ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បង្កើតបរិយាកាសស្និទ្ធស្នាលក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
ចុះថ្ងៃទី: 03-05-2026, 05:22 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩ បានជម្រាបជូនអំពីបច្ចុប្បន្នភាពការងារក្នុងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលមានសហភាពសហជីព សម្ព័ន្ធសហព័ន្ធសហជីព ជាសមាជិកមានចំនួន១២អង្គភាព បានគ្របដណ្តប់លើសហព័ន្ធសហជីពជាសមាជិកចំនួន៧៩ អង្គការ សមាគម ចំនួន៥ សហគមន៍ ចំនួន១ ជាសមាជិកក្រុមប្រឹក្សាភិបាលសរុបមានចំនួន៨៥ស្ថាប័ន និងមានប្រធានសហព័ន្ធសហជីពជាស្រ្តីចំនួន៩នាក់, សហជីពមូលដ្ឋានមានចំនួន៧៩០មូលដ្ឋាន មានកម្មករនិយោជិតជាសមាជិកសរុបចំនួន ៣៣៥,៨៣៩ នាក់(ស្រ្តីចំនួន ២៥៧,៩៨៦នាក់) មកពីវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប ផលិតផលធ្វើដំណើរ គ្រឿងបង្គុំអគ្គិសនី រោងចក្រកែច្នៃផ្លែស្វាយ ចម្ការកៅស៊ូ អប់រំ សេវាកម្ម ភោជនីយដ្ឋាន និងវិស័យ ទេសចរណ៍ នៅទូទាំងទាំងរាជធានី/ខេត្ត ក្នុងព្រះរាជាណាចក្រម្ពុជា មានភាពជាតំណាងបំផុត(MRS) ចំនួន៤១ មានអនុសញ្ញារួម(CBA) ចំនួន១៦។ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ ដើម្បីការងារសមរម្យ» នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បានប្រារព្ធរៀបចំពិធីពិសាអាហារសាមគ្គី ដើម្បីបង្កើតបរិយាកាសស្និទ្ធស្នាលរវាងគ្នាក្នុងសហភាពសហជីព សម្ព័ន្ធសហព័ន្ធសហជីព ព្រមទាំងសមាជិក សមាជិកានៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជានានា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនាមក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) លោក បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល បានប្រែក្លាយទិវា ១ ឧសភា ដែលធ្លាប់តែបាតុកម្ម កូដកម្ម តវ៉ា មកជាទិវាជួបជុំ សប្បាយរីករាយ របស់បងប្អូនកម្មករនិយោជិតវិញម្ដង។ ការណ៍នេះ សុទ្ធសឹងតែកើតចេញពីភាពវ័យឆ្លាត និងគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំយ៉ាងពិតប្រាកដ។ ប្រធាន CCNU បានថ្លែងអំណរគុណចំពោះការគាំទ្រពីក្រសួងការងារ ព្រមទាំងប្តេជ្ញាបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញផលប្រយោជន៍កម្មករឲ្យកាន់តែរឹងមាំ។ ថ្លែងសំណេះសំណាលក្នុងឱកាសនេះ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក មុំ សៀក ជាប្រធាន បានធ្វើឲ្យសហជីព មានការរីកចម្រើនជាលំដាប់ មានសាមគ្គីភាពល្អ រួមគ្នាជាកម្លាំងតែមួយ និងបានរៀបចំកម្មវិធីសំខាន់ៗជាប្រចាំ ដើម្បីលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់កម្មករ-និយោជិតនៅទូទាំងប្រទេស។ លោករដ្ឋលេខាធិការបានបន្ថែមថា សមិទ្ធផលរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា គឺជាគំរូដ៏ល្អក្នុងការកសាងការសន្ទនាសង្គមប្រកបដោយស្មារតីទទួលខុសត្រូវរវាងកម្មករ និយោជក និងរាជរដ្ឋាភិបាល ដែលរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាពសង្គម និងកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ងុយ រិទ្ធ មានប្រសាន៍ថា ក្រសួងតែងតែបានចាត់ទុកសហជីពជាដៃគូដ៏សំខាន់ ដោយជាប្រចាំក្រសួងតែងដោះស្រាយរាល់បញ្ហានានាដែលសហជីពជួបប្រទះបានយ៉ាងទាន់ពេលវេលា ក្នុងន័យការងារសិទ្ធិដល់បងប្អូនកម្មករ-និយោជិត និយោជក ដើម្បីឲ្យមាន «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដែលជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយឲ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។ ទន្ទឹមនឹងការរំលឹកពីប្រវត្តិដ៏យូរលង់នៃទិវាពលកម្មអន្តរជាតិ ប្រធានបទសម្រាប់ឆ្នាំ២០២៦នេះ គឺ«រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារឲ្យមានចីរភាព តាមរយៈការបន្តកែលម្អលក្ខខណ្ឌការងារ ការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជំរុញកិច្ចសន្ទនាសង្គមឲ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 03-05-2026, 06:41 PM, ចំនួនអ្នកអានៈ​ 0ដង
