ក្រសួងព័ត៌មាន ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ជាមួយការតាំងពិព័រណ៍រូបថត និងពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលបានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាមនៅកម្ពុជា
ចុះថ្ងៃទី: 03-05-2026, 12:15 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នាសួនច្បារជ័យមង្គលព័ត៌មាន នៃក្រសួងព័ត៌មាន ក្រោមវត្តមានអញ្ជើញជាអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ព្រមទាំង ឯកអគ្គររដ្ឋឥណ្ឌា, ឯកអគ្គរដ្ឋទូតគុយបា, តំណាងស្ថានទូតរុស្ស៊ី, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើនរូប។ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៦ នាឱកាសឆ្នាំ២០២៦នេះ ក្រសួងព័ត៌មាន បាននិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្ត និងគោរពវិញ្ញាណក្ខន្ធ ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជាពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងការតាំងពិព័រណ៍រូបថត ស្តីពីតួនាទីអ្នកសារព័ត៌មាននៅកម្ពុជា ពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់បច្ចុប្បន្ន។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា ការជួបជុំគ្នានៅក្នុងឱកាសនៃ ការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២៦ ដើម្បីរំឭកដោយក្តីគោរពយ៉ាងជ្រាលជ្រៅ ចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានបំពេញបេសកកម្មនៅកម្ពុជា ជាពិសេសអ្នកសារព័ត៌មានដែលបានស្លាប់បាត់បង់ជីវិត និងរងរបួសក្នុងសង្គ្រាមនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៩៨។ លោករដ្ឋមន្ត្រី បានថ្លែងថា ពេលយើងនិយាយពីឆ្នាំ១៩៧០ ដល់ឆ្នាំ២០២៦ គឺមានរយៈពេល ៥ឆ្នាំក្នុងដំណើរកម្ពុជា។ រយៈពេលនេះ មិនមែនគ្រាន់តែជាចំនួនឆ្នាំនោះទេ ប៉ុន្តែជាដំណើរដ៏វែងឆ្ងាយរបស់ប្រទេសមួយ ដែលបានឆ្លងកាត់សង្គ្រាម អំពើហិង្សា សោកនាដកម្ម ការបែកបាក់ ការស្តារឡើងវិញ សន្តិភាព ការអភិវឌ្ឍ និងការបន្តកសាងអនាគត។ ក្នុងដំណើរ ៥៦ឆ្នាំនេះ អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ហើយអ្នកសារព័ត៌មានបានក្លាយជាសាក្សីនៃប្រវត្តិសាស្ត្រ ជាអ្នកកត់ត្រាការពិត និងជាស្ពានភ្ជាប់រវាងព្រឹត្តិការណ៍នៅលើដីកម្ពុជា ជាមួយនឹងប្រជាជនកម្ពុជា និងពិភពលោក។ ចាប់ពីសម័យសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដល់ដំណាក់កាលនៃការស្វែងរកសន្តិភាព និងរហូតដល់កម្ពុជានាពេលបច្ចុប្បន្ន តួនាទីរបស់អ្នកសារព័ត៌មានតែងតែមានសារៈសំខាន់ក្នុងការផ្តល់ព័ត៌មាន បង្ហាញការពិត និងចូលរួមកសាងការយល់ដឹងសាធារណៈ។ លោកបានបញ្ជាក់ថា ក្នុងអំឡុងសង្គ្រាម និងអស្ថិរភាព អ្នកសារព័ត៌មានជាច្រើនបានឈរនៅជួរមុខនៃប្រវត្តិសាស្ត្រ ហើយបានធ្វើដំណើរឆ្លងកាត់តំបន់ប្រយុទ្ធ តំបន់គ្រោះថ្នាក់ និងស្ថានភាពដែលពោរពេញដោយហានិភ័យ ដើម្បីនាំយកការពិតទៅកាន់ប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ។ អ្នកសារព័ត៌មាន មិនបានកាន់អាវុធទេ ប៉ុន្តែបានកាន់ប៊ិច កាមេរ៉ា ម៉ាស៊ីនថត សៀវភៅកត់ត្រា និងសេចក្តីក្លាហាន។ អ្នកព័ត៌មាន មិនបានស្វែងរកកិត្តិយសផ្ទាល់ខ្លួនទេ ប៉ុន្តែបានបំពេញបេសកកម្មដ៏ថ្លៃថ្នូរ ក្នុងការផ្តល់ព័ត៌មាន