| ចិនច្រានចោលការដាក់ទណ្ឌកម្មរបស់អាមេរិក លើក្រុមហ៊ុនចម្រាញ់ប្រេងរបស់ខ្លួន ជុំវិញការពាក់ព័ន្ធជាមួយប្រេងអ៉ីរ៉ង់ |
|
| ចុះថ្ងៃទី: 03-05-2026, 01:58 PM, ចំនួនអ្នកអានៈ 29ដង |
|
|
ចិនគឺជាអតិថិជនដ៏សំខាន់មួយនៃប្រេងរបស់ប្រទេសអ៉ីរ៉ង់ ខណៈសហរដ្ឋអាមេរិក កំពុងព្យាយាមរាំងខ្ទប់លំហូរប្រាក់ចំណូលរបស់ទីក្រុងតេហេរ៉ង់។ សេចក្តីបង្គាប់ផ្លូវការរបស់ក្រសួងពាណិជ្ជកម្មចិន ពាក់ព័ន្ធទៅនឹងទណ្ឌកម្មរបស់អាមេរិកដែលត្រូវបានប្រកាសជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំមុន បានកំណត់ថា ចំណាត់ការទាំងនោះ មិនគួរត្រូវបានទទួលស្គាល់ អនុវត្តន៍ ឬគោរពតាមដាច់ខាត។
កាលពីថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ប្រទេសចិននឹងមិនទទួលយកដាច់ខាត ចំពោះការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ប្រឆាំងមកលើក្រុមហ៊ុនចំនួន៥ ដែលត្រូវបានកំណត់គោលដៅដោយសារការទិញប្រេងពីអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា ទណ្ឌកម្មរបស់អាមេរិក ធ្វើការរឹតត្បិតដោយមិនត្រឹមត្រូវ ចំពោះសហគ្រាសចិន ដោយហាមមិនឱ្យធ្វើសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មជាធម្មតា ជាមួយប្រទេសទី៣ ហើយបំពានច្បាប់អន្តរជាតិក៏ដូចជាបទដ្ឋានទូទៅស្តីពីទំនាក់ទំនងអន្តរជាតិ ដូច្នេះហើយ រដ្ឋាភិបាលចិនតែងតែប្រឆាំងជានិច្ចចំពោះការដាក់ទណ្ឌកម្មបែបឯកតោភាគី ដែលខ្វះការអនុញ្ញាតពី UN និងមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ។
សេចក្តីបង្គាប់ខាងលើ គឺអនុវត្តទៅលើក្រុមហ៊ុនចម្រាញ់ប្រេង៣ នៅក្នុងខេត្ត Shandong រួមមាន Shandong Jincheng Petrochemical Group, Shandong Shouguang Luqing Petrochemical និង Shandong Shengxing Chemical ហើយ២ក្រុមហ៊ុននៅកន្លែងផ្សេងទៀតក្នុងប្រទេសចិន រួមមាន Hengli Petrochemical (Dalian) Refinery និង Hebei Xinhai Chemical Group។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីក្រុងវ៉ាស៉ីនតោន ទើបតែបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន១ទៀត ដែលខ្លួនចោទថា បាននាំចូលប្រេងឆៅរាប់សិបលានបារ៉ែលពីអ៉ីរ៉ង់ ហើយបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារ សម្រាប់ទីក្រុងតេហេរ៉ង់។ ក្រុមហ៊ុននោះ គឺ Qingdao Haiye Oil Terminal ប៉ុន្តែមិនមានឈ្មោះ នៅក្នុងសេចក្តីបង្គាប់ខាងលើរបស់ក្រសួងពាណិជ្ជកម្មចិនទេ។
គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មប៉ុន្មានចុងក្រោយ គឺស្របពេលដែលទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតេហេរ៉ង់ កំពុងជាប់គាំងក្នុងកិច្ចចរចាស្វែងរកសន្តិភាព ដែលមិនទាន់មានពន្លឺនៃដំណោះស្រាយជាអចិន្រ្តៃយ៍នៅឡើយទេ សម្រាប់ជម្លោះដែលបានផ្ទុះឡើង នៅពេលអាមេរិករួមដៃជាមួយអ៉ីស្រាអែល ធ្វើសង្រ្គាមផ្លូវអាកាសប្រឆាំងប្រទេសអ៉ីរ៉ង់ កាលពីចុងខែកុម្ភៈ។ ក្នុងខែឧសភានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវធ្វើទស្សនកិច្ចមកកាន់ប្រទេសចិន ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតី ស៉ី ជីនពីង៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 03-05-2026, 05:22 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩ បានជម្រាបជូនអំពីបច្ចុប្បន្នភាពការងារក្នុងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលមានសហភាពសហជីព សម្ព័ន្ធសហព័ន្ធសហជីព ជាសមាជិកមានចំនួន១២អង្គភាព បានគ្របដណ្តប់លើសហព័ន្ធសហជីពជាសមាជិកចំនួន៧៩ អង្គការ សមាគម ចំនួន៥ សហគម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 05:17 PM, ចំនួនអ្នកអានៈ 17ដង
