កម្ពុជា អញ្ជើញម្ចាស់ពានអាស៊ី អាស៊ាន និងម៉ាឡេស៊ី មកប្រជែងពានសម្ដេចធិបតី លើកទី២ នាសប្ដាហ៍ក្រោយ
ចុះថ្ងៃទី: 14-08-2026, 10:42 AM, ចំនួនអ្នកអានៈ 7ដង
រាជធានីភ្នំពេញ៖នេះជាព្រឹត្តិការណ៍អន្ដរជាតិដ៏គួរឲ្យចាប់អារម្មណ៍ ដ្បិតក្រុមចូលរួមស្ទើរតែជាម្ចាស់ពានកម្រិតទ្វីប និងតំបន់ តួយ៉ាងក្រុមឥណ្ឌូនេស៊ី ទើបគ្រងជើងឯកពានបាល់ទះអាស៊ី (AVC Cup) ឆ្នាំ២០២៦, វៀតណាម ទើបលើកពានបាល់ទះអាស៊ីអាគ្នេយ៍-SEA V.Cup ឆ្នាំ២០២៦ (ជើងទី២) និងកម្ពុជា ទើបឈ្នះពាន SEV V.Cup ឆ្នាំ២០២៦ (ជើងទី១) កាលពីថ្មីៗ ខណៈម៉ាឡេស៊ី ក៏ជាក្រុមល្អមួយក្នុងតំបន់ដែរ។ ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ ឆ្នាំ២០២៦ គ្រោងនឹងរៀបចំនាថ្ងៃទី១៩ ខែសីហាខាងមុខ ដែលប្រជុំដោយក្រុមជម្រើសជាតិខ្លាំងៗប្រចាំតំបន់ ក្នុងនោះមានក្រុមជម្រើសជាតិឥណ្ឌូនេស៊ី, វៀតណាម, ម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះកម្ពុជា។ ជាមួយវត្តមានក្រុមខ្លាំងៗប្រចាំតំបន់ ដែលត្រូវប្រជែងពានរង្វាន់សម្ដេចធិបតី លើកទី២ នេះ អ្នកគាំទ្ររំពឹងនឹងធ្វើឲ្យកក្រើកវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ខណៈការប្រកួត គ្រោងនឹងធ្វើឡើងពីថ្ងៃទី១៩-២៣ ខែសីហាខាងមុខ។ ប៉ុន្ដែចំពោះរូបមន្ដប្រកួត ក៏ដូចជាលក្ខខណ្ឌចូលទស្សនា មិនទាន់ត្រូវបញ្ជាក់ច្បាស់ឡើយ គ្រាដែលសហព័ន្ធកីឡាបាល់ទះកម្ពុជា គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីប្រកាសជាផ្លូវការនាដើមសប្ដាហ៍ក្រោយ។ សូមរំឮកថា សហព័ន្ធកីឡាបាល់ទះកម្ពុជា ធ្លាប់បានរៀបចំការប្រកួតពានរង្វាន់ «សម្ដេចធិបតី» លើកដំបូង កាលពីឆ្នាំ២០២៤ កំឡុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះពានរង្វាន់ SEA V. League Challenge ដែលជាស្ពាននាំឲ្យកម្ពុជាមានកៅអីចូលរួមប្រកួតពានរង្វាន់ SEV V.League 2025 ដែលប្ដូរមកជាពាន SEV V.Cup នៅឆ្នាំ២០២៦ ហើយបានបើកទំព័រកំណត់ត្រាប្រវត្តិឈ្នះជើងឯក (ជើងទី១) កាលពីថ្មីៗ លើទឹកដីប្រទេសហ្វីលីពីន។ កាលពីឆ្នាំ២០២៤ ពាននេះមាន ៤ក្រុមចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ខណៈជាលទ្ធផលក្រុមជម្រើសជាតិកម្ពុជា បានគ្រងជើងឯក អមប្រាក់រង្វាន់លើកទឹកចិត្ត ១០០លានរៀល គ្រាដែលម៉ាឡេស៊ី ទទួលបានលេខ២ អមប្រាក់រង្វាន់ ៣០លានរៀល, ក្រុមសិង្ហបុរី ទទួលបានលេខ៣ អមប្រាក់រង្វាន់ ២០លានរៀល និងក្រុមជម្រើសជាតិឡាវ ទទួលបានលេខ៤ អមប្រាក់រង្វាន់ ១០លានរៀល។ ដូច្នេះចាំមើលរដូវកាលទី២ ខាងមុខនេះ តើក្រុមណា នឹងក្លាយជាម្ចាស់ពាន «សម្ដេចធិបតី» ឆ្នាំ២០២៦?