បង្ហាញការពិត និងកត់ត្រាការឈឺចាប់ ការតស៊ូ និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ក្នុងសម័យកាលដ៏លំបាកមួយនៃប្រវត្តិសាស្ត្រជាតិ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបាត់បង់ជីវិត និងរបួសរបស់អ្នកសារព័ត៌មានទាំងនោះ គឺជាការលះបង់ដ៏ធំធេង មិនត្រឹមតែសម្រាប់វិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សង្គមទាំងមូល។ ពួកគាត់បានបង្ហាញឱ្យយើងឃើញថា សេរីភាពសារព័ត៌មាន សិទ្ធិទទួលបានព័ត៌មាន និងការស្វែងរកការពិត មិនមែនជារឿងងាយស្រួលឡើយ។ វាត្រូវបានកសាងឡើងលើការលះបង់ ការប្តេជ្ញាចិត្ត និងពេលខ្លះ លើតម្លៃជីវិតរបស់មនុស្ស។ នៅក្នុងឱកាសនៃការរៀបចំការតាំងពិព័រណ៍នេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ជាការឆ្លុះបញ្ចាំងពីជ្រុងមួយនៃដំណើរកម្ពុជា ក្នុងរយៈពេល ៥៦ឆ្នាំ ដែលអ្នកសារព័ត៌មានបានចូលរួមកត់ត្រា រាយការណ៍ និងនាំយករឿងរ៉ាវរបស់កម្ពុជាទៅកាន់សាធារណជន និងពិភពលោក។ រូបថតនីមួយៗដែលបានដាក់តាំង មិនមែនជារូបភាពធម្មតានោះទេ។ រូបថតទាំងនេះ គឺជាកំណត់ត្រានៃពេលវេលា ជាសាក្សីនៃប្រវត្តិសាស្ត្រ និងជាភស្តុតាងនៃសេចក្តីក្លាហានរបស់អ្នកសារព័ត៌មាន។ រូបថតទាំងនេះនាំឱ្យឃើញទាំងអតីតកាលដ៏ឈឺចាប់ ការប្រឈមរបស់អ្នកសារព័ត៌មាននៅជួរមុខ និងការបន្តរីកចម្រើននៃវិស័យសារព័ត៌មាននៅកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ដែរថា ការតាំងពិព័រណ៍រូបថតនេះ ក៏ជាការរំឭកថា សារព័ត៌មានមានតួនាទីដ៏សំខាន់ក្នុងសង្គម។ នៅសម័យសង្គ្រាម អ្នកសារព័ត៌មានបានរាយការណ៍អំពីការប្រយុទ្ធ ការរងទុក្ខរបស់ប្រជាជន និងការវិវត្តនៃប្រវត្តិសាស្ត្រ។ នៅសម័យសន្តិភាព អ្នកសារព័ត៌មានបន្តមានតួនាទីក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវ បង្កើនការយល់ដឹងសាធារណៈ ជំរុញការទទួលខុសត្រូវ និងចូលរួមគាំទ្រដល់ការអភិវឌ្ឍសង្គម។ តាមរយៈការតាំងពិព័រណ៍នេះ គឺចង់ផ្ញើសារមួយយ៉ាងច្បាស់ថា «កម្ពុជាមិនភ្លេចអ្នកដែលបានចូលរួមកត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនឡើយ។ យើងមិនភ្លេចអ្នកសារព័ត៌មានដែលបានបង្ហាញពិភពលោកឱ្យឃើញពីការឈឺចាប់ ការតស៊ូ និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា។ យើងក៏មិនភ្លេចថា សន្តិភាពដែលមានសព្វថ្ងៃ មានតម្លៃខ្ពស់ ហើយត្រូវការការថែរក្សា ការពារ និងលើកតម្កើងជារៀងរាល់ថ្ងៃ»៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 03-05-2026, 02:03 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ថ្ងៃ៣ឧសភា រៀងរាល់ឆ្នាំ ត្រូវបានកំណត់ជាសកលថាជា «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ដើម្បីជាការរំលឹកអំពីតម្លៃ និងតួនាទីសំខាន់របស់សារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញសារតាមបណ្តាញសង្គមចូលរួមអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 02:01 PM, ចំនួនអ្នកអានៈ​ 29ដង
ខេត្តព្រះវិហារ៖ ក្នុងប្រតិបត្តិការនោះ បានធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ពាក់ស្លាកលេខភ្នំពេញ 3H-3878 ដឹកសត្វជ្រូករស់ចំនួន ១៧០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅស្រុករវៀង ខេត្តព្រះវិហារ។ មន្ត្រីជំនាញរបស់អគ្គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 01:58 PM, ចំនួនអ្នកអានៈ​ 26ដង
