| រដ្ឋមន្រ្តីសុខាភិបាល ណែនាំឱ្យមន្ត្រីសុខាភិបាលបង្កើនសមត្ថភាព និងនាំយកសេវាសុខភាពផ្លូវចិត្ដឱ្យទៅកៀរប្រជាពលរដ្ឋ |
|
| ចុះថ្ងៃទី: 24-06-2026, 06:32 PM, ចំនួនអ្នកអានៈ 13ដង |
|
|
រាជធានីភ្នំពេញ៖ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសបើកសិក្ខាសាលាពិនិត្យឡើងវិញលើសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល ប្រធានមណ្ឌលសុខភាពទាំង២៤រាជធានីខេត្ត និងតំណាងអង្គការសុខភាពពិភពលោក ដៃគូអភិវឌ្ឍ១៦១រូប និងប្រព័ន្ធនិមិត្ត (Zoom ៤៤៨រូប) សរុប ៦០៩រូប។
លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា សេវាសុខភាពផ្លូវចិត្តមិនមែនជាសេវាបន្ថែម ឬជាសេវាជម្រើសនៃការថែទាំសុខភាពនោះទេ ប៉ុន្តែសេវាសុខភាពផ្លូវចិត្ត គឺជាសេវាស្នូលមួយនៃសេវាសុខភាព ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ដែលទាមទារឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវបង្កើនសមត្ថភាព និងនាំយកសេវាសុខភាពផ្លូវចិត្ដឱ្យកៀរប្រជាពលរដ្ឋ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតធ្ងន់ថា «សុខភាពផ្លូវចិត្តជាអាទិភាពរបស់ក្រសួងសុខាភិបាល ជាផ្នែកមួយក្នុងសុខភាពសាធារណៈ។ ដូច្នេះថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវបង្កើនសមត្ថភាព ដោយមានកិច្ចសហការ និងស្វាគមន៍ការចូលរួមរបស់ដៃគូ, ត្រូវនាំយកសេវាសុខភាពផ្លូវចិត្តឱ្យកៀរជិតដល់ប្រជាពលរដ្ឋ, ត្រូវកសាងសមត្ថភាពរបស់មន្រ្តី បុគ្គលិករបស់យើងគ្រប់កម្រិត ។ដូចនេះសូមឱ្យក្នុងរបត់នៃការប្រើប្រាស់សេវាទាំងចិត្តសាស្រ្ត និងឱសថត្រូវឱ្យបានល្អ»។
លោកសាស្ដ្រាចារ្យក៏បានផ្ដល់នូវសារមួយថា «សុខភាពផ្លូវចិត្តសម្រាប់ទាំងអស់គ្នា និងរួមបញ្ចូលសេវានៅគ្រប់មូលដ្ឋានសុខាភិបាល ប្រកបដោយគុណភាពទាំងចិត្តសាស្រ្ត និងឱសថ ស្របនឹងពាក្យ «មិនមានសុខភាពទេ បើសិនមិនមានសុខភាពផ្លូវចិត្ត (No Health without Mental Health)»។ ដូច្នេះយើងធានាធ្វើយ៉ាងណាធ្វើឱ្យគ្រប់ប្រជាពលរដ្ឋកម្ពុជា មានឱកាសរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ កិត្តិយស ភាពធន់ក្នុងដំណើរជីវិត មានសង្ឃឹម រួមទាំងមានសុខុមាលភាពផ្លូវចិត្ត ដើម្បីកសាងគ្រួសារ សង្គមជាតិឱ្យបានរីកចម្រើនរុងរឿងសម្រាប់អនាគត និងអ្នកជំនាន់ក្រោយ»។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ការថែទាំសុខភាពបឋម គឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្ដល់សេវាសុខភាពដែលមានភាពរឹងមាំ និងភាពធន់។ មណ្ឌលសុខភាព គឺជាច្រកចូលដំបូងបំផុតរបស់ប្រជាជនក្នុងការទទួលបានសេវាសុខភាព។ សេវាសុខភាពផ្លូវចិត្តត្រូវតែផ្ដោតលើអ្នកជំងឺ ដោយត្រូវគោរពសិទ្ធិសម្រេចចិត្តរបស់អ្នកជំងឺ រក្សាការសម្ងាត់ ការពារឯកជនភាព និងផ្តល់សេវាដោយមិនរើសអើង។
បន្ថែមពីនេះលោកសាស្រ្តាចារ្យរដ្ឋមន្ដ្រី បានណែនាំដល់ការបម្រើសេវាត្រូវយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍធនធានមនុស្ស សម្រាប់សុខភាពផ្លូវចិត្តនៅតាមមណ្ឌលសុខភាព តាមរយៈការរៀបចំឱ្យមាននិយាមបណ្ដុះបណ្ដាល នៅតាមរាជធានីខេត្ត ការគាំទ្របច្ចេកទេស និងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ ដើម្បីសម្រួចដល់ការកែលម្អគុណភាព ពីព្រោះគុណភាពអាចកើតមាន លុះត្រាតែមានការជួយគាំទ្រ ការតាមដាន និងវាយតម្លៃ និងការហ្វឹកហាត់ជាប្រចាំផងដែរ។
លើសពីនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍មួយចំនួនផងដែរ៖
១៖ ត្រូវខិតខំធ្វើសមាហរណកម្មសេវាសុខភាពផ្លូវចិត្តទៅក្នុងការថែទាំសុខភាពបឋម និងការគ្របដណ្តប់សុខភាពជាសកលឱ្យបានមានប្រសិទ្ធភាព។
