លទ្ធផលផ្លែផ្កានៃទស្សនកិច្ចរយៈពេល ៣ថ្ងៃ របស់រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ទៅកាន់ប្រទេសឡាវ
ចុះថ្ងៃទី: 24-06-2026, 07:57 PM, ចំនួនអ្នកអានៈ 2ដង
រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង បើកច្រកដឹកជញ្ជូនថ្មីសម្រាប់ការនាំចេញកសិផលកម្ពុជា និងជំរុញការតភ្ជាប់កសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែល នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ជាច្រើនដល់បងប្អូនប្រជាកសិកររបស់កម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ទៅកាន់ប្រទេសឡាវ។ ប្រភពដដែលបានឱ្យដឹងថា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងតំណាងវិស័យឯកជនចំនួន ៣០ក្រុមហ៊ុន ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ពិធីសម្ពោធនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនតាមរយៈ ការឆ្លងកាត់ប្រទេសឡាវ (Transit)» ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត លីនខាំ ដួងសាវ៉ាន់ (Linkham Douangsavanh) រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងបរិស្ថានឡាវ នៅឯចំណតផែស្ងួត ថាណាលែង (Thanaleng Dry Port) នារដ្ឋធានីវៀងចន្ទន៍។ សមិទ្ធផលថ្មីនេះ កើតចេញពីការខិតខំចរចាយ៉ាងសកម្មអស់រយៈពេលជិត ៦ខែ ដើម្បីអនុញ្ញាតឱ្យកសិផលខ្មែរចំនួន ៦មុខ រួមមាន ចេក ស្វាយ អង្ករ មៀនប៉ៃលិន ដំឡូងមី និងទុរេន អាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងរយៈពេលខ្លីជាងមុន ស្របពេលដែលប្រទេសកម្ពុជាក៏នឹងអាចនាំចូលត្រឡប់មកវិញនូវកសិផលនិងទំនិញសម្រាប់បំពេញតម្រូវការ ក្នុងស្រុកមួយចំនួនទៀតដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនឱ្យបានដល់កម្រិតអតិបរិមាផងដែរ។ បន្ថែមពីលើនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសទាំងពីរ ក៏បានជួបពិភាក្សាការងារក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិ ទាំងពីរ ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងថ្មីនេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។ វេទិកាផ្គូផ្គងធុរកិច្ចមួយក៏ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ដើម្បីភ្ជាប់ទំនាក់ទំនង ដោយផ្ទាល់រវាងវិស័យឯកជននៃប្រទេសទាំងពីរក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងពង្រីកការធ្វើកសិពាណិជ្ជកម្ម ទៅវិញទៅមក។ មុននឹងបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ លោករដ្ឋមន្ត្រី ឌិត ទីណា បានចូលជួបសម្តែងការគួរសម ជាមួយ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីរាយការណ៍ពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគី និងនាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ លោកបណ្ឌិតនាយករដ្ឋមន្ត្រីឡាវ បានបញ្ជាក់ពីជំហរគាំទ្រផ្នែកនយោបាយយ៉ាងពេញទំហឹងក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការវិស័យកសិកម្មនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបន្តលើកកម្ពស់កំណើននៃ ទំហំពាណិជ្ជកម្មទ្វេភាគីផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-06-2026, 07:57 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង បើកច្រកដឹកជញ្ជូនថ្មីសម្រាប់ការនាំចេញកសិផលកម្ពុជា និងជំរុញការតភ្ជាប់កសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែល នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ជាច្រើនដល់បងប្អូនប្រជាកសិកររបស់កម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 07:54 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជេីញទទួលជួបជាមួយលោកស្រីបណ្ឌិត អាឡូណា ហ្វីសសុឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារ នៅទីស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 07:51 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សូមតវ៉ាជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពខាងលើ ដែលរំលោភបំពាន យ៉ាងច្បាស់លើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 07:48 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបនេះ​ លោក​ ជា​ សុមេធី​ បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ​ ក្នុងអាណិត្តរបស់លោកបណ្ឌិត​ តែងតែគាំទ្រកម្មវិធីការងាររបស់ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតសម្បទា​ ជាអាទិ៍​ កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ​ និងជនមានពិការភាព,​ ការពង្រឹងប្រព័ន្ធកិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 07:43 PM, ចំនួនអ្នកអានៈ​ 0ដង
