|
| ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បើក និងដឹកនាំសិក្ខាសាលាស្តីពីការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត |
|
| ចុះថ្ងៃទី: 26-08-2026, 06:29 AM, ចំនួនអ្នកអានៈ 41ដង |
|
|
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Abigail Fryer អនុប្រធានបេសកកម្មការទូតព្រីតថេនភ្នំពេញ, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ដ្រី ប្រមាណ ៥០០នាក់។
លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើក និងដឹកនាំសិក្ខាសាលាស្តីពី «ការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត (GRP)» ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្រ្ដី និងស្ថានទូតព្រីតថេនភ្នំពេញ។
លោកស្រី Abigail Fryer បានលើកឡើងនូវការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងគុណភាព តម្លាភាព ប្រសិទ្ធភាពនៃគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត។ លិខិតបទដ្ឋានគតិយុត្តល្អ ពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកដល់ការកសាងសេដ្ឋកិច្ច ប្រកបដោយភាពរឹងមាំ និងភាពប្រកួតប្រជែង ហើយ RIA ដើរតួនាទីស្នូលនៅក្នុងដំណើរការនេះ។ ទន្ទឹមនេះ គោលនយោបាយជាតិស្ដីពីការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត (GRP) គឺមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះវាជះឥទ្ធិពលទៅគ្រប់ផ្នែកនៃសេដ្ឋកិច្ច និងសង្គមកម្ពុជាទាំងមូល។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពខ្ពស់លើការកសាងមូលធនមនុស្ស ការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងស្ថាប័ន និងការលើកកម្ពស់អភិបាលកិច្ច។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ពេលដែលសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ កំណើនប្រកបដោយចីរភាពត្រូវពឹងផ្អែកយ៉ាងសំខាន់លើផលិតភាព នវានុវត្តន៍ និងគុណភាពស្ថាប័ន។ ដូច្នេះ ការកែទម្រង់ប្រព័ន្ធច្បាប់ គឺជាស្នូលដ៏សំខាន់ដែលមិនអាចកាត់ផ្តាច់បានឡើយពីការកែទម្រង់សេដ្ឋកិច្ច និងការកែទម្រង់អភិបាលកិច្ច និងស្ថាប័ន។ ជាមួយគ្នានេះច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត គឺជាផ្នែកមួយនៃរចនាសម្ព័ន្ធស្ថាប័នក្នុងសេដ្ឋកិច្ច និងការគ្រប់គ្រងប្រទេស។ ការរៀបចំលិខិតបទដ្ឋានគតិយុត្តបានល្អ នឹងជួយការពារពលរដ្ឋ និងផលប្រយោជន៍សាធារណៈ ក៏ដូចជាគាំទ្រដល់វិនិយោគ សហគ្រិនភាព និងការប្រកួតជែង។ ប៉ុន្តែផ្ទុយទៅវិញ ការរៀបចំលិខិតបទដ្ឋានគតិយុត្តមិនបានល្អ ឬអន់ នឹងបង្កើតនូវបន្ទុកមិនចាំបាច់, ការជាន់សមត្ថកិច្ចគ្នា, បង្កើតភាពមិនច្បាស់លាស់, អនុលោមភាពទាប និងបង្អាក់ដល់ការ វិនិយោគ។
ដូចនេះគោលដៅរបស់យើងមិនមែនត្រូវរៀបចំច្បាប់ឱ្យបានច្រើន ឬក៏មិនត្រូវរៀបចំច្បាប់សោះនោះដែរ។ ប៉ុន្តែអ្វីដែលសំខានបំផុត គឺរៀបចំច្បាប់ឱ្យបានល្អ សម្រាប់បម្រើឱ្យគោលបំណងត្រឹមត្រូវច្បាស់លាស់ ហើយយកទៅប្រើប្រាស់ឱ្យត្រូវចំកន្លែង និងអនុវត្តឱ្យបានម៉ឺងម៉ាត់ដោយមិនលើសមិន
