| មេដឹកនាំតៃវ៉ាន់ ទៅដល់ប្រទេសអេស្វាទីនី ក្រោយបន្ទោសចិនសម្រាប់ការលើកពេលទស្សនកិច្ច កាលពីខែមុន |
|
| ចុះថ្ងៃទី: 03-05-2026, 10:59 AM, ចំនួនអ្នកអានៈ 26ដង |
|
|
អេស្វាទីនីដែលនៅភាគខាងត្បូងទ្វីបអាហ្រ្វិក ស្ថិតក្នុងចំណោមប្រទេសតូចៗនៅសល់តែ១២ប៉ុណ្ណោះ ភាគច្រើននៅតំបន់អាមេរិកឡាទីន Caribbean និងប៉ាស៉ីហ្វិក ដែលនៅមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ ការរក្សាទំនាក់ទំនងជាមួយប្រទេសទាំងនេះ គឺជាអាទិភាពចម្បងមួយសម្រាប់រដ្ឋាភិបាលតៃវ៉ាន់ ជាដែនកោះដែលត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន។
មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានទៅដល់ប្រទេសអេស្វាទីនីនៃទ្វីបអាហ្រ្វិក កាលពីថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ពោលគឺ២សប្តាហ៍ បន្ទាប់ពីលោកត្រូវបានបង្ខំឱ្យលើកពេលទស្សនកិច្ចទៅកាន់ប្រទេសនេះ ក្រោយប្រទេសអាហ្រ្វិកដទៃទៀត បានរារាំងមិនឱ្យលោកធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់ពួកគេ ដែលរដ្ឋាភិបាលទីក្រុងតៃប៉ិបានបន្ទោសថា គឺមកពីការដាក់សម្ពាធរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីខែមេសា លោក Lai បានបង្ខំចិត្តលើកពេលទស្សនកិច្ច ដើម្បីទៅចូលរួមខួបទី៤០ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រអេស្វាទីនី ព្រះអង្គ Mswati III ដោយទីក្រុងតៃប៉ិបានអះអាងថា ប្រទេសដែនកោះអាហ្រ្វិកនៅមហាសមុទ្រឥណ្ឌា រួមមាន Seychelles, Mauritius និង Madagascar បានសម្រេចចិត្តឯកតោភាគីលុបចោលវិញ នូវការផ្តល់សិទ្ធិធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់ពួកគេ សម្រាប់យន្តហោះរបស់លោក Lai ដោយសារតែមានការដាក់សម្ពាធពីចិន។
វាគឺជាលើកដំបូងបំផុត ដែលមេដឹកនាំតៃវ៉ាន់ បានលុបចោលទស្សនកិច្ចនៅបរទេស ដោយសារតែការរារាំងមិនឱ្យប្រើដែនអាកាស។ វាហាក់ដូចជាយុទ្ធសាស្រ្តថ្មីរបស់ចិន ដើម្បីទប់ស្កាត់ការធ្វើប្រាស្រ័យទាក់ទងរបស់កោះតៃវ៉ាន់ ជាមួយអន្តរជាតិ។ នៅលើគណនីបណ្តាញសង្គម លោក Lai បានឱ្យដឹងថា រូបលោកបានធ្វើដំណើរដល់អេស្វាទីនីកាលពីថ្ងៃសៅរ៍។ ទស្សនកិច្ចនេះ មិនត្រូវបានរដ្ឋាភិបាលនៃភាគីទាំងពីរ ប្រកាសឱ្យដឹងមុននោះទេ។ លោក Lai បានលើកឡើងថា «តៃវ៉ាន់នឹងគ្មានថ្ងៃចុះញ៉មសម្ពាធពីខាងក្រៅឡើយ។ ការប្តេជ្ញានិងការតាំងចិត្តរបស់យើង គឺឈរលើការយល់ដឹងច្បាស់ថា តៃវ៉ាន់នឹងបន្តធ្វើប្រាស្រ័យទាក់ទងជាមួយពិភពលោក ទោះប្រឈមឧបសគ្គបែបណាក៏ដោយ»។
យ៉ាងណាមិញ ពុំមានការបញ្ជាក់ថា លោក Lai បានទៅដល់ទីនោះដោយរបៀបណាទេ ប៉ុន្តែក្នុងរូបភាពដែលលោកបានបង្ហោះ គឺមេដឹកនាំតៃវ៉ាន់រូបនេះ ហាក់បានចុះពីលើយន្តហោះ មើលទៅគឺជាយន្តហោះរបស់រដ្ឋាភិបាលអេស្វាទីនីផ្ទាល់ ដែលក្នុងសប្តាហ៍នេះ បាននាំឧបនាយករដ្ឋមន្រ្តីអេស្វាទីនី លោកស្រី Thulisile Dladla មកកាន់ទីក្រុងតៃប៉ិ៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 03-05-2026, 05:22 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) អាណត្តិទី៩ បានជម្រាបជូនអំពីបច្ចុប្បន្នភាពការងារក្នុងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលមានសហភាពសហជីព សម្ព័ន្ធសហព័ន្ធសហជីព ជាសមាជិកមានចំនួន១២អង្គភាព បានគ្របដណ្តប់លើសហព័ន្ធសហជីពជាសមាជិកចំនួន៧៩ អង្គការ សមាគម ចំនួន៥ សហគម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 05:17 PM, ចំនួនអ្នកអានៈ 17ដង
