| អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មាន មានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ |
|
| ចុះថ្ងៃទី: 02-05-2026, 11:12 PM, ចំនួនអ្នកអានៈ 27ដង |
|
|
រាជធានីភ្នំពេញ៖លោក ទេព អស្នារិទ្ធ កម្មភាពអសណ្តាប់ធ្នាប់ ដែលរួមមានការដណ្តើមគ្នាថត សម្ភាសន៍ បង្កភាពវឹកវរ ការប្រើប្រាស់សម្តីមិនសមរម្យ និងការរំខានដល់ការងាររបស់អាជ្ញាធរមានសមត្ថកិច្ច បានបង្កើតជារូបភាពអវិជ្ជមាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃ និងកិត្យានុភាព នៃវិជ្ជាជីវៈសារព័ត៌មានទាំងមូល។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានពិនិត្យឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានសង្កេតឃើញនូវសកម្មភាពមិនរៀបរយមួយចំនួន ដែលអ្នកសារព័ត៌មាន ការរាយការណ៍ព័ត៌មាន រាប់ទាំងការយកព័ត៌មាន និងផ្សាយផ្ទាល់ នៅតាមទីសាធារណៈ ក៏ដូចជាទីតាំងដែលមានសមត្ថកិច្ចធ្វើប្រតិបត្តិការ។
អ្នកនាំពាក្យក្រសួងព័ត៌មានសូមធ្វើការអំពាវនាវដូចខាងក្រោម៖
១. អ្នកសារព័ត៌មានត្រូវគោរពដែនកំណត់នៃតួនាទី និងភារកិច្ចជាអ្នកសារព័ត៌មាន៖ អ្នកសារព័ត៌មានមានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ។ ក្នុងករណីមានបទល្មើស គ្រោះថ្នាក់ចរាចរណ៍ ឬហេតុការណ៍ណាមួយ អ្នកសារព័ត៌មានមិនត្រូវធ្វើការវិនិច្ឆ័យ ឬកាត់សេចក្តីលើសាច់រឿងជំនួសសមត្ថកិច្ចឡើយ។មិនត្រូវប្រើតួនាទីជាអ្នកសារព័ត៌មានជ្រៀតជ្រែកក្នុងកិច្ចការរបស់អាជ្ញាធរ ឬសមត្ថកិច្ចជំនាញ ពោលគឺមិនត្រូវអនុវត្តហួសដែននៃតួនាទីសារព័ត៌មានឡើយ។
ការប្រើប្រាស់វេទិកាសារព័ត៌មានដើម្បីចោទប្រកាន់បុគ្គលណាម្នាក់ដោយពុំមានការវិនិច្ឆ័យពីសមត្ថកិច្ច ឬតុលាការត្រឹមត្រូវច្បាស់លាស់គឺជាការរំលោភលើសិទ្ធិបុគ្គល និងជាការអនុវត្តប្រាសចាកពីតួនាទីស្នូលរបស់ខ្លួន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
២. អ្នកសារព័ត៌មានត្រូវផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានគុណភាព៖ ព័ត៌មានដែលមានគុណភាព គឺជាព័ត៌មានពិត មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដោយផ្តល់សំឡេងដល់អ្នកពាក់ព័ន្ធក្នុងសាច់រឿង។ អ្នកសារព័ត៌មានត្រូវរាយការណ៍ទាំងអង្គហេតុ និងអង្គច្បាប់ ដោយជៀសវាងការផ្សាយតែមួយជ្រុងដែលនាំឱ្យមានការភាន់ច្រឡំ និងការបកស្រាយខុសៗគ្នាលើរឿងតែមួយ។ ព័ត៌មានដែលត្រឹមត្រូវ នឹងក្លាយជាបច្ច័យដ៏សំខាន់សម្រាប់ជួយដល់ការអនុវត្តការងាររបស់សមត្ថកិច្ច និងជួយឱ្យសាធារណជនទទួលបានព័ត៌មានពិតប្រាកដ ទុកចិត្តបាន និងលើកកម្ពស់ការយល់ដឹងពីសច្ចភាពសង្គម។
៣. ការរាយការណ៍ព័ត៌មានត្រូវគោរពសិទ្ធិបុគ្គល និងសេចក្តីថ្លៃថ្នូរអ្នកដទៃ៖ ការរាយការណ៍ព័ត៌មានមិនត្រូវរំលោភលើសិទ្ធិឯកជនភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់បុគ្គលឡើយ។ ការដេញជម្រៀតគ្នាដើម្បីសម្ភាសន៍ ឬការប្រើសម្តីបង្ខិតបង្ខំចំពោះប្រភពព័ត៌មាន ដែលមិនទាន់ផ្តល់ការអនុញ្ញាតឱ្យសម្ភាសន៍ នៅតាមទីសាធារណៈ គឺជាទង្វើមិនសមរម្យ ធ្វើឱ្យបាត់បង់តម្លៃសីលធម៌សង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
៤. ការរាយការណ៍ព័ត៌មានភ្ជាប់ការទទួលខុសត្រូវ និងករណីយកិច្ចចំពោះសង្គម៖ អ្នកសារព័ត៌មានត្រូវចងចាំថា រាល់ការផ្សាយរបស់ខ្លួនមានឥទ្ធិពលដល់ការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ។ ដូច្នេះ អ្នកសារព័ត៌មានមានករណីយកិច្ចធានាការប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ជៀសវាងការធ្វើសកម្មភាពហួសតួនាទី ដែលអាចបង្កការរំខានដល់ការរស់នៅដោយប្រក្រតីរបស់ប្រជាពលរដ្ឋទូទៅ ឬរារាំងដល់ការងាររបស់អាជ្ញាធរដែលត្រូវបំពេញភារកិច្ច។