ខ្វះ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ មានប្រសាសន៍ថា ការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តិ (RIA) មិនមែនជារឿងថ្មីទេសម្រាប់កម្ពុជា ប៉ុន្តែជាការដាក់ឱ្យដំណើរការឡើងវិញ ក្នុងដំណើរផ្លូវមួយដ៏វែងឆ្ងាយ ដែលយើងត្រូវរៀបចំប្រព័ន្ធឱ្យរឹងមាំ ពិសេសធ្វើស្ថាប័ននីយកម្ម និងការកសាងសមត្ថភាព ព្រមទាំងការរៀបចំក្របខណ្ឌច្បាប់, គោលនយោបាយ និងវិធានសម្រាប់គ្រប់គ្រងកិច្ចការ RIA។ RIA ជាឧបករណ៍ដ៏សំខាន់ ក្នុងការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគិតយុត្តឱ្យបានល្អប្រសើរ ដោយផ្អែកការវិភាគស៊ីជម្រៅ និងមានលក្ខណៈវិទ្យាសាស្ត្រ។ យើងគួរធ្វើ RIA នៅមុនពេល ឬស្របពេលរៀបចំសេចក្តីព្រាងច្បាប់ មិនមែនធ្វើ RIA នៅពេលជិតបញ្ចប់សេចក្តីព្រាងនោះទេ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការបន្តថា RIA គឺជាឧបករណ៍មួយក្នុងប្រព័ន្ធនៃលិខិតបទដ្ឋានគតិយុត្ត ប៉ុន្តែ GRP គ្របដណ្តប់លើវដ្តនៃលិខិតបទដ្ឋានគតិយុត្តទាំងមូល ដោយរាប់ចាប់តាំងពី ការកំណត់អត្តសញ្ញាណបញ្ហា, ការវិភាគលើជម្រើស, ការពិគ្រោះយោបល់, ការវាយតម្លៃផលប៉ះពាល់, ការរៀបចំសេចក្ដីព្រាង, ការអនុវត្ត, ការតាមដាន, ការវាយតម្លៃ និងការពិនិត្យឡើងវិញ។ និយាយតាមបែបសាមញ្ញ RIA គឺជាឧបករណ៍សម្រាប់ឆ្លើយតបនឹងសំណួរថា «តើហេតុអ្វីត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តហើយគួររៀបចំតាមវិធីណា» ខណៈ GRP ជាក្របខណ្ឌឆ្លើយតបនឹងសំណួរថា «តើរដ្ឋត្រូវគ្រប់គ្រងការអនុវត្តលិខិតបទដ្ឋានគតិយុត្តនោះយ៉ាងដូចម្តេច»។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចថា ភាពជោគជ័យនៃយន្តការ RIA គឺអាស្រ័យលើការប្ដេជ្ញាចិត្ត និងសមត្ថភាពរបស់ក្រសួងស្ថាប័នដែលជាអ្នកអនុវត្តផ្ទាល់។ ហេតុនេះ ទីស្តីការគណៈរដ្ឋមន្ត្រីនឹងផ្តល់ការបណ្តុះបណ្តាលដល់ក្រសួង ស្ថាប័ន រហូតដល់អាចអនុវត្តការងារនេះបានដោយខ្លួនឯងប្រកបដោយនិរន្តរភាព។ កម្ពុជាគួរហ៊ានចាយថវិកា ដើម្បីគាំទ្រដល់ការអនុវត្តមុខងារនីតិកម្ម ការកែទម្រង់ច្បាប់ និងមុខងារ RIA ដោយមិនត្រូវរង់ចាំតែជំនួយពីដៃគូអភិវឌ្ឍនោះឡើយ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ថា ក្នុងការផ្លាស់ប្ដូរពីគោលនយោបាយទៅការអនុវត្ត RIA នៅតាមក្រសួង ស្ថាប័ន ទាមទារនូវឱ្យការពង្រឹងប្រព័ន្ធ (System Enhancement) ការអភិវឌ្ឍសមត្ថភាព (Capacity Development) និងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត (Regulatory Delivery) ត្រូវតែធ្វើដំណើរស្របគ្នា មិនអាចរង់ចាំមួយចប់ទើបចាប់ផ្តើមមួយទៀតនោះទេ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា ការផ្តួចផ្តើមរៀបចំគោលនយោបាយជាតិស្តីពីការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្តនាពេលនេះ គឺពិតជាមានភាពចាំបាច់ និងជួយដោះស្រាយអ្វីដែលជាបញ្ហានៃការអនុវត្តប្រព័ន្ធច្បាប់នៅកម្ពុជា។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បញ្ជាក់ឡើងវិញថា GRP ក៏ត្រូវបានគិតគូរ និងជាផ្នែកមួយនៃក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល រយៈពេល២០ឆ្នាំ ដែលមានសសរស្តម្ភធំពីរ គឺទី១. ការកសាងប្រព័ន្ធច្បាប់ដែលមានបូរណភាពគឺឱ្យមានឯកភាព ប្រសិទ្ធភាព សមានគតិភាព ឧត្តមានុភាពគតិយុត្ត សន្តិសុខគតិយុត្ត ហើយផ្អែកលើឧត្តមានុវត្តន៍អន្តរជាតិ និងផ្អែកលើបរិការណ៍កម្ពុជា និងទី២. គឺការកសាងវប្បធម៌នីតិរដ្ឋ។
តាមរយៈអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បង្ហាញនូវក្តីរំពឹងថាលទ្ធផលនៃការពិភាក្សានឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ការរៀបចំគោលនយោបាយខាងលើនេះដែលនឹងជាផែនទីបង្ហាញផ្លូវដ៏រឹងមាំ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាលើកកម្ពស់ធុរកិច្ច និងជីវភាពប្រជាជន ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងបើកទំព័រថ្មីមួយទៀតសម្រាប់កម្ពុជា ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាពយូរអង្វែង៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-08-2026, 07:02 AM, ចំនួនអ្នកអានៈ 36ដង
ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តការពារជាតិរបស់សហរដ្ឋអាមេរិក ក៏មានគម្រោងទិញនាវាចម្បាំងប្រភេទ Corvette បំពាក់ដោយមីស៉ីលនាំផ្លូវបន្ថែម និងសម្ភារៈការពារជាតិសំខាន់ៗផ្សេងទៀត ដើម្បីពង្រឹងសមត្ថភាពការពារ ការគំរាមកំហែងខាងក្រៅ។ នេះជាការថ្លែងរបស់ លោក Teodoro នៅកាន់សម័យកិច្ចប្រជុំពិភាក្សាអំពីថវិកា នៅឯសភាជាន់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:58 AM, ចំនួនអ្នកអានៈ 5ដង
រាជធានីភ្នំពេញ៖ការតភ្ជាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាល និងវិស័យឯកជនបានបង្កើតជាសមិទ្ធផលជាក់ស្តែងជាប្រវត្តិសាស្ត្រ ក្នុងការនាំយកអត្តសញ្ញាណកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ជាពិសេសវិស័យស្រូវ-អង្ករប្រណីតកម្ពុជា តាមរយៈក្រុមហ៊ុន Amru Rice បានបន្តពង្រីកកិត្យានុភាពយ៉ាងរឹងមាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:56 AM, ចំនួនអ្នកអានៈ 27ដង
នាវា USS Abraham Lincoln ដែលផ្ទុកកងទ័ពជើងទឹក និងកងម៉ារីនប្រមាណ ៥,០០០នាក់ បានចាកចេញពីមជ្ឈិមបូព៌ាកាលពីថ្ងៃសៅរ៍កន្លងទៅ។ យោងតាមសមាជិកសភាអាមេរិក នាវាយោធាមួយគ្រឿងនេះមិនបានចូលចតនៅកំពង់ផែណាមួយអស់រយៈពេលជាង ២០០ថ្ងៃមកហើយ ដែលនេះជាការបង្កើតកំណត់ត្រាសម័យទំនើបនៃការបំពេញភារកិច្ចនៅលើផ្ទៃសមុទ្រជាប់ៗគ្នា។ មន្ត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:54 AM, ចំនួនអ្នកអានៈ 25ដង
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា លោក Le Hoai Trung ត្រូវបានរំពឹងថានឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសមភាគីមីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសទាំងពីរបានផ្លាស់ប្តូរឯកអគ្គរដ្ឋទូតថ្មីរវាងគ្នាទៅវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:53 AM, ចំនួនអ្នកអានៈ 5ដង
យោងតាមឯកសារផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិក ការវិលត្រឡប់របស់មន្ត្រីការទូត និងការកាត់បន្ថយវិធានការសង្គ្រោះបន្ទាន់នៅតាមស្ថានទូតអាមេរិកក្នុងតំបន់ អាចនឹងចាប់ផ្តើមយ៉ាងឆាប់បំផុតនៅសប្តាហ៍នេះ។ ស្ថានទូតដែលគ្រោងនឹងបង្កើនចំនួនបុគ្គលិកឡើងវិញ រួមមានស្ថានទូតប្រចាំនៅប្រទេសអ៉ីស្រាអែល លីបង់ អ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:51 AM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖ក្នុងនាមសន្តិបណ្ឌិត នេត សាវឿន, សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា ជ័យជម្នះរបស់ក្មួយៗនៅពេលនេះមិនត្រឹមតែជាមោទនភាពសម្រាប់សាមីខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ជាតិទាំងមូល។ សហព័ន្ធរុស្ស៊ី គឺជាប្រទេសដែលមានប្រព័ន្ធអប់រំរឹងមាំ និងមានកម្រិតស្តង់ដារខ្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:47 AM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖កម្ពុជាក៏នឹងរង់ចាំស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ នៃសហព័ន្ធរុស្ស៊ី អញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
