កូរ៉េខាងត្បូង ប្រកាសថានឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងនៅអ៊ុយក្រែន ប្រសិនបើពួកគេមានបំណងបែបនោះ
ចុះថ្ងៃទី: 24-06-2026, 05:31 PM, ចំនួនអ្នកអានៈ 27ដង
សេចក្តីប្រកាសខាងលើធ្វើឡើង ស្របពេលដែលអ៊ុយក្រែន កំពុងបន្តឃុំឃាំងទាហានកូរ៉េខាងជើងយ៉ាងហោច២នាក់ ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ុយក្រែន កាលពីអំឡុងដើមឆ្នាំ២០២៥ បន្ទាប់ពីពួកគេត្រូវបានដាក់ពង្រាយទៅកាន់​តំបន់ Kursk របស់រុស្ស៉ី ដើម្បីជួយកងទ័ពរុស្ស៉ី ប្រយុទ្ធជាមួយអ៊ុយក្រែន។ កន្លងមក ទាហានទាំង២នាក់នោះ ធ្លាប់បង្ហាញចេតនាចង់​ចុះចូលជាមួយកូរ៉េខាងត្បូង ជាជាងវិលត្រឡប់ទៅកូរ៉េខាងជើងវិញ។ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសនៃប្រទេសកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលបានជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ហើយត្រូវទីក្រុងកៀវចាប់ខ្លួនបាន ប្រសិនបើពួកគេជ្រើសរើស ចង់មកចាប់ផ្តើមកសាងជីវិតថ្មីនៅកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានបន្ថែមថា ខ្លួនជំទាស់ការបញ្ជូនឈ្លើយសឹកដោយបង្ខំទៅកាន់ប្រទេសរុស្ស៉ី ឬកូរ៉េខាងជើង ហើយខ្លួនបានបញ្ជាក់ពីគោលជំហរនេះរួចហើយ ទៅកាន់អាជ្ញាធរនៅអ៊ុយក្រែន។ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងនិងអ៊ុយក្រែន ត្រូវបានកំណត់ថា នឹងបើកកិច្ចពិភាក្សាជាមួយគ្នា នៅថ្ងៃទី៣០ ខែមិថុនា។ គួរបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពខ្លួនប្រហែល១៤ ០០០នាក់ ទៅ១៥ ០០០នាក់ ទៅកាន់តំបន់ Kursk កាលពី​ចុងឆ្នាំ២០២៤ ហើយបើតាមការប៉ាន់ស្មានរបស់ចារកម្មកូរ៉េខាងត្បូង ប្រហែល៦០០០នាក់ បានស្លាប់ឬរងរបួស គិតត្រឹមដើម​ឆ្នាំ២០២៦។ ទាហានកូរ៉េខាងជើងទាំងនោះ ត្រូវគេរាយការណ៍ថា ទទួលបានបទបញ្ជាធ្វើយ៉ាងណាចៀសវាងកុំឱ្យគេចាប់ខ្លួន ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ រួមទាំងតាមរយៈការធ្វើអត្តឃាត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-06-2026, 07:06 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមតំណាងរាជរដ្ឋាភិបាល ព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគ ណៈ ប្រតិភូដែលមានសមាភាពមកពី ក្រសួង សាធារណកា រ និងដឹកជញ្ជូន និងក្រុ ម ប្រឹ ក្សា អ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 07:00 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ លោក លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានថ្លែងបញ្ជាក់ថា កម្ពុជាកំពុងរៀបចំក្រមពាណិជ្ជកម្ម ដោយបានប្រមូលផ្តុំនូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 06:59 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា អាណត្តិទី១ លើកទី១ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈបានឲ្យដឹងថា ផលិតផលរ៉ែសំណង់ជាច្រើនប្រភេទ បាននិងកំពុងដើរតួយ៉ាងសំខាន់គាំទ្រដល់សេដ្ឋកិច្ចជាតិ។ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៥ ខែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 06:52 PM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖កម្មវិធីនេះបានប្រមូលផ្តុំនូវដៃគូអាជីវកម្ម ភ្នាក់ងារចែកចាយ អ្នកលក់ដុំ អ្នកលក់រាយ ម្ចាស់ហាងលក់សម្ភារសត្វចិញ្ចឹម គ្រូពេទ្យសត្វ តំណាងសារព័ត៌មាន និងភ្ញៀវកិត្តិយសទាំងពីរកម្ពុជា និងបារាំង ដើម្បីអបអរសាទរនូវចំណុចរបត់ដ៏សំខាន់មួយក្នុងការរីកចម្រើនរបស់ Jomney និងការប្តេជ្ញាចិត្តរយៈ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 06:32 PM, ចំនួនអ្នកអានៈ​ 12ដង
រាជធានីភ្នំពេញ៖ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសបើកសិក្ខាសាលាពិនិត្យឡើងវិញលើសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីពេទ្យជាតិ មជ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 06:24 PM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ៖ថ្លែងនាឱកាសនោះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរទម្រង់ និងវិធាននៃការធ្វើពាណិជ្ជកម្មយ៉ាងឆាប់រហ័ស ហើយទំនាក់ទំនងពាណិជ្ជកម្ម បានវិវឌ្ឍន៍ខ្លួនពីបែបប្រពៃណី ទៅជាបែបឌីជីថល ទៅជាពាណិជ្ជកម្មបៃតង ទំនាក់ទំនង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 06:17 PM, ចំនួនអ្នកអានៈ​ 29ដង