២៖ ត្រូវពង្រឹងការបម្រើសេវាដោយផ្តោតលើអ្នកជំងឺ និងក្រមសីលធម៌វិជ្ជាជីវៈ។
៣៖ ត្រូវខិតខំនិយមបណ្តុះបណ្តាល សេចក្ដីណែនាំគ្លីនិកនៃសំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត ដើម្បីជាឧបករណ៍ និងគ្រូបង្គោលសម្រាប់អភិវឌ្ឍវិជ្ជាជីវៈបន្ត។
៤៖ ណែនាំឱ្យនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន សហការជាមួយ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងនាយកដ្ឋានអភិវឌ្ឍធនធានមនុស្ស ដើម្បីរៀបចំនិយាមបណ្ដុះបណ្ដាលសុខភាពផ្លូវចិត្តថ្មីៗថែមទៀត និងសូមអំពាវដល់អង្គការសុខភាពពិភពលោក ពិចារណាគាំទ្រមធ្យោបាយទាំងឡាយ ដល់ការងារដ៏សំខាន់នេះ។
៥៖ ត្រូវបង្កើតវប្បធម៌នៃការកែលម្អ និងលើកកម្ពស់គុណភាពនៅគ្រប់កម្រិតនៃសេវាសុខភាពផ្លូវចិត្ត។
សូមជម្រាបថា វគ្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណង៖ ១) ស្វែងយល់ពីបន្ទុកនៃជំងឺផ្លូវចិត្ត ២) ពិនិត្យឡើងវិញលើ សេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមា សម្រាប់សុខភាពផ្លូវចិត្ត ៣)រៀបចំសេចក្តីព្រាងណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមា សម្រាប់សុខភាពផ្លូវចិត្ត៕












ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:57 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង បើកច្រកដឹកជញ្ជូនថ្មីសម្រាប់ការនាំចេញកសិផលកម្ពុជា និងជំរុញការតភ្ជាប់កសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែល នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ជាច្រើនដល់បងប្អូនប្រជាកសិកររបស់កម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:54 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជេីញទទួលជួបជាមួយលោកស្រីបណ្ឌិត អាឡូណា ហ្វីសសុឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារ នៅទីស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:51 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សូមតវ៉ាជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពខាងលើ ដែលរំលោភបំពាន យ៉ាងច្បាស់លើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:48 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបនេះ លោក ជា សុមេធី បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ ក្នុងអាណិត្តរបស់លោកបណ្ឌិត តែងតែគាំទ្រកម្មវិធីការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ជាអាទិ៍ កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ និងជនមានពិការភាព, ការពង្រឹងប្រព័ន្ធកិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:43 PM, ចំនួនអ្នកអានៈ 0ដង
លោក ហ្គ្រូស៊ី បានសង្កត់ធ្ងន់ថា អនុស្សរណៈយោគយល់គ្នា (MoU) ដែលអាមេរិក និងអ៊ីរ៉ង់ទើបចុះហត្ថលេខា បានចែងយ៉ាងច្បាស់ថា សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់ IAEA ហើយលោកបានអះអាងថា ក្រុមការងារកំពុងរៀបចំកាលវិភាគសម្រាប់ការចុះត្រួតពិនិត្យនេះហើយ។
