងទឹក និងកងម៉ារីនប្រមាណ ៥,០០០នាក់ បានចាកចេញពីមជ្ឈិមបូព៌ាកាលពីថ្ងៃសៅរ៍កន្លងទៅ។ យោងតាមសមាជិកសភាអាមេរិក នាវាយោធាមួយគ្រឿងនេះមិនបានចូលចតនៅកំពង់ផែណាមួយអស់រយៈពេលជាង ២០០ថ្ងៃមកហើយ ដែលនេះជាការបង្កើតកំណត់ត្រាសម័យទំនើបនៃការបំពេញភារកិច្ចនៅលើផ្ទៃសមុទ្រជាប់ៗគ្នា។ មន្ត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:54 AM, ចំនួនអ្នកអានៈ 25ដង
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា លោក Le Hoai Trung ត្រូវបានរំពឹងថានឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសមភាគីមីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសទាំងពីរបានផ្លាស់ប្តូរឯកអគ្គរដ្ឋទូតថ្មីរវាងគ្នាទៅវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:53 AM, ចំនួនអ្នកអានៈ 5ដង
យោងតាមឯកសារផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិក ការវិលត្រឡប់របស់មន្ត្រីការទូត និងការកាត់បន្ថយវិធានការសង្គ្រោះបន្ទាន់នៅតាមស្ថានទូតអាមេរិកក្នុងតំបន់ អាចនឹងចាប់ផ្តើមយ៉ាងឆាប់បំផុតនៅសប្តាហ៍នេះ។ ស្ថានទូតដែលគ្រោងនឹងបង្កើនចំនួនបុគ្គលិកឡើងវិញ រួមមានស្ថានទូតប្រចាំនៅប្រទេសអ៉ីស្រាអែល លីបង់ អ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:51 AM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖ក្នុងនាមសន្តិបណ្ឌិត នេត សាវឿន, សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា ជ័យជម្នះរបស់ក្មួយៗនៅពេលនេះមិនត្រឹមតែជាមោទនភាពសម្រាប់សាមីខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ជាតិទាំងមូល។ សហព័ន្ធរុស្ស៊ី គឺជាប្រទេសដែលមានប្រព័ន្ធអប់រំរឹងមាំ និងមានកម្រិតស្តង់ដារខ្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:47 AM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖កម្ពុជាក៏នឹងរង់ចាំស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ នៃសហព័ន្ធរុស្ស៊ី អញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
កម្ពុជា-រុស្សី បានបញ្ជាក់នូវការប្ដេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកម្ពស់ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:37 AM, ចំនួនអ្នកអានៈ 1ដង
ខេត្តកំពង់ធំ៖ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក ម៉ន ទីម អភិបាលរងតំណាងលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងលោក យូ ចាន់ឌី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម រួមទាំងមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋក្នុងមូល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:29 AM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Abigail Fryer អនុប្រធានបេសកកម្មការទូតព្រីតថេនភ្នំពេញ, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ដ្រី ប្រមាណ ៥០០នាក់។
លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:22 AM, ចំនួនអ្នកអានៈ 2ដង
នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកកំពុងពិចារណាលើការប្តូរឈ្មោះបឹង Lake Ontario ទៅជា Lake America ពីព្រោះយើងរំពឹងថានឹងលែងធ្វើអាជីវកម្មច្រើនជាមួយរដ្ឋ Ontario ទៀតហើយ»។ ឆ្លើយតបនឹងបញ្ហានេះ រដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដា លោក Dominic LeBlanc បានលើកឡើងថារដ្ឋាភិបាលកាណាដានឹងមិនឆ្លើយតបចំពោះការប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:32 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវចំនួនបីខ្សែរ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងចំនួន២ គឺក្រសួងសាធារណការនិងដឹកជញ្ជូន និងក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:30 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តក្រចេះ៖ការជំរុញធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ក្នុងស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ហើយលោកក៏បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:26 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះវីដេអូមួយ ជាការរៀបរាប់ទាំងទឹកភ្នែករបស់ស្ត្រីរងគ្រោះម្នាក់ ដែលត្រូវបានជនខិលខូចល្បួងជួលឱ្យទៅបើកគណនីធនាគារជាថ្នូរនឹងប្រាក់កម្រៃ ២០ ម៉ឺនរៀល ដោយសារតែជីវភាពខ្វះខាតនិងមានជំងឺប្រចាំកាយ។
ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:23 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញលិខិតតវ៉ា ឱ្យភាគីថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្ដែងនិងពិនិត្យមើលសកម្មភាពដែលភាគីថៃនៅតែបន្តរំលោភបំពានមកលើអធិបត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:20 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះ រំពឹងថានឹងមានការចូលរួមពីប្រតិភូអន្តរជាតិចំនួន ៤០ក្រុមហ៊ុន ស្តង់ពិព័រណ៍ប្រមាណ ៥០០ និងអ្នកទិញចំនួន ២៦០ក្រុមហ៊ុន។ ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ក៏នឹងរៀបចំ «វេទិកាបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាម» ដើម្បីជំរុញលំហូរទេសចរវៀតណាម និងទេសចរអន្តរជ
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 456 នាក់ |
|
| ម្សិលមិញ |
: 1286 នាក់ |
|
| សរុបទាំងអស់ |
: 11455583 នាក់ |
|
|