| អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយអគ្គិសនីវាលរេញ ក្នុងខេត្តព្រះសីហនុ និងអនុស្ថានីយអគ្គិសនីសំរោងយ៉ោង ក្នុងខេត្តតាកែវ បណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ធំបន្ទាន់ |
|
| ចុះថ្ងៃទី: 03-05-2026, 11:10 AM, ចំនួនអ្នកអានៈ 19ដង |
|
|
រាជធានីភ្នំពេញ៖ទីតាំងទាំងពីរនេះ អនុស្ថានីយអគ្គិសនីវាលរេញ គ្រោងសាងសង់ ដោយប្រើប្រាស់ឥណទានរបស់ធនាគារអហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលត្រូវចំណាយពេលប្រមាណ ៣ ទៅ ៥ឆ្នាំទៀត ចំណែកអនុស្ថានីយអគ្គិសនីសំរោងយ៉ោង បាននឹងកំពុងអនុវត្តការងារសាងសង់ដោយប្រើប្រាស់កម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលនឹងត្រូវការពេលរហូតដល់ឆ្នាំ២០២៧។ ដូច្នេះ ដើម្បីដាក់ឱ្យដំណើរការអនុស្ថានីយទាំងពីរខាងលើឱ្យទាន់ពេលវេលា ក្នុងការឆ្លើយតបទៅនឹងតម្រូវការដល់រោងចក្រឧស្សាហកម្ម រួមនឹងតំបន់សេដ្ឋកិច្ចពិសេស ដែលបច្ចុប្បន្នមានតម្រូវការថាមពលកើនឡើងខ្ពស់ អគ្គិសនីកម្ពុជា បានកែសម្រួល និងបង្វែរសម្ភារអគ្គិសនីសំខាន់ៗខ្លះ ដើម្បីមានលទ្ធភាពភ្ជាប់ជាមួយខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ឱ្យប្រើប្រាស់ជាលក្ខណៈបណ្តោះអាសន្ន រហូតដល់អនុស្ថានីយអគ្គិសនីទាំងពីរនេះសាងសង់រួចរាល់ អគ្គិសនីកម្ពុជា នឹងរុះរើតែសម្ភារមួយចំនួន ហើយអាចចល័តទៅប្រើកន្លែងផ្សេងបាន។
នៅចុងខែខែមេសា ឆ្នាំ២០២៦ អគ្គិសនីកម្ពុជាបានបញ្ចប់ការធ្វើតេស្តសាកល្បង និងដាក់ឱ្យដំណើរការដោយជោគជ័យអនុស្ថានីយប្រភេទ Modular (ក្នុងទូកុងទឺន័រ) តង់ស្យុង ២៣០/២២គីឡូវ៉ុល អានុភាព ៧៥ មេហ្គាវ៉ុលអំពែ ចំនួន ២ កន្លែង ដែលប្រើប្រាស់ជាបណ្តោះអាសន្នរួមមាន៖ (១) អនុស្ថានីយអគ្គិសនីវាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង (២) អនុស្ថានីយអគ្គិសនីសំរោងយ៉ោង ស្ថិតនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ធំបន្ទាន់ចំពោះមុខ។
អនុស្ថានីយបណ្តោះអាសន្ន ត្រូវបានប្រើប្រាស់ជាទូទៅនៅការដ្ឋានសាងសង់ធំៗ នៅតំបន់អាជីវកម្មរុករករ៉ែ ឬតំបន់ឧស្សាហកម្មធំៗ នៅក្បែរខ្សែបញ្ជូនតង់ស្យុងខ្ពស់មានស្រាប់ ដែលត្រូវការប្រើពេលខ្លីៗ។ នៅពេលអនុស្ថានីយអគ្គិសនីទាំងពីរនេះ ដំណើរការពេញលេញ អគ្គិសនីកម្ពុជា គ្រាន់តែរុះរើសម្ភារមួយចំនួនប៉ុណ្ណោះ (ដែលដាក់ក្នុងកុងទឺន័ររួចរាល់) ហើយសម្ភារអគ្គិសនីធំៗ នឹងត្រូវរក្សាទុកដ៏ដែលប្រើជាមួយសម្ភារក្នុងគម្រោងដែលបានអនុម័តរួច ដែលនេះជាដំណោះស្រាយបន្ទាន់ និងទំនើបមួយ សម្រាប់ដោះស្រាយបញ្ហាប្រឈមចំពោះមុខ។ ជាក់ស្តែងការដាក់ឱ្យដំណើរការអនុស្ថានីយអគ្គិសនីទាំងពីរជិតមួយសប្តាហ៍កន្លងទៅនេះ ឃើញថាបន្ទុកប្រើប្រាស់ភ្ជាប់ចេញពីអនុស្ថានីយថ្មីនេះ កើនឡើងរហូតដល់ 34MW (៥០ភាគរយ នៃកំលាំងសរុបត្រង់ស្វូម៉ាទ័រ) សម្រាប់អនុស្ថានីយអគ្គិសនីវាលរេញ និង 18MW (ជិត 30% នៃកំលាំងសរុបត្រង់ស្វូម៉ាទ័រ) សម្រាប់អនុស្ថានីយអគ្គិសនីសំរោងយ៉ោង។
ប្រភពថ្មីទាំងនេះ នាំមកនូវការផ្គត់ផ្គង់មានស្ថិរភាព និរន្តភាពកាន់តែល្អប្រសើរ ដោយយកប្រភពមកខិតជិតនឹងអ្នកប្រើប្រាស់ ដែលផ្តល់នូវការរស់នៅប្រកបដោយផាសុខភាពសម្រាប់ប្រជាពលរដ្ឋ ក្នុងតំបន់ទាំងនេះដែលពីមុនធ្លាប់បានផ្គត់ផ្គង់តាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម ២២ គីឡូវ៉ុល ដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រ ចេញពីអនុស្ថានីយដែលមានស្រាប់ និងធ្លាប់មានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីជាមួយកន្លងមក៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 