ប្រធានទីភ្នាក់ងារថាមពល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:06 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមតំណាងរាជរដ្ឋាភិបាល ព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគ ណៈ ប្រតិភូដែលមានសមាភាពមកពី ក្រសួង សាធារណកា រ និងដឹកជញ្ជូន និងក្រុ ម ប្រឹ ក្សា អ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:00 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖ លោក លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានថ្លែងបញ្ជាក់ថា កម្ពុជាកំពុងរៀបចំក្រមពាណិជ្ជកម្ម ដោយបានប្រមូលផ្តុំនូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:59 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា អាណត្តិទី១ លើកទី១ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈបានឲ្យដឹងថា ផលិតផលរ៉ែសំណង់ជាច្រើនប្រភេទ បាននិងកំពុងដើរតួយ៉ាងសំខាន់គាំទ្រដល់សេដ្ឋកិច្ចជាតិ។
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៥ ខែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:52 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖កម្មវិធីនេះបានប្រមូលផ្តុំនូវដៃគូអាជីវកម្ម ភ្នាក់ងារចែកចាយ អ្នកលក់ដុំ អ្នកលក់រាយ ម្ចាស់ហាងលក់សម្ភារសត្វចិញ្ចឹម គ្រូពេទ្យសត្វ តំណាងសារព័ត៌មាន និងភ្ញៀវកិត្តិយសទាំងពីរកម្ពុជា និងបារាំង ដើម្បីអបអរសាទរនូវចំណុចរបត់ដ៏សំខាន់មួយក្នុងការរីកចម្រើនរបស់ Jomney និងការប្តេជ្ញាចិត្តរយៈ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:32 PM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសបើកសិក្ខាសាលាពិនិត្យឡើងវិញលើសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីពេទ្យជាតិ មជ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:24 PM, ចំនួនអ្នកអានៈ 8ដង
រាជធានីភ្នំពេញ៖ថ្លែងនាឱកាសនោះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរទម្រង់ និងវិធាននៃការធ្វើពាណិជ្ជកម្មយ៉ាងឆាប់រហ័ស ហើយទំនាក់ទំនងពាណិជ្ជកម្ម បានវិវឌ្ឍន៍ខ្លួនពីបែបប្រពៃណី ទៅជាបែបឌីជីថល ទៅជាពាណិជ្ជកម្មបៃតង ទំនាក់ទំនង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:17 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តសៀមរាប៖ ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារអង្គរសេនជូរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិក គ.អ.ទ.ស. អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកទាំង៥គោលដៅក្នុងខេត្តសៀមរាប ជនបង្គោល លេខាធិការដ្ឋាន គ.អ.ទ.ស. សមាគមក្នុងវិស័យទេសចរណ៍ ព្រមទាំងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ/អង្គភាពពា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:09 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:06 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចក្រោយវត្តព្រែកបង្កង ស្ថិតក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ។ក្រោយពលរដ្ឋរាយការណ៍ពីករណីប្រទះឃើញបុរសម្នាក់មានដាវ អាវុធកែច្នៃ២ដើម និងគ្រឿងញៀនមួយចំនួន ភ្លាមនោះលោកវរសេនីយ៍ត្រី ថុង សៀកឡុង មេបញ្ជាការម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:00 PM, ចំនួនអ្នកអានៈ 16ដង
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានធ្វើអត្ថាធិប្បាយជាលើកដំបូងដែរ ពាក់ព័ន្ធការវាយប្រហារនាពេលថ្មីៗរបស់អ៊ុយក្រែន ទៅលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិល រួមទាំងរោងចក្រចម្រាញ់ប្រេងរបស់ទីក្រុងមូស្គូ ដោយហៅវាថាជាឧបាយកលធ្វើឱ្យសង្គមមានភាពវឹកវរ។ លោក ពូទីន បានប្រាប់ឱ្យរដ្ឋាភិបាលចាត់វិធានការបន្ថ
 ព័ត៌មានលម្អិត
|
|
|