| លោក ផុស សុវណ្ណ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន មានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល |
|
| ចុះថ្ងៃទី: 02-05-2026, 04:03 PM, ចំនួនអ្នកអានៈ 32ដង |
|
|
រាជធានីភ្នំពេញ៖ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍សង្គម បច្ចេកវិទ្យា និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាន កំពុងពិភាក្សាដើម្បីរៀបចំច្បាប់នេះឡើងវិញ សំដៅធានាដល់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មានប្រកបដោយក្រមសីលធម៌ និងធានាបាននូវបរិយាកាសប្រព័ន្ធផ្សព្វផ្សាយកាន់តែមានតម្លាភាព និងគុណភាពទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។
លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងមាន បានលើកឡើងថា ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកឌីជីថល។
ច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានអនុម័តដោយរដ្ឋសភា នៅថៃ្ងទី១៨ ខែកក្កដា ឆ្នាំ១៩៩៥ មាន ២១មាត្រា ដែលច្បាប់នេះកំណត់ពីរបបសារព័ត៌មាន និងធានារ៉ាប់រងសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយ។ ប៉ុន្តែច្បាប់នេះផ្តោតសំខាន់ទៅលើការបោះពុម្ព ឬផ្សាយបន្តបែបបុរាណ ដោយពុំទាន់បញ្ចូលនូវកថាខណ្ឌ ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាឌីជីថល ឱ្យបានទូលំទូលាយនៅឡើយទេ។
ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «(AI) ក្រមសីលធម៌ និងវជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?» នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច មហាវិថីអូស៊ីអាយស៊ី (OCIC) ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា, លោក ផុស សុវណ្ណ បានរម្លឹកថា នៅក្នុងដំណាក់កាលរៀបចំធ្វើអនុក្រឹត្យស្តីពីការអនុវត្តច្បាប់សារព័ត៌មាន គឺមានការជជែកគ្នាច្រើននៅក្នុងចំណោមអ្នកជំនាញផ្នែកសារព័ត៌មាន ខណៈការជជែកគ្នាដើម្បីតាក់តែងច្បាប់នេះ បានឆ្លងកាត់រដ្ឋមន្ត្រីក្រសួងព័ត៌មានចំនួន៣រូប នៅតែមិនអាចចេញជាច្បាប់ដដែល។
លោក ផុស សុវណ្ណ បានគូសបញ្ជាក់ថា៖ «ដោយសារតែគិតគូរពីសេរីភាពរបស់អ្នកសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានអាយុ ៣០ឆ្នាំ អត់មានឯកសារអម សម្រាប់អនុវត្ត អនុក្រឹត្យក៏មិនចេញ ប្រកាសក៏មិនចេញ វាមិនទាន់រឹងមាំទេ ក្នុងរយៈពេល ៦អាណត្តិកន្លងទៅ ច្បាប់ស្តីពីរបបសារព័ត៌មាន អ៊ឹចឹងហើយឯកឧត្តមរដ្ឋមន្ត្រីលោកកំពុងរៀបចំធ្វើ ឈ្មោះអាចថាវិសោធនកម្ម ក៏ប៉ុន្តែ អាចតាក់តែង ឬរៀបចំឡើងវិញ ពីព្រោះច្បាប់នេះដើម្បីឱ្យវាត្រូវគ្រប់ស្ថានការណ៍នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមាននៃប្រព័ន្ធឌីជីថល និងវឌ្ឍនភាពឥតឈប់ឈរនៃបច្ចេកវិទ្យាទំនើប បានបង្កឱ្យមានការផ្លាស់ប្តូរជាច្រើនក្នុងសង្គមកម្ពុជា និងពិភពលោក ជាពិសេសនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។ បច្ចេកវិទ្យាទំនើបបានបង្កើតជាឱកាសថ្មីៗ ផ្តល់លក្ខណៈអំណោយផល និងភាពងាយស្រួលជាងមុន ទាំងចំពោះអ្នកប្រើប្រាស់ និងប្រតិបត្តិករវិស័យសារព័ត៌មាន ដោយបានជំរុញវិសាលភាពក្នុងការទទួល និងផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ និងមានភាពច្នៃប្រឌិត។
