កម្ពុជា-អូស្រ្តាលី បើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យ TVET តាមរយៈភាពជាដៃគូបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្ត នៅកម្ពុជា
ចុះថ្ងៃទី: 16-03-2026, 04:23 PM, ចំនួនអ្នកអានៈ 2ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធនេះ លោក ហេង សួរ បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរហូតសម្រេចបានសមិទ្ធផលថ្មីនេះ ដោយលោកសង្កត់ធ្ងន់ថា ការបង្កើតបាន និងបើកឱ្យដំណើរជាផ្លូវការ អេស ខេមបូឌា នាថ្ងៃនេះ គឺមិនត្រឹមតែជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវាងកម្ពុជា និងអូស្ត្រាលីប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃភាពជាដៃគូរវាងភាគីទាំងពីរ ដោយផ្អែកលើការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះការអភិវឌ្ឍជំនាញនិងការរៀនសូត្រពេញមួយជីវិត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមចក្ខុវិស័យដ៏មុតស្រួច និងវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូច សម្តេច បានរំលឹកឡើងវិញថ្មីៗនេះ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ថា«ប្រជាជន» គឺជាទ្រព្យសម្បត្តិដ៏ធំបំផុតរបស់កម្ពុជា។ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Bridget Collier ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (ACE-C) ហៅកាត់ថា អេស ខេមបូឌា ជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ក្រោមភាពជាដៃគូរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan (BKI) អូស្ត្រាលី ហើយគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី។ លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ថា អេស ខេមបូឌា នឹងដើរតួនាទីជាវេទិកាឈានមុខក្នុងការបណ្តុះបណ្តាលជាក់ស្តែងផ្នែកយានយន្ត ហើយមានគោលបំណងលើកកម្ពស់ស្តង់ដា ពង្រឹងការត្រៀមខ្លួនចូលធ្វើការ និងណែនាំវិធីសាស្ត្រ«រៀនផង ធ្វើការផង» ដោយយកគំរូតាមប្រព័ន្ធសិស្សរបស់អូស្ត្រាលី។ កិច្ចសហប្រតិបត្តិការនេះផ្តោតលើអាទិភាពយុទ្ធសាស្ត្រចម្បងចំនួន៥ ដូចជា៖ (១)៖ ការពង្រឹងជំនាញ និងការរៀនជំនាញថ្មី, (២)៖ នវានុវត្តន៍ និងគម្រោងសាកល្បង, (៣)៖ ការបំប្លែងឌីជីថលក្នុង TVET, (៤)៖ ការសម្របសម្រួលគោលនយោបាយ និង(៥)៖ ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។ តាមរយៈការរួមបញ្ចូលកម្មវិធីសិក្សារបស់ BKI និងបច្ចេកវិទ្យាឧស្សាហកម្មទំនើបរបស់ RMA, កម្ពុជាមិនត្រឹមតែបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតមជ្ឈមណ្ឌលគំរូសម្រាប់នវានុវត្តន៍ក្នុងការវិភាគវិនិច្ឆ័យ, យានយន្តអគ្គិសនី និងសុវត្ថិភាព ហើយក៏ធានាថា សិស្សបញ្ចប់ការសិក្សាមានភាពត្រៀមខ្លួនសម្រាប់ការងារតាំងពីថ្ងៃដំបូង។ លោករដ្ឋមន្ត្រី បានបន្តសង្កត់ធ្ងន់ថា តាមរយៈផ្លែផ្កានៃកិច្ចសហការនេះ យើងនឹងរួមគ្នាបង្កើតប្រព័ន្ធ TVET ជំរុញដោយឧស្សាហកម្មទំនើប ដែលផ្តល់ឱ្យយុវជននូវសមត្ថភាពឧស្សាហកម្ម ជាមួយនឹងទេពកោសល្យ ដែលអាចជួយប្រទេសកម្ពុជា ជាមួយនឹងទំនុកចិត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។ លោកស្រី Bridget Collier ក៏បានចាត់ទុកមជ្ឈមណ្ឌលនេះ គឺជាជំហានថ្មីមួយទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា ដែលបានបន្តយូរមកហើយក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពមនុស្ស ខណៈពេលដែលកម្ពុជាកំពុងបន្តរីកចម្រើន ធ្វើពិពិធកម្មសេដ្ឋកិច្ច និងឆ្ពោះទៅរកឧស្សាហកម្មកម្រិតខ្ពស់ជាងមុន ហើយតម្រូវការកម្លាំងពលកម្មជំនាញ ក៏ក្លាយជាកត្តាស្នូលកាន់តែសំខាន់សម្រាប់ការសម្រេចបំណងអភិវឌ្ឍរបស់ខ្លួន។ លោកស្រី Sharan Burrow ប្រធានក្រុមប្រឹក្សាវិទ្យាស្ថាន BKI, លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia និងលោក វ៉ាន់ វិចិត្រ ដេវីត នាយកមជ្ឈមណ្ឌល អេស ខេមបូឌា សុទ្ធតែបានសង្កត់ធ្ងន់ទៅលើភាពជាដៃគូនៃកិច្ចសន្ទនា ដែលនាំឱ្យមានសមិទ្ធផលនេះ ដែលអូស្រ្តាលីពិតជាមានមោទនភាពដែលបានរួមចំណែកបង្កើតឡើងដែលនឹងគាំទ្រដល់សិស្សរាប់ពាន់នាក់នៅក្នុងឆ្នាំខាងមុខ ក្នុងការកសាងជំនាញ ពង្រឹងអាជីព និងការរីកចម្រើនបន្តទៀតនៃវិស័យយានយន្ត និងវិស័យផលិតកម្មកម្ពុជា។ ជាថ្មីម្ដងទៀត លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Derek YIP ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងលោកស្រី Bridget COLLIER, លោកស្រី Sharan BURROW ប្រធានក្រុមប្រឹក្សាវិទ្យាស្ថាន BKI, ក្រុមហ៊ុន RMA Cambodia, មូលនិធិអភិវឌ្ឍជំនាញ និងដៃគូដទៃទៀត ចំពោះការជឿទុកចិត្ត និងភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការវិនិយោគលើគំរូភាពជាដៃគូរដ្ឋ-ឯកជន នេះឡើង (PPP) ដែលជួយបង្កើនភាពធន់សម្រាប់សេដ្ឋកិច្ចកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 16-03-2026, 07:22 PM, ចំនួនអ្នកអានៈ​ 0ដង
«AI អាចបង្កគ្រោះថ្នាក់ជាខ្លាំង យើងចាំបាច់ត្រូវតែប្រុងប្រយ័ត្នឱ្យមែនទែនចំពោះវា» លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ មិនយូរប៉ុន្មានបន្ទាប់ពីលោក បានបង្ហោះសារលើបណ្តាញសង្គម ដោយចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចថា គប់គិតជាមួយ​អ៉ីរ៉ង់ដើម្បីចែកចាយព័ត៌មានមិនពិតបង្កើតដោយ AI។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-03-2026, 07:13 PM, ចំនួនអ្នកអានៈ​ 0ដង
យោធាអ៉ីស្រាអែល បាននិយាយថា «កងទ័ពមកពីកងពលលេខ៩១ បានចាប់ផ្តើមប្រតិបត្តិការជើងគោក ដែលមានកម្រិតនិងកំណត់គោលដៅជាក់លាក់ ប្រឆាំងមូលដ្ឋានសំខាន់ៗរបស់ហេសបូឡា នៅភាគខាងត្បូងលីបង់ ក្នុងគោលបំណង​ពង្រឹងតំបន់ការពារជួរមុខ ខណៈសកម្មភាពនេះ ជាផ្នែកនៃកិច្ចប្រឹងប្រែងការពារទូលំទូលាយ ដើម្បីបង្កើតនិងពង្រឹងជំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-03-2026, 07:11 PM, ចំនួនអ្នកអានៈ​ 0ដង
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Hua Hong គឺ Huali Microelectronics កំពុងរៀបចំខ្សែសង្វាក់ផលិតកម្មកម្រិត 7-nanometre (nm) នៅក្នុងរោងចក្ររបស់ខ្លួននៅទីក្រុងស៊ាងហៃ។ ការសម្រេចបាននេះនឹងធ្វើឱ្យ Hua Hong ក្លាយជាក្រុមហ៊ុនចិនទីពីរ (បន្ទាប់ពីក្រុមហ៊ុន SMIC) ដែលមានសមត្ថភាពផលិតឈីបកម្រិតខ្ពស់បែបនេះ។ តាមប្រភពព័ត៌មាន ក្រុមហ៊ុន Huawei និងក្រុមហ៊ុនរច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-03-2026, 06:50 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ពិធីផ្ទេរ និងតែងតាំងមុខមុខតំណែង អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបចំឡើងនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ក្រោម អធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ លោក ឡុង​ ណារ៉ូ​ ត្រូវបានតែងតាំងជា​ រដ្ឋលេខាធិការ​ក្រស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-03-2026, 04:23 PM, ចំនួនអ្នកអានៈ​ 2ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធនេះ លោក ហេង សួរ បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរហូតសម្រេចបានសមិទ្ធផលថ្មីនេះ ដោយលោកសង្កត់ធ្ងន់ថា ការបង្កើតបាន និងបើកឱ្យដំណើរជាផ្លូវការ អេស ខេមបូឌា នាថ្ងៃនេះ គឺមិនត្រឹមតែជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវាងកម្ពុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-03-2026, 04:07 PM, ចំនួនអ្នកអានៈ​ 2ដង
