| គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ចូលរួមកិច្ចប្រជុំ SOMRI លើកទី២៣ នៅប្រ៊ុយណេដារូសាឡឹម |
|
| ចុះថ្ងៃទី: 24-06-2026, 05:50 PM, ចំនួនអ្នកអានៈ 4ដង |
|
|
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីនេះលោក ប្រាក់ ថាវអមិដា ដែលជាអនុប្រធាននៃកិច្ចប្រជុំនេះបានអបអរសាទរចំពោះប្រទេសប្រ៊ុយណេដារូសាឡឹម ក្នុងនាមជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន និងសមិទ្ធផលសំខាន់ៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងការរៀបចំសន្និសីទរដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានលើកទី២២ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា។
គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី២៣ (23rdSOMRI) ដែលប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូសាឡឹម។
កិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានលើកទី២៣ បានពិភាក្សាលើរបៀបវារៈសំខាន់ៗជាច្រើន រួមមានការធ្វើបច្ចុប្បន្នភាពសេចក្តីសម្រេចពាក់ព័ន្ធនឹង កិច្ចប្រជុំអាស៊ាន របាយការណ៍លទ្ធផលការងាររបស់ ក្រុមការងារឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានលើការផ្សាយឌីជីថល មាតិកានិងផលិតកម្មព័ត៌មាន ប្រព័ន្ធ ផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ព្រមទាំងកិច្ចការពាក់ព័ន្ធនឹងអនុគណៈកម្មាធិការព័ត៌មាននៃគណៈកម្មាធិការអាស៊ានស្តីពីវប្បធម៌ និងព័ត៌មាន។
អង្គប្រជុំក៏បានពិនិត្យលើវឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រអាស៊ានស្តីពីព័ត៌មាន និងប្រព័ន្ធផ្សព្វ ផ្សាយ ឆ្នាំ២០១៦-២០២៥ ការអនុវត្តផែនការការងារអាស៊ានស្តីពីព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ឆ្នាំ២០២៦-២០៣៥ ព្រមទាំងការអភិវឌ្ឍផែនការមេស្តីពីការទំនាក់ទំនងអាស៊ាន ដំណាក់កាលទី៣ ឆ្នាំ២០២៦-២០៣០។
កិច្ចប្រជុំបានផ្តោតផងដែរលើកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនារបស់អាស៊ាន ដូចជា ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី នូវែលសេឡង់ ន័រវែស និងក្របខ័ណ្ឌអាស៊ានបូកបី។
ក្នុងឱកាសនោះ កម្ពុជាបានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះការពង្រឹងសុចរិតភាពព័ត៌មាន ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានបំភាន់ និងមាតិកាឌីជីថលក្លែងបន្លំ ដែលកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់តំបន់។
ជាមួយគ្នានេះ កម្ពុជាក៏បានជម្រាបជូន អង្គប្រជុំអំពីគម្រោង «ASEAN-China Forum for Responsible Media and Information Integrity in the Digital Age» ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ក្នុងការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវ អភិបាលកិច្ចព័ត៌មានមានប្រសិទ្ធភាព និងការកសាងទំនុកចិត្តសាធារណៈក្នុងយុគសម័យឌីជីថល។
កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបន្តចូលរួមយ៉ាងសកម្មជាមួយប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូពាក់ព័ន្ធ ដើម្បីកសាងសហគមន៍អាស៊ានដែលមានការតភ្ជាប់ និងធានាបានថាប្រជាជនទទួលបានព័ត៌មានត្រឹមត្រូវ និងមានភាពធន់ក្នុងបរិយាកាសព័ត៌មានឌីជីថល៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:57 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង បើកច្រកដឹកជញ្ជូនថ្មីសម្រាប់ការនាំចេញកសិផលកម្ពុជា និងជំរុញការតភ្ជាប់កសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែល នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ជាច្រើនដល់បងប្អូនប្រជាកសិកររបស់កម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:54 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជេីញទទួលជួបជាមួយលោកស្រីបណ្ឌិត អាឡូណា ហ្វីសសុឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារ នៅទីស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:51 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សូមតវ៉ាជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពខាងលើ ដែលរំលោភបំពាន យ៉ាងច្បាស់លើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:48 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបនេះ លោក ជា សុមេធី បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ ក្នុងអាណិត្តរបស់លោកបណ្ឌិត តែងតែគាំទ្រកម្មវិធីការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ជាអាទិ៍ កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ និងជនមានពិការភាព, ការពង្រឹងប្រព័ន្ធកិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:43 PM, ចំនួនអ្នកអានៈ 0ដង