កម្ពុជា-រុស្សី បានបញ្ជាក់នូវការប្ដេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកម្ពស់ស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:37 AM, ចំនួនអ្នកអានៈ 1ដង
ខេត្តកំពង់ធំ៖ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក ម៉ន ទីម អភិបាលរងតំណាងលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងលោក យូ ចាន់ឌី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម រួមទាំងមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋក្នុងមូល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:29 AM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Abigail Fryer អនុប្រធានបេសកកម្មការទូតព្រីតថេនភ្នំពេញ, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ដ្រី ប្រមាណ ៥០០នាក់។
លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-08-2026, 06:22 AM, ចំនួនអ្នកអានៈ 2ដង
នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកកំពុងពិចារណាលើការប្តូរឈ្មោះបឹង Lake Ontario ទៅជា Lake America ពីព្រោះយើងរំពឹងថានឹងលែងធ្វើអាជីវកម្មច្រើនជាមួយរដ្ឋ Ontario ទៀតហើយ»។ ឆ្លើយតបនឹងបញ្ហានេះ រដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដា លោក Dominic LeBlanc បានលើកឡើងថារដ្ឋាភិបាលកាណាដានឹងមិនឆ្លើយតបចំពោះការប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:32 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវចំនួនបីខ្សែរ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងចំនួន២ គឺក្រសួងសាធារណការនិងដឹកជញ្ជូន និងក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:30 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តក្រចេះ៖ការជំរុញធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ក្នុងស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ហើយលោកក៏បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:26 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះវីដេអូមួយ ជាការរៀបរាប់ទាំងទឹកភ្នែករបស់ស្ត្រីរងគ្រោះម្នាក់ ដែលត្រូវបានជនខិលខូចល្បួងជួលឱ្យទៅបើកគណនីធនាគារជាថ្នូរនឹងប្រាក់កម្រៃ ២០ ម៉ឺនរៀល ដោយសារតែជីវភាពខ្វះខាតនិងមានជំងឺប្រចាំកាយ។
ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:23 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញលិខិតតវ៉ា ឱ្យភាគីថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្ដែងនិងពិនិត្យមើលសកម្មភាពដែលភាគីថៃនៅតែបន្តរំលោភបំពានមកលើអធិបត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-08-2026, 02:20 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះ រំពឹងថានឹងមានការចូលរួមពីប្រតិភូអន្តរជាតិចំនួន ៤០ក្រុមហ៊ុន ស្តង់ពិព័រណ៍ប្រមាណ ៥០០ និងអ្នកទិញចំនួន ២៦០ក្រុមហ៊ុន។ ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ក៏នឹងរៀបចំ «វេទិកាបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាម» ដើម្បីជំរុញលំហូរទេសចរវៀតណាម និងទេសចរអន្តរជ
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 455 នាក់ |
|
| ម្សិលមិញ |
: 1286 នាក់ |
|
| សរុបទាំងអស់ |
: 11455582 នាក់ |
|
|