ចិនគឺជាអតិថិជនដ៏សំខាន់មួយនៃប្រេងរបស់ប្រទេសអ៉ីរ៉ង់ ខណៈសហរដ្ឋអាមេរិក កំពុងព្យាយាមរាំងខ្ទប់លំហូរប្រាក់ចំណូលរបស់ទីក្រុងតេហេរ៉ង់។ សេចក្តីបង្គាប់ផ្លូវការរបស់ក្រសួងពាណិជ្ជកម្មចិន ពាក់ព័ន្ធទៅនឹងទណ្ឌកម្មរបស់អាមេរិកដែលត្រូវបានប្រកាសជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំមុន បានកំណត់ថា ចំណាត់ការទាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 12:15 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នាសួនច្បារជ័យមង្គលព័ត៌មាន នៃក្រសួងព័ត៌មាន ក្រោមវត្តមានអញ្ជើញជាអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ព្រមទាំង ឯកអគ្គររដ្ឋឥណ្ឌា, ឯកអគ្គរដ្ឋទូតគុយបា, តំណាងស្ថានទូតរុស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 12:06 PM, ចំនួនអ្នកអានៈ​ 20ដង
ខេត្តព្រះសីហ​នុ៖រថយន្តទំនើប ២គ្រឿងបុកគ្នាពេញទំហឹង តាមបណ្តោយផ្លូវ (កន្ទុយនាគ) បង្កការភ្ញាក់ផ្អើលនៅយប់រំលងអាធ្រាត្រចូលថ្ងៃ៣ ខែឧសភា ឆ្នាំ២០២៦។ តាមប្រភពរាយការណ៍បានឲ្យដឹងថា ក្រៅពីខូចខាតរថយនទាំងសងខាងនោះ បានបាក់ដើមដូងមួយដើមនៅតាមផ្លូវនោះផងដែរ ប៉ុន្តែក្នុងហេតុការណ៍នេះទៀតសោត មិនមានមនុស្សរងគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 12:02 PM, ចំនួនអ្នកអានៈ​ 22ដង
លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមថា «ខ្ញុំនឹងពិនិត្យមើលសំណើដែលអ៉ីរ៉ង់ ទើបតែបានផ្ញើមកយើងក្នុងពេលឆាប់ៗ ប៉ុន្តែមិនអាចស្រមៃថា វានឹងអាចទទួលយកបាននោះឡើយ ដ្បិតពួកគេមិនទាន់ទទួលរងផលវិបាកធ្ងន់គ្រប់គ្រាន់ទេ សម្រាប់អ្វីដែលពួកគេបានធ្វើចំពោះមនុស្សជាតិ និងពិភពលោក ក្នុងរយៈពេល៤៧ឆ្នាំកន្លងមកនេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 11:10 AM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖ទីតាំងទាំងពីរនេះ អនុស្ថានីយអគ្គិសនីវាលរេញ គ្រោងសាងសង់ ដោយប្រើប្រាស់ឥណទានរបស់ធនាគារអហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលត្រូវចំណាយពេលប្រមាណ ៣ ទៅ ៥ឆ្នាំទៀត ចំណែកអនុស្ថានីយអគ្គិសនីសំរោងយ៉ោង បាននឹងកំពុងអនុវត្តការងារសាងសង់ដោយប្រើប្រាស់កម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 11:05 AM, ចំនួនអ្នកអានៈ​ 24ដង
ស្លូវ៉ាគី បានក្លាយជាសមាជិកសហភាពអឺរ៉ុប នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៤។លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកបានពិភាក្សាអំពីការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ជាមួយនាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico ក្នុងការសន្ទនាមួយ នាថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦។ នេះបេីយោងតាមការចេញផ្សាយដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 11:03 AM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ​ ខួបទី៣៣ (៣ ឧសភា ១៩៩៣ ~ ៣ ឧសភា ២០២៦) ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ «ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព»។ ប្រធានបទនេះ បានរំលឹកឱ្យយើងដឹងថា សន្តិភាពមិនអាចកើតម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 10:59 AM, ចំនួនអ្នកអានៈ​ 25ដង
