រដ្ឋមន្រ្តី ហួត ហាក់៖ កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីប្រកបដោយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ
ចុះថ្ងៃទី: 15-03-2026, 02:42 PM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖ កម្មវិធីនេះមានការចូលរួមជាសារវីដេអូរបស់លោកប្រធានាធិបតី Lee Jae-myung ប្រធានក្រុមប្រឹក្សាអង្គការ Peaceful Unification Advisory Council (PUAC) និងវត្តមានផ្ទាល់របស់លោក Kim Chang-yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, ព្រះនាង នរោត្ដម ជេនណា, លោកស្រី Na Yun Jung ប្រធានអង្គការ Peaceful Unification Advisory Council ប្រចាំកម្ពុជា, លោក Myung Gyu Chung ប្រធានសមាគមកូរ៉េប្រចំាកម្ពុជា, លោក Robin Kim ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ព្រមទាំងលោក លោកស្រីតំណាងក្រុមហ៊ុន អង្គការ និងធនាគារកូរ៉េនៅកម្ពុជា សិស្សនិសិ្សត និងប្រជាពលរដ្ឋកម្ពុជា និងកូរ៉េជាង២០០នាក់។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី K-WAVE Peace Concert 2026 ដែលរៀបចំឡើងដោយ The Cambodia Branch of the Peaceful Unification Advisory Council (PUAC)។ ក្នុងឱកាសនៃកម្មវិធីផ្សព្វផ្សាយវប្បធម៌ដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅនេះ គណៈអធិបតីនៃប្រទេសទាំងពីរ បានវាយតម្លៃខ្លស់លើគុណតម្លៃនៃសន្តិភាព ការរួបរួមគ្នា ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងការទូត "ភាពជាដៃគូយុទ្ធសាស្រ្ត" រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌រវាងប្រទេសទាំងពីរ ការរួមគ្នាប្រយុទ្ធប្រឆាំង និងបោសសំអាតឱ្យអស់ឧក្រិដ្ឋកម្មឆបោកអនឡាញអន្តរជាតិដែលបានជះឥទ្ធិពលជាអវិជ្ជមានលើការធ្វើដំណើរ ប្រកបអាជីវកម្ម និងទេសចរណ៍។ រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់លើគំនិតផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ ដែលបានរួមចំណែកលើកពីគុណតម្លៃនៃសុខសន្តិភាព ការរួបរួមសាមគ្គីភាពគ្នា ការពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងការជំរុញការផ្លាស់ប្តូរ និងការស្វែងយល់ពីគ្នា រវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈតន្ត្រី សិល្បៈ និងវប្បធម៌។ លោករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធី និងបានគូសបញ្ជាក់ជូនភ្ញៀវជាតិ និងអន្តរជាតិដែលមានវត្តមានថាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរាក់ទាក់ សម្រាប់ភ្ញៀវទេសចរពីទូទាំងពិភពលោក។ លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាប និងលុបបំបាត់ដល់ឬសគល់នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវបរិយាកាសសុវត្ថិភាព និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងវិនិយោគិន។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំ២០២៦នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជិត៦៩០,០០០ នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរកូរ៉េជិត១៥,១០០ នាក់ ដែលបង្ហាញពីសក្តានុពល និងភាពទាក់ទាញទេសចរណ៍របស់កម្ពុជាក្នុងទីផ្សារកូរ៉េ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 15-03-2026, 02:51 PM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ៖ សៀវភៅ «ជម្នះរស់» ដែលជាស្នាដៃផ្ទាល់របស់លោក ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានសម្ពោធជាផ្លូវការក្នុងទិវាជាតិអំណានលើក១១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។ សៀវភៅកម្រាស់ជិត២០០ទំព័រនេះ រៀបរាប់ពីក្រោយអ្វីដែលយុវជន កាញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-03-2026, 02:48 PM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិតបានជំរុញបែបនេះនៅស្នាក់ការគណបក្សស្រុកកណ្តៀង និងស្នាក់ការគណបក្សស្រុកក្រគរ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបងប្អូនគ្រួសារម៉ូតូឌុប និងអ្នករត់តាក់ស៊ីទាំង២ស្រុក ចំនួន៦២៥នាក់ ដោយបានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានឃុំ អាជ្ញាធរស្រុក និងមន្ត្រី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-03-2026, 02:42 PM, ចំនួនអ្នកអានៈ​ 13ដង
