រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង ដើម្បីផ្សព្វផ្សាយ ទាក់ទាញទេសចរណ៍ និងវិនិយោគមកកម្ពុជា
ចុះថ្ងៃទី: 09-09-2026, 04:12 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណចំពោះលោក Mun Yong-Jo និងសហការី ចំពោះគំនិតផ្តួចផ្តើមក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងសមាគមកូរ៉េ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Mun Yong-Jo ប្រធានសមាគម International Interchange Development Association (IIDA) នៃសាធារណរដ្ឋកូរ៉េ និងសហការី ដែលជានាយកប្រតិបត្តិក្រុមហ៊ុនធំៗនៅសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ព្រមទាំងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជន និងវិនិយោគិនកូរ៉េ នៅទីស្តីការក្រសួងទេសចរណ៍។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការបង្កើនចំនួនភ្ញៀវទេសចរកូរ៉េមកទស្សនាកម្ពុជា ព្រមទាំងការជំរុញការបណ្តាក់ទុនវិនិយោគរបស់វិនិយោគិនកូរ៉េនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងមានបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ ជាពិសេស កម្ពុជាបានដាក់ចេញយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ អ្នកផលិតមាតិកា និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ធ្វើពិពិធកម្មទីផ្សារ និងអភិវឌ្ឍផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប បៃតង និងប្រកបដោយភាពវៃឆ្លាត។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាវិស័យអាទិភាព និងជាចន្ទល់សេដ្ឋកិច្ច ក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងជំនួបនេះ លោក Mun Yong-Jo បានប្តេជ្ញាចូលរួមផ្សព្វផ្សាយអំពីស្ថានភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងស្ថានភាពសុខសុវត្ថិភាព និងសន្តិសុខដ៏ល្អប្រសើររបស់កម្ពុជា ដែលលោកបានឃើញដោយផ្ទាល់នាពេលបច្ចុប្បន្ន ទៅកាន់ប្រជាជន និងធុរជននៅសាធារណរដ្ឋកូរ៉េ។ លោកប្រធាន IIDA បានលើកឡើងពីលទ្ធផលនៃការបង្ក្រាបបទល្មើសអនឡាញ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងប្តេជ្ញាចូលរួមផ្សព្វផ្សាយពីស្ថានភាពជាក់ស្តែងរបស់កម្ពុជា ដើម្បីបង្កើនទំនុកចិត្តពីប្រជាជន និងវិនិយោគិនកូរ៉េ។ លើសពីនេះ លោក Mun Yong-Jo បានប្តេជ្ញាត្រៀមអនុវត្តសកម្មភាពនានា ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន កំណើនការធ្វើដំណើរ និងទេសចរណ៍រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងរួមចំណែកទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនកូរ៉េឱ្យមកកម្ពុជាកាន់តែច្រើន។ គួរបញ្ជាក់ថា សមាគម International Interchange Development Association (IIDA) គឺជាសមាគមអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ ដែលមានបេសកកម្មជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរៀបចំព្រឹត្តិការណ៍អន្តរជាតិជាមួយបណ្តាប្រទេសជុំវិញពិភពលោក។ សមាគមនេះ ត្រូវបានចាត់ទុកជាដៃគូសហប្រតិបត្តិការដ៏មានសក្តានុពល សម្រាប់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការភ្ជាប់បណ្តាញធុរកិច្ច និងការជំរុញការវិនិយោគរបស់វិនិយោគិនកូរ៉េនៅកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 25-10-2026, 05:56 PM, ចំនួនអ្នកអានៈ​ 32ដង
ខេត្តស្វាយរៀង៖ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកបណ្ឌិតចុះជួបសំណេះសំណាលជាមួយអាជីវករលក់ដូរនៅភូមិស្វាយកន្រ្តែ ឃុំសំយោង ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។លោកបណ្ឌិត សម តារា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានសង្កត់ធ្ងន់ថា ពេលវេលាគឺជាការពិតដ៏សំខាន់ដែលមនុស្សគ្រប់រូបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 05:53 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖អាវុធហត្ថខណ្ឌដូនពេញ បានចេញល្បាតក្នុងភូមិសាស្ត្រខណ្ឌ ក៏ប្រទះនឹងក្រុមក្មេងទំនើងមួយក្រុមធំ ដែលកំពុងប្រមូលផ្តុំគ្នានៅពេលរាត្រី បង្កការរំខានដល់ប្រជាពលរដ្ឋ និងនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ នៅចំណុចភូមិ១ (តំបន់បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អនុវត្តតាមប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 05:49 PM, ចំនួនអ្នកអានៈ​ 35ដង
ខេត្តព្រៃវែង៖ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របតាមប្រពៃណីជាតិ ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា និងជាការផ្តល់ជូនដល់ប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយរីករាយ ព្រមទាំងត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយកá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 05:41 PM, ចំនួនអ្នកអានៈ​ 26ដង