លោក ហ្គ្រូស៊ី បានសង្កត់ធ្ងន់ថា អនុស្សរណៈយោគយល់គ្នា (MoU) ដែលអាមេរិក និងអ៊ីរ៉ង់ទើបចុះហត្ថលេខា បានចែងយ៉ាងច្បាស់ថា សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់ IAEA ហើយលោកបានអះអាងថា ក្រុមការងារកំពុងរៀបចំកាលវិភាគសម្រាប់ការចុះត្រួតពិនិត្យនេះហើយ។
ប្រធានទីភ្នាក់ងារថាមពល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:06 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមតំណាងរាជរដ្ឋាភិបាល ព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគ ណៈ ប្រតិភូដែលមានសមាភាពមកពី ក្រសួង សាធារណកា រ និងដឹកជញ្ជូន និងក្រុ ម ប្រឹ ក្សា អ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 07:00 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖ លោក លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានថ្លែងបញ្ជាក់ថា កម្ពុជាកំពុងរៀបចំក្រមពាណិជ្ជកម្ម ដោយបានប្រមូលផ្តុំនូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:59 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា អាណត្តិទី១ លើកទី១ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈបានឲ្យដឹងថា ផលិតផលរ៉ែសំណង់ជាច្រើនប្រភេទ បាននិងកំពុងដើរតួយ៉ាងសំខាន់គាំទ្រដល់សេដ្ឋកិច្ចជាតិ។
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៥ ខែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:52 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖កម្មវិធីនេះបានប្រមូលផ្តុំនូវដៃគូអាជីវកម្ម ភ្នាក់ងារចែកចាយ អ្នកលក់ដុំ អ្នកលក់រាយ ម្ចាស់ហាងលក់សម្ភារសត្វចិញ្ចឹម គ្រូពេទ្យសត្វ តំណាងសារព័ត៌មាន និងភ្ញៀវកិត្តិយសទាំងពីរកម្ពុជា និងបារាំង ដើម្បីអបអរសាទរនូវចំណុចរបត់ដ៏សំខាន់មួយក្នុងការរីកចម្រើនរបស់ Jomney និងការប្តេជ្ញាចិត្តរយៈ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:32 PM, ចំនួនអ្នកអានៈ 12ដង
រាជធានីភ្នំពេញ៖ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសបើកសិក្ខាសាលាពិនិត្យឡើងវិញលើសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីពេទ្យជាតិ មជ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:24 PM, ចំនួនអ្នកអានៈ 8ដង
រាជធានីភ្នំពេញ៖ថ្លែងនាឱកាសនោះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរទម្រង់ និងវិធាននៃការធ្វើពាណិជ្ជកម្មយ៉ាងឆាប់រហ័ស ហើយទំនាក់ទំនងពាណិជ្ជកម្ម បានវិវឌ្ឍន៍ខ្លួនពីបែបប្រពៃណី ទៅជាបែបឌីជីថល ទៅជាពាណិជ្ជកម្មបៃតង ទំនាក់ទំនង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:17 PM, ចំនួនអ្នកអានៈ 29ដង
ខេត្តសៀមរាប៖ ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារអង្គរសេនជូរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិក គ.អ.ទ.ស. អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកទាំង៥គោលដៅក្នុងខេត្តសៀមរាប ជនបង្គោល លេខាធិការដ្ឋាន គ.អ.ទ.ស. សមាគមក្នុងវិស័យទេសចរណ៍ ព្រមទាំងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ/អង្គភាពពា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:09 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:06 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចក្រោយវត្តព្រែកបង្កង ស្ថិតក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ។ក្រោយពលរដ្ឋរាយការណ៍ពីករណីប្រទះឃើញបុរសម្នាក់មានដាវ អាវុធកែច្នៃ២ដើម និងគ្រឿងញៀនមួយចំនួន ភ្លាមនោះលោកវរសេនីយ៍ត្រី ថុង សៀកឡុង មេបញ្ជាការម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-06-2026, 06:00 PM, ចំនួនអ្នកអានៈ 16ដង
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានធ្វើអត្ថាធិប្បាយជាលើកដំបូងដែរ ពាក់ព័ន្ធការវាយប្រហារនាពេលថ្មីៗរបស់អ៊ុយក្រែន ទៅលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិល រួមទាំងរោងចក្រចម្រាញ់ប្រេងរបស់ទីក្រុងមូស្គូ ដោយហៅវាថាជាឧបាយកលធ្វើឱ្យសង្គមមានភាពវឹកវរ។ លោក ពូទីន បានប្រាប់ឱ្យរដ្ឋាភិបាលចាត់វិធានការបន្ថ
 ព័ត៌មានលម្អិត
|
|
|