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យរាប់រយនាក់ រួមជាមួយសមាជិកកងទ័ពជាង១០០០នាក់ បានតស៊ូទប់ទល់ជាមួយភ្លើងឆេះព្រៃខាងលើ ដែលជាភ្លើងឆេះព្រៃធំបំផុតទី២ ក្នុងរយៈពេល៣០ឆ្នាំនៅប្រទេសជប៉ុន ចាប់តាំងតែពីសប្តាហ៍មុនមក ខណៈវាបានឆាបឆេះផ្ទៃដីខ្ទង់១៦០០ហិកតា នៅតំបន់ Iwate។ សំណង់យ៉ាងហោច៨ខ្នង បានរងការខូចខាត ហើយមនុស្ស២
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 05:09 PM, ចំនួនអ្នកអានៈ 24ដង
ខេត្តបាត់ដំបង ៖ បន្ទាប់ពីមន្រ្តីជំនាញ បានធ្វើការសាកសួរទៅអាជីវករទាំង៨រូបនោះរួចមក ពួកគេបានឆ្លើយប្រាប់ថា បានទិញពីតាមផ្សារ នៅភ្នំពេញ និងតាមផ្សារ ខេត្តខេត្តត្បូងឃុំ ដើម្បីយកមកលក់នៅខេត្តបាត់ដំបង តែម្ចាស់ទុរេនឆ្លើយថា ពុំស្គាល់ប្រភពឈ្មោះម្ចាស់អ្នកលក់ឲ្យ និងលេខទូរសព្ទច្បាស់លាស់ទេ។
ដោយមានក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 05:02 PM, ចំនួនអ្នកអានៈ 20ដង
កាលពីថ្ងៃសុក្រសប្តាហ៍នេះ មន្ទីរបញ្ចកោណបានប្រកាស ពីគម្រោងកាត់បន្ថយកងទ័ពក្នុងចំនួន៥០០០នាក់នៅអាល្លឺម៉ង់ ប៉ុន្តែមកដល់ថ្ងៃសៅរ៍ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ចំនួនកងទ័ពដែលត្រូវដក គឺនឹងច្រើនជាងនោះឆ្ងាយ។ ការសម្រេចចិត្តបែបនេះ គឺបន្ទាប់មានជម្លោះរវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 04:46 PM, ចំនួនអ្នកអានៈ 27ដង
ភ្នំពេញ៖ ដើម្បីបំពេញបាននូវតម្រូវការជាក់ស្តែងក្នុងបរិបទអប់រំនៅតាមតំបន់ជនបទ ដែលកង្វះខាតសម្ភារកីឡាគឺជាបញ្ហា តែងតែជួបប្រទះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល យល់ថា ការផ្តល់ជូនកញ្ចប់ផែនដាសម្ភារកីឡានេះ មិនត្រឹមតែជួយបំពេញតម្រូវការផ្នែក សម្ភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 02:03 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ថ្ងៃ៣ឧសភា រៀងរាល់ឆ្នាំ ត្រូវបានកំណត់ជាសកលថាជា «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ដើម្បីជាការរំលឹកអំពីតម្លៃ និងតួនាទីសំខាន់របស់សារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញសារតាមបណ្តាញសង្គមចូលរួមអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 02:01 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តព្រះវិហារ៖ ក្នុងប្រតិបត្តិការនោះ បានធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ពាក់ស្លាកលេខភ្នំពេញ 3H-3878 ដឹកសត្វជ្រូករស់ចំនួន ១៧០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅស្រុករវៀង ខេត្តព្រះវិហារ។
មន្ត្រីជំនាញរបស់អគ្គ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 01:58 PM, ចំនួនអ្នកអានៈ 29ដង
