| ទេសរដ្ឋមន្ត្រី ថោង ខុន ប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាល ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប និងដឹកនាំពិគ្រោះយោបល់ លើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ |
|
| ចុះថ្ងៃទី: 24-06-2026, 06:17 PM, ចំនួនអ្នកអានៈ 30ដង |
|
|
ខេត្តសៀមរាប៖ ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារអង្គរសេនជូរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិក គ.អ.ទ.ស. អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកទាំង៥គោលដៅក្នុងខេត្តសៀមរាប ជនបង្គោល លេខាធិការដ្ឋាន គ.អ.ទ.ស. សមាគមក្នុងវិស័យទេសចរណ៍ ព្រមទាំងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ/អង្គភាពពាក់ព័ន្ធ សរុបប្រមាណជាង ១០០នាក់។
លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាលស្តីពី «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» អមជាមួយការបើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដំណាក់កាលទី២ (២០២៦-២០២៨)។
ក្នុងអង្គពិធីនេះក៏មានសេចក្តីរាយការណ៍របស់លេខាធិការដ្ឋានស្តីពីលទ្ធផលនៃការបើកវគ្គបណ្តុះបណ្តាល, ការរៀបចំឯកសារវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ២០២៦-២០២៨, កម្រងសំនួរស្ទង់មតិស្តីពីការវាយតម្លៃហានិភ័យរចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រវិស័យទេសចរណ៍ខេត្តសៀមរាប, របាយការណ៍របស់រដ្ឋបាលខេត្តសៀមរាបស្តីពីស្ថានភាពទេសចរណ៍ខេត្តសៀមរាបបច្ចុប្បន្ន និងរបាយការណ៍របស់ក្រសួងទេសចរណ៍ស្តីពីការគិតគូរជាទិសដៅអនុវត្តសម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាប។
អង្គពិធីបានដំណើរការកិច្ចពិភាក្សាយ៉ាងផុសផុលលើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (២០២៦-២០២៨) ដែលសម្របសម្រួលដោយលោក ណេប សាមុត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន គ.អ.ទ.ស. ។
បន្ទាប់ពីបានពិភាក្សា និងផ្តល់យោបល់រួចមកលោក ថោង ខុន បានគូសបញ្ជាក់ថា ដើម្បីស្តារវិស័យទេសចរណ៍ខេត្តសៀមរាប ត្រូវគិតគូរលើ ៤ជំហានធំៗ តាមខ្សែច្រវាក់តម្លៃនៃការធ្វើដំណើររបស់ភ្ញៀវទេសចរពីដើមខ្សែ ដល់ចុងខ្សែ រួមមាន៖
ទី១៖ វិធានការផ្សព្វផ្សាយឱ្យស្គាល់ និងទាក់ទាញ៖ ការកំណត់និងទាក់ទាញទីផ្សារអាទិភាព និងទីផ្សារគោលដៅថ្មីៗ ការជំរុញការទូតទេសចរណ៍ការកសាងទំនុកចិត្តឡើងវិញ និងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងរដូវកាលបៃតង ដោយផ្តោតលើយុទ្ធសាស្ត្រ «តម្លៃប្រៀបធៀប»។
ទី២៖ បង្កលក្ខណៈងាយស្រួលក្នុងការរៀបចំដំណើរកម្សាន្ត និងការមកដល់៖ ការដោះស្រាយបញ្ហាការតភ្ជាប់ជើងហោះហើរដែលកំពុងខ្វះខាត តាមរយៈការផ្តល់កញ្ចប់លើកទឹកចិត្តផ្នែកអាកាសចរណ៍ ការសិក្សាលទ្ធភាពបន្ថែមលើនីតិវិធីច្រកទ្វារព្រំដែន ការកែទម្រង់គោលនយោបាយទិដ្ឋាការ និងការរៀបចំកញ្ចប់ទស្សនកិច្ចតម្លៃសមរម្យ។
ទី៣៖ សម្រួលដល់ដំណើរកម្សាន្តក្នុងខេត្តសៀមរាបប្រកបដោយភាពកក់ក្តៅ៖ នេះជាចំណុចស្នូលក្នុងការធ្វើពិពិធកម្មផលិតផល«លើសពីប្រាសាទ» នៅក្នុងតំបន់អាទិភាពទាំង៦, ការកាត់បន្ថយភាពធ្លុះធ្លាយសេដ្ឋកិច្ចក្នុងខ្សែច្រវាក់តម្លៃទេសចរណ៍ និងការធ្វើកំណែទម្រង់បណ្ណទស្សនាអង្គរ ដើម្បីឆ្លើយតបនឹងតម្រូវការចម្រុះរបស់ភ្ញៀវទេសចរ។
ទី៤៖ ដំណើរវិលត្រឡប់ទៅវិញប្រកបដោយការចងចាំល្អ៖ ការធានាសន្តិសុខ សុវត្ថិភាព អនាម័យចំណីអាហារ ទប់ស្កាត់ និងបោសសម្អាតបទល្មើសនិងការឆបោក យុទ្ធនាការគ្មានប្លាស្ទិក ការសម្រួលប្រព័ន្ធទូទាត់ឌីជីថលសម្រាប់ភ្ញៀវបរទេស ដើម្បីធានាថាភ្ញៀវទេសចរទទួលបាននូវបទពិសោធល្អប្រកបដោយការចងចាំល្អ និងត្រឡប់មកវិញជាលើកទី២។
