| ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត៖ ក្រមពាណិជ្ជកម្មកម្ពុជា ផ្តល់គុណប្រយោជន៍ជាច្រើន ក្នុងវិស័យពាណិជ្ជកម្ម និងធុរកិច្ច |
|
| ចុះថ្ងៃទី: 24-06-2026, 06:24 PM, ចំនួនអ្នកអានៈ 8ដង |
|
|
រាជធានីភ្នំពេញ៖ថ្លែងនាឱកាសនោះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរទម្រង់ និងវិធាននៃការធ្វើពាណិជ្ជកម្មយ៉ាងឆាប់រហ័ស ហើយទំនាក់ទំនងពាណិជ្ជកម្ម បានវិវឌ្ឍន៍ខ្លួនពីបែបប្រពៃណី ទៅជាបែបឌីជីថល ទៅជាពាណិជ្ជកម្មបៃតង ទំនាក់ទំនងពាណិជ្ជកម្មសកល ពហុភាគី តំបន់ និងទ្វេរភាគី កំពុងស្ថិតក្នុងស្ថានភាពប្រែប្រួល ដែលបានបង្កើតឡើងនូវវិធាន និងគោលការនៃការធ្វើពាណិជ្ជកម្មចម្រុះសណ្ឋាន និងស្មុគស្មាញ, ស្របពេលទម្រង់នៃការធ្វើពាណិជ្ជកម្ម មានការវិវឌ្ឍន៍កាន់តែច្រើន និងកាន់តែស៉ាំញ៉ាំ និន្នាការផ្លូវច្បាប់ ក៏ត្រូវតែវិវឌ្ឍន៍ទៅតាមនោះផងដែរ ហើយកម្ពុជាពិតជាទទួលរងនូវការផ្លាស់ប្តូរទាំងនោះ មិនអាចគេចបានឡើយ។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងក្រសួង ស្ថាប័ន អង្គភាព និងតួអង្គពាក់ព័ន្ធមួយចំនួនទៀត។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្ថែមថា សម្រាប់កម្ពុជា តាមការសិក្សាស្រាវជ្រាវ និងការលើកឡើងរបស់វិស័យឯកជន ឃើញថាវិស័យពាណិជ្ជកម្មនៅកម្ពុជា នៅតែបន្តមានការប្រឈមមួយចំនួនដូចជា អសង្គតិភាពរវាងច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធក្រោមច្បាប់ អនុលោមភាពច្បាប់ក្នុងវិស័យពាណិជ្ជកម្មមានភាពច្រើនពេក ហើយស្មុញស្មាញពេកនៅពេលខ្លះ ដូចជាការចុះបញ្ជី ការស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតជាដើម រួមទាំងមានភាពស្មុគស្មាញនៃនិតិវិធី រួមនឹងច្បាប់មួយចំនួនទៀត នៅតែជាបញ្ហាប្រឈម។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្លែមថា បញ្ហាទាំងអស់នេះតែជាបញ្ហាប្រឈមមួយនៃប្រសិទ្ធភាព និងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមដោះស្រាយ ដោយមានការប្តេជ្ញាចិត្តពិតប្រាកដ ជាមួយនឹងសកម្មភាព និងវិធានការជាក់ស្តែង។ ដើម្បីចូលរួមដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព ក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដោយលោកបានរៀបចំជាក្រមពាណិជ្ជកម្មកម្ពុជា ដែលក្រមនេះនឹងមានគុណប្រយោជន៍យ៉ាងច្រើន សម្រាប់វិស័យពាណិជ្ជកម្ម។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្ថែមថា ក្រមពាណិជ្ជកម្មកម្ពុជា ផ្តល់គុណប្រយោជន៍មានជាអាទិ៍ដូចជា៖ (១). ធ្វើឱ្យមានឯកសណ្ឋានូបនីយកម្មនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្មទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និងវិធានថ្មីៗតម្រូវបន្ថែមទៀត (២).ធ្វើឱ្យមានភាពច្បាស់លាស់ របៀបរៀបរយ សណ្តាប់ធ្នាប់ សន្តិសុខគតិយុត្ត លើការតាក់តែង ការប្រឹក្សា ការអនុម័ត ការអនុវត្ត ការបកស្រាយ និងការដោះស្រាយវិវាទ ក្នុងវិស័យពាណិជ្ជកម្ម និងធុរកិច្ច (៣).ធ្វើឱ្យសាមញ្ញ ងាយស្វែងរក ងាយយល់ ងាយអនុវត្ត តែស្របតាមតក្កវិទ្យាគតិយុត្តជាស្តង់ដាអន្តរជាតិ (៤). ចូលរួមកាត់បន្ថយការជាន់សមត្ថកិច្ចរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យពាណិជ្ជកម្ម និងធុរកិច្ច (៥) ពង្រឹង និងពង្រីកក្របខ័ណ្ឌគតិយុត្តក្នុងវិស័យពាណិជ្ជកម្ម និងបង្កើតបាននូវបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុខរបររបស់ប្រជាពលរដ្ឋ និង (៦).កសាងធនធានមនុស្សក្នុងវិស័យច្បាប់ ទាំងចៅក្រម មេធាវី អ្នកជំនាញច្បាប់ និស្សិតច្បាប់ ពាក់ព័ន្ធនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្ម។
