ក្រសួងព័ត៌មានជំរុញការផ្សាយព័ត៌មានពិត ដើម្បីការពារអច្ឆរិយធម្មជាតិនៃកម្ពុជា
ចុះថ្ងៃទី: 25-10-2026, 05:33 PM, ចំនួនអ្នកអានៈ 3ដង
រាជធានីភ្នំពេញ៖យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងព័ត៌មាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ ជាមួយបណ្តាញដៃគូអភិវឌ្ឍន៍ អង្គការរួមមាន CI, WCS, WEA, Wonders of the Mekong, WWF, NatureLife, Fauna & Flora, IUCN និងមានការចូលរួមពីសហគមន៍ វិស័យឯកជន សារព័ត៌មាន យុវជន និងគ្រឹះស្ថានសិក្សាជាច្រើន។ ក្នុងពិធីបើកយុទ្ធនាការ «អច្ឆរិយធម្មជាតិនៃកម្ពុជា» នាផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងសារ ដោយសង្កត់ធ្ងន់លើតួនាទីនៃព័ត៌មានផ្អែកលើអង្គហេតុពិត មានប្រភពច្បាស់លាស់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងបំប្លែងចំណេះដឹងនោះឱ្យទៅជាចលនាវិជ្ជមានរួមចំណែកដល់ការការពារបេតិកភណ្ឌធម្មជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់សាធារណជន ជាពិសេសយុវជននៅតំបន់ទីក្រុង ទៅនឹងតួនាទីនិងតម្លៃនៃប្រព័ន្ធអេកូឡូស៊ី ធម្មជាតិ និងជីវចម្រុះក្នុងរស់នៅរបស់មនុស្ស និងការអភិវឌ្ឍក្នុងសង្គម។ ថ្លែងក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានអបអរសាទរ ជូនចំពោះក្រសួង និងស្ថាប័នជាដៃគូសហការ ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើង និងបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានអំពីបរិស្ថាន និងធនធានធម្មជាតិ ដោយឈរលើមូលដ្ឋាននៃអង្គហេតុពិត ទិន្នន័យវិទ្យាសាស្ត្រ និងប្រភពច្បាស់លាស់ មិនត្រឹមតែអាចកសាងរក្សាទំនុកចិត្តពីសាធារណជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការលើកស្ទួយកិច្ចអភិរក្ស ជំរុញទេសចរណ៍ធម្មជាតិ បង្កើនប្រាក់ចំណូលសហគមន៍ និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។ «ការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ គឺជាស្ពានចម្លងការយល់ដឹងពីតំបន់អភិរក្សធម្មជាតិ តំបន់ព្រៃឈើ ជីវចម្រុះ និងពីសហគមន៍មូលដ្ឋាន ទៅកាន់បេះដូងរបស់ប្រជាពលរដ្ឋ។ ព័ត៌មានពិត នឹងបំប្លែងការយល់ដឹងឱ្យទៅជាសកម្មភាពវិជ្ជមាន ដើម្បីរួមចំណែកក្នុងកិច្ចខិតខំអភិរក្ស និងការពារធនធានធម្មជាតិរបស់កម្ពុជា ដើម្បីការអភិវឌ្ឍចីរភាព»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មាន។ ដើម្បីលើកកម្ពស់តួនាទី និងការចូលរួមសង្គមក្នុងការថែរក្សាបរិស្ថាន និងការពារធម្មជាតិ, អនុរដ្ឋលេខាធិការ បានមានប្រសាសន៍អំពាវនាវដល់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ឱ្យបង្កើនការផ្សេព្វផ្សាយ និងផ្តល់ព័ត៌មាន តាមរយៈការបន្តបើកចំហ និងចែករំលែកព័ត៌មាន ទិន្នន័យវិទ្យាសាស្ត្រ របកគំហើញនៃប្រភេទជីវចម្រុះថ្មីៗ និងលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រអភិរក្ស និងគ្រប់គ្រងតំបន់ការពារ គម្រោងអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន។ មិនតែប៉ុណ្ណោះ អនុរដ្ឋលេខាធិការបានជម្រុញឱ្យភាគីពាក់ព័ន្ធផ្សព្វផ្សាយព័ត៌មានស្តីពីប្រធានបទអន្តរវិស័យដូចជាបរិស្ថាននិងទេសចរណ៍, បរិស្ថាន និងវប្បធម៌, បរិស្ថាន និងសុខភាព និងការអប់រំជាដើម ដើម្បីបង្កើនការយល់ដឹង