ចិនគឺជាអតិថិជនដ៏សំខាន់មួយនៃប្រេងរបស់ប្រទេសអ៉ីរ៉ង់ ខណៈសហរដ្ឋអាមេរិក កំពុងព្យាយាមរាំងខ្ទប់លំហូរប្រាក់ចំណូលរបស់ទីក្រុងតេហេរ៉ង់។ សេចក្តីបង្គាប់ផ្លូវការរបស់ក្រសួងពាណិជ្ជកម្មចិន ពាក់ព័ន្ធទៅនឹងទណ្ឌកម្មរបស់អាមេរិកដែលត្រូវបានប្រកាសជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំមុន បានកំណត់ថា ចំណាត់ការទាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 12:15 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នាសួនច្បារជ័យមង្គលព័ត៌មាន នៃក្រសួងព័ត៌មាន ក្រោមវត្តមានអញ្ជើញជាអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ព្រមទាំង ឯកអគ្គររដ្ឋឥណ្ឌា, ឯកអគ្គរដ្ឋទូតគុយបា, តំណាងស្ថានទូតរុស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 12:06 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តព្រះសីហនុ៖រថយន្តទំនើប ២គ្រឿងបុកគ្នាពេញទំហឹង តាមបណ្តោយផ្លូវ (កន្ទុយនាគ) បង្កការភ្ញាក់ផ្អើលនៅយប់រំលងអាធ្រាត្រចូលថ្ងៃ៣ ខែឧសភា ឆ្នាំ២០២៦។
តាមប្រភពរាយការណ៍បានឲ្យដឹងថា ក្រៅពីខូចខាតរថយនទាំងសងខាងនោះ បានបាក់ដើមដូងមួយដើមនៅតាមផ្លូវនោះផងដែរ ប៉ុន្តែក្នុងហេតុការណ៍នេះទៀតសោត មិនមានមនុស្សរងគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 12:02 PM, ចំនួនអ្នកអានៈ 23ដង
លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមថា «ខ្ញុំនឹងពិនិត្យមើលសំណើដែលអ៉ីរ៉ង់ ទើបតែបានផ្ញើមកយើងក្នុងពេលឆាប់ៗ ប៉ុន្តែមិនអាចស្រមៃថា វានឹងអាចទទួលយកបាននោះឡើយ ដ្បិតពួកគេមិនទាន់ទទួលរងផលវិបាកធ្ងន់គ្រប់គ្រាន់ទេ សម្រាប់អ្វីដែលពួកគេបានធ្វើចំពោះមនុស្សជាតិ និងពិភពលោក ក្នុងរយៈពេល៤៧ឆ្នាំកន្លងមកនេះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 11:10 AM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ទីតាំងទាំងពីរនេះ អនុស្ថានីយអគ្គិសនីវាលរេញ គ្រោងសាងសង់ ដោយប្រើប្រាស់ឥណទានរបស់ធនាគារអហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលត្រូវចំណាយពេលប្រមាណ ៣ ទៅ ៥ឆ្នាំទៀត ចំណែកអនុស្ថានីយអគ្គិសនីសំរោងយ៉ោង បាននឹងកំពុងអនុវត្តការងារសាងសង់ដោយប្រើប្រាស់កម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 11:05 AM, ចំនួនអ្នកអានៈ 25ដង
ស្លូវ៉ាគី បានក្លាយជាសមាជិកសហភាពអឺរ៉ុប នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៤។លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកបានពិភាក្សាអំពីការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ជាមួយនាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico ក្នុងការសន្ទនាមួយ នាថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦។ នេះបេីយោងតាមការចេញផ្សាយដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 11:03 AM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ខួបទី៣៣ (៣ ឧសភា ១៩៩៣ ~ ៣ ឧសភា ២០២៦) ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ «ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព»។
ប្រធានបទនេះ បានរំលឹកឱ្យយើងដឹងថា សន្តិភាពមិនអាចកើតម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 10:59 AM, ចំនួនអ្នកអានៈ 26ដង
អេស្វាទីនីដែលនៅភាគខាងត្បូងទ្វីបអាហ្រ្វិក ស្ថិតក្នុងចំណោមប្រទេសតូចៗនៅសល់តែ១២ប៉ុណ្ណោះ ភាគច្រើននៅតំបន់អាមេរិកឡាទីន Caribbean និងប៉ាស៉ីហ្វិក ដែលនៅមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ ការរក្សាទំនាក់ទំនងជាមួយប្រទេសទាំងនេះ គឺជាអាទិភាពចម្បងមួយសម្រាប់រដ្ឋាភិបាលតៃវ៉ាន់ ជាដែនកោះដែលត្រូវចិនចាត់ទុកជា
 ព័ត៌មានលម្អិត
|
|
|