រាជធានីភ្នំពេញ៖ កម្មវិធីនេះមានការចូលរួមជាសារវីដេអូរបស់លោកប្រធានាធិបតី Lee Jae-myung ប្រធានក្រុមប្រឹក្សាអង្គការ Peaceful Unification Advisory Council (PUAC) និងវត្តមានផ្ទាល់របស់លោក Kim Chang-yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, ព្រះនាង នរោត្ដម ជេនណា, លោកស្រី Na Yun Jung ប្រធានអង្គការ Peaceful Unification Advisory Council ប្រចាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-03-2026, 02:06 PM, ចំនួនអ្នកអានៈ​ 9ដង
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦។ ក្នុងបទសម្ភាសន៍នោះ លោក ហ្សេលេនស្គី បានប្រាប់ អ្នកសារព័ត៌មាន CNN លោក Fareed ​Zakaria ថាវាជារឿងពិត១០០ភាគរយដែលអ៉ីរ៉ង់បានប្រើប្រាស់ដ្រូន Shahed ផ្គត់ផ្គង់ដោយរុស្ស៉ីដើម្បីវាយប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-03-2026, 01:42 PM, ចំនួនអ្នកអានៈ​ 10ដង
រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក២៦២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ក្រសួងបន្តថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬ ជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 04:05 PM, ចំនួនអ្នកអានៈ​ 2ដង
ឆ្មាំសមុទ្រជប៉ុននិយាយថា ខ្លួនបានរកឃើញវត្ថុដែលអាចជាមីស៉ីលផ្លោង ធ្លាក់ក្នុងសមុទ្រ។ ដោយដកស្រង់ប្រភពយោធា ទូរទស្សន៍ NHK រាយការណ៍ថា វាហាក់ដូចជាធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៉ីលបាលីស្ទីគជាង ១០គ្រាប់ ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 04:02 PM, ចំនួនអ្នកអានៈ​ 2ដង
ខេត្តកំពង់ស្ពឺ៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន១នាក់ គឺឈ្មោះ ខឹម សុផា ភេទប្រុស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 03:55 PM, ចំនួនអ្នកអានៈ​ 3ដង
រាជធានីភ្នំពេញ៖ ការចាប់យក និងរក្សាទុកកាបូន (Carbon Caspanture and Storage – CCS) គឺជាបច្ចេកវិទ្យាមួយដែលត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយបរិមាណ​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO₂) ដែលបញ្ចេញទៅក្នុងបរិយាកាស។ វាដំណើរការ​ដោយការ​ចាប់​យកឧស្ម័នកាបូនឌីអុកស៊ីតពីដំណើរការឧស្សាហកម្ម និងរោងចក្រផលិតអគ្គិសនី បន្ទាប់​មកដឹកជញ្ជូនវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 03:42 PM, ចំនួនអ្នកអានៈ​ 2ដង
ក្នុងសុន្ទរកថាជាវីដេអូផ្សព្វផ្សាយតាមទូរទស្សន៍រដ្ឋ លោក Diaz-Canel បញ្ជាក់ថា «ការពិភាក្សាមានគោលបំណង ស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនា ជុំវិញភាពខ្វែងគំនិតគ្នា»។ លោក Diaz-Canel ក៏បានសម្តែងក្តីរំពឹងផងដែរថា កិច្ចសន្ទនាអាចកែប្រែប្រទេសទាំងពីរ ឱ្យចៀសឆ្ងាយពីការប្រឈមមុខគ្នា។ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 03:26 PM, ចំនួនអ្នកអានៈ​ 2ដង
សេចក្តីថ្លែងការណ៍របស់ហាម៉ាស គូសបញ្ជាក់យ៉ាងដូច្នេះថា «ស្របពេលដែលសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ មានសិទ្ធិឆ្លើយតបទៅនឹងការឈ្លានពាន តាមគ្រប់មធ្យោបាយដែលមានស្របតាមបទដ្ឋាន និងច្បាប់អន្តរជាតិ ប៉ុន្តែយើងសូមអំពាវនាវដល់បងប្អូននៅអ៉ីរ៉ង់ ចៀសវាងការផ្តោតគោលដៅលើប្រទេសជិតខាង»។ ក្រុមហាម៉ាស នៅថ្ងៃសៅរ៍ ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:49 AM, ចំនួនអ្នកអានៈ​ 5ដង
រាជធានីភ្នំពេញ៖បើតាមក្រសួងវប្បធម៌ មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗសុទ្ធតែ ផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:32 AM, ចំនួនអ្នកអានