|
| ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទកម្មវិធីប្រណាំងទូកនៅខេត្តព្រៃវែង ប្រកបដោយភាពជោគជ័យ និងសប្បាយរីករាយ |
|
| ចុះថ្ងៃទី: 25-10-2026, 05:49 PM, ចំនួនអ្នកអានៈ 36ដង |
|
|
ខេត្តព្រៃវែង៖ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របតាមប្រពៃណីជាតិ ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា និងជាការផ្តល់ជូនដល់ប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយរីករាយ ព្រមទាំងត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង រួមជាមួយលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត, លោកសួន សុម៉ាលីន អភិបាលខេត្ត និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦ ដែលមានទូកវែងសរុបចំនួន១១គូរនិងខ្លីចំនួន៣០គូរ ប្រកបដោយភាពសប្បាយរីករាយ។
អភិបាលខេត្តព្រៃវែង បានថ្លែងថា ការប្រណាំងទូកងឆ្នាំ២០២៦នេះ មានការចូលរួមពីក្រុង-ស្រុកចំនួន៦នៅទូទាំងខេត្ត និងមកពីខេត្តកណ្តាល សរុបចំនួន៨០ទូក ដែលក្នុងនោះមានទូកខ្នាតអន្តរជាតិ៥៩ទូក និងទូកខ្នាតវែង២១ទូក។ ចំនួនអ្នកទស្សនា និងកម្សាន្តមានប្រមាណ២៣០,០០០នាក់ ដែលបង្ហាញពីការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។
ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃ
ចំណាត់ថ្នាក់លេខ១៖ មានចំនួន១៣ទូក (ទូកខ្នាតអន្តរជាតិ៩ទូក និងទូកខ្នាតវែង៤ទូក)។ ចំណាត់ថ្នាក់លេខ២៖ មានចំនួន៣១ទូក (ទូកខ្នាតអន្តរជាតិ ២៣ទូក និងទូកខ្នាតវែង៨ទូក) ចំណាត់ថ្នាក់លេខ៣៖ មានចំនួន២៥ទូក (ទូកខ្នាតអន្តរជាតិ១៨ទូក និងទូកខ្នាតវែង៧ទូក) ចំណាត់ថ្នាក់លេខ៤៖ មានចំនួន១០ទូក (ទូកខ្នាតអន្តរជាតិ៨ទូក និងទូកខ្នាតវែង២ទូក)។
លោកអភិបាលខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្ររហូតកម្មវិធីនេះដំណើរការដោយរលូន និងជោគជ័យ។ ពិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌ជាតិ និងពង្រឹងសាមគ្គីភាពក្នុងសង្គម។
ក្នុងឱកាសនោះ អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង រួមទាំងកងកម្លាំងទាំងបី ដែលបានរៀបចំកម្មវិធីប្រណាំងទូក ង នេះឡើងបង្ករការសប្បាយរីករាយយ៉ាងក្រៃលែងដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង និងបណ្តាខេត្តផ្សេងៗទៀតមកចូលរួមផងដែរ និងសូមអរគុណចំពោះក្រុមហ៊ុនវឌ្ឍនៈ និងសប្បុសជនទាំងអស់ដែលបានជួយឧបត្ថមគាំទ្រដល់ការរៀចំកម្មវិធី និងអរគុណចំពោះការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពសប្បាយរីករាយក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦។
អភិសន្តិបណ្ឌិត ស សុខា បានផ្ដាំផ្ញើនូវចំណុចសំខាន់ៗដល់គណៈកម្មការ និងកីឡាករទូក ងទាំងអស់ត្រូវរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ត្រូវមានកម្លាំងសាមគ្គីភាពល្អជាមួយគ្នា ចេះយោគយល់អធ្យាស្រ័យ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រកួត។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីស សុខា បានថ្លែងនូវ កោតសរសើរដល់កីឡាករទូកទាំងអស់ដែលបានគោរពបទបញ្ជាផ្ទៃក្នុង និងបទបញ្ជាការប្រកួត និងប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ ស្រឡាញ់ និងរក្សាសេចក្តីថ្លៃថ្នូរជាកីឡាករ ព្រមទាំងបានគោរពតាមការណែនាំរបស់គណៈកម្មការរៀបចំការប្រកួតបានខ្ជាប់ខ្ជួន នាំយកកិត្តិយស និងជ័យជម្នះជូនស្រុកភូមិ និងខេត្ត ដោយឈរលើស្មារតីយុត្តិធម៌ និងមិត្តភាព៕












ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-10-2026, 05:56 PM, ចំនួនអ្នកអានៈ 33ដង
ខេត្តស្វាយរៀង៖ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកបណ្ឌិតចុះជួបសំណេះសំណាលជាមួយអាជីវករលក់ដូរនៅភូមិស្វាយកន្រ្តែ ឃុំសំយោង ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។លោកបណ្ឌិត សម តារា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានសង្កត់ធ្ងន់ថា ពេលវេលាគឺជាការពិតដ៏សំខាន់ដែលមនុស្សគ្រប់រូបá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 05:53 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖អាវុធហត្ថខណ្ឌដូនពេញ បានចេញល្បាតក្នុងភូមិសាស្ត្រខណ្ឌ ក៏ប្រទះនឹងក្រុមក្មេងទំនើងមួយក្រុមធំ ដែលកំពុងប្រមូលផ្តុំគ្នានៅពេលរាត្រី បង្កការរំខានដល់ប្រជាពលរដ្ឋ និងនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ នៅចំណុចភូមិ១ (តំបន់បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អនុវត្តតាមប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 05:49 PM, ចំនួនអ្នកអានៈ 36ដង
ខេត្តព្រៃវែង៖ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របតាមប្រពៃណីជាតិ ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា និងជាការផ្តល់ជូនដល់ប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយរីករាយ ព្រមទាំងត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយកá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 05:41 PM, ចំនួនអ្នកអានៈ 27ដង
ខេត្តពោធិ៍សាត់៖ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនកម្មករ កម្មការិនី ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នករត់ម៉ូតូឌុប ផាសស្អាប់ និងអាជីវករ ដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃនាចុងសប្តាហ៍ មកជួបជុំគ្នាយ៉ាងកុះករ និងស្និទ្ធស្នាល។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 05:33 PM, ចំនួនអ្នកអានៈ 3ដង
រាជធានីភ្នំពេញ៖យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងព័ត៌មាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ ជាមួយបណ្តាញដៃគូអភិវឌ្ឍន៍ អង្គការរួមមាន CI, WCS, WEA, Wonders of the Mekong, WWF, NatureLife, Fauna & Flora, IUCN និងមានការចូលរួមពីសហគមន៍ វិស័យឯកជន សារព័ត៌មាន យុវជន និងគ្រឹះស្ថានសិក្សាជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 04:35 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖នៅទីនេះ មានប្រជាពលរដ្ឋដែលបានទទួលផលសរុបមានចំនួន ១.០៧៧គ្រួសារ ក្នុងនោះមានគ្រួសារជនភៀសសឹកចំនួន ៨៨២ គ្រួសារ គ្រួសារក្រីក្រគម្រោង LASED III ចំនួន ១៩៥គ្រួសារ និងគ្រួសារកងកម្លាំងចំនួន ១៦៣គ្រួសារ ស្មើនឹង ៤.២៤៣នាក់ (កុមារ ១.៣២១ នាក់)។ ជនភៀសសឹកដែលស្នាក់នៅ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនផ្ទះ á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 04:33 PM, ចំនួនអ្នកអានៈ 30ដង
បាតុកម្មតវ៉ាដឹកនាំដោយក្រុមនិស្សិតដែលបានកើតឡើងដោយសារតែកំហឹងរបស់ពួកគេចំពោះការប្រព្រឹត្តអំពើពុករលួយ វិបត្តិទីផ្សារការងារ និងបញ្ហាស្ដង់ដារអប់រំ បានប្រព្រឹត្តក្នុង ទីក្រុង Tirana ហើយបានរាលដាលទៅកាន់ទីក្រុងជាច្រើនផ្សេងទៀត។ ក្រុមបាតុករបានទាមទារឱ្យនាយករដ្ឋមន្ត្រី លោក Edi Rama ចុះចេញពីតំណែង និងបានដុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 04:29 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។
កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 04:27 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ការប្រកាសពីការជ្រើសរើសនេះ ត្រូវបានប្រព្រឹត្តិទៅនៅរោងភាពយន្ត Fable Cinema ក្នុងបរិវេណ Factory Phnom Penh ដោយមានការចូលរួមយ៉ាងកុះករ ពីសំណាក់ផលិតករភាពយន្ត, ភ្ញៀវកិត្តិយស, សមិទ្ធករ និងដៃគូសហការក្នុងឧស្សាហកម្មភាពយន្ត។ កម្មវិធីក៏មានការចូលរួមជាពិសេសពីសំណាក់លោក ជៀប សុវិជ្ជា រដ្ឋលេខាធិការ, អនុប្រធាáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 02:44 PM, ចំនួនអ្នកអានៈ 15ដង
រាជធានីភ្នំពេញ៖លោក ហ៊ុន ម៉ានី ថ្លែងបែបនេះ ក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ «ការចូលរួមក្នុងការងារមហាជន ដើម្បីបុព្វហេតុជាតិ និងប្រជាជនក្រោមការដឹកនាំរបស់សម្តេចតេជោ អគ្គមគ្គុទេសក៍ជាតិដ៏ឆ្នើម» របស់លោកបណ្ឌិត អ៉ិត សំហេង នៅសាលប្រជុំ នៃវិមាន ៧ មករា នាព្រឹកថ្ងៃទី២៥ ខែáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 02:41 PM, ចំនួនអ្នកអានៈ 31ដង
ខេត្តឧត្តមានជ័យ៖នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយគោរពតាមប្រសាសន៍ និងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាតម្រូវការជាក់ស្តែង និងដើម្បីចូលរួមចំណែកជួយដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារជាតិ នៅទិសខេត្តឧត្តមានជ័យ, លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ និងជាប្រធាá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 02:20 PM, ចំនួនអ្នកអានៈ 27ដង
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។អ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ បាននិយាយថាបណ្ដាញផ្កាយរណប Starlink រួមទាំងប្រព័ន្ធផ្កាយរណបយោធា Starshield បានត្រឡប់ទៅដំណើរការវិញជាប្រក្រតី មួយសប្ដាហ៍បន្ទាប់ពីការរឹតត្បិតការប្រើប្រាស់ដែលបានបង្កការរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការយោធា និងបង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 02:08 PM, ចំនួនអ្នកអានៈ 31ដង
លោក Sergei Aksyonov ជាមេដឹកនាំតំបន់គ្រីមៀលើកបន្តុបដោយរុស្ស៉ី បានឱ្យដឹងក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram ថាដោយសារតែការវាយប្រហារដោយដ្រូនលើបណ្ដាញអគ្គិសនី បានធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនី និងទឹកត្រូវបានកាត់ផ្ដាច់ជាបណ្ដោះអាសន្ន។ លោកមិនបានបញ្ជាក់លម្អិតថាតើមានប្រជាជនប៉ុន្មានគ្រួសារក្នុងត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 11:01 AM, ចំនួនអ្នកអានៈ 33ដង
ប្រទេសជប៉ុន៖ជាមួយគ្នានេះ លោកបានណែនាំឱ្យកម្មសិក្សាការី និងពលករជំនាញខ្មែរ បន្តខិតខំបំពេញការងារ ក្រេបយកចំណេះ ជំនាញ និងភាសាជប៉ុន ព្រមទាំងគោរពច្បាប់ទម្លាប់ ជាពិសេសក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ។
លោក ហាំង តុលា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-10-2026, 10:57 AM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះថ្ងៃទី២៣ ខែតុលា á
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 1619 នាក់ |
|
| ម្សិលមិញ |
: 1661 នាក់ |
|
| សរុបទាំងអស់ |
: 11535360 នាក់ |
|
|