ក.ផ.ផ បង្កើនសន្ទុះផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅក្រៅប្រទេស ខណៈវិស័យកំពុងប្រឈមឧបសគ្គ
ចុះថ្ងៃទី: 30-04-2026, 11:03 AM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖លោក ហួត ហាក់ ប្រធានក្រុមប្រឹក្សាភិបាល ក.ផ.ផ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងរដ្ឋ និងវិស័យឯកជន សមាជិកក្រុមប្រឹក្សាភិបាល លោកនាយកប្រតិបត្តិ និងអង្គភាពប្រតិបត្តិរបស់ ក.ផ.ផ។ នៅក្នុងបរិបទដែលវិស័យទេសចរណ៍កំពុងប្រឈមនឹងឧបសគ្គ និងទទួលរងឥទ្ធិពលពីកត្តាខាងក្រៅជាច្រើន ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) បានបន្តបង្កើនសន្ទុះសកម្មភាព និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែខ្លាំងក្លា ស្របតាមទស្សនទាន «ជួបឧបសគ្គកាន់តែច្រើន កាន់តែត្រូវមានភាពធន់នឹងវិបត្តិ»។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពការងារ វិភាគ និងវាយតម្លៃលើស្ថិតិ និងស្ថានភាពទេសចរណ៍ទាំងក្នុងប្រទេស តំបន់ និងពិភពលោក ព្រមទាំងកំណត់កត្តាហានិភ័យ និងកាលានុវត្តភាព ដើម្បីរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពឲ្យមានភាពចំគោលដៅ ទាន់ពេលវេលា មានភាពបត់បែន និងឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងរយៈពេលមធ្យម។ ក្នុងឱកាសនេះ លោកប្រធាន ក.ផ.ផ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្នុងត្រីមាសទី១ ដែលបានចូលរួមជំរុញការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងគាំទ្រទិសដៅការងារបន្ត។ ទន្ទឹមនឹងនេះ ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន រួមមាន៖ ទី១៖ ជំរុញការផ្សព្វផ្សាយយុទ្ធនាការ «Visit Cambodia in Green Season» (ខែឧសភា ដល់ ខែតុលា) ភ្ជាប់នឹងគំនិតផ្តួចផ្តើម «The Green Wonder» របស់ ក.ផ.ផ ទី២៖ រៀបចំផែនការគាំទ្រការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន កាន់លិខិតឆ្លងដែន PRC ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ទី៣៖ ធ្វើពិពិធកម្មទីផ្សារទេសចរណ៍ដោយមានភាពបត់បែន ទី៤៖ ជំរុញយុទ្ធនាការ «ចាក់ទឹកថ្លាក្នុងទឹកល្អក់» ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ ទី៥៖ រៀបចំផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនបរទេសឲ្យបានកាន់តែច្រើន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 03-05-2026, 02:03 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ថ្ងៃ៣ឧសភា រៀងរាល់ឆ្នាំ ត្រូវបានកំណត់ជាសកលថាជា «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ដើម្បីជាការរំលឹកអំពីតម្លៃ និងតួនាទីសំខាន់របស់សារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញសារតាមបណ្តាញសង្គមចូលរួមអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 02:01 PM, ចំនួនអ្នកអានៈ​ 29ដង
ខេត្តព្រះវិហារ៖ ក្នុងប្រតិបត្តិការនោះ បានធ្វើការឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDIA ពាក់ស្លាកលេខភ្នំពេញ 3H-3878 ដឹកសត្វជ្រូករស់ចំនួន ១៧០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅលក់ចែកចាយបន្តនៅស្រុករវៀង ខេត្តព្រះវិហារ។ មន្ត្រីជំនាញរបស់អគ្គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 01:58 PM, ចំនួនអ្នកអានៈ​ 26ដង