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យរាប់រយនាក់ រួមជាមួយសមាជិកកងទ័ពជាង១០០០នាក់ បានតស៊ូទប់ទល់ជាមួយភ្លើងឆេះព្រៃខាងលើ ដែលជាភ្លើងឆេះព្រៃធំបំផុតទី២ ក្នុងរយៈពេល៣០ឆ្នាំនៅប្រទេសជប៉ុន ចាប់តាំងតែពីសប្តាហ៍មុនមក ខណៈវាបានឆាបឆេះផ្ទៃដីខ្ទង់១៦០០ហិកតា នៅតំបន់ Iwate។ សំណង់យ៉ាងហោច៨ខ្នង បានរងការខូចខាត ហើយមនុស្ស២
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 05:09 PM, ចំនួនអ្នកអានៈ 24ដង
ខេត្តបាត់ដំបង ៖ បន្ទាប់ពីមន្រ្តីជំនាញ បានធ្វើការសាកសួរទៅអាជីវករទាំង៨រូបនោះរួចមក ពួកគេបានឆ្លើយប្រាប់ថា បានទិញពីតាមផ្សារ នៅភ្នំពេញ និងតាមផ្សារ ខេត្តខេត្តត្បូងឃុំ ដើម្បីយកមកលក់នៅខេត្តបាត់ដំបង តែម្ចាស់ទុរេនឆ្លើយថា ពុំស្គាល់ប្រភពឈ្មោះម្ចាស់អ្នកលក់ឲ្យ និងលេខទូរសព្ទច្បាស់លាស់ទេ។
ដោយមានក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 05:02 PM, ចំនួនអ្នកអានៈ 20ដង
កាលពីថ្ងៃសុក្រសប្តាហ៍នេះ មន្ទីរបញ្ចកោណបានប្រកាស ពីគម្រោងកាត់បន្ថយកងទ័ពក្នុងចំនួន៥០០០នាក់នៅអាល្លឺម៉ង់ ប៉ុន្តែមកដល់ថ្ងៃសៅរ៍ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ចំនួនកងទ័ពដែលត្រូវដក គឺនឹងច្រើនជាងនោះឆ្ងាយ។ ការសម្រេចចិត្តបែបនេះ គឺបន្ទាប់មានជម្លោះរវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 04:46 PM, ចំនួនអ្នកអានៈ 27ដង
ភ្នំពេញ៖ ដើម្បីបំពេញបាននូវតម្រូវការជាក់ស្តែងក្នុងបរិបទអប់រំនៅតាមតំបន់ជនបទ ដែលកង្វះខាតសម្ភារកីឡាគឺជាបញ្ហា តែងតែជួបប្រទះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល យល់ថា ការផ្តល់ជូនកញ្ចប់ផែនដាសម្ភារកីឡានេះ មិនត្រឹមតែជួយបំពេញតម្រូវការផ្នែក សម្ភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 02:03 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ថ្ងៃ៣ឧសភា រៀងរាល់ឆ្នាំ ត្រូវបានកំណត់ជាសកលថាជា «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ដើម្បីជាការរំលឹកអំពីតម្លៃ និងតួនាទីសំខាន់របស់សារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញសារតាមបណ្តាញសង្គមចូលរួមអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 02:01 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តព្រះវិហារ៖ ក្នុងប្រតិបត្តិការនោះ បានធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ពាក់ស្លាកលេខភ្នំពេញ 3H-3878 ដឹកសត្វជ្រូករស់ចំនួន ១៧០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅស្រុករវៀង ខេត្តព្រះវិហារ។
មន្ត្រីជំនាញរបស់អគ្គ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 01:58 PM, ចំនួនអ្នកអានៈ 28ដង