និងការអប់រំសាធារណៈស្តីពីសារៈសំខាន់នៃធនធានធម្មជាតិ និងជីវចម្រុះដែលកម្ពុជាមាន ដើម្បីជម្រុញការចូលរួមថែរក្សាការពារ។ ចំពោះអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា លោក ទេព អស្នារិទ្ធ បានក្រើនរំលឹកអំពីភាពចាំបាច់នៃការស្រាវជ្រាវជាមុនអំពីប្រធានបទ និងមុមព័ត៌មានដែលគ្រោងធ្វើ ឱ្យបានច្បាស់លាស់ ដោយផ្អែកលើព័ត៌មានពីប្រភពផ្លូវការជាមូលដ្ឋាន និងត្រូវផ្តល់ឱកាសឱ្យមានសំឡេងអ្នកពាក់ព័ន្ធក្នុងសាច់រឿងសម្រាប់ការសរសេរ ផលិត និងផ្សាយព័ត៌មាន។ លោកបានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មានមិនមែនអាជីពទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ការគោរពច្បាប់និងលិខិតបទដ្ឋានក្នុងវិស័យព័ត៌មាន ដើម្បីចូលរួមផលិតមាតិកាស្រាវជ្រាវអំពីតំបន់ធម្មជាតិដែលមានភាពទាក់ទាញទេសចរ និងបង្កើតសារវិជ្ជមាន ដែលបង្ហាញពីតម្លៃពិតនៃធម្មជាតិ ការការពារសត្វព្រៃប្រភេទកម្រ និងប្រឆាំងដាច់ខាតចំពោះការជួញដូរធនធានធម្មជាតិខុសច្បាប់។ លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា «អ្នកសារព័ត៌មាន និងអ្នករាយការណ៍មិនមែនអាជីពជាភ្នាក់ងារពាំនាំសារ និងបទពិសោធន៍ជាក់ស្តែងរបស់ប្រជាជនសហគមន៍មូលដ្ឋាន ទាក់ទងនឹងការរស់នៅ ប្រកបរបរចិញ្ចឹមជីវិត តម្លៃនៃទំនៀមទម្លាប់ វប្បធម៌ប្រពៃណីបុរាណរបស់ជនជាតិដើមភាគតិច ជាមួយការអនុវត្តគម្រោងបង្កើនប្រាក់ចំណូលរបស់ពួកគេ ដែលបង្កើតជាប្រព័ន្ធការពារធម្មជាតិដ៏រឹងមាំរបស់សហគមន៍តំបន់ធម្មជាតិ និងព្រៃការពារក្នុងប្រទេសកម្ពុជា»។ ប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបរបស់កម្ពុជា រួមមាន ព្រៃឈើ ទន្លេ តំបន់ដីសើម និងឆ្នេរសមុទ្រ មិនត្រឹមតែជាប្រភពស្បៀង និងទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងសុខភាពសាធារណៈ វប្បធម៌ ជំនឿប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរតាំងពីបុរាណកាល។ អនុរដ្ឋលេខាធិការ បានមានលើកឡើងផងដែរថា ព្រឹត្តិការណ៍នេះបង្កើតឱកាសសម្រាប់ការបណ្តុះស្មារតីស្រលាញ់ធម្មជាតិ និងការទទួលខុសត្រូវតាមរយៈការប្រកាន់ឥរិយាបថរស់នៅល្អប្រចាំថ្ងៃរបស់យុវវ័យ និងប្រជាពលរដ្ឋទូទៅ ដូចជាការកាត់បន្ថយប្លាស្ទិក ការបដិសេធមិនបរិភោគសាច់សត្វព្រៃ និងការចូលរួមថែរក្សាបរិស្ថាន ព្រោះការការពារធម្មជាតិ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប។ លោកទេព អស្នារិទ្ធ បានគូសបញ្ជាក់នូវការសហការរបស់ក្រសួងព័ត៌មាន ជាមួយក្រសួង-ស្ថាប័ន អង្គការ ដៃគូក្នុងវិស័យឯកជន ដើម្បីបន្តលើកកម្ពស់ព័ត៌មាន មាតិកាអប់រំប្រកបដោយគុណភាព ដើម្បីបង្កើនការយល់ដឹងសាធារណៈ និងប្រែក្លាយសារអភិរក្សឱ្យទៅជាការចូលរួមវិជ្ជមានដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាមរតក «អច្ឆរិយធម្មជាតិនៃកម្ពុជា» សម្រាប់មនុស្សជំនាន់ក្រោយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-10-2026, 05:56 PM, ចំនួនអ្នកអានៈ​ 33ដង