លោក ថោង ខុន ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា ភាពជោគជ័យនៃបេសកកម្មនេះ មិនអាចសម្រេចបានដោយស្ថាប័នរដ្ឋតែឯងនោះទេ គឺទាមទារចាំបាច់នូវការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្រោមអភិក្រមភាពជាដៃគូ «រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍ» ដើម្បីស្រោចស្រង់ និងលើកស្ទួយខេត្តសៀមរាបឱ្យបន្តលេចធ្លោជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់កម្ពុជាប្រកបដោយគុណភាពខ្ពស់ និងភាពធន់រឹងមាំ ស្របតាមតាមអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ដែលបានលើកឡើងថា «ប្រើនូវកម្លាំងសរុប មធ្យោបាយសរុប ទាញឱ្យបានច្រើន ហើយដាក់ទិសដៅទាញមកសៀមរាប ព្រោះទាញមកសៀមរាប គឺទាញមកកម្ពុជាទាំងមូល»។
លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមចំនួន ៤៥រូប មកពីអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកទាំង០៥ (តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន, តំបន់ក្រុងសៀមរាប, តំបន់ការពារប្រាសាទបន្ទាយស្រី និងតំបន់បឹងទន្លេសាប) ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ ការបណ្តុះបណ្តាលធនធានមនុស្សនេះ គឺជាការឆ្លើយតបយ៉ាងជិតស្និទ្ធទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលចាត់ទុកមនុស្ស គឺជាស្នូលនៃកិច្ចអភិវឌ្ឍន៍ ដើម្បីឱ្យមន្ត្រីជួរមុខយកចំណេះដឹងទាំងនេះទៅអនុវត្តផ្ទាល់នៅតាមគោលដៅទេសចរណ៍អាទិភាពទាំង៦តំបន់ ក្នុងខេត្តសៀមរាប៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:57 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង បើកច្រកដឹកជញ្ជូនថ្មីសម្រាប់ការនាំចេញកសិផលកម្ពុជា និងជំរុញការតភ្ជាប់កសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែល នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ជាច្រើនដល់បងប្អូនប្រជាកសិកររបស់កម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:54 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជេីញទទួលជួបជាមួយលោកស្រីបណ្ឌិត អាឡូណា ហ្វីសសុឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារ នៅទីស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:51 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សូមតវ៉ាជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពខាងលើ ដែលរំលោភបំពាន យ៉ាងច្បាស់លើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:48 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបនេះ លោក ជា សុមេធី បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ ក្នុងអាណិត្តរបស់លោកបណ្ឌិត តែងតែគាំទ្រកម្មវិធីការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ជាអាទិ៍ កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ និងជនមានពិការភាព, ការពង្រឹងប្រព័ន្ធកិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:43 PM, ចំនួនអ្នកអានៈ 0ដង
លោក ហ្គ្រូស៊ី បានសង្កត់ធ្ងន់ថា អនុស្សរណៈយោគយល់គ្នា (MoU) ដែលអាមេរិក និងអ៊ីរ៉ង់ទើបចុះហត្ថលេខា បានចែងយ៉ាងច្បាស់ថា សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់ IAEA ហើយលោកបានអះអាងថា ក្រុមការងារកំពុងរៀបចំកាលវិភាគសម្រាប់ការចុះត្រួតពិនិត្យនេះហើយ។
