កម្ពុជា-រុស្សី បញ្ជាក់នូវការប្ដេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក
ចុះថ្ងៃទី: 26-08-2026, 06:47 AM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖កម្ពុជាក៏នឹងរង់ចាំស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ នៃសហព័ន្ធរុស្ស៊ី អញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កម្ពុជា-រុស្សី បានបញ្ជាក់នូវការប្ដេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសកម្ពុជា-រុស្សី។ ប្រភពដដែលបានឱ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ ទំនាក់ទំនង អាស៊ាន-រុស្ស៊ី ភាពជាដៃគូអីរ៉ាស៊ី សហភាពសេដ្ឋកិច្ចអីរ៉ាស៊ី (EAEU) អង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីកង្វល់រួម រួមទាំងបច្ចុប្បន្ន-ភាពលើស្ថានភាពព្រំដែនកម្ពុជា-ថៃ ។ សហប្រធានទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ សន្តិភាព ស្ថិរភាព ក៏ដូចជាការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក។ ក្នុងឱកាសស្នាក់នៅកម្ពុជា លោក Andrey Rudenko អនុមន្ត្រីការបរទេស នៃសហព័ន្ធរុស្សី ក៏បានចូលជួបសម្តែងការគួរសមជាមួយ ថ្នាក់ដឹកនាំកម្ពុជា រួមមាន សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជំនួបទាំងនេះបានពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 26-08-2026, 07:02 AM, ចំនួនអ្នកអានៈ​ 36ដង
ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តការពារជាតិរបស់សហរដ្ឋអាមេរិក ក៏មានគម្រោងទិញនាវាចម្បាំងប្រភេទ Corvette បំពាក់ដោយមីស៉ីលនាំផ្លូវបន្ថែម និងសម្ភារៈការពារជាតិសំខាន់ៗផ្សេងទៀត ដើម្បីពង្រឹងសមត្ថភាពការពារ ការគំរាមកំហែងខាងក្រៅ។ នេះជាការថ្លែងរបស់ លោក Teodoro នៅកាន់សម័យកិច្ចប្រជុំពិភាក្សាអំពីថវិកា នៅឯសភាជាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:58 AM, ចំនួនអ្នកអានៈ​ 6ដង
រាជធានីភ្នំពេញ៖ការតភ្ជាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាល និងវិស័យឯកជនបានបង្កើតជាសមិទ្ធផលជាក់ស្តែងជាប្រវត្តិសាស្ត្រ ក្នុងការនាំយកអត្តសញ្ញាណកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ជាពិសេសវិស័យស្រូវ-អង្ករប្រណីតកម្ពុជា តាមរយៈក្រុមហ៊ុន Amru Rice បានបន្តពង្រីកកិត្យានុភាពយ៉ាងរឹងមាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:56 AM, ចំនួនអ្នកអានៈ​ 28ដង
នាវា USS Abraham Lincoln ដែលផ្ទុកកងទ័ពជើងទឹក និងកងម៉ារីនប្រមាណ ៥,០០០នាក់ បានចាកចេញពីមជ្ឈិមបូព៌ាកាលពីថ្ងៃសៅរ៍កន្លងទៅ។ យោងតាមសមាជិកសភាអាមេរិក នាវាយោធាមួយគ្រឿងនេះមិនបានចូលចតនៅកំពង់ផែណាមួយអស់រយៈពេលជាង ២០០ថ្ងៃមកហើយ ដែលនេះជាការបង្កើតកំណត់ត្រាសម័យទំនើបនៃការបំពេញភារកិច្ចនៅលើផ្ទៃសមុទ្រជាប់ៗគ្នា។ មន្ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:54 AM, ចំនួនអ្នកអានៈ​ 25ដង
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា លោក Le Hoai Trung ត្រូវបានរំពឹងថានឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសមភាគីមីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសទាំងពីរបានផ្លាស់ប្តូរឯកអគ្គរដ្ឋទូតថ្មីរវាងគ្នាទៅវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:53 AM, ចំនួនអ្នកអានៈ​ 5ដង
យោងតាមឯកសារផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិក ការវិលត្រឡប់របស់មន្ត្រីការទូត និងការកាត់បន្ថយវិធានការសង្គ្រោះបន្ទាន់នៅតាមស្ថានទូតអាមេរិកក្នុងតំបន់ អាចនឹងចាប់ផ្តើមយ៉ាងឆាប់បំផុតនៅសប្តាហ៍នេះ។ ស្ថានទូតដែលគ្រោងនឹងបង្កើនចំនួនបុគ្គលិកឡើងវិញ រួមមានស្ថានទូតប្រចាំនៅប្រទេសអ៉ីស្រាអែល លីបង់ អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:51 AM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ក្នុងនាមសន្តិបណ្ឌិត នេត សាវឿន, សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា ជ័យជម្នះរបស់ក្មួយៗនៅពេលនេះមិនត្រឹមតែជាមោទនភាពសម្រាប់សាមីខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ជាតិទាំងមូល។ សហព័ន្ធរុស្ស៊ី គឺជាប្រទេសដែលមានប្រព័ន្ធអប់រំរឹងមាំ និងមានកម្រិតស្តង់ដារខ្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:47 AM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖កម្ពុជាក៏នឹងរង់ចាំស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ នៃសហព័ន្ធរុស្ស៊ី អញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កម្ពុជា-រុស្សី បានបញ្ជាក់នូវការប្ដេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកម្ពស់ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:37 AM, ចំនួនអ្នកអានៈ​ 2ដង
ខេត្តកំពង់ធំ៖ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក ម៉ន ទីម អភិបាលរង​តំណាងលោក​ ហាក់​ ម៉ុងហួត​ អភិបាលស្រុកតាំងគោក និងលោក យូ ចាន់ឌី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម​ រួមទាំងមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋក្នុងមូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:29 AM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Abigail Fryer អនុប្រធានបេសកកម្មការទូតព្រីតថេនភ្នំពេញ, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ដ្រី ប្រមាណ ៥០០នាក់។ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:22 AM, ចំនួនអ្នកអានៈ​ 2ដង
នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកកំពុងពិចារណាលើការប្តូរឈ្មោះបឹង Lake Ontario ទៅជា Lake America ពីព្រោះយើងរំពឹងថានឹងលែងធ្វើអាជីវកម្មច្រើនជាមួយរដ្ឋ Ontario ទៀតហើយ»។ ឆ្លើយតបនឹងបញ្ហានេះ រដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដា លោក Dominic LeBlanc បានលើកឡើងថារដ្ឋាភិបាលកាណាដានឹងមិនឆ្លើយតបចំពោះការប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:32 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវចំនួនបីខ្សែរ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងចំនួន២ គឺក្រសួងសាធារណការនិងដឹកជញ្ជូន និងក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:30 PM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តក្រចេះ៖ការជំរុញធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ក្នុងស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ហើយលោកក៏បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:26 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះវីដេអូមួយ ជាការរៀបរាប់ទាំងទឹកភ្នែករបស់ស្ត្រីរងគ្រោះម្នាក់ ដែលត្រូវបានជនខិលខូចល្បួងជួលឱ្យទៅបើកគណនីធនាគារជាថ្នូរនឹងប្រាក់កម្រៃ ២០ ម៉ឺនរៀល ដោយសារតែជីវភាពខ្វះខាតនិងមានជំងឺប្រចាំកាយ។ ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:23 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញលិខិតតវ៉ា ឱ្យភាគីថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ដោយឥតលក្ខខណ្ឌ និងបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្ដែងនិងពិនិត្យមើលសកម្មភាពដែលភាគីថៃនៅតែបន្តរំលោភបំពានមកលើអធិបត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-08-2026, 02:20 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍នេះ រំពឹងថានឹងមានការចូលរួមពីប្រតិភូអន្តរជាតិចំនួន ៤០ក្រុមហ៊ុន ស្តង់ពិព័រណ៍ប្រមាណ ៥០០ និងអ្នកទិញចំនួន ២៦០ក្រុមហ៊ុន។ ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ក៏នឹងរៀបចំ «វេទិកាបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារប្រទេសវៀតណាម» ដើម្បីជំរុញលំហូរទេសចរវៀតណាម និងទេសចរអន្តរជ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 457 នាក់
ម្សិលមិញ : 1286 នាក់
សរុបទាំងអស់ : 11455584 នាក់