តួលេខនេះ ត្រូវបានរាយការណ៍ដោយអភិបាលក្រុងមូស្គូ លោក Sergei Sobyanin ក្រោមការបាញ់ទម្លាក់រយៈពេល ២ថ្ងៃ។ កាសែតរុស្ស៉ី TASS បានដកស្រង់ប្រភពពីក្រសួងការពារជាតិ ថាដ្រូន ១៤៥គ្រឿងត្រូវបាញ់ទម្លាក់ក្នុងពេលមួយយប់ រួមទាំង ៥៣គ្រឿងឆ្ពោះមកទីក្រុងមូស្គូ។ នៅថ្ងៃចន្ទនេះ រុស្ស៉ីបានអះអាងថា កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-03-2026, 04:01 PM, ចំនួនអ្នកអានៈ​ 2ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តាមរយៈ ៣ពិន្ទុប្រចាំសប្តាហ៍ទី៣០ បានញាំងឱ្យ Man Utd បន្តឈរលេខ៣ ក្នុងតារាងលីគអង់គ្លេសដដែល ជាមួយនឹង ៥៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងកាំភ្លើងធំ Arsenal ១៦ពិន្ទុ ដ្បិតនៅសល់ ៨ប្រកួត ដើម្បីបិទរដូវកាលនេះ។ Manchester United បានយកឈ្នះគូប្រជែង Aston Villa ក្នុងលទ្ធផល ៣-១ ជើងទី២ នៅ Premier League នារាត្រី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-03-2026, 02:51 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖ សៀវភៅ «ជម្នះរស់» ដែលជាស្នាដៃផ្ទាល់របស់លោក ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានសម្ពោធជាផ្លូវការក្នុងទិវាជាតិអំណានលើក១១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។ សៀវភៅកម្រាស់ជិត២០០ទំព័រនេះ រៀបរាប់ពីក្រោយអ្វីដែលយុវជន កាញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-03-2026, 02:48 PM, ចំនួនអ្នកអានៈ​ 5ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិតបានជំរុញបែបនេះនៅស្នាក់ការគណបក្សស្រុកកណ្តៀង និងស្នាក់ការគណបក្សស្រុកក្រគរ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបងប្អូនគ្រួសារម៉ូតូឌុប និងអ្នករត់តាក់ស៊ីទាំង២ស្រុក ចំនួន៦២៥នាក់ ដោយបានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានឃុំ អាជ្ញាធរស្រុក និងមន្ត្រី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-03-2026, 02:42 PM, ចំនួនអ្នកអានៈ​ 14ដង
រាជធានីភ្នំពេញ៖ កម្មវិធីនេះមានការចូលរួមជាសារវីដេអូរបស់លោកប្រធានាធិបតី Lee Jae-myung ប្រធានក្រុមប្រឹក្សាអង្គការ Peaceful Unification Advisory Council (PUAC) និងវត្តមានផ្ទាល់របស់លោក Kim Chang-yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, ព្រះនាង នរោត្ដម ជេនណា, លោកស្រី Na Yun Jung ប្រធានអង្គការ Peaceful Unification Advisory Council ប្រចាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-03-2026, 02:06 PM, ចំនួនអ្នកអានៈ​ 10ដង
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦។ ក្នុងបទសម្ភាសន៍នោះ លោក ហ្សេលេនស្គី បានប្រាប់ អ្នកសារព័ត៌មាន CNN លោក Fareed ​Zakaria ថាវាជារឿងពិត១០០ភាគរយដែលអ៉ីរ៉ង់បានប្រើប្រាស់ដ្រូន Shahed ផ្គត់ផ្គង់ដោយរុស្ស៉ីដើម្បីវាយប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-03-2026, 01:42 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក២៦២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ក្រសួងបន្តថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬ ជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 04:05 PM, ចំនួនអ្នកអានៈ​ 2ដង
ឆ្មាំសមុទ្រជប៉ុននិយាយថា ខ្លួនបានរកឃើញវត្ថុដែលអាចជាមីស៉ីលផ្លោង ធ្លាក់ក្នុងសមុទ្រ។ ដោយដកស្រង់ប្រភពយោធា ទូរទស្សន៍ NHK រាយការណ៍ថា វាហាក់ដូចជាធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៉ីលបាលីស្ទីគជាង ១០គ្រាប់ ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 04:02 PM, ចំនួនអ្នកអានៈ​ 3ដង
ខេត្តកំពង់ស្ពឺ៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន១នាក់ គឺឈ្មោះ ខឹម សុផា ភេទប្រុស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 03:55 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖ ការចាប់យក និងរក្សាទុកកាបូន (Carbon Caspanture and Storage – CCS) គឺជាបច្ចេកវិទ្យាមួយដែលត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយបរិមាណ​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO₂) ដែលបញ្ចេញទៅក្នុងបរិយាកាស។ វាដំណើរការ​ដោយការ​ចាប់​យកឧស្ម័នកាបូនឌីអុកស៊ីតពីដំណើរការឧស្សាហកម្ម និងរោងចក្រផលិតអគ្គិសនី បន្ទាប់​មកដឹកជញ្ជូនវ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 157 នាក់
ម្សិលមិញ : 178 នាក់
សរុបទាំងអស់ : 11271378 នាក់