លោក ហ្គ្រូស៊ី បានសង្កត់ធ្ងន់ថា អនុស្សរណៈយោគយល់គ្នា (MoU) ដែលអាមេរិក និងអ៊ីរ៉ង់ទើបចុះហត្ថលេខា បានចែងយ៉ាងច្បាស់ថា សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់ IAEA ហើយលោកបានអះអាងថា ក្រុមការងារកំពុងរៀបចំកាលវិភាគសម្រាប់ការចុះត្រួតពិនិត្យនេះហើយ។ ប្រធានទីភ្នាក់ងារថាមពល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 07:06 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមតំណាងរាជរដ្ឋាភិបាល ព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគ ណៈ ប្រតិភូដែលមានសមាភាពមកពី ក្រសួង សាធារណកា រ និងដឹកជញ្ជូន និងក្រុ ម ប្រឹ ក្សា អ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 07:00 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ លោក លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានថ្លែងបញ្ជាក់ថា កម្ពុជាកំពុងរៀបចំក្រមពាណិជ្ជកម្ម ដោយបានប្រមូលផ្តុំនូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 06:59 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា អាណត្តិទី១ លើកទី១ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈបានឲ្យដឹងថា ផលិតផលរ៉ែសំណង់ជាច្រើនប្រភេទ បាននិងកំពុងដើរតួយ៉ាងសំខាន់គាំទ្រដល់សេដ្ឋកិច្ចជាតិ។ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៥ ខែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 06:52 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖កម្មវិធីនេះបានប្រមូលផ្តុំនូវដៃគូអាជីវកម្ម ភ្នាក់ងារចែកចាយ អ្នកលក់ដុំ អ្នកលក់រាយ ម្ចាស់ហាងលក់សម្ភារសត្វចិញ្ចឹម គ្រូពេទ្យសត្វ តំណាងសារព័ត៌មាន និងភ្ញៀវកិត្តិយសទាំងពីរកម្ពុជា និងបារាំង ដើម្បីអបអរសាទរនូវចំណុចរបត់ដ៏សំខាន់មួយក្នុងការរីកចម្រើនរបស់ Jomney និងការប្តេជ្ញាចិត្តរយៈ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 06:32 PM, ចំនួនអ្នកអានៈ​ 14ដង
រាជធានីភ្នំពេញ៖ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសបើកសិក្ខាសាលាពិនិត្យឡើងវិញលើសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីពេទ្យជាតិ មជ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 06:24 PM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ៖ថ្លែងនាឱកាសនោះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរទម្រង់ និងវិធាននៃការធ្វើពាណិជ្ជកម្មយ៉ាងឆាប់រហ័ស ហើយទំនាក់ទំនងពាណិជ្ជកម្ម បានវិវឌ្ឍន៍ខ្លួនពីបែបប្រពៃណី ទៅជាបែបឌីជីថល ទៅជាពាណិជ្ជកម្មបៃតង ទំនាក់ទំនង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 06:17 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តសៀមរាប៖ ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារអង្គរសេនជូរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិក គ.អ.ទ.ស. អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកទាំង៥គោលដៅក្នុងខេត្តសៀមរាប ជនបង្គោល លេខាធិការដ្ឋាន គ.អ.ទ.ស. សមាគមក្នុងវិស័យទេសចរណ៍ ព្រមទាំងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ/អង្គភាពពា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 06:09 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 06:06 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចក្រោយវត្តព្រែកបង្កង ស្ថិតក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ។ក្រោយពលរដ្ឋរាយការណ៍ពីករណីប្រទះឃើញបុរសម្នាក់មានដាវ អាវុធកែច្នៃ២ដើម និងគ្រឿងញៀនមួយចំនួន ភ្លាមនោះលោកវរសេនីយ៍ត្រី ថុង សៀកឡុង មេបញ្ជាការម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-06-2026, 06:00 PM, ចំនួនអ្នកអានៈ​ 16ដង
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានធ្វើអត្ថាធិប្បាយជាលើកដំបូងដែរ ពាក់ព័ន្ធការវាយប្រហារនាពេលថ្មីៗរបស់អ៊ុយក្រែន ទៅលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិល រួមទាំងរោងចក្រចម្រាញ់ប្រេងរបស់ទីក្រុងមូស្គូ ដោយហៅវាថាជាឧបាយកលធ្វើឱ្យសង្គមមានភាពវឹកវរ។ លោក​ ពូទីន បាន​ប្រាប់ឱ្យរដ្ឋាភិបាល​ចាត់​វិធានការ​បន្ថ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1420 នាក់
ម្សិលមិញ : 1656 នាក់
សរុបទាំងអស់ : 11374322 នាក់