ចិនគឺជាអតិថិជនដ៏សំខាន់មួយនៃប្រេងរបស់ប្រទេសអ៉ីរ៉ង់ ខណៈសហរដ្ឋអាមេរិក កំពុងព្យាយាមរាំងខ្ទប់លំហូរប្រាក់ចំណូលរបស់ទីក្រុងតេហេរ៉ង់។ សេចក្តីបង្គាប់ផ្លូវការរបស់ក្រសួងពាណិជ្ជកម្មចិន ពាក់ព័ន្ធទៅនឹងទណ្ឌកម្មរបស់អាមេរិកដែលត្រូវបានប្រកាសជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំមុន បានកំណត់ថា ចំណាត់ការទាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 12:15 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នាសួនច្បារជ័យមង្គលព័ត៌មាន នៃក្រសួងព័ត៌មាន ក្រោមវត្តមានអញ្ជើញជាអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ព្រមទាំង ឯកអគ្គររដ្ឋឥណ្ឌា, ឯកអគ្គរដ្ឋទូតគុយបា, តំណាងស្ថានទូតរុស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 12:06 PM, ចំនួនអ្នកអានៈ​ 20ដង
ខេត្តព្រះសីហ​នុ៖រថយន្តទំនើប ២គ្រឿងបុកគ្នាពេញទំហឹង តាមបណ្តោយផ្លូវ (កន្ទុយនាគ) បង្កការភ្ញាក់ផ្អើលនៅយប់រំលងអាធ្រាត្រចូលថ្ងៃ៣ ខែឧសភា ឆ្នាំ២០២៦។ តាមប្រភពរាយការណ៍បានឲ្យដឹងថា ក្រៅពីខូចខាតរថយនទាំងសងខាងនោះ បានបាក់ដើមដូងមួយដើមនៅតាមផ្លូវនោះផងដែរ ប៉ុន្តែក្នុងហេតុការណ៍នេះទៀតសោត មិនមានមនុស្សរងគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 12:02 PM, ចំនួនអ្នកអានៈ​ 22ដង
លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមថា «ខ្ញុំនឹងពិនិត្យមើលសំណើដែលអ៉ីរ៉ង់ ទើបតែបានផ្ញើមកយើងក្នុងពេលឆាប់ៗ ប៉ុន្តែមិនអាចស្រមៃថា វានឹងអាចទទួលយកបាននោះឡើយ ដ្បិតពួកគេមិនទាន់ទទួលរងផលវិបាកធ្ងន់គ្រប់គ្រាន់ទេ សម្រាប់អ្វីដែលពួកគេបានធ្វើចំពោះមនុស្សជាតិ និងពិភពលោក ក្នុងរយៈពេល៤៧ឆ្នាំកន្លងមកនេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 11:10 AM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖ទីតាំងទាំងពីរនេះ អនុស្ថានីយអគ្គិសនីវាលរេញ គ្រោងសាងសង់ ដោយប្រើប្រាស់ឥណទានរបស់ធនាគារអហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលត្រូវចំណាយពេលប្រមាណ ៣ ទៅ ៥ឆ្នាំទៀត ចំណែកអនុស្ថានីយអគ្គិសនីសំរោងយ៉ោង បាននឹងកំពុងអនុវត្តការងារសាងសង់ដោយប្រើប្រាស់កម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 11:05 AM, ចំនួនអ្នកអានៈ​ 24ដង
ស្លូវ៉ាគី បានក្លាយជាសមាជិកសហភាពអឺរ៉ុប នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៤។លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកបានពិភាក្សាអំពីការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ជាមួយនាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico ក្នុងការសន្ទនាមួយ នាថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦។ នេះបេីយោងតាមការចេញផ្សាយដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 11:03 AM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ​ ខួបទី៣៣ (៣ ឧសភា ១៩៩៣ ~ ៣ ឧសភា ២០២៦) ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ «ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព»។ ប្រធានបទនេះ បានរំលឹកឱ្យយើងដឹងថា សន្តិភាពមិនអាចកើតម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 10:59 AM, ចំនួនអ្នកអានៈ​ 25ដង