ប្រធានទីភ្នាក់ងារថាមពល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:06 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមតំណាងរាជរដ្ឋាភិបាល ព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគ ណៈ ប្រតិភូដែលមានសមាភាពមកពី ក្រសួង សាធារណកា រ និងដឹកជញ្ជូន និងក្រុ ម ប្រឹ ក្សា អ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:00 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖ លោក លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានថ្លែងបញ្ជាក់ថា កម្ពុជាកំពុងរៀបចំក្រមពាណិជ្ជកម្ម ដោយបានប្រមូលផ្តុំនូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:59 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា អាណត្តិទី១ លើកទី១ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈបានឲ្យដឹងថា ផលិតផលរ៉ែសំណង់ជាច្រើនប្រភេទ បាននិងកំពុងដើរតួយ៉ាងសំខាន់គាំទ្រដល់សេដ្ឋកិច្ចជាតិ។
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៥ ខែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:52 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖កម្មវិធីនេះបានប្រមូលផ្តុំនូវដៃគូអាជីវកម្ម ភ្នាក់ងារចែកចាយ អ្នកលក់ដុំ អ្នកលក់រាយ ម្ចាស់ហាងលក់សម្ភារសត្វចិញ្ចឹម គ្រូពេទ្យសត្វ តំណាងសារព័ត៌មាន និងភ្ញៀវកិត្តិយសទាំងពីរកម្ពុជា និងបារាំង ដើម្បីអបអរសាទរនូវចំណុចរបត់ដ៏សំខាន់មួយក្នុងការរីកចម្រើនរបស់ Jomney និងការប្តេជ្ញាចិត្តរយៈ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:32 PM, ចំនួនអ្នកអានៈ 12ដង
រាជធានីភ្នំពេញ៖ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសបើកសិក្ខាសាលាពិនិត្យឡើងវិញលើសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីពេទ្យជាតិ មជ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:24 PM, ចំនួនអ្នកអានៈ 8ដង
រាជធានីភ្នំពេញ៖ថ្លែងនាឱកាសនោះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរទម្រង់ និងវិធាននៃការធ្វើពាណិជ្ជកម្មយ៉ាងឆាប់រហ័ស ហើយទំនាក់ទំនងពាណិជ្ជកម្ម បានវិវឌ្ឍន៍ខ្លួនពីបែបប្រពៃណី ទៅជាបែបឌីជីថល ទៅជាពាណិជ្ជកម្មបៃតង ទំនាក់ទំនង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:17 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តសៀមរាប៖ ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារអង្គរសេនជូរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិក គ.អ.ទ.ស. អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកទាំង៥គោលដៅក្នុងខេត្តសៀមរាប ជនបង្គោល លេខាធិការដ្ឋាន គ.អ.ទ.ស. សមាគមក្នុងវិស័យទេសចរណ៍ ព្រមទាំងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ/អង្គភាពពា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:09 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:06 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចក្រោយវត្តព្រែកបង្កង ស្ថិតក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ។ក្រោយពលរដ្ឋរាយការណ៍ពីករណីប្រទះឃើញបុរសម្នាក់មានដាវ អាវុធកែច្នៃ២ដើម និងគ្រឿងញៀនមួយចំនួន ភ្លាមនោះលោកវរសេនីយ៍ត្រី ថុង សៀកឡុង មេបញ្ជាការម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:00 PM, ចំនួនអ្នកអានៈ 16ដង
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានធ្វើអត្ថាធិប្បាយជាលើកដំបូងដែរ ពាក់ព័ន្ធការវាយប្រហារនាពេលថ្មីៗរបស់អ៊ុយក្រែន ទៅលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិល រួមទាំងរោងចក្រចម្រាញ់ប្រេងរបស់ទីក្រុងមូស្គូ ដោយហៅវាថាជាឧបាយកលធ្វើឱ្យសង្គមមានភាពវឹកវរ។ លោក ពូទីន បានប្រាប់ឱ្យរដ្ឋាភិបាលចាត់វិធានការបន្ថ
 ព័ត៌មានលម្អិត
|
|
|