អ្នកនាំពាក្យក្រសួងព័ត៌មានសង្ឃឹមថា អ្នកសារព័ត៌មាននឹងយកចិត្តទុកដាក់ខ្ពស់លើការកែលម្អឥរិយាបថ និងពង្រឹងការអនុវត្តការងារឱ្យស្របតាមនិយាមវិជ្ជាជីវៈ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីលើកកម្ពស់គុណតម្លៃសារព័ត៌មាន និងថែរក្សាសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 02-05-2026, 11:16 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនៃជំនួបនោះ ទេសរដ្ឋមន្ត្រី បាននាំនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ FELDA ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃថ្ងៃបង្កើតស្ថាប័នដ៏មានឥទ្ធិពលមួយនេះ។ ទន្ទឹមនឹងនេះ លោកបានជម្រាបជូនភាគីម៉ាឡេស៊ីអំពីវឌ្ឍនភាពដ៏រីកចម្រើន នៃសហគមន៍ឥស្លាមនៅកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 11:12 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖លោក ទេព អស្នារិទ្ធ កម្មភាពអសណ្តាប់ធ្នាប់ ដែលរួមមានការដណ្តើមគ្នាថត សម្ភាសន៍ បង្កភាពវឹកវរ ការប្រើប្រាស់សម្តីមិនសមរម្យ និងការរំខានដល់ការងាររបស់អាជ្ញាធរមានសមត្ថកិច្ច បានបង្កើតជារូបភាពអវិជ្ជមាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃ និងកិត្យានុភាព នៃវិជ្ជាជីវៈសារព័ត៌មានទាំង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 11:10 PM, ចំនួនអ្នកអានៈ 29ដង
លោក ត្រាំ បានសរសេរលេីបណ្តាញសង្គមដូច្នេះថា «ផ្អែកលើការពិត ដែល EU មិនគោរពតាមការព្រមព្រៀងទាំងស្រុងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ នៅសប្តាហ៍ក្រោយ ខ្ញុំនឹងគិតពន្ធ បន្ថែមពី EU សម្រាប់រថយន្តធុនតូច និងរថយន្តដឹកទំនិញដែលនាំចូលមកអាមេរិក»។ លោក ត្រាំ សរសេរទៀតថា «គេត្រូវយល់ថា ប្រសិនបើពួកគេផលិតរថយន្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 11:09 PM, ចំនួនអ្នកអានៈ 20ដង
អាជ្ញាធរអាកាសចរណ៍ស៉ីវិល បានបន្ថែមថា សេចក្តីសម្រេចនេះធ្វើឡេីងតាមការវាយតម្លៃយ៉ាងទូលំទូលាយនៃលក្ខខណ្ឌប្រតិបត្តិការ និងសុវត្ថិភាពដែលសម្របសម្រួល ជាមួយអង្គភាពពាក់ព័ន្ធ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ ថាអាជ្ញាធរអាកាសចរណ៍នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) អះអាងថាចរាចរណ៍ផ្លូវអាកាសនៅក្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 11:08 PM, ចំនួនអ្នកអានៈ 16ដង
លោក Pistorius បានឱ្យដឹងថា ការដកចេញមួយផ្នែកនឹងប៉ះពាល់ដល់វត្តមានអាមេរិកបច្ចុប្បន្ន ដែលមានទាហានជិត ៤០ ០០០នាក់ឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់។រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយនាថ្ងៃ សៅរ៍ ទី២ ខែឧសភា ថាការដកកងទ័ពអាមេរិក ៥ ០០០នាក់ចេញពីអាល្លឺម៉ង់គឺអាចទៅរួច ប៉ុន្តែវាគួរតែអាចជាការជំរុញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 05:35 PM, ចំនួនអ្នកអានៈ 26ដង
ខេត្តក្រចេះ៖វីកូនផ្សោតកើតថ្មីអាយុប្រមាណ ៣-៤ថ្ងៃ តាមប្រមាញ់ថតបានដោយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈពេលកំពុងហែលលេងយ៉ាងសប្បាយជាមួយហ្វូងផ្សោតធំៗ នៅអន្លង់កាំពី ខេត្តក្រចេះ។
នេះគឺជាកូនផ្សោតទី៦ហើយសម្រាប់ដើមឆ្នាំ២០២៦ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គសរុបនៅកម្ពុជាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 05:32 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ មានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២ ដល់ទី៤ ខែឧសភានៅសណ្ឋាគារអង្គរប៉ារ៉ាឌី ក្រុងសៀមរាប ស្ថិតក្រោមអធិបតេយ្យភាពរបស់លោក ឈាង វ៉ុន ប្រធានគណៈកម្មាការសេដ្ឋកិច្ច ហិរញ្ញវត្ថុធនាគារ និងសវនកម្មនៃរដ្ឋសភា ជាអនុប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង និងជាប្រធានគណៈអធិបតីនៃអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 04:07 PM, ចំនួនអ្នកអានៈ 31ដង
