សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ណែនាំនិស្សិតដែលត្រៀមទៅសិក្សានៅរុស្ស៊ី ឱ្យលើកកម្ពស់វប្បធម៌ជាតិ និងបង្ហាញពីជំហររដ្ឋាភិបាលលើបញ្ហាព្រំដែន និង Online Scam
ចុះថ្ងៃទី: 26-08-2026, 06:51 AM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖ក្នុងនាមសន្តិបណ្ឌិត នេត សាវឿន, សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា ជ័យជម្នះរបស់ក្មួយៗនៅពេលនេះមិនត្រឹមតែជាមោទនភាពសម្រាប់សាមីខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ជាតិទាំងមូល។ សហព័ន្ធរុស្ស៊ី គឺជាប្រទេសដែលមានប្រព័ន្ធអប់រំរឹងមាំ និងមានកម្រិតស្តង់ដារខ្ពស់ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម វេជ្ជសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ ដែលជាឱកាសមាសសម្រាប់និស្សិតក្នុងការក្រសោបយកចំណេះដឹង និងជំនាញទំនើបៗ យកមកកសាង និងអភិវឌ្ឍប្រទេសជាតិវិញនាពេលអនាគត។ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវចេញទៅបន្តការសិក្សានៅសហព័ន្ធរុស្ស៊ីចំនួន៤០រូប ដឹកនាំដោយលោកខ្វែង ភារម្យ ប្រធានសមាគមនិស្សិតកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី។ ទេសរដ្ឋមន្ត្រីបានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះការតស៊ូព្យាយាមប្រកួតប្រជែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់។ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ​​ ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជារង់ចាំជានិច្ចនូវវត្តមានវិលត្រឡប់របស់និស្សិតគ្រប់រូប ព្រមទាំងចំណេះជំនាញដើម្បីអភិវឌ្ឍប្រទេស។ ក្នុងនាមជាអតីតនិស្សិតដែលធ្លាប់បានសិក្សានៅប្រទេសរុស្ស៊ីក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០, សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានចែករំលែកបទពិសោធន៍ដ៏មានតម្លៃស្តីពីការរស់នៅ និងការសិក្សា ដើម្បីជាគន្លឹះ និងការត្រៀមខ្លួនទុកជាមុនដល់និស្សិតកម្ពុជា មុនពេលចេញទៅបន្តការសិក្សានៅទីនោះ។ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ​​ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់និស្សិតទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ខិតខំរៀនសូត្រទាំងភាសារុស្ស៊ី និងមុខវិជ្ជាឯកទេស ដោយត្រូវមានភាពអត់ធ្មត់ និងឆន្ទៈមោះមុតក្នុងការជម្នះរាល់ឧបសគ្គ។ លើសពីនេះ ក្នុងនាមជាយុវជនទូតវប្បធម៌កម្ពុជា និស្សិតយើងត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងភាពរីកចម្រើនរបស់ប្រទេសជាតិទៅកាន់មិត្តភក្តិអន្តរជាតិ រួមទាំងត្រូវរក្សាសេចក្តីថ្លៃថ្នូរ វិន័យសីលធម៌ សាមគ្គីភាពជិតស្និទ្ធជាមួយនិស្សិតខ្មែរដូចគ្នា និងកសាងទំនាក់ទំនងល្អជាមួយប្រជាជនរុស្ស៊ី ព្រមទាំងត្រូវគោរពច្បាប់នៃសហព័ន្ធរុស្ស៊ី និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងកិត្តិយសជាតិ»។ ឆ្លៀតក្នុងឱកាសនោះ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្ក្រាប និងលុបបំបាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូរជាតិ។ សន្តិបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ដោយគ្មានការលើកលែង ចំពោះជនពាក់ព័ន្ធបទល្មើសអនឡាញ (Online Scam) តាមរយៈការបង្កើតគណៈកម្មាការចំពោះកិច្ច (គ.ប.ឆ.ប) ការតាក់តែងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការពង្រឹងកិច្ចសហការអន្តរជាតិយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់ និងបង្ការបទល្មើសនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីលើនេះសន្តិបណ្ឌិត ក៏បានលើកឡើងពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ផងដែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ (https://ccos.gov.kh/km/)។ សន្និសីទនេះនឹងមានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានា ដើម្បីចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍ និងពង្រឹងកិច្ចសហការរួមគ្នា ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាការគំរាមកំហែងជាសកល។ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយថៃ ឯកឧត្តមសន្តិបណ្ឌិត បានប្រាប់ដល់ក្រុមនិស្សិតថា កម្ពុជានៅតែរក្សាជំហរដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិជាគោល ខណៈដែលសហគមន៍អន្តរជាតិភាគច្រើន បាននឹងកំពុងមើលឃើញពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជាស្រាប់។ លោក ខ្វែង ភារម្យ ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ដែលបានផ្ដល់អនុសាសន៍ និងចែករំលែកបទពិសោធដ៏មានតម្លៃ ដល់និស្សិតកម្ពុជាចំនួន ៤០រូប មុននឹងចាកចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ និងវេជ្ជសាស្ត្រ នៅប្រទេសរុស្ស៊ីនាពេលឆាប់ៗនេះ។ ជាមួយគ្នានេះ ពួកគេនឹងខិតខំប្រឹងប្រែងរៀនសូត្រឱ្យទទួលបានជោគជ័យ ព្រមទាំងគោរពច្បាប់រុស្ស៊ី និងបទបញ្ជាផ្ទៃក្នុងសាលាឱ្យបានខ្ជាប់ខ្ជួន។ ក្រៅពីការរក្សាសេចក្តីថ្លៃថ្លូរ និងសាមគ្គីភាពផ្ទៃក្នុង និស្សិតទាំងអស់សន្យាថានឹងបំពេញតួនាទីជា «ទូតសុឆន្ទៈ និងទូតវប្បធម៌» ដ៏ល្អ ដើម្បីផ្សព្វផ្សាយពីកិត្តិយស និងប្រពៃណីជាតិខ្មែរ ហើយត្រឡប់មកវិញដើម្បីចូលរួមអភិវឌ្ឍមាតុភូមិក្រោមកិច្ចខិតខំប្រឹងប្រែងកសាងជាតិ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 26-08-2026, 07:02 AM, ចំនួនអ្នកអានៈ​ 37ដង
ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តការពារជាតិរបស់សហរដ្ឋអាមេរិក ក៏មានគម្រោងទិញនាវាចម្បាំងប្រភេទ Corvette បំពាក់ដោយមីស៉ីលនាំផ្លូវបន្ថែម និងសម្ភារៈការពារជាតិសំខាន់ៗផ្សេងទៀត ដើម្បីពង្រឹងសមត្ថភាពការពារ ការគំរាមកំហែងខាងក្រៅ។ នេះជាការថ្លែងរបស់ លោក Teodoro នៅកាន់សម័យកិច្ចប្រជុំពិភាក្សាអំពីថវិកា នៅឯសភាជាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:58 AM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖ការតភ្ជាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាល និងវិស័យឯកជនបានបង្កើតជាសមិទ្ធផលជាក់ស្តែងជាប្រវត្តិសាស្ត្រ ក្នុងការនាំយកអត្តសញ្ញាណកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ជាពិសេសវិស័យស្រូវ-អង្ករប្រណីតកម្ពុជា តាមរយៈក្រុមហ៊ុន Amru Rice បានបន្តពង្រីកកិត្យានុភាពយ៉ាងរឹងមាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:56 AM, ចំនួនអ្នកអានៈ​ 28ដង
នាវា USS Abraham Lincoln ដែលផ្ទុកកងទ័ពជើងទឹក និងកងម៉ារីនប្រមាណ ៥,០០០នាក់ បានចាកចេញពីមជ្ឈិមបូព៌ាកាលពីថ្ងៃសៅរ៍កន្លងទៅ។ យោងតាមសមាជិកសភាអាមេរិក នាវាយោធាមួយគ្រឿងនេះមិនបានចូលចតនៅកំពង់ផែណាមួយអស់រយៈពេលជាង ២០០ថ្ងៃមកហើយ ដែលនេះជាការបង្កើតកំណត់ត្រាសម័យទំនើបនៃការបំពេញភារកិច្ចនៅលើផ្ទៃសមុទ្រជាប់ៗគ្នា។ មន្ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:54 AM, ចំនួនអ្នកអានៈ​ 26ដង
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា លោក Le Hoai Trung ត្រូវបានរំពឹងថានឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសមភាគីមីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសទាំងពីរបានផ្លាស់ប្តូរឯកអគ្គរដ្ឋទូតថ្មីរវាងគ្នាទៅវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:53 AM, ចំនួនអ្នកអានៈ​ 5ដង
យោងតាមឯកសារផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិក ការវិលត្រឡប់របស់មន្ត្រីការទូត និងការកាត់បន្ថយវិធានការសង្គ្រោះបន្ទាន់នៅតាមស្ថានទូតអាមេរិកក្នុងតំបន់ អាចនឹងចាប់ផ្តើមយ៉ាងឆាប់បំផុតនៅសប្តាហ៍នេះ។ ស្ថានទូតដែលគ្រោងនឹងបង្កើនចំនួនបុគ្គលិកឡើងវិញ រួមមានស្ថានទូតប្រចាំនៅប្រទេសអ៉ីស្រាអែល លីបង់ អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:51 AM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ក្នុងនាមសន្តិបណ្ឌិត នេត សាវឿន, សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា ជ័យជម្នះរបស់ក្មួយៗនៅពេលនេះមិនត្រឹមតែជាមោទនភាពសម្រាប់សាមីខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ជាតិទាំងមូល។ សហព័ន្ធរុស្ស៊ី គឺជាប្រទេសដែលមានប្រព័ន្ធអប់រំរឹងមាំ និងមានកម្រិតស្តង់ដារខ្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:47 AM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖កម្ពុជាក៏នឹងរង់ចាំស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ នៃសហព័ន្ធរុស្ស៊ី អញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កម្ពុជា-រុស្សី បានបញ្ជាក់នូវការប្ដេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកម្ពស់ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:37 AM, ចំនួនអ្នកអានៈ​ 2ដង
ខេត្តកំពង់ធំ៖ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក ម៉ន ទីម អភិបាលរង​តំណាងលោក​ ហាក់​ ម៉ុងហួត​ អភិបាលស្រុកតាំងគោក និងលោក យូ ចាន់ឌី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម​ រួមទាំងមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋក្នុងមូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:29 AM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Abigail Fryer អនុប្រធានបេសកកម្មការទូតព្រីតថេនភ្នំពេញ, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ដ្រី ប្រមាណ ៥០០នាក់។ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:22 AM, ចំនួនអ្នកអានៈ​ 2ដង
នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកកំពុងពិចារណាលើការប្តូរឈ្មោះបឹង Lake Ontario ទៅជា Lake America ពីព្រោះយើងរំពឹងថានឹងលែងធ្វើអាជីវកម្មច្រើនជាមួយរដ្ឋ Ontario ទៀតហើយ»។ ឆ្លើយតបនឹងបញ្ហានេះ រដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដា លោក Dominic LeBlanc បានលើកឡើងថារដ្ឋាភិបាលកាណាដានឹងមិនឆ្លើយតបចំពោះការប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:32 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវចំនួនបីខ្សែរ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងចំនួន២ គឺក្រសួងសាធារណការនិងដឹកជញ្ជូន និងក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:30 PM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តក្រចេះ៖ការជំរុញធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ក្នុងស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ហើយលោកក៏បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:26 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះវីដេអូមួយ ជាការរៀបរាប់ទាំងទឹកភ្នែករបស់ស្ត្រីរងគ្រោះម្នាក់ ដែលត្រូវបានជនខិលខូចល្បួងជួលឱ្យទៅបើកគណនីធនាគារជាថ្នូរនឹងប្រាក់កម្រៃ ២០ ម៉ឺនរៀល ដោយសារតែជីវភាពខ្វះខាតនិងមានជំងឺប្រចាំកាយ។ ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:23 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញលិខិតតវ៉ា ឱ្យភាគីថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្ដែងនិងពិនិត្យមើលសកម្មភាពដែលភាគីថៃនៅតែបន្តរំលោភបំពានមកលើអធិបត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:20 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះ រំពឹងថានឹងមានការចូលរួមពីប្រតិភូអន្តរជាតិចំនួន ៤០ក្រុមហ៊ុន ស្តង់ពិព័រណ៍ប្រមាណ ៥០០ និងអ្នកទិញចំនួន ២៦០ក្រុមហ៊ុន។ ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ក៏នឹងរៀបចំ «វេទិកាបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាម» ដើម្បីជំរុញលំហូរទេសចរវៀតណាម និងទេសចរអន្តរជ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 460 នាក់
ម្សិលមិញ : 1286 នាក់
សរុបទាំងអស់ : 11455587 នាក់