ក្រោយបង្កើតច្បាប់នេះអស់រយៈពេលប្រមាណ ៣០ឆ្នាំមក ច្បាប់នេះមិនទាន់ត្រូវបានកែសម្រួលអ្វីទាំងអស់។ ប៉ុន្តែអាណត្តិរាជរដ្ឋាភិបាលទី៧ ក្រសួងព័តមាន បានដឹកនាំក្រុមការងារនីតិកម្មរបស់ខ្លួន ក្នុងការពិនិត្យលើកិច្ចការងារនេះ និងបានពិភាក្សា ជាមួយក្រុមអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាថាតើយើងត្រូវធ្វើដូចម្តេច។ ច្បាប់ស្តីពីរបបសារព័ត៌មានចាស់ មិនបានចែងអំពីការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញទូលំទូលាយនៅឡើយទេ ព្រោះនៅសម័យនោះអត់ទាន់មានហ្វេសប៊ុក តិកតុក ឬវេសាយនោះទេ ប៉ុន្តែឥឡូវនេះមានទាំងអស់លេចធ្លាយដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងតែជ្រៀតចូលក្នុងវិស័យព័ត៌មាន ហើយក៏មានប្រភេទនៃការក្លែងព័ត៌មានតាមអេឡិចត្រូនិក និងបណ្តាញសង្គម៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 02-05-2026, 11:16 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនៃជំនួបនោះ ទេសរដ្ឋមន្ត្រី បាននាំនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ FELDA ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃថ្ងៃបង្កើតស្ថាប័នដ៏មានឥទ្ធិពលមួយនេះ។ ទន្ទឹមនឹងនេះ លោកបានជម្រាបជូនភាគីម៉ាឡេស៊ីអំពីវឌ្ឍនភាពដ៏រីកចម្រើន នៃសហគមន៍ឥស្លាមនៅកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 11:12 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖លោក ទេព អស្នារិទ្ធ កម្មភាពអសណ្តាប់ធ្នាប់ ដែលរួមមានការដណ្តើមគ្នាថត សម្ភាសន៍ បង្កភាពវឹកវរ ការប្រើប្រាស់សម្តីមិនសមរម្យ និងការរំខានដល់ការងាររបស់អាជ្ញាធរមានសមត្ថកិច្ច បានបង្កើតជារូបភាពអវិជ្ជមាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃ និងកិត្យានុភាព នៃវិជ្ជាជីវៈសារព័ត៌មានទាំង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 11:10 PM, ចំនួនអ្នកអានៈ 28ដង
លោក ត្រាំ បានសរសេរលេីបណ្តាញសង្គមដូច្នេះថា «ផ្អែកលើការពិត ដែល EU មិនគោរពតាមការព្រមព្រៀងទាំងស្រុងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ នៅសប្តាហ៍ក្រោយ ខ្ញុំនឹងគិតពន្ធ បន្ថែមពី EU សម្រាប់រថយន្តធុនតូច និងរថយន្តដឹកទំនិញដែលនាំចូលមកអាមេរិក»។ លោក ត្រាំ សរសេរទៀតថា «គេត្រូវយល់ថា ប្រសិនបើពួកគេផលិតរថយន្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 11:09 PM, ចំនួនអ្នកអានៈ 20ដង
អាជ្ញាធរអាកាសចរណ៍ស៉ីវិល បានបន្ថែមថា សេចក្តីសម្រេចនេះធ្វើឡេីងតាមការវាយតម្លៃយ៉ាងទូលំទូលាយនៃលក្ខខណ្ឌប្រតិបត្តិការ និងសុវត្ថិភាពដែលសម្របសម្រួល ជាមួយអង្គភាពពាក់ព័ន្ធ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ ថាអាជ្ញាធរអាកាសចរណ៍នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) អះអាងថាចរាចរណ៍ផ្លូវអាកាសនៅក្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 11:08 PM, ចំនួនអ្នកអានៈ 16ដង
លោក Pistorius បានឱ្យដឹងថា ការដកចេញមួយផ្នែកនឹងប៉ះពាល់ដល់វត្តមានអាមេរិកបច្ចុប្បន្ន ដែលមានទាហានជិត ៤០ ០០០នាក់ឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់។រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយនាថ្ងៃ សៅរ៍ ទី២ ខែឧសភា ថាការដកកងទ័ពអាមេរិក ៥ ០០០នាក់ចេញពីអាល្លឺម៉ង់គឺអាចទៅរួច ប៉ុន្តែវាគួរតែអាចជាការជំរុញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 05:35 PM, ចំនួនអ្នកអានៈ 25ដង
ខេត្តក្រចេះ៖វីកូនផ្សោតកើតថ្មីអាយុប្រមាណ ៣-៤ថ្ងៃ តាមប្រមាញ់ថតបានដោយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈពេលកំពុងហែលលេងយ៉ាងសប្បាយជាមួយហ្វូងផ្សោតធំៗ នៅអន្លង់កាំពី ខេត្តក្រចេះ។
នេះគឺជាកូនផ្សោតទី៦ហើយសម្រាប់ដើមឆ្នាំ២០២៦ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គសរុបនៅកម្ពុជាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 05:32 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ មានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២ ដល់ទី៤ ខែឧសភានៅសណ្ឋាគារអង្គរប៉ារ៉ាឌី ក្រុងសៀមរាប ស្ថិតក្រោមអធិបតេយ្យភាពរបស់លោក ឈាង វ៉ុន ប្រធានគណៈកម្មាការសេដ្ឋកិច្ច ហិរញ្ញវត្ថុធនាគារ និងសវនកម្មនៃរដ្ឋសភា ជាអនុប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង និងជាប្រធានគណៈអធិបតីនៃអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 04:07 PM, ចំនួនអ្នកអានៈ 30ដង