ភ្នំពេញ៖គំនិតផ្ដួចផ្ដើមនេះ ត្រូវបានអនុវត្តដោយអង្គការមិនមែនរដ្ឋាភិបាលរបស់ជប៉ុនដែលមានឈ្មោះថា «ប្រព័ន្ធគាំទ្រអភិវឌ្ឍផ្លូវចិត្ត និងរាងកាយ» ហើយគម្រោងនេះទទួលបានការគាំទ្រពីមូលនិធិ KDDI ។ កម្ពុជាតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជប៉ុន តាមរយៈអង្គការមិនមែនរដ្ឋាភិបាលរបស់ជប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 06:36 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ថ្នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌា ចំនួន ១២០ នាក់ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី “CINBAX-II” ជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធា និងភាពជាដៃគូរវាងប្រទេសទាំងពីរ។ កងទ័ពជើងគោកឥណ្ឌា បានមកដល់ព្រះរាជាណាចក្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 06:28 PM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តកកណ្ដាល៖ ក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល ដែលមាន លោក ស៊ុយ ឆៃលាង ជាប្រធាន ហើយដោយមានការយកចិត្តទុកដាក់ពី លោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងការគាំញទ្រពី លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា ដែរនោះ ក្រុមការងារបានចុះជួបផ្ទាល់ជាមួយបងប្អូនសមាជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 05:22 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩ បានជម្រាបជូនអំពីបច្ចុប្បន្នភាពការងារក្នុងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលមានសហភាពសហជីព សម្ព័ន្ធសហព័ន្ធសហជីព ជាសមាជិកមានចំនួន១២អង្គភាព បានគ្របដណ្តប់លើសហព័ន្ធសហជីពជាសមាជិកចំនួន៧៩ អង្គការ សមាគម ចំនួន៥ សហគម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 05:17 PM, ចំនួនអ្នកអានៈ​ 18ដង
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យរាប់រយនាក់ រួមជាមួយសមាជិកកងទ័ពជាង១០០០នាក់ បានតស៊ូទប់ទល់ជាមួយភ្លើងឆេះព្រៃខាងលើ ដែលជាភ្លើងឆេះព្រៃធំបំផុតទី២ ក្នុងរយៈពេល៣០ឆ្នាំនៅប្រទេសជប៉ុន ចាប់តាំងតែពីសប្តាហ៍មុនមក ខណៈវាបានឆាបឆេះផ្ទៃដីខ្ទង់១៦០០ហិកតា នៅតំបន់ Iwate។ សំណង់យ៉ាងហោច៨ខ្នង បានរងការខូចខាត ហើយមនុស្ស២
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 05:09 PM, ចំនួនអ្នកអានៈ​ 24ដង
ខេត្តបាត់ដំបង ៖ បន្ទាប់ពីមន្រ្តីជំនាញ បានធ្វើការសាកសួរទៅអាជីវករទាំង៨រូបនោះរួចមក ពួកគេបានឆ្លើយប្រាប់ថា បានទិញពីតាមផ្សារ នៅភ្នំពេញ និងតាមផ្សារ ខេត្តខេត្តត្បូងឃុំ ដើម្បីយកមកលក់នៅខេត្តបាត់ដំបង តែម្ចាស់ទុរេនឆ្លើយថា ពុំស្គាល់ប្រភពឈ្មោះម្ចាស់អ្នកលក់ឲ្យ និងលេខទូរសព្ទច្បាស់លាស់ទេ។ ដោយមានក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 05:02 PM, ចំនួនអ្នកអានៈ​ 20ដង
កាលពីថ្ងៃសុក្រសប្តាហ៍នេះ មន្ទីរបញ្ចកោណបានប្រកាស ពីគម្រោងកាត់បន្ថយកងទ័ពក្នុងចំនួន៥០០០នាក់នៅអាល្លឺម៉ង់ ប៉ុន្តែមកដល់ថ្ងៃសៅរ៍ លោក ត្រាំ បានប្រាប់​ក្រុមអ្នកសារព័ត៌មានថា ចំនួនកងទ័ពដែលត្រូវដក គឺនឹងច្រើនជាងនោះឆ្ងាយ។ ការសម្រេចចិត្តបែបនេះ គឺបន្ទាប់មានជម្លោះរវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 04:46 PM, ចំនួនអ្នកអានៈ​ 30ដង