03-05-2026, 05:22 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩ បានជម្រាបជូនអំពីបច្ចុប្បន្នភាពការងារក្នុងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលមានសហភាពសហជីព សម្ព័ន្ធសហព័ន្ធសហជីព ជាសមាជិកមានចំនួន១២អង្គភាព បានគ្របដណ្តប់លើសហព័ន្ធសហជីពជាសមាជិកចំនួន៧៩ អង្គការ សមាគម ចំនួន៥ សហគម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 05:17 PM, ចំនួនអ្នកអានៈ 17ដង
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យរាប់រយនាក់ រួមជាមួយសមាជិកកងទ័ពជាង១០០០នាក់ បានតស៊ូទប់ទល់ជាមួយភ្លើងឆេះព្រៃខាងលើ ដែលជាភ្លើងឆេះព្រៃធំបំផុតទី២ ក្នុងរយៈពេល៣០ឆ្នាំនៅប្រទេសជប៉ុន ចាប់តាំងតែពីសប្តាហ៍មុនមក ខណៈវាបានឆាបឆេះផ្ទៃដីខ្ទង់១៦០០ហិកតា នៅតំបន់ Iwate។ សំណង់យ៉ាងហោច៨ខ្នង បានរងការខូចខាត ហើយមនុស្ស២
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 05:09 PM, ចំនួនអ្នកអានៈ 24ដង
ខេត្តបាត់ដំបង ៖ បន្ទាប់ពីមន្រ្តីជំនាញ បានធ្វើការសាកសួរទៅអាជីវករទាំង៨រូបនោះរួចមក ពួកគេបានឆ្លើយប្រាប់ថា បានទិញពីតាមផ្សារ នៅភ្នំពេញ និងតាមផ្សារ ខេត្តខេត្តត្បូងឃុំ ដើម្បីយកមកលក់នៅខេត្តបាត់ដំបង តែម្ចាស់ទុរេនឆ្លើយថា ពុំស្គាល់ប្រភពឈ្មោះម្ចាស់អ្នកលក់ឲ្យ និងលេខទូរសព្ទច្បាស់លាស់ទេ។
ដោយមានក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 05:02 PM, ចំនួនអ្នកអានៈ 20ដង
កាលពីថ្ងៃសុក្រសប្តាហ៍នេះ មន្ទីរបញ្ចកោណបានប្រកាស ពីគម្រោងកាត់បន្ថយកងទ័ពក្នុងចំនួន៥០០០នាក់នៅអាល្លឺម៉ង់ ប៉ុន្តែមកដល់ថ្ងៃសៅរ៍ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ចំនួនកងទ័ពដែលត្រូវដក គឺនឹងច្រើនជាងនោះឆ្ងាយ។ ការសម្រេចចិត្តបែបនេះ គឺបន្ទាប់មានជម្លោះរវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 04:46 PM, ចំនួនអ្នកអានៈ 27ដង
ភ្នំពេញ៖ ដើម្បីបំពេញបាននូវតម្រូវការជាក់ស្តែងក្នុងបរិបទអប់រំនៅតាមតំបន់ជនបទ ដែលកង្វះខាតសម្ភារកីឡាគឺជាបញ្ហា តែងតែជួបប្រទះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល យល់ថា ការផ្តល់ជូនកញ្ចប់ផែនដាសម្ភារកីឡានេះ មិនត្រឹមតែជួយបំពេញតម្រូវការផ្នែក សម្ភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 02:03 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ថ្ងៃ៣ឧសភា រៀងរាល់ឆ្នាំ ត្រូវបានកំណត់ជាសកលថាជា «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ដើម្បីជាការរំលឹកអំពីតម្លៃ និងតួនាទីសំខាន់របស់សារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញសារតាមបណ្តាញសង្គមចូលរួមអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 02:01 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តព្រះវិហារ៖ ក្នុងប្រតិបត្តិការនោះ បានធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ពាក់ស្លាកលេខភ្នំពេញ 3H-3878 ដឹកសត្វជ្រូករស់ចំនួន ១៧០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅស្រុករវៀង ខេត្តព្រះវិហារ។
មន្ត្រីជំនាញរបស់អគ្គ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 01:58 PM, ចំនួនអ្នកអានៈ 28ដង