ខេត្ដមណ្ឌលគិរី៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ រថយន្តខ្នាតធំៗចំនួន៧គ្រឿង ដឹកឈើកំពុងចរាចរណ៍មកពីស្រុកកោះញែក ឆ្លងកាត់ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់បណ្តាខេត្តផ្សេងៗ ត្រូវបានសមត្ថកិច្ចឃាត់សួរនាំនៅស្រុកកែវសីមា។
ប្រជាពលរដ្ឋសំណូមពរជំនាញពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 04:05 PM, ចំនួនអ្នកអានៈ 22ដង
ខេត្តកំពង់ស្ពឺ៖សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្តេចតេជោ ក៏បានគាំទ្រចំពោះការដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 04:03 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍សង្គម បច្ចេកវិទ្យា និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាន កំពុងពិភាក្សាដើម្បីរៀបចំច្បាប់នេះឡើងវិញ សំដៅធានាដល់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មានប្រកបដោយក្រមសីលធម៌ និងធានាបាននូវបរិយាកាសប្រព័ន្ធផ្សព្វផ្សាយកាន់តែមានតម្លាភាព និងគុណភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 03:59 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ការប៉ះផ្ទាល់នាំឱ្យរលាកធ្ងន់ធ្ងរ ខូចភ្នែក និងខូចស្បែក។ លើសពិនេះវាបង្កការប៉ះពាល់បរិស្ថាន ដូចជា ការបញ្ចេញផ្សែងអាស៊ីត រួមចំណែកដល់ភ្លៀងអាស៊ីត ដែលបំផ្លាញដល់រុក្ខជាតិ ក្នុងស្រុក ធ្វើឱ្យដីមានជាតិអាស៊ីត និងបំពុលប្រភពទឹក។ការដុត ឬកំដៅអាស៊ីត ក្នុងដំណើរការចាប់យកមាស បង្កឱ្យមានការស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 03:57 PM, ចំនួនអ្នកអានៈ 30ដង
ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីតុលាការ បានឱ្យដឹងថាជនសង្ស័យឈ្មោះ Yaghoub Karimspanour និង Nasser Bakarzadeh ត្រូវបានប្រហារជីវិតដោយការព្យួរក បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការស៊ើបការណ៍សម្ងាត់ជាមួយអ៉ីស្រាអែល និងចារកម្មរបស់អ៉ីស្រាអែល Mossad។
អ៉ីរ៉ង់នៅថ្ងៃសៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 03:34 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖នៅរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺន ប្រចាំឆមាសទី១ និង លើកទិសដៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 03:20 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖លោក ស៊ុន មេសា បានថ្លែងថា៖ «រោងចក្រ សហគ្រាសនៅកម្ពុជា គិតត្រឹមថ្ងៃទី ៣១ ខែមីនានេះ រោងចក្រ សហគ្រាសបានកើនឡើងពីចំនួន ៤៦ ៦៤៩ ដល់ចំនួន ៤៧ ០២៩ ក្នុងចុងឆ្នាំ ២០២៦ រោងចក្រ សហគ្រាស មានន័យថា រោងចក្រសហគ្រាសយើងមានការកើនឡើងចំនួន ៣៨០ សហគ្រាស បើធៀបនឹងឆ្នាំមុន»។
គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦នេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2026, 03:12 PM, ចំនួនអ្នកអានៈ 8ដង
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅឯព្រឹត្តិការណ៍មួយក្នុងរដ្ឋ Florida។ តាមលោក ត្រាំ សហរដ្ឋអាមេរិកនឹងដោះស្រាយជាមួយគុយបា បន្ទាប់ពីបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ ហើយថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Abraham Lincoln អាចត្រូវបានដាក់ពង្រាយទៅក្បែរដែនទឹក គុយបា។ លោក ត្រាំ ថែមទាំងបានអះអាងទៀតផងថាគ្រាន់តែ
 ព័ត៌មានលម្អិត
|
|
|