ខេត្ដមណ្ឌលគិរី៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ រថយន្តខ្នាតធំៗចំនួន៧គ្រឿង ដឹកឈើកំពុងចរាចរណ៍មកពីស្រុកកោះញែក ឆ្លងកាត់ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់បណ្តាខេត្តផ្សេងៗ ត្រូវបានសមត្ថកិច្ចឃាត់សួរនាំនៅស្រុកកែវសីមា។
ប្រជាពលរដ្ឋសំណូមពរជំនាញពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 04:05 PM, ចំនួនអ្នកអានៈ 23ដង
ខេត្តកំពង់ស្ពឺ៖សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្តេចតេជោ ក៏បានគាំទ្រចំពោះការដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 04:03 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍សង្គម បច្ចេកវិទ្យា និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាន កំពុងពិភាក្សាដើម្បីរៀបចំច្បាប់នេះឡើងវិញ សំដៅធានាដល់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មានប្រកបដោយក្រមសីលធម៌ និងធានាបាននូវបរិយាកាសប្រព័ន្ធផ្សព្វផ្សាយកាន់តែមានតម្លាភាព និងគុណភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 03:59 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖ការប៉ះផ្ទាល់នាំឱ្យរលាកធ្ងន់ធ្ងរ ខូចភ្នែក និងខូចស្បែក។ លើសពិនេះវាបង្កការប៉ះពាល់បរិស្ថាន ដូចជា ការបញ្ចេញផ្សែងអាស៊ីត រួមចំណែកដល់ភ្លៀងអាស៊ីត ដែលបំផ្លាញដល់រុក្ខជាតិ ក្នុងស្រុក ធ្វើឱ្យដីមានជាតិអាស៊ីត និងបំពុលប្រភពទឹក។ការដុត ឬកំដៅអាស៊ីត ក្នុងដំណើរការចាប់យកមាស បង្កឱ្យមានការស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 03:57 PM, ចំនួនអ្នកអានៈ 31ដង
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីតុលាការ បានឱ្យដឹងថាជនសង្ស័យឈ្មោះ Yaghoub Karimspanour និង Nasser Bakarzadeh ត្រូវបានប្រហារជីវិតដោយការព្យួរក បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការស៊ើបការណ៍សម្ងាត់ជាមួយអ៉ីស្រាអែល និងចារកម្មរបស់អ៉ីស្រាអែល Mossad។
អ៉ីរ៉ង់នៅថ្ងៃសៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 03:34 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖នៅរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺន ប្រចាំឆមាសទី១ និង លើកទិសដៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 03:20 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖លោក ស៊ុន មេសា បានថ្លែងថា៖ «រោងចក្រ សហគ្រាសនៅកម្ពុជា គិតត្រឹមថ្ងៃទី ៣១ ខែមីនានេះ រោងចក្រ សហគ្រាសបានកើនឡើងពីចំនួន ៤៦ ៦៤៩ ដល់ចំនួន ៤៧ ០២៩ ក្នុងចុងឆ្នាំ ២០២៦ រោងចក្រ សហគ្រាស មានន័យថា រោងចក្រសហគ្រាសយើងមានការកើនឡើងចំនួន ៣៨០ សហគ្រាស បើធៀបនឹងឆ្នាំមុន»។
គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦នេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 03:12 PM, ចំនួនអ្នកអានៈ 9ដង
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅឯព្រឹត្តិការណ៍មួយក្នុងរដ្ឋ Florida។ តាមលោក ត្រាំ សហរដ្ឋអាមេរិកនឹងដោះស្រាយជាមួយគុយបា បន្ទាប់ពីបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ ហើយថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Abraham Lincoln អាចត្រូវបានដាក់ពង្រាយទៅក្បែរដែនទឹក គុយបា។ លោក ត្រាំ ថែមទាំងបានអះអាងទៀតផងថាគ្រាន់តែ
 ព័ត៌មានលម្អិត
|
|
|