ភាពយន្តខ្លីសរុប ៩០រឿង មកពី៣៣ប្រទេស ត្រៀមចាក់បញ្ចាំងនៅមហោស្រពភាពយន្តខ្លីចតុមុខ ជំនាន់ទី១៥
ចុះថ្ងៃទី: 25-10-2026, 04:27 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ការប្រកាសពីការជ្រើសរើសនេះ ត្រូវបានប្រព្រឹត្តិទៅនៅរោងភាពយន្ត Fable Cinema ក្នុងបរិវេណ Factory Phnom Penh ដោយមានការចូលរួមយ៉ាងកុះករ ពីសំណាក់ផលិតករភាពយន្ត, ភ្ញៀវកិត្តិយស, សមិទ្ធករ និងដៃគូសហការក្នុងឧស្សាហកម្មភាពយន្ត។ កម្មវិធីក៏មានការចូលរួមជាពិសេសពីសំណាក់លោក ជៀប សុវិជ្ជា រដ្ឋលេខាធិការ, អនុប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ចន​ វិចិត្រ នាយករងនាយកដ្ឋានបច្ចេកទេស និងជាជំនួយការ, លោក ហ៊ីម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ប្រុញ ដារ៉ា អ្នកគ្រប់គ្រងរោងភាពយន្ត Fable Cinema, អ្នកនាង ថត ថាណែត ផលិតករ និង​ជាតួសម្ដែង និងជាគណៈកម្មការវិនិច្ឆ័យក្នុងស្រុក, អ្នកនាង ឈុន ដានីន សមិទ្ធិករ-អ្នកនិពន្ធអត្ថបទភាពយន្ត និងជាគណៈកម្មការវិនិច្ឆ័យក្នុងស្រុក, កញ្ញា ជូលីយ៉ា រូស្សែល បវរកញ្ញាពិភពលោកកម្ពុជា ឆ្នាំ ២០២៥ និងជាទូតសុឆន្ទៈនៃមហោស្រព CSFF ២០២៦, លោក ស៊ុំ ស៊ីថែន ស្ថាបនិកក្រុមភាពយន្តឈូករ័ត្ន (SFA) និងជាប្រធានមហោស្រព CSFF, លោក អ៊ុង ស៊ីវថុង គ្រូបង្វឹកផ្នែកផលិតកម្មនៃ SFA និងជាប្រធានផ្នែកបច្ចេកទេស និងផលិតកម្ម CSFF និងកញ្ញា លីម ប៉ូលី អ្នកចាត់ចែងកម្មវិធីមហោស្រព CSFF 2026។ មហោស្រពភាពយន្តខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) ដែលជាមហោស្រពភាពយន្តខ្លីដំបូងគេ និងមានអាយុកាលយូរជាងគេនៅកម្ពុជា បានប្រកាសជាផ្លូវការការ នៃការចាក់បញ្ចាំងភាពយន្តខ្លីប្រតិដ្ឋ និងភាពយន្តឯកសារសរុប ៩០រឿង មកពី ៣៣ប្រទេស ដែលបានជ្រើសរើសជាផ្លូវការ ដោយមានភាពយន្តជាតិចំនួន​ ៤០ ចំណងជើង និង ភាពយន្តអន្តរជាតិចំនួន ៥០ ចំណងជើង សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នៃជំនាន់ទី១៥ ជាពិសេស។ លោក ស៊ុំ ស៊ីថែន ស្ថាបនិកក្រុមភាពយន្តឈូករ័ត្ន (SFA) និងជាប្រធានមហោស្រព CSFF បានថ្លែងថា គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺដើម្បីចែករំលែកពីបេសកកម្មពង្រីកវិសាលភាពថ្មី របស់មហោស្រព ការដាក់ឱ្យប្រកួតប្រជែង ផ្នែកភាពយន្តប្រើបញ្ញាសិប្បនិមិ្មត (AI Film Category) ជាលើកដំបូង និងផែនការដំណើរចាក់បញ្ចាំងពេញប្រទេស និងក្រៅស្រុក (Nationwide and Overseas Screening Tours) នាពេលខាងមុខ ក្នុងគោលដៅបន្តលើកតម្កើងសិល្បៈច្នៃប្រតិដ្ឋ និងអាជីពនៃការរៀបរាប់សាច់រឿងជាខ្សែភាពយន្ត (Cinematic Storytelling)។ លោក ស៊ុំ ស៊ីថែន បានគូសបញ្ជាក់ពីទំហំជាប្រវត្តិសាស្ត្រនៃការរៀបចំលើកទី ១៥ នេះថា​ «មហោស្រពភាពយន្តខ្លីចតុមុខ ដើរតួនាទីសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ អស់រយៈពេល ១៥ឆ្នាំមកហើយ មហោស្រពនេះ បានផ្តល់ឱកាសដល់ទស្សនិកជនរបស់យើង ក្នុងការទទួលបានបទពិសោធន៍ ពីការស្រមើលស្រមៃរបស់ពិភពលោក ស្របពេលជាមួយគ្នានោះក៏បានបង្ហាញពីចក្ខុវិស័យ របស់សមិទ្ធករភាពយន្តកម្ពុជា ផងដែរ។ ឆ្នាំនេះយើងមានមោទនភាពយ៉ាងក្រៃលែង ក្នុងការបង្ហាញជូននូវភាពយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលផ្សារភ្ជាប់ទេពកោសល្យក្នុងស្រុក