ចិនគឺជាអតិថិជនដ៏សំខាន់មួយនៃប្រេងរបស់ប្រទេសអ៉ីរ៉ង់ ខណៈសហរដ្ឋអាមេរិក កំពុងព្យាយាមរាំងខ្ទប់លំហូរប្រាក់ចំណូលរបស់ទីក្រុងតេហេរ៉ង់។ សេចក្តីបង្គាប់ផ្លូវការរបស់ក្រសួងពាណិជ្ជកម្មចិន ពាក់ព័ន្ធទៅនឹងទណ្ឌកម្មរបស់អាមេរិកដែលត្រូវបានប្រកាសជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំមុន បានកំណត់ថា ចំណាត់ការទាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 12:15 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នាសួនច្បារជ័យមង្គលព័ត៌មាន នៃក្រសួងព័ត៌មាន ក្រោមវត្តមានអញ្ជើញជាអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ព្រមទាំង ឯកអគ្គររដ្ឋឥណ្ឌា, ឯកអគ្គរដ្ឋទូតគុយបា, តំណាងស្ថានទូតរុស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 12:06 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តព្រះសីហនុ៖រថយន្តទំនើប ២គ្រឿងបុកគ្នាពេញទំហឹង តាមបណ្តោយផ្លូវ (កន្ទុយនាគ) បង្កការភ្ញាក់ផ្អើលនៅយប់រំលងអាធ្រាត្រចូលថ្ងៃ៣ ខែឧសភា ឆ្នាំ២០២៦។
តាមប្រភពរាយការណ៍បានឲ្យដឹងថា ក្រៅពីខូចខាតរថយនទាំងសងខាងនោះ បានបាក់ដើមដូងមួយដើមនៅតាមផ្លូវនោះផងដែរ ប៉ុន្តែក្នុងហេតុការណ៍នេះទៀតសោត មិនមានមនុស្សរងគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 12:02 PM, ចំនួនអ្នកអានៈ 22ដង
លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមថា «ខ្ញុំនឹងពិនិត្យមើលសំណើដែលអ៉ីរ៉ង់ ទើបតែបានផ្ញើមកយើងក្នុងពេលឆាប់ៗ ប៉ុន្តែមិនអាចស្រមៃថា វានឹងអាចទទួលយកបាននោះឡើយ ដ្បិតពួកគេមិនទាន់ទទួលរងផលវិបាកធ្ងន់គ្រប់គ្រាន់ទេ សម្រាប់អ្វីដែលពួកគេបានធ្វើចំពោះមនុស្សជាតិ និងពិភពលោក ក្នុងរយៈពេល៤៧ឆ្នាំកន្លងមកនេះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 11:10 AM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ទីតាំងទាំងពីរនេះ អនុស្ថានីយអគ្គិសនីវាលរេញ គ្រោងសាងសង់ ដោយប្រើប្រាស់ឥណទានរបស់ធនាគារអហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលត្រូវចំណាយពេលប្រមាណ ៣ ទៅ ៥ឆ្នាំទៀត ចំណែកអនុស្ថានីយអគ្គិសនីសំរោងយ៉ោង បាននឹងកំពុងអនុវត្តការងារសាងសង់ដោយប្រើប្រាស់កម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 11:05 AM, ចំនួនអ្នកអានៈ 24ដង
ស្លូវ៉ាគី បានក្លាយជាសមាជិកសហភាពអឺរ៉ុប នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៤។លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកបានពិភាក្សាអំពីការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ជាមួយនាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico ក្នុងការសន្ទនាមួយ នាថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦។ នេះបេីយោងតាមការចេញផ្សាយដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 11:03 AM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ខួបទី៣៣ (៣ ឧសភា ១៩៩៣ ~ ៣ ឧសភា ២០២៦) ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ «ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព»។
ប្រធានបទនេះ បានរំលឹកឱ្យយើងដឹងថា សន្តិភាពមិនអាចកើតម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 10:59 AM, ចំនួនអ្នកអានៈ 25ដង
អេស្វាទីនីដែលនៅភាគខាងត្បូងទ្វីបអាហ្រ្វិក ស្ថិតក្នុងចំណោមប្រទេសតូចៗនៅសល់តែ១២ប៉ុណ្ណោះ ភាគច្រើននៅតំបន់អាមេរិកឡាទីន Caribbean និងប៉ាស៉ីហ្វិក ដែលនៅមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ ការរក្សាទំនាក់ទំនងជាមួយប្រទេសទាំងនេះ គឺជាអាទិភាពចម្បងមួយសម្រាប់រដ្ឋាភិបាលតៃវ៉ាន់ ជាដែនកោះដែលត្រូវចិនចាត់ទុកជា
 ព័ត៌មានលម្អិត
|
|
|