គួរបញ្ជាក់ដែរថា ការរៀបចំក្រមពាណិជ្ជកម្មនេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្ម រក្សាបាននូវគុណតម្លៃកម្ពុជា ក្នុងសកលភាវូបនីយកម្ម ប្រកបដោយរចនាសម្ព័ន្ធជាក់លាក់ តាមតក្កវិទ្យាគតិយុត្តមួយច្បាស់លាស់ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងលុបបំបាត់ផលប៉ះពាល់អវិជ្ជមាន លើវិស័យពាណិជ្ជកម្ម ក៏ដូចជាធានានូវស្តង់ដារ ភាពទាន់ពេលវេលា គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តពីសំណាក់ពាណិជ្ជករ វិនិយោគិន និងធុរជន ជាពិសេសអ្នកទទួលផលចុងក្រោយ គឺប្រជាជនកម្ពុជា និងប្រជាជាតិកម្ពុជាទាំងមូល៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:57 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង បើកច្រកដឹកជញ្ជូនថ្មីសម្រាប់ការនាំចេញកសិផលកម្ពុជា និងជំរុញការតភ្ជាប់កសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែល នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ជាច្រើនដល់បងប្អូនប្រជាកសិកររបស់កម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:54 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជេីញទទួលជួបជាមួយលោកស្រីបណ្ឌិត អាឡូណា ហ្វីសសុឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារ នៅទីស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:51 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សូមតវ៉ាជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពខាងលើ ដែលរំលោភបំពាន យ៉ាងច្បាស់លើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:48 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបនេះ លោក ជា សុមេធី បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ ក្នុងអាណិត្តរបស់លោកបណ្ឌិត តែងតែគាំទ្រកម្មវិធីការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ជាអាទិ៍ កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ និងជនមានពិការភាព, ការពង្រឹងប្រព័ន្ធកិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:43 PM, ចំនួនអ្នកអានៈ 0ដង
លោក ហ្គ្រូស៊ី បានសង្កត់ធ្ងន់ថា អនុស្សរណៈយោគយល់គ្នា (MoU) ដែលអាមេរិក និងអ៊ីរ៉ង់ទើបចុះហត្ថលេខា បានចែងយ៉ាងច្បាស់ថា សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់ IAEA ហើយលោកបានអះអាងថា ក្រុមការងារកំពុងរៀបចំកាលវិភាគសម្រាប់ការចុះត្រួតពិនិត្យនេះហើយ។
ប្រធានទីភ្នាក់ងារថាមពល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:06 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមតំណាងរាជរដ្ឋាភិបាល ព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគ ណៈ ប្រតិភូដែលមានសមាភាពមកពី ក្រសួង សាធារណកា រ និងដឹកជញ្ជូន និងក្រុ ម ប្រឹ ក្សា អ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:00 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖ លោក លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានថ្លែងបញ្ជាក់ថា កម្ពុជាកំពុងរៀបចំក្រមពាណិជ្ជកម្ម ដោយបានប្រមូលផ្តុំនូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:59 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា អាណត្តិទី១ លើកទី១ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈបានឲ្យដឹងថា ផលិតផលរ៉ែសំណង់ជាច្រើនប្រភេទ បាននិងកំពុងដើរតួយ៉ាងសំខាន់គាំទ្រដល់សេដ្ឋកិច្ចជាតិ។