ភ្នំពេញ៖ ដើម្បីបំពេញបាននូវតម្រូវការជាក់ស្តែងក្នុងបរិបទអប់រំនៅតាមតំបន់ជនបទ ដែលកង្វះខាតសម្ភារកីឡាគឺជាបញ្ហា តែងតែជួបប្រទះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល យល់ថា ការផ្តល់ជូនកញ្ចប់ផែនដាសម្ភារកីឡានេះ មិនត្រឹមតែជួយបំពេញតម្រូវការផ្នែក សម្ភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 02:03 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ថ្ងៃ៣ឧសភា រៀងរាល់ឆ្នាំ ត្រូវបានកំណត់ជាសកលថាជា «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ដើម្បីជាការរំលឹកអំពីតម្លៃ និងតួនាទីសំខាន់របស់សារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញសារតាមបណ្តាញសង្គមចូលរួមអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 02:01 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តព្រះវិហារ៖ ក្នុងប្រតិបត្តិការនោះ បានធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ពាក់ស្លាកលេខភ្នំពេញ 3H-3878 ដឹកសត្វជ្រូករស់ចំនួន ១៧០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅស្រុករវៀង ខេត្តព្រះវិហារ។ មន្ត្រីជំនាញរបស់អគ្គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 01:58 PM, ចំនួនអ្នកអានៈ​ 29ដង
ចិនគឺជាអតិថិជនដ៏សំខាន់មួយនៃប្រេងរបស់ប្រទេសអ៉ីរ៉ង់ ខណៈសហរដ្ឋអាមេរិក កំពុងព្យាយាមរាំងខ្ទប់លំហូរប្រាក់ចំណូលរបស់ទីក្រុងតេហេរ៉ង់។ សេចក្តីបង្គាប់ផ្លូវការរបស់ក្រសួងពាណិជ្ជកម្មចិន ពាក់ព័ន្ធទៅនឹងទណ្ឌកម្មរបស់អាមេរិកដែលត្រូវបានប្រកាសជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំមុន បានកំណត់ថា ចំណាត់ការទាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 12:15 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នាសួនច្បារជ័យមង្គលព័ត៌មាន នៃក្រសួងព័ត៌មាន ក្រោមវត្តមានអញ្ជើញជាអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ព្រមទាំង ឯកអគ្គររដ្ឋឥណ្ឌា, ឯកអគ្គរដ្ឋទូតគុយបា, តំណាងស្ថានទូតរុស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 12:06 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តព្រះសីហ​នុ៖រថយន្តទំនើប ២គ្រឿងបុកគ្នាពេញទំហឹង តាមបណ្តោយផ្លូវ (កន្ទុយនាគ) បង្កការភ្ញាក់ផ្អើលនៅយប់រំលងអាធ្រាត្រចូលថ្ងៃ៣ ខែឧសភា ឆ្នាំ២០២៦។ តាមប្រភពរាយការណ៍បានឲ្យដឹងថា ក្រៅពីខូចខាតរថយនទាំងសងខាងនោះ បានបាក់ដើមដូងមួយដើមនៅតាមផ្លូវនោះផងដែរ ប៉ុន្តែក្នុងហេតុការណ៍នេះទៀតសោត មិនមានមនុស្សរងគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 12:02 PM, ចំនួនអ្នកអានៈ​ 23ដង
លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមថា «ខ្ញុំនឹងពិនិត្យមើលសំណើដែលអ៉ីរ៉ង់ ទើបតែបានផ្ញើមកយើងក្នុងពេលឆាប់ៗ ប៉ុន្តែមិនអាចស្រមៃថា វានឹងអាចទទួលយកបាននោះឡើយ ដ្បិតពួកគេមិនទាន់ទទួលរងផលវិបាកធ្ងន់គ្រប់គ្រាន់ទេ សម្រាប់អ្វីដែលពួកគេបានធ្វើចំពោះមនុស្សជាតិ និងពិភពលោក ក្នុងរយៈពេល៤៧ឆ្នាំកន្លងមកនេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 11:10 AM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ៖ទីតាំងទាំងពីរនេះ អនុស្ថានីយអគ្គិសនីវាលរេញ គ្រោងសាងសង់ ដោយប្រើប្រាស់ឥណទានរបស់ធនាគារអហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលត្រូវចំណាយពេលប្រមាណ ៣ ទៅ ៥ឆ្នាំទៀត ចំណែកអនុស្ថានីយអគ្គិសនីសំរោងយ៉ោង បាននឹងកំពុងអនុវត្តការងារសាងសង់ដោយប្រើប្រាស់កម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 650 នាក់
ម្សិលមិញ : 947 នាក់
សរុបទាំងអស់ : 11327519 នាក់