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 05-09-2026, 04:05 PM, ចំនួនអ្នកអានៈ​ 1ដង
ខេត្តកំពង់ធំ៖លោកស្រីបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានចូលរួមយ៉ាងសកម្មក្នុងការសង្គ្រោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបាននាំមកនូវការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច និងនយោបាយ។ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 03:59 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖លោក ស៊ុន មេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកថា ក្នុងចំណោមសហគ្រាស ក្រុមហ៊ុន រោងចក្រទាំង ៩១នោះ មាន ពានមាស ៤៩ សហគ្រាស ពានប្រាក់ ២៣ សហគ្រាស និងពានសំរិទ្ធ ១៩ សហគ្រាស។ ក្នុងរយៈពេល ៣ឆ្នាំនៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 03:50 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ការថ្លែងបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកពិធីប្រកាសជាផ្លូវការនូវ «បណ្តាញអគ្គលេខាធិការនៃក្រសួង-ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ» នារសៀលថ្ងៃទី ខែកញ្ញា ឆ្នាំ២០២៦។ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 03:28 PM, ចំនួនអ្នកអានៈ​ 0ដង
នេះបើតាមការលើកឡើងរបស់កីឡាករ ម៉េត សុភ័ក្ត្រា និងកីឡាការិនី ឯម ចាន់កណ្ណិកា ក្នុងឱកាសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ទទួលបានការឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារពីក្រុមហ៊ុន Hyundai Camko សម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍ Asian Vovinam Chamspanionshispan 2026 នៅព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ ខណៈការប្រកួតគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៧ ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 03:12 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ដូចនេះថា បណ្ណបើកបរឌីជីថលនេះទើបតែត្រូវបានបង្កើតថ្មីឡើងតាមរយៈកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានឯកភាពលើការប្រើប្រាស់បណ្ណបើកបរឌីជីថលឌីជីថលនេះ។ ដើម្បីជម្រះមន្ទិលរបស់សាធារណជន​ជុំវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 03:06 PM, ចំនួនអ្នកអានៈ​ 25ដង
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ថារូបលោកនឹងរៀបចំពិធីលៀងសាយភោជនផ្លូវរដ្ឋនៅថ្ងៃទី២៤ ខែកញ្ញា ខណៈរូបលោកនិយាយសម្រាលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញទំនាក់់ទំនងរបស់ប៉េកាំងជាមួយអ៉ីរ៉ង់។ «យើងនឹងរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ»។ នេះជាការគូសបញ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 03:04 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ឆ្លៀតក្នុងឱកាសនោះ ប្រធានគណៈប្រតិភូ បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត​ អនុប្រធានគណបក្សប្រជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 12:01 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 11:37 AM, ចំនួនអ្នកអានៈ​ 27ដង
ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងជាការឆ្លើយតបទៅនឹងការសាកសួរពីអ្នកសារព័ត៌មានម្នាក់ជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូនបំពាក់គ្រឿងផ្ទុះលើអាកាសយានដ្ឋាន Leispanzig របស់អាល្លឺម៉ង់ គួរតែត្រូវបានចាត់ទុកថាជាការវាយប្រហារមួយលើទឹកដី NATO​ ឬក៏យ៉ាងណា? ជាការឆ្លើយតប លោក ត្រាំ បាននិយាយថារូបលោកមិនជឿនោះទេថា លោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 11:34 AM, ចំនួនអ្នកអានៈ​ 31ដង
តាមក្រុមមន្ត្រីបូលីវី ការផ្ទុះខាងលើបានកើតឡើងនៅម៉ោង ២៖៣០នាទីរសៀល ថ្ងៃសុក្រ នៅឯទីតាំងមួយដែលមានស្ដុកទុកសម្ភារៈសម្រាប់ផលិតកាំជ្រួច។ ភ្លាមៗមូលហេតុផ្ទុះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ តែក្រុមមន្ត្រីបូលីវីបាននិយាយថាការផ្ទុះនេះមានប្រភពចេញពីឃ្លាំងស្ដុកកាំជ្រួចរបស់ក្រសួងការពារជាតិ។ មនុស្ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 11:29 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ម្តេចតេជោ បានបង្ហាញការកត់សម្គាល់រូបឆោមចៅស្រីទី២៣ ដែលជាកូនរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោស្រី ឆាយ ថងឌី ខុសពីចៅដទៃនៅត្រង់ថ្ពាល់ខួចទាំងសងខាង បបូរមាត់ប្រែក និងអណ្តាតប្រែក។ សម្តេចតេជោ បានលើកឡើងទៀតថា ធ្លាប់មានចៅប្រុសទី១៦ និងចៅស្រីទី១៨ ថ្ពាល់ខួចតែខួចតែម្ខាង។ នៅព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:43 AM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖នៅក្នុងជំនួបនោះ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដៃគូរវាង e-School Cambodia និងស្ថាប័នអប់រំអូស្ត្រាលី ក្នុងការនាំយកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្តង់ដារអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:32 AM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមគ្នាប្រកាសអន្តរក្រសួងស្តីពីការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារជនពលីជនមរណៈ និងអ្នកក្នុងបន្ទុកសពអតីតមន្ត្រីរាជការស៊ីវិល សពមន្ត្រីរាជការស៊ីវិល៕ សូមទាញយកឯកសា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:26 AM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកានេះនឹងបើកឱកាសឱ្យក្រុមហ៊ុនបារាំងមកស្វែងយល់ពីសក្ដានុពលវិនិយោគរបស់កម្ពុជា ជាពិសេសលើវិស័យកែច្នៃកសិកម្ម (agro-spanrocessing) ដោយសារកម្ពុជាមានវត្ថុធាតុដើមសម្បូរបែប។ ក្រៅពីនេះ កម្ពុជាក៏រំពឹងថា បារាំងនឹងនាំមកនូវភាពច្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-09-2026, 10:23 AM, ចំនួនអ្នកអានៈ​ 34ដង
វានឹងក្លាយជាលើកដំបូងបំផុតដែលកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Kushner និងបេសកជនពិសេសអាមេរិក លោក Witkoff ត្រូវធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចកាលពីឆ្នាំមុនជាមួយការសន្យាថានឹងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ទាំងលោក Kushner និងលោក Witkoff កន្លងមកបានធ្វើទស្សនកិច្ចទៅកាន់ទីក
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1229 នាក់
ម្សិលមិញ : 1660 នាក់
សរុបទាំងអស់ : 11471525 នាក់