ជាមួយនឹងកេរ្តិ៍ឈ្មោះលំដាប់សកលដែលដើរតួ ជាចំណុចប្រសព្វដ៏សំខាន់ សម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ភាពយន្ត ទន្ទឹមនឹងការបើកទទួលរឿងផលិតដោយប្រើបញ្ញាសិប្បនិម្មិត (AI) លើកដំបូងក្នុងប្រវត្តិ CSFF»។ លោកបន្តថា ភាពយន្តអន្តរជាតិដែលត្រូវបានជ្រើសរើស សម្រាប់ឆ្នាំ២០២៦ នេះមានកេរ្តិ៍ឈ្មោះលំដាប់ពិភពលោក យ៉ាងគួរឱ្យកត់សម្គាល់ដោយមានការចូលរួម ពីភាពយន្តដែលធ្លាប់បានចាក់បញ្ចាំង នៅតាមមហោស្រពលំដាប់កំពូលៗ ដូចជា Cannes, TIFF, SXSW, និង Berlinale ផងដែរ។ លើសពីនេះ ដើម្បីឆ្លុះបញ្ចាំងពីការវិវត្ត យ៉ាងឆាប់រហ័សនៃឧស្សាហកម្មនេះ ការរៀបចំលើកទី ១៥ នេះ បានផ្តួចផ្តើមឱ្យមានផ្នែកថ្មីមួយគឺ «ភាពយន្តខ្លី AI អន្តរជាតិ» ដែលរាប់ថាជាវេទិកាមួយក្នុងការស្វែងយល់ពីចំណុចប្រសព្វ រវាងបញ្ញា សិប្បនិម្មិត និងសិល្បៈនៃការរៀបរាប់សាច់រឿងរបស់មនុស្សយើង។ លោក ជៀប សុវិជ្ជា អនុប្រធាននាយកដ្ឋានភាពយន្ត តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា «ក្រសួងទទួលស្គាល់ដោយមោទនភាព នូវដំណើរដ៏អស្ចារ្យរយៈពេល ១៥ ឆ្នាំ របស់ «ក្រុមភាពយន្តផ្កាឈូករ័ត្ន»។ យើងលើកទឹកចិត្តដល់សមិទ្ធិករភាពយន្តវ័យក្មេង ឱ្យផ្តោតលើ ការរៀបរាប់សាច់រឿងប្រកបដោយគុណភាពខ្ពស់ ដែលលើកឡើងពីជីវភាពរាល់ថ្ងៃ ដើម្បីបន្សល់ទុក នូវមរតកវិជ្ជមានដល់កូនខ្មែរជំនាន់ក្រោយ។ រាជរដ្ឋាភិបាល បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីរបស់ CSFF ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់វប្បធម៌»។ លោក ចន វិចិត្រ អនុប្រធាននាយកដ្ឋានភាពយន្ត តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា «ខ្ញុំបាទពិតជាអបអរដោយបានពិសោធ និងទស្សនារឿងជ័យលាភីកាលពីឆ្នាំមុន ដោយផ្ទាល់។ រឿងបែនេះ ឆ្លុះបញ្ចាំងពីបញ្ហាសង្គមសម័យទំនើប និងលើកកម្ពស់តថភាពរបស់កម្ពុជា ព្រមទាំងពង្រឹងកិត្យានុភាពយុវជនរបស់យើងទាំងក្នុងស្រុក និងក្នុងតំបន់»។ លោក ស៊ុំ ស៊ីថែន បានថ្លែងអំណរគុណដល់ដៃគូជាច្រើន ចាប់ពីទីតាំងចាក់បញ្ចាំង រហូតដល់អ្នកឧបត្ថម្ភថវិកា ដែលបានផ្តល់ធនធាន ទីតាំង និងសេចក្តីទុកចិត្តដែលចាំបាច់ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ។ លោកក៏ថ្លែងអំណរគុណ ដល់ការរួមបរិច្ចាគជាឯកជនពីមហោជន ទោះបីលោកលើកឡើងកង្វល់ខ្លះៗ នៃនិរន្តរភាពរបស់ថ្នាលច្នៃប្រតិដ្ឋ ដូចជាមហោស្រពនេះ ដោយសារកង្វះខាតថវិកាដល់ជំនាន់បច្ចុប្បន្ន កម្រិតស្ថាប័ន ទោះបីក្រុមការងារបានខិតខំកៀគរផ្នែកហិរញ្ញវត្ថុ តាំងពីដើមឆ្នាំក៏ដោយ។ សូមបញ្ជាក់ថា បន្ទាប់ពីព្រឹត្តិការណ៍ចម្បងនៅភ្នំពេញ ភាពយន្តដែលទទួលបានជ័យលាភី អាចនឹងត្រូវនាំយកទៅចាក់បញ្ចាំងនៅតាមបណ្តាខេត្ត ដូចជាបាត់ដំបង សៀមរាប និងកែប និងនៅប្រទេសម៉ាឡេស៊ី គ្រាន់តែអាស្រ័យលើបដិភាគ ហិរញ្ញវត្ថុ ដែលនឹងប្រមូលបាននៅដើមខែក្រោយ។ អ្ន
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-10-2026, 05:56 PM, ចំនួនអ្នកអានៈ​ 33ដង