ខេត្តស្វាយរៀង៖ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកបណ្ឌិតចុះជួបសំណេះសំណាលជាមួយអាជីវករលក់ដូរនៅភូមិស្វាយកន្រ្តែ ឃុំសំយោង ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។លោកបណ្ឌិត សម តារា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានសង្កត់ធ្ងន់ថា ពេលវេលាគឺជាការពិតដ៏សំខាន់ដែលមនុស្សគ្រប់រូបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 05:53 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖អាវុធហត្ថខណ្ឌដូនពេញ បានចេញល្បាតក្នុងភូមិសាស្ត្រខណ្ឌ ក៏ប្រទះនឹងក្រុមក្មេងទំនើងមួយក្រុមធំ ដែលកំពុងប្រមូលផ្តុំគ្នានៅពេលរាត្រី បង្កការរំខានដល់ប្រជាពលរដ្ឋ និងនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ នៅចំណុចភូមិ១ (តំបន់បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អនុវត្តតាមប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 05:49 PM, ចំនួនអ្នកអានៈ​ 35ដង
ខេត្តព្រៃវែង៖ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របតាមប្រពៃណីជាតិ ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា និងជាការផ្តល់ជូនដល់ប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយរីករាយ ព្រមទាំងត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយកá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 05:41 PM, ចំនួនអ្នកអានៈ​ 27ដង
ខេត្តពោធិ៍សាត់៖ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនកម្មករ កម្មការិនី ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នករត់ម៉ូតូឌុប ផាសស្អាប់ និងអាជីវករ ដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃនាចុងសប្តាហ៍ មកជួបជុំគ្នាយ៉ាងកុះករ និងស្និទ្ធស្នាល។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 05:33 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងព័ត៌មាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ ជាមួយបណ្តាញដៃគូអភិវឌ្ឍន៍ អង្គការរួមមាន CI, WCS, WEA, Wonders of the Mekong, WWF, NatureLife, Fauna & Flora, IUCN និងមានការចូលរួមពីសហគមន៍ វិស័យឯកជន សារព័ត៌មាន យុវជន និងគ្រឹះស្ថានសិក្សាជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 04:35 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖នៅទីនេះ មានប្រជាពលរដ្ឋដែលបានទទួលផលសរុបមានចំនួន ១.០៧៧គ្រួសារ ក្នុងនោះមានគ្រួសារជនភៀសសឹកចំនួន ៨៨២ គ្រួសារ គ្រួសារក្រីក្រគម្រោង LASED III ចំនួន ១៩៥គ្រួសារ និងគ្រួសារកងកម្លាំងចំនួន ១៦៣គ្រួសារ ស្មើនឹង ៤.២៤៣នាក់ (កុមារ ១.៣២១ នាក់)។ ជនភៀសសឹកដែលស្នាក់នៅ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនផ្ទះ á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 04:33 PM, ចំនួនអ្នកអានៈ​ 29ដង
បាតុកម្មតវ៉ាដឹកនាំដោយក្រុមនិស្សិតដែលបានកើតឡើងដោយសារតែកំហឹងរបស់ពួកគេចំពោះការប្រព្រឹត្តអំពើពុករលួយ វិបត្តិទីផ្សារការងារ និងបញ្ហាស្ដង់ដារអប់រំ បានប្រព្រឹត្តក្នុង ទីក្រុង Tirana ហើយបានរាលដាលទៅកាន់ទីក្រុងជាច្រើនផ្សេងទៀត។ ក្រុមបាតុករបានទាមទារឱ្យនាយករដ្ឋមន្ត្រី លោក Edi Rama ចុះចេញពីតំណែង និងបានដុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 04:29 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 04:27 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖ការប្រកាសពីការជ្រើសរើសនេះ ត្រូវបានប្រព្រឹត្តិទៅនៅរោងភាពយន្ត Fable Cinema ក្នុងបរិវេណ Factory Phnom Penh ដោយមានការចូលរួមយ៉ាងកុះករ ពីសំណាក់ផលិតករភាពយន្ត, ភ្ញៀវកិត្តិយស, សមិទ្ធករ និងដៃគូសហការក្នុងឧស្សាហកម្មភាពយន្ត។ កម្មវិធីក៏មានការចូលរួមជាពិសេសពីសំណាក់លោក ជៀប សុវិជ្ជា រដ្ឋលេខាធិការ, អនុប្រធាáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 02:44 PM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ៖លោក ហ៊ុន ម៉ានី ថ្លែងបែបនេះ ក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ «ការចូលរួមក្នុងការងារមហាជន ដើម្បីបុព្វហេតុជាតិ និងប្រជាជនក្រោមការដឹកនាំរបស់សម្តេចតេជោ អគ្គមគ្គុទេសក៍ជាតិដ៏ឆ្នើម» របស់លោកបណ្ឌិត អ៉ិត សំហេង នៅសាលប្រជុំ នៃវិមាន ៧ មករា នាព្រឹកថ្ងៃទី២៥ ខែáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 02:41 PM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តឧត្តមានជ័យ៖នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយគោរពតាមប្រសាសន៍ និងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាតម្រូវការជាក់ស្តែង និងដើម្បីចូលរួមចំណែកជួយដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារជាតិ នៅទិសខេត្តឧត្តមានជ័យ, លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ និងជាប្រធាá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 02:20 PM, ចំនួនអ្នកអានៈ​ 27ដង
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។អ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ បាននិយាយថាបណ្ដាញផ្កាយរណប Starlink រួមទាំងប្រព័ន្ធផ្កាយរណបយោធា Starshield បានត្រឡប់ទៅដំណើរការវិញជាប្រក្រតី មួយសប្ដាហ៍បន្ទាប់ពីការរឹតត្បិតការប្រើប្រាស់ដែលបានបង្កការរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការយោធា និងបង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 02:08 PM, ចំនួនអ្នកអានៈ​ 31ដង
លោក Sergei Aksyonov ជាមេដឹកនាំតំបន់គ្រីមៀលើកបន្តុបដោយរុស្ស៉ី បានឱ្យដឹងក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram ថាដោយសារតែការវាយប្រហារដោយដ្រូនលើបណ្ដាញអគ្គិសនី ​បានធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនី និងទឹកត្រូវបានកាត់ផ្ដាច់ជាបណ្ដោះអាសន្ន។ លោកមិនបានបញ្ជាក់លម្អិតថាតើមានប្រជាជនប៉ុន្មានគ្រួសារក្នុងត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 11:01 AM, ចំនួនអ្នកអានៈ​ 33ដង
ប្រទេសជប៉ុន៖ជាមួយគ្នានេះ លោកបានណែនាំឱ្យកម្មសិក្សាការី និងពលករជំនាញខ្មែរ បន្តខិតខំបំពេញការងារ ក្រេបយកចំណេះ ជំនាញ និងភាសាជប៉ុន ព្រមទាំងគោរពច្បាប់ទម្លាប់ ជាពិសេសក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ។ លោក ហាំង តុលា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 10:57 AM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះថ្ងៃទី២៣ ខែតុលា á
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1616 នាក់
ម្សិលមិញ : 1661 នាក់
សរុបទាំងអស់ : 11535357 នាក់