ខេត្តសៀមរាប៖ ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារអង្គរសេនជូរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិក គ.អ.ទ.ស. អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកទាំង៥គោលដៅក្នុងខេត្តសៀមរាប ជនបង្គោល លេខាធិការដ្ឋាន គ.អ.ទ.ស. សមាគមក្នុងវិស័យទេសចរណ៍ ព្រមទាំងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ/អង្គភាពពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 06:09 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 06:06 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចក្រោយវត្តព្រែកបង្កង ស្ថិតក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ។ក្រោយពលរដ្ឋរាយការណ៍ពីករណីប្រទះឃើញបុរសម្នាក់មានដាវ អាវុធកែច្នៃ២ដើម និងគ្រឿងញៀនមួយចំនួន ភ្លាមនោះលោកវរសេនីយ៍ត្រី ថុង សៀកឡុង មេបញ្ជាការម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 06:00 PM, ចំនួនអ្នកអានៈ​ 15ដង
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានធ្វើអត្ថាធិប្បាយជាលើកដំបូងដែរ ពាក់ព័ន្ធការវាយប្រហារនាពេលថ្មីៗរបស់អ៊ុយក្រែន ទៅលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិល រួមទាំងរោងចក្រចម្រាញ់ប្រេងរបស់ទីក្រុងមូស្គូ ដោយហៅវាថាជាឧបាយកលធ្វើឱ្យសង្គមមានភាពវឹកវរ។ លោក​ ពូទីន បាន​ប្រាប់ឱ្យរដ្ឋាភិបាល​ចាត់​វិធានការ​បន្ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 05:58 PM, ចំនួនអ្នកអានៈ​ 24ដង
ឆ្លងតាមការប្រកួតសន្សំពិន្ទុ ២លើកប្រចាំពូល A មិចស៊ិកបានកក់កៅអីទៅវគ្គ ៣២ក្រុមរួចរាល់ហើយ ក្នុងចំណោម ៤៨ប្រទេស ក្រោយជ័យជម្នះ ២លើកជាប់ៗគ្នាទៅលើគូប្រជែងអាហ្រ្វិកខាងត្បូង ២-០ និងឈ្នះកូរ៉េខាងត្បូង ១-០ ថែមទៀតមាន ៦ពិន្ទុឈរកំពូលតារាងដាច់តែម្តង។ ការប្រកួតសន្សំពិន្ទុជុំទី៣ បិទបញ្ចប់ពូល A B និងពូល C នៅព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 05:56 PM, ចំនួនអ្នកអានៈ​ 23ដង
ក្នុងសប្តាហ៍នេះ តៃវ៉ាន់បាននិងកំពុងប្រារព្ធសមយុទ្ធយោធាមួយមានរយៈពេល៥ថ្ងៃ ដែលផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ។ យោធាតៃវ៉ាន់ បានចាប់់ផ្តើមផ្អែកលំហាត់យោធាខ្លះរបស់ខ្លួន តាមសេណារីយ៉ូមួយ ដែលក្នុងនោះគឺចិនស្រាប់តែប្រែក្លាយការធ្វើសមយុទ្ធជាប់ជាប្រចាំរបស់ខ្លួន នៅក្បែរកោះតៃវ៉ាន់ ទៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 05:50 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីនេះលោក ប្រាក់ ថាវអមិដា ដែលជាអនុប្រធាននៃកិច្ចប្រជុំនេះបានអបអរសាទរចំពោះប្រទេសប្រ៊ុយណេដារូសាឡឹម ក្នុងនាមជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន និងសមិទ្ធផលសំខាន់ៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 05:35 PM, ចំនួនអ្នកអានៈ​ 29ដង
ទោះបីជាមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីរបៀបនៃការបែងចែកកញ្ចប់ថវិកានេះក៏ដោយ ប៉ុន្តែចំណាត់ការនេះបានកើតឡើងស្របពេលដែល ByteDance កំពុងតែឈានជើងចូលយ៉ាងពេញទំហឹងនៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យា AI ពិភពលោក។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនកំពុងពិចារណាបង្កើនការចំណាយលើដើមទុន រហូតដល់ទៅ ៧០ ពាន់ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 05:31 PM, ចំនួនអ្នកអានៈ​ 27ដង
សេចក្តីប្រកាសខាងលើធ្វើឡើង ស្របពេលដែលអ៊ុយក្រែន កំពុងបន្តឃុំឃាំងទាហានកូរ៉េខាងជើងយ៉ាងហោច២នាក់ ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ុយក្រែន កាលពីអំឡុងដើមឆ្នាំ២០២៥ បន្ទាប់ពីពួកគេត្រូវបានដាក់ពង្រាយទៅកាន់​តំបន់ Kursk របស់រុស្ស៉ី ដើម្បីជួយកងទ័ពរុស្ស៉ី ប្រយុទ្ធជាមួយអ៊ុយក្រែន។ កន្លងមក ទាហានទាំង២ន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1214 នាក់
ម្សិលមិញ : 1656 នាក់
សរុបទាំងអស់ : 11374116 នាក់