ខេត្តស្វាយរៀង៖ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកបណ្ឌិតចុះជួបសំណេះសំណាលជាមួយអាជីវករលក់ដូរនៅភូមិស្វាយកន្រ្តែ ឃុំសំយោង ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។លោកបណ្ឌិត សម តារា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានសង្កត់ធ្ងន់ថា ពេលវេលាគឺជាការពិតដ៏សំខាន់ដែលមនុស្សគ្រប់រូបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 05:53 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖អាវុធហត្ថខណ្ឌដូនពេញ បានចេញល្បាតក្នុងភូមិសាស្ត្រខណ្ឌ ក៏ប្រទះនឹងក្រុមក្មេងទំនើងមួយក្រុមធំ ដែលកំពុងប្រមូលផ្តុំគ្នានៅពេលរាត្រី បង្កការរំខានដល់ប្រជាពលរដ្ឋ និងនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ នៅចំណុចភូមិ១ (តំបន់បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អនុវត្តតាមប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 05:49 PM, ចំនួនអ្នកអានៈ​ 35ដង
ខេត្តព្រៃវែង៖ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របតាមប្រពៃណីជាតិ ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា និងជាការផ្តល់ជូនដល់ប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយរីករាយ ព្រមទាំងត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយកá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 05:41 PM, ចំនួនអ្នកអានៈ​ 27ដង
ខេត្តពោធិ៍សាត់៖ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនកម្មករ កម្មការិនី ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នករត់ម៉ូតូឌុប ផាសស្អាប់ និងអាជីវករ ដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃនាចុងសប្តាហ៍ មកជួបជុំគ្នាយ៉ាងកុះករ និងស្និទ្ធស្នាល។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 05:33 PM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ៖យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងព័ត៌មាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ ជាមួយបណ្តាញដៃគូអភិវឌ្ឍន៍ អង្គការរួមមាន CI, WCS, WEA, Wonders of the Mekong, WWF, NatureLife, Fauna & Flora, IUCN និងមានការចូលរួមពីសហគមន៍ វិស័យឯកជន សារព័ត៌មាន យុវជន និងគ្រឹះស្ថានសិក្សាជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 04:35 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖នៅទីនេះ មានប្រជាពលរដ្ឋដែលបានទទួលផលសរុបមានចំនួន ១.០៧៧គ្រួសារ ក្នុងនោះមានគ្រួសារជនភៀសសឹកចំនួន ៨៨២ គ្រួសារ គ្រួសារក្រីក្រគម្រោង LASED III ចំនួន ១៩៥គ្រួសារ និងគ្រួសារកងកម្លាំងចំនួន ១៦៣គ្រួសារ ស្មើនឹង ៤.២៤៣នាក់ (កុមារ ១.៣២១ នាក់)។ ជនភៀសសឹកដែលស្នាក់នៅ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនផ្ទះ á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 04:33 PM, ចំនួនអ្នកអានៈ​ 29ដង
បាតុកម្មតវ៉ាដឹកនាំដោយក្រុមនិស្សិតដែលបានកើតឡើងដោយសារតែកំហឹងរបស់ពួកគេចំពោះការប្រព្រឹត្តអំពើពុករលួយ វិបត្តិទីផ្សារការងារ និងបញ្ហាស្ដង់ដារអប់រំ បានប្រព្រឹត្តក្នុង ទីក្រុង Tirana ហើយបានរាលដាលទៅកាន់ទីក្រុងជាច្រើនផ្សេងទៀត។ ក្រុមបាតុករបានទាមទារឱ្យនាយករដ្ឋមន្ត្រី លោក Edi Rama ចុះចេញពីតំណែង និងបានដុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 04:29 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 04:27 