ចិនគឺជាអតិថិជនដ៏សំខាន់មួយនៃប្រេងរបស់ប្រទេសអ៉ីរ៉ង់ ខណៈសហរដ្ឋអាមេរិក កំពុងព្យាយាមរាំងខ្ទប់លំហូរប្រាក់ចំណូលរបស់ទីក្រុងតេហេរ៉ង់។ សេចក្តីបង្គាប់ផ្លូវការរបស់ក្រសួងពាណិជ្ជកម្មចិន ពាក់ព័ន្ធទៅនឹងទណ្ឌកម្មរបស់អាមេរិកដែលត្រូវបានប្រកាសជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំមុន បានកំណត់ថា ចំណាត់ការទាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 12:15 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នាសួនច្បារជ័យមង្គលព័ត៌មាន នៃក្រសួងព័ត៌មាន ក្រោមវត្តមានអញ្ជើញជាអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ព្រមទាំង ឯកអគ្គររដ្ឋឥណ្ឌា, ឯកអគ្គរដ្ឋទូតគុយបា, តំណាងស្ថានទូតរុស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 12:06 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តព្រះសីហនុ៖រថយន្តទំនើប ២គ្រឿងបុកគ្នាពេញទំហឹង តាមបណ្តោយផ្លូវ (កន្ទុយនាគ) បង្កការភ្ញាក់ផ្អើលនៅយប់រំលងអាធ្រាត្រចូលថ្ងៃ៣ ខែឧសភា ឆ្នាំ២០២៦។
តាមប្រភពរាយការណ៍បានឲ្យដឹងថា ក្រៅពីខូចខាតរថយនទាំងសងខាងនោះ បានបាក់ដើមដូងមួយដើមនៅតាមផ្លូវនោះផងដែរ ប៉ុន្តែក្នុងហេតុការណ៍នេះទៀតសោត មិនមានមនុស្សរងគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 12:02 PM, ចំនួនអ្នកអានៈ 23ដង
លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមថា «ខ្ញុំនឹងពិនិត្យមើលសំណើដែលអ៉ីរ៉ង់ ទើបតែបានផ្ញើមកយើងក្នុងពេលឆាប់ៗ ប៉ុន្តែមិនអាចស្រមៃថា វានឹងអាចទទួលយកបាននោះឡើយ ដ្បិតពួកគេមិនទាន់ទទួលរងផលវិបាកធ្ងន់គ្រប់គ្រាន់ទេ សម្រាប់អ្វីដែលពួកគេបានធ្វើចំពោះមនុស្សជាតិ និងពិភពលោក ក្នុងរយៈពេល៤៧ឆ្នាំកន្លងមកនេះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 11:10 AM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ទីតាំងទាំងពីរនេះ អនុស្ថានីយអគ្គិសនីវាលរេញ គ្រោងសាងសង់ ដោយប្រើប្រាស់ឥណទានរបស់ធនាគារអហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលត្រូវចំណាយពេលប្រមាណ ៣ ទៅ ៥ឆ្នាំទៀត ចំណែកអនុស្ថានីយអគ្គិសនីសំរោងយ៉ោង បាននឹងកំពុងអនុវត្តការងារសាងសង់ដោយប្រើប្រាស់កម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 11:05 AM, ចំនួនអ្នកអានៈ 24ដង
ស្លូវ៉ាគី បានក្លាយជាសមាជិកសហភាពអឺរ៉ុប នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៤។លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកបានពិភាក្សាអំពីការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ជាមួយនាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico ក្នុងការសន្ទនាមួយ នាថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦។ នេះបេីយោងតាមការចេញផ្សាយដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 11:03 AM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ខួបទី៣៣ (៣ ឧសភា ១៩៩៣ ~ ៣ ឧសភា ២០២៦) ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ «ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព»។
ប្រធានបទនេះ បានរំលឹកឱ្យយើងដឹងថា សន្តិភាពមិនអាចកើតម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2026, 10:59 AM, ចំនួនអ្នកអានៈ 26ដង
អេស្វាទីនីដែលនៅភាគខាងត្បូងទ្វីបអាហ្រ្វិក ស្ថិតក្នុងចំណោមប្រទេសតូចៗនៅសល់តែ១២ប៉ុណ្ណោះ ភាគច្រើននៅតំបន់អាមេរិកឡាទីន Caribbean និងប៉ាស៉ីហ្វិក ដែលនៅមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ ការរក្សាទំនាក់ទំនងជាមួយប្រទេសទាំងនេះ គឺជាអាទិភាពចម្បងមួយសម្រាប់រដ្ឋាភិបាលតៃវ៉ាន់ ជាដែនកោះដែលត្រូវចិនចាត់ទុកជា
 ព័ត៌មានលម្អិត
|
|
|