ខេត្តពោធិ៍សាត់៖ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនកម្មករ កម្មការិនី ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នករត់ម៉ូតូឌុប ផាសស្អាប់ និងអាជីវករ ដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃនាចុងសប្តាហ៍ មកជួបជុំគ្នាយ៉ាងកុះករ និងស្និទ្ធស្នាល។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 05:33 PM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ៖យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រសួងព័ត៌មាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ ជាមួយបណ្តាញដៃគូអភិវឌ្ឍន៍ អង្គការរួមមាន CI, WCS, WEA, Wonders of the Mekong, WWF, NatureLife, Fauna & Flora, IUCN និងមានការចូលរួមពីសហគមន៍ វិស័យឯកជន សារព័ត៌មាន យុវជន និងគ្រឹះស្ថានសិក្សាជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 04:35 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖នៅទីនេះ មានប្រជាពលរដ្ឋដែលបានទទួលផលសរុបមានចំនួន ១.០៧៧គ្រួសារ ក្នុងនោះមានគ្រួសារជនភៀសសឹកចំនួន ៨៨២ គ្រួសារ គ្រួសារក្រីក្រគម្រោង LASED III ចំនួន ១៩៥គ្រួសារ និងគ្រួសារកងកម្លាំងចំនួន ១៦៣គ្រួសារ ស្មើនឹង ៤.២៤៣នាក់ (កុមារ ១.៣២១ នាក់)។ ជនភៀសសឹកដែលស្នាក់នៅ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនផ្ទះ á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 04:33 PM, ចំនួនអ្នកអានៈ​ 29ដង
បាតុកម្មតវ៉ាដឹកនាំដោយក្រុមនិស្សិតដែលបានកើតឡើងដោយសារតែកំហឹងរបស់ពួកគេចំពោះការប្រព្រឹត្តអំពើពុករលួយ វិបត្តិទីផ្សារការងារ និងបញ្ហាស្ដង់ដារអប់រំ បានប្រព្រឹត្តក្នុង ទីក្រុង Tirana ហើយបានរាលដាលទៅកាន់ទីក្រុងជាច្រើនផ្សេងទៀត។ ក្រុមបាតុករបានទាមទារឱ្យនាយករដ្ឋមន្ត្រី លោក Edi Rama ចុះចេញពីតំណែង និងបានដុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 04:29 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 04:27 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ការប្រកាសពីការជ្រើសរើសនេះ ត្រូវបានប្រព្រឹត្តិទៅនៅរោងភាពយន្ត Fable Cinema ក្នុងបរិវេណ Factory Phnom Penh ដោយមានការចូលរួមយ៉ាងកុះករ ពីសំណាក់ផលិតករភាពយន្ត, ភ្ញៀវកិត្តិយស, សមិទ្ធករ និងដៃគូសហការក្នុងឧស្សាហកម្មភាពយន្ត។ កម្មវិធីក៏មានការចូលរួមជាពិសេសពីសំណាក់លោក ជៀប សុវិជ្ជា រដ្ឋលេខាធិការ, អនុប្រធាáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 02:44 PM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ៖លោក ហ៊ុន ម៉ានី ថ្លែងបែបនេះ ក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ «ការចូលរួមក្នុងការងារមហាជន ដើម្បីបុព្វហេតុជាតិ និងប្រជាជនក្រោមការដឹកនាំរបស់សម្តេចតេជោ អគ្គមគ្គុទេសក៍ជាតិដ៏ឆ្នើម» របស់លោកបណ្ឌិត អ៉ិត សំហេង នៅសាលប្រជុំ នៃវិមាន ៧ មករា នាព្រឹកថ្ងៃទី២៥ ខែáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 02:41 PM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តឧត្តមានជ័យ៖នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយគោរពតាមប្រសាសន៍ និងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាតម្រូវការជាក់ស្តែង និងដើម្បីចូលរួមចំណែកជួយដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារជាតិ នៅទិសខេត្តឧត្តមានជ័យ, លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ និងជាប្រធាá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 02:20 PM, ចំនួនអ្នកអានៈ​ 27ដង
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។អ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ បាននិយាយថាបណ្ដាញផ្កាយរណប Starlink រួមទាំងប្រព័ន្ធផ្កាយរណបយោធា Starshield បានត្រឡប់ទៅដំណើរការវិញជាប្រក្រតី មួយសប្ដាហ៍បន្ទាប់ពីការរឹតត្បិតការប្រើប្រាស់ដែលបានបង្កការរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការយោធា និងបង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 02:08 PM, ចំនួនអ្នកអានៈ​ 30ដង
លោក Sergei Aksyonov ជាមេដឹកនាំតំបន់គ្រីមៀលើកបន្តុបដោយរុស្ស៉ី បានឱ្យដឹងក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram ថាដោយសារតែការវាយប្រហារដោយដ្រូនលើបណ្ដាញអគ្គិសនី ​បានធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនី និងទឹកត្រូវបានកាត់ផ្ដាច់ជាបណ្ដោះអាសន្ន។ លោកមិនបានបញ្ជាក់លម្អិតថាតើមានប្រជាជនប៉ុន្មានគ្រួសារក្នុងត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 11:01 AM, ចំនួនអ្នកអានៈ​ 33ដង
ប្រទេសជប៉ុន៖ជាមួយគ្នានេះ លោកបានណែនាំឱ្យកម្មសិក្សាការី និងពលករជំនាញខ្មែរ បន្តខិតខំបំពេញការងារ ក្រេបយកចំណេះ ជំនាញ និងភាសាជប៉ុន ព្រមទាំងគោរពច្បាប់ទម្លាប់ ជាពិសេសក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ។ លោក ហាំង តុលា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-10-2026, 10:57 AM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះថ្ងៃទី២៣ ខែតុលា á
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1576 នាក់
ម្សិលមិញ : 1661 នាក់
សរុបទាំងអស់ : 11535317 នាក់