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖ការប្រកាសពីការជ្រើសរើសនេះ ត្រូវបានប្រព្រឹត្តិទៅនៅរោងភាពយន្ត Fable Cinema ក្នុងបរិវេណ Factory Phnom Penh ដោយមានការចូលរួមយ៉ាងកុះករ ពីសំណាក់ផលិតករភាពយន្ត, ភ្ញៀវកិត្តិយស, សមិទ្ធករ និងដៃគូសហការក្នុងឧស្សាហកម្មភាពយន្ត។ កម្មវិធីក៏មានការចូលរួមជាពិសេសពីសំណាក់លោក ជៀប សុវិជ្ជា រដ្ឋលេខាធិការ, អនុប្រធាáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 02:44 PM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ៖លោក ហ៊ុន ម៉ានី ថ្លែងបែបនេះ ក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ «ការចូលរួមក្នុងការងារមហាជន ដើម្បីបុព្វហេតុជាតិ និងប្រជាជនក្រោមការដឹកនាំរបស់សម្តេចតេជោ អគ្គមគ្គុទេសក៍ជាតិដ៏ឆ្នើម» របស់លោកបណ្ឌិត អ៉ិត សំហេង នៅសាលប្រជុំ នៃវិមាន ៧ មករា នាព្រឹកថ្ងៃទី២៥ ខែáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 02:41 PM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តឧត្តមានជ័យ៖នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយគោរពតាមប្រសាសន៍ និងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាតម្រូវការជាក់ស្តែង និងដើម្បីចូលរួមចំណែកជួយដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារជាតិ នៅទិសខេត្តឧត្តមានជ័យ, លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ និងជាប្រធាá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 02:20 PM, ចំនួនអ្នកអានៈ​ 27ដង
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។អ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ បាននិយាយថាបណ្ដាញផ្កាយរណប Starlink រួមទាំងប្រព័ន្ធផ្កាយរណបយោធា Starshield បានត្រឡប់ទៅដំណើរការវិញជាប្រក្រតី មួយសប្ដាហ៍បន្ទាប់ពីការរឹតត្បិតការប្រើប្រាស់ដែលបានបង្កការរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការយោធា និងបង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 02:08 PM, ចំនួនអ្នកអានៈ​ 31ដង
លោក Sergei Aksyonov ជាមេដឹកនាំតំបន់គ្រីមៀលើកបន្តុបដោយរុស្ស៉ី បានឱ្យដឹងក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram ថាដោយសារតែការវាយប្រហារដោយដ្រូនលើបណ្ដាញអគ្គិសនី ​បានធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនី និងទឹកត្រូវបានកាត់ផ្ដាច់ជាបណ្ដោះអាសន្ន។ លោកមិនបានបញ្ជាក់លម្អិតថាតើមានប្រជាជនប៉ុន្មានគ្រួសារក្នុងត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 11:01 AM, ចំនួនអ្នកអានៈ​ 33ដង
ប្រទេសជប៉ុន៖ជាមួយគ្នានេះ លោកបានណែនាំឱ្យកម្មសិក្សាការី និងពលករជំនាញខ្មែរ បន្តខិតខំបំពេញការងារ ក្រេបយកចំណេះ ជំនាញ និងភាសាជប៉ុន ព្រមទាំងគោរពច្បាប់ទម្លាប់ ជាពិសេសក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ។ លោក ហាំង តុលា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 10:57 AM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះថ្ងៃទី២៣ ខែតុលា á
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1615 នាក់
ម្សិលមិញ : 1661 នាក់
សរុបទាំងអស់ : 11535356 នាក់