រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងនូវចំណុចគន្លឹះលើការផ្សារភ្ជាប់គ្នា រវាងសន្តិភាព សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ ក្នុងវេទិកាកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធរបស់សភាអាស៊ាន
ចុះថ្ងៃទី: 26-08-2026, 11:02 AM, ចំនួនអ្នកអានៈ 2ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត អ៊ាង សុផល្លែត សន្តិភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកសាងនាពេលកន្លងមក គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបជាសកល ប្រកបដោយប្រសិទ្ធភាព ចំពោះការប្រែប្រួលអាកាសធាតុ។ សព្វថ្ងៃនេះ ក្រោមការដឹកនាំ ដ៏មានចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តការអភិវឌ្ឍប្រកបដោយចីរភាព។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្សារភ្ជាប់គ្នារវាងសន្តិភាព សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកា «កិច្ចសន្ទនាពហុភាគីពាក់ព័ន្ធរបស់សភា ស្តីពីប្រព័ន្ធស្បៀងអាហារដែលធន់នឹងអាកាសធាតុ និងការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ» ដែលរៀបចំដោយអន្តរសភាអាស៊ាន (AIPA) ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភាជាតិ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ ដែលអាចកាត់បន្ថយ ផលិតផលក្នុងស្រុកសរុប ប្រមាណ ៩,៨% នៅឆ្នាំ ២០៥០។ សេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យ ដែលងាយរងគ្រោះ ដោយការប្រែប្រួលអាកាសធាតុ ដូចជាកសិកម្ម នេសាទ ទេសចរណ៍ និងផ្នែកផលិតកម្ម។ ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ប្រទេសកម្ពុជាបាន ដាក់ជូនជាផ្លូវការនូវការចូលរួមចំណែកជាតិ លើកទីបីរបស់ខ្លួន (NDC 3.0) ទៅកាន់អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ក្នុងឆ្នាំ ២០២៥។ NDC នេះបង្កើនមហិច្ឆតារបស់កម្ពុជា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅក្នុងវិស័យសំខាន់ៗចំនួន៥ រួមមានថាមពល ឧស្សាហកម្ម និងការប្រើប្រាស់ផលិតផល (IPPU) កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដីធ្លីផ្សេងទៀត (FOLU) និងសំណល់រហូតដល់ ៥៥% នៅឆ្នាំ ២០៣៥។ ក្រៅពីនេះ កម្ពុជាបានអនុម័តផែនការយុទ្ធសាស្ត្រ ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤ - ២០៣៣ (CCCSP) ដែលមានគោលបំណង អភិវឌ្ឍប្រទេសឆ្ពោះទៅរកកាបញ្ចេញកាបូនទាប ធន់នឹងការប្រែប្រួលអាកាសធាតុ និងអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រទេសកម្ពុជា និងតំបន់អាស៊ាន មានការតភ្ជាប់ដ៏សំខាន់ ជាពិសេសមនុស្សរាប់លាននាក់ ពឹងផ្អែកដោយផ្ទាល់ ឬដោយប្រយោលលើវិស័យកសិកម្ម និងធនធានធម្មជាតិ សម្រាប់ជីវភាពរស់នៅ។ វិស័យកសិកម្ម បានទទួលរងគ្រោះខ្លាំង ដោយការប្រែប្រួលអាកាសធាតុ ដែលគំរាមកំហែងដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាជន។ ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហាររបស់យើង និងការធ្វើកសិកម្មដែលធន់នឹងអាកាសធាតុ តម្រូវឱ្យមានការវិនិយោគបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាល ពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការកៀរគរហិរញ្ញវត្ថុ បច្ចេកវិទ្យា នវានុវត្តន៍ និងឱកាសទីផ្សារ ជាដើម។ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ដៃគូអភិវឌ្ឍន៍ អ្នកវិនិយោគ កសិករ និងវិស័យឯកជន ដើម្បីជំរុញរបៀបវារៈនេះ។ ក្នុងឱកាសនោះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំពាវនាវ ដល់សមាជិកសភាអាស៊ាន (AIPA) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនឱ្យរួមគ្នាបង្កើនការកៀរគរធនធាន និងពង្រឹងច្បាប់ ឬគោលនយោបាយគាំទ្រដល់ការវិនិយោគបៃតង ដែលជាកាតាលីករដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូល សម្រេចបាននូវគោលដៅអព្យាក្រឹតកាបូន រួមគ្នាតាមការគ្រោងទុក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 26-08-2026, 11:02 AM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត អ៊ាង សុផល្លែត សន្តិភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកសាងនាពេលកន្លងមក គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបជាសកល ប្រកបដោយប្រសិទ្ធភាព ចំពោះការប្រែប្រួលអាកាសធាតុ។ សព្វថ្ងៃនេះ ក្រោមការដឹក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 10:53 AM, ចំនួនអ្នកអានៈ​ 2ដង
ដំណើរទស្សនកិច្ចរបស់លោក​ John Ratcliffe អាចនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់ប្រមុខចារកម្មអាមេរិកម្នាក់ទៅកាន់រដ្ឋធានីរុស្ស៉ី បន្ទាប់ពីអតីតនាយក CIA លោក William Burns បានបើកកិច្ចប្រជុំជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ ៣ខែក្រោយបន្ទាប់ពីកិច្ចប្រជុំនេះ លោក ពូទីន បានបញ្ជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 10:48 AM, ចំនួនអ្នកអានៈ​ 1ដង
លោក Nate Herring អ្នកនាំពាក្យ Secret Service បានប្រាប់ ​Reuters តាមរយៈ email កាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ថា « U.S. Secret Service បានដឹងអំពីវីដេអូនោះ និងកំពុងបើកការស៊ើបអង្កេតថាតើមានអ្វីដែលអាចកំណត់បានជាការគំរាមកំហែងពិតប្រាកដចំពោះអ្នកស្ថិតក្រោមការការពាររបស់យើងឬក៏យ៉ាងណា?»។ លោកបន្ថែមថាដោយសារតែជាបញ្ហាពាក់ព័ន្ធនឹងសន្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 10:47 AM, ចំនួនអ្នកអានៈ​ 1ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បិសាចក្រហម ម្ចាស់កីឡដ្ឋាន Old Trafford បានចំណាយលុយ ៦៥លានផោន និងមានការបន្ថែម ៥លានផោនទៀតទៅលើកីឡាករវ័យទើបតែ ២២ឆ្នាំរូបនេះ ដោយរួមបញ្ចូលទាំងតម្លៃផ្ទេរ និងទិញផ្តាច់កិច្ចសន្យាថែមទៀត។ Manchester United បានបំពេញការផ្ទេរជាផ្លូវការ ចំពោះខ្សែបម្រើកាមេរូន Carlos Baleba ពីក្លិបរួមលីគ Brighton ក្នុងត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 10:46 AM, ចំនួនអ្នកអានៈ​ 2ដង
ទំនាក់ទំនងរវាងប្រទេសទាំង២ បានធ្លាក់ចូលក្នុងភាពតានតឹង ចាប់តាំងពីកូរ៉េខាងត្បូងបានចូលរួមជាមួយលោកខាងលិចដើម្បីដាក់ទណ្ឌកម្ម លើរុស្ស៉ី សម្រាប់ការឈ្លានពានអ៊ុយក្រែន និងចាប់តាំងពីទីក្រុងមូស្គូពង្រឹងទំនាក់ទំនងកាន់តែស្អិតល្មួតជាមួយកូរ៉េខាងជើង។ តាមក្រសួងការពារជាតិកូរ៉េខាងត្បូង យន្ដហោះយោធារុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 10:44 AM, ចំនួនអ្នកអានៈ​ 2ដង
ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលត្រូវបានឈានដល់កាលពីខែកក្កដាកន្លងទៅ និងដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកផ្ទេរបច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលទៅឱ្យអារ៉ាប៊ីសាអូឌីត ត្រូវបានបញ្ជូនទៅកាន់សភាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ប៉ុន្តែភ្លាមៗ ខាងស្ថានទូតអារ៉ាប៊ីសា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 10:43 AM, ចំនួនអ្នកអានៈ​ 2ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសសញ្ជាតិស្វីស វ័យ ៥៦ឆ្នាំ Infantino បានកំពុងរងសម្ពាធកាន់តែខ្លាំងឡើង បើទោះបីជាលុបចោលគម្រោងលក់ភាគហ៊ុន World Cuspan ប្រមាណ ២១% ទៅឱ្យវិនិយោគិនបរទេសវិញហើយក៏ដោយ។ សហព័ន្ធបាល់ទាត់អៀរឡង់ IFA បានគូសបញ្ជាក់ថា «វាដល់ពេលត្រូវផ្លាស់ប្តូរហើយ» សម្រាប់ប្រមុខ FIFA ហើយថា ពួកគេនឹងមិនបោះឆ្នោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 07:02 AM, ចំនួនអ្នកអានៈ​ 38ដង
ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តការពារជាតិរបស់សហរដ្ឋអាមេរិក ក៏មានគម្រោងទិញនាវាចម្បាំងប្រភេទ Corvette បំពាក់ដោយមីស៉ីលនាំផ្លូវបន្ថែម និងសម្ភារៈការពារជាតិសំខាន់ៗផ្សេងទៀត ដើម្បីពង្រឹងសមត្ថភាពការពារ ការគំរាមកំហែងខាងក្រៅ។ នេះជាការថ្លែងរបស់ លោក Teodoro នៅកាន់សម័យកិច្ចប្រជុំពិភាក្សាអំពីថវិកា នៅឯសភាជាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:58 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ៖ការតភ្ជាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាល និងវិស័យឯកជនបានបង្កើតជាសមិទ្ធផលជាក់ស្តែងជាប្រវត្តិសាស្ត្រ ក្នុងការនាំយកអត្តសញ្ញាណកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ជាពិសេសវិស័យស្រូវ-អង្ករប្រណីតកម្ពុជា តាមរយៈក្រុមហ៊ុន Amru Rice បានបន្តពង្រីកកិត្យានុភាពយ៉ាងរឹងមាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:56 AM, ចំនួនអ្នកអានៈ​ 30ដង
នាវា USS Abraham Lincoln ដែលផ្ទុកកងទ័ពជើងទឹក និងកងម៉ារីនប្រមាណ ៥,០០០នាក់ បានចាកចេញពីមជ្ឈិមបូព៌ាកាលពីថ្ងៃសៅរ៍កន្លងទៅ។ យោងតាមសមាជិកសភាអាមេរិក នាវាយោធាមួយគ្រឿងនេះមិនបានចូលចតនៅកំពង់ផែណាមួយអស់រយៈពេលជាង ២០០ថ្ងៃមកហើយ ដែលនេះជាការបង្កើតកំណត់ត្រាសម័យទំនើបនៃការបំពេញភារកិច្ចនៅលើផ្ទៃសមុទ្រជាប់ៗគ្នា។ មន្ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:54 AM, ចំនួនអ្នកអានៈ​ 27ដង
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា លោក Le Hoai Trung ត្រូវបានរំពឹងថានឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសមភាគីមីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសទាំងពីរបានផ្លាស់ប្តូរឯកអគ្គរដ្ឋទូតថ្មីរវាងគ្នាទៅវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:53 AM, ចំនួនអ្នកអានៈ​ 7ដង
យោងតាមឯកសារផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិក ការវិលត្រឡប់របស់មន្ត្រីការទូត និងការកាត់បន្ថយវិធានការសង្គ្រោះបន្ទាន់នៅតាមស្ថានទូតអាមេរិកក្នុងតំបន់ អាចនឹងចាប់ផ្តើមយ៉ាងឆាប់បំផុតនៅសប្តាហ៍នេះ។ ស្ថានទូតដែលគ្រោងនឹងបង្កើនចំនួនបុគ្គលិកឡើងវិញ រួមមានស្ថានទូតប្រចាំនៅប្រទេសអ៉ីស្រាអែល លីបង់ អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:51 AM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖ក្នុងនាមសន្តិបណ្ឌិត នេត សាវឿន, សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា ជ័យជម្នះរបស់ក្មួយៗនៅពេលនេះមិនត្រឹមតែជាមោទនភាពសម្រាប់សាមីខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ជាតិទាំងមូល។ សហព័ន្ធរុស្ស៊ី គឺជាប្រទេសដែលមានប្រព័ន្ធអប់រំរឹងមាំ និងមានកម្រិតស្តង់ដារខ្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:47 AM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖កម្ពុជាក៏នឹងរង់ចាំស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ នៃសហព័ន្ធរុស្ស៊ី អញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កម្ពុជា-រុស្សី បានបញ្ជាក់នូវការប្ដេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកម្ពស់ស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-08-2026, 06:37 AM, ចំនួនអ្នកអានៈ​ 3ដង
ខេត្តកំពង់ធំ៖ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក ម៉ន ទីម អភិបាលរង​តំណាងលោក​ ហាក់​ ម៉ុងហួត​ អភិបាលស្រុកតាំងគោក និងលោក យូ ចាន់ឌី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម​ រួមទាំងមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋក្នុងមូល
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 679 នាក់
ម្សិលមិញ : 1286 នាក់
សរុបទាំងអស់ : 11455806 នាក់