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៥ ខែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:52 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖កម្មវិធីនេះបានប្រមូលផ្តុំនូវដៃគូអាជីវកម្ម ភ្នាក់ងារចែកចាយ អ្នកលក់ដុំ អ្នកលក់រាយ ម្ចាស់ហាងលក់សម្ភារសត្វចិញ្ចឹម គ្រូពេទ្យសត្វ តំណាងសារព័ត៌មាន និងភ្ញៀវកិត្តិយសទាំងពីរកម្ពុជា និងបារាំង ដើម្បីអបអរសាទរនូវចំណុចរបត់ដ៏សំខាន់មួយក្នុងការរីកចម្រើនរបស់ Jomney និងការប្តេជ្ញាចិត្តរយៈ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:32 PM, ចំនួនអ្នកអានៈ 12ដង
រាជធានីភ្នំពេញ៖ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសបើកសិក្ខាសាលាពិនិត្យឡើងវិញលើសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីពេទ្យជាតិ មជ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:24 PM, ចំនួនអ្នកអានៈ 8ដង
រាជធានីភ្នំពេញ៖ថ្លែងនាឱកាសនោះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរទម្រង់ និងវិធាននៃការធ្វើពាណិជ្ជកម្មយ៉ាងឆាប់រហ័ស ហើយទំនាក់ទំនងពាណិជ្ជកម្ម បានវិវឌ្ឍន៍ខ្លួនពីបែបប្រពៃណី ទៅជាបែបឌីជីថល ទៅជាពាណិជ្ជកម្មបៃតង ទំនាក់ទំនង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:17 PM, ចំនួនអ្នកអានៈ 29ដង
ខេត្តសៀមរាប៖ ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារអង្គរសេនជូរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិក គ.អ.ទ.ស. អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកទាំង៥គោលដៅក្នុងខេត្តសៀមរាប ជនបង្គោល លេខាធិការដ្ឋាន គ.អ.ទ.ស. សមាគមក្នុងវិស័យទេសចរណ៍ ព្រមទាំងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ/អង្គភាពពា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:09 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:06 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចក្រោយវត្តព្រែកបង្កង ស្ថិតក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ។ក្រោយពលរដ្ឋរាយការណ៍ពីករណីប្រទះឃើញបុរសម្នាក់មានដាវ អាវុធកែច្នៃ២ដើម និងគ្រឿងញៀនមួយចំនួន ភ្លាមនោះលោកវរសេនីយ៍ត្រី ថុង សៀកឡុង មេបញ្ជាការម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:00 PM, ចំនួនអ្នកអានៈ 16ដង
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានធ្វើអត្ថាធិប្បាយជាលើកដំបូងដែរ ពាក់ព័ន្ធការវាយប្រហារនាពេលថ្មីៗរបស់អ៊ុយក្រែន ទៅលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិល រួមទាំងរោងចក្រចម្រាញ់ប្រេងរបស់ទីក្រុងមូស្គូ ដោយហៅវាថាជាឧបាយកលធ្វើឱ្យសង្គមមានភាពវឹកវរ។ លោក ពូទីន បានប្រាប់ឱ្យរដ្ឋាភិបាលចាត់វិធានការបន្ថ
 ព័ត៌មានលម្អិត
|
|
|