អេស្វាទីនីដែលនៅភាគខាងត្បូងទ្វីបអាហ្រ្វិក ស្ថិតក្នុងចំណោមប្រទេសតូចៗនៅសល់តែ១២ប៉ុណ្ណោះ ភាគច្រើននៅតំបន់អាមេរិកឡាទីន Caribbean និងប៉ាស៉ីហ្វិក ដែលនៅមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ ការរក្សាទំនាក់ទំនងជាមួយប្រទេសទាំងនេះ គឺជាអាទិភាពចម្បងមួយសម្រាប់រដ្ឋាភិបាលតៃវ៉ាន់ ជាដែនកោះដែលត្រូវចិនចាត់ទុកជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 10:49 AM, ចំនួនអ្នកអានៈ​ 22ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Inoue វ័យ ៣៣ឆ្នាំ គឺជាម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក ៤ប្រភេទស្ថាប័នផ្សេងគ្នានាពេលបច្ចុប្បន្ននេះ បានយកឈ្នះជើងខ្លាំង Nakatani ក៏ជាអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ៣ប្រភេទ ទម្ងន់ផ្សេងគ្នាដែរ និងវាយកីឡាករសិស្សប្អូន ៥ឆ្នាំឱ្យមានរបួសក្រោមភ្នែកខាងឆ្វេងទៀតផង នៅក្នុងទឺកទី១០។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:16 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនៃជំនួបនោះ ទេសរដ្ឋមន្ត្រី បាននាំនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ FELDA ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃថ្ងៃបង្កើតស្ថាប័នដ៏មានឥទ្ធិពលមួយនេះ។ ទន្ទឹមនឹងនេះ លោកបានជម្រាបជូនភាគីម៉ាឡេស៊ីអំពីវឌ្ឍនភាពដ៏រីកចម្រើន នៃសហគមន៍ឥស្លាមនៅកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:12 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖លោក ទេព អស្នារិទ្ធ កម្មភាពអសណ្តាប់ធ្នាប់ ដែលរួមមានការដណ្តើមគ្នាថត សម្ភាសន៍ បង្កភាពវឹកវរ ការប្រើប្រាស់សម្តីមិនសមរម្យ និងការរំខានដល់ការងាររបស់អាជ្ញាធរមានសមត្ថកិច្ច បានបង្កើតជារូបភាពអវិជ្ជមាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃ និងកិត្យានុភាព នៃវិជ្ជាជីវៈសារព័ត៌មានទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:10 PM, ចំនួនអ្នកអានៈ​ 33ដង
លោក ត្រាំ បានសរសេរលេីបណ្តាញសង្គមដូច្នេះថា «ផ្អែកលើការពិត ដែល EU មិនគោរពតាមការព្រមព្រៀងទាំងស្រុងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ នៅសប្តាហ៍ក្រោយ ខ្ញុំនឹងគិតពន្ធ បន្ថែមពី EU សម្រាប់រថយន្តធុនតូច និងរថយន្តដឹកទំនិញដែលនាំចូលមកអាមេរិក»។ លោក ត្រាំ សរសេរទៀតថា «គេត្រូវយល់ថា ប្រសិនបើពួកគេផលិតរថយន្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:09 PM, ចំនួនអ្នកអានៈ​ 23ដង
អាជ្ញាធរអាកាសចរណ៍ស៉ីវិល បានបន្ថែមថា សេចក្តីសម្រេចនេះធ្វើឡេីងតាមការវាយតម្លៃយ៉ាងទូលំទូលាយនៃលក្ខខណ្ឌប្រតិបត្តិការ និងសុវត្ថិភាពដែលសម្របសម្រួល ជាមួយអង្គភាពពាក់ព័ន្ធ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ ថាអាជ្ញាធរអាកាសចរណ៍នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) អះអាងថាចរាចរណ៍ផ្លូវអាកាសនៅក្ន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 486 នាក់
ម្សិលមិញ : 947 នាក់
សរុបទាំងអស់ : 11327355 នាក់