អេស្វាទីនីដែលនៅភាគខាងត្បូងទ្វីបអាហ្រ្វិក ស្ថិតក្នុងចំណោមប្រទេសតូចៗនៅសល់តែ១២ប៉ុណ្ណោះ ភាគច្រើននៅតំបន់អាមេរិកឡាទីន Caribbean និងប៉ាស៉ីហ្វិក ដែលនៅមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ ការរក្សាទំនាក់ទំនងជាមួយប្រទេសទាំងនេះ គឺជាអាទិភាពចម្បងមួយសម្រាប់រដ្ឋាភិបាលតៃវ៉ាន់ ជាដែនកោះដែលត្រូវចិនចាត់ទុកជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2026, 10:49 AM, ចំនួនអ្នកអានៈ​ 22ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Inoue វ័យ ៣៣ឆ្នាំ គឺជាម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក ៤ប្រភេទស្ថាប័នផ្សេងគ្នានាពេលបច្ចុប្បន្ននេះ បានយកឈ្នះជើងខ្លាំង Nakatani ក៏ជាអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ៣ប្រភេទ ទម្ងន់ផ្សេងគ្នាដែរ និងវាយកីឡាករសិស្សប្អូន ៥ឆ្នាំឱ្យមានរបួសក្រោមភ្នែកខាងឆ្វេងទៀតផង នៅក្នុងទឺកទី១០។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:16 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនៃជំនួបនោះ ទេសរដ្ឋមន្ត្រី បាននាំនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ FELDA ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃថ្ងៃបង្កើតស្ថាប័នដ៏មានឥទ្ធិពលមួយនេះ។ ទន្ទឹមនឹងនេះ លោកបានជម្រាបជូនភាគីម៉ាឡេស៊ីអំពីវឌ្ឍនភាពដ៏រីកចម្រើន នៃសហគមន៍ឥស្លាមនៅកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:12 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖លោក ទេព អស្នារិទ្ធ កម្មភាពអសណ្តាប់ធ្នាប់ ដែលរួមមានការដណ្តើមគ្នាថត សម្ភាសន៍ បង្កភាពវឹកវរ ការប្រើប្រាស់សម្តីមិនសមរម្យ និងការរំខានដល់ការងាររបស់អាជ្ញាធរមានសមត្ថកិច្ច បានបង្កើតជារូបភាពអវិជ្ជមាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃ និងកិត្យានុភាព នៃវិជ្ជាជីវៈសារព័ត៌មានទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:10 PM, ចំនួនអ្នកអានៈ​ 33ដង
លោក ត្រាំ បានសរសេរលេីបណ្តាញសង្គមដូច្នេះថា «ផ្អែកលើការពិត ដែល EU មិនគោរពតាមការព្រមព្រៀងទាំងស្រុងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ នៅសប្តាហ៍ក្រោយ ខ្ញុំនឹងគិតពន្ធ បន្ថែមពី EU សម្រាប់រថយន្តធុនតូច និងរថយន្តដឹកទំនិញដែលនាំចូលមកអាមេរិក»។ លោក ត្រាំ សរសេរទៀតថា «គេត្រូវយល់ថា ប្រសិនបើពួកគេផលិតរថយន្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2026, 11:09 PM, ចំនួនអ្នកអានៈ​ 23ដង
អាជ្ញាធរអាកាសចរណ៍ស៉ីវិល បានបន្ថែមថា សេចក្តីសម្រេចនេះធ្វើឡេីងតាមការវាយតម្លៃយ៉ាងទូលំទូលាយនៃលក្ខខណ្ឌប្រតិបត្តិការ និងសុវត្ថិភាពដែលសម្របសម្រួល ជាមួយអង្គភាពពាក់ព័ន្ធ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ ថាអាជ្ញាធរអាកាសចរណ៍នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) អះអាងថាចរាចរណ៍ផ្លូវអាកាសនៅក្ន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 487 នាក់
ម្សិលមិញ : 947 នាក់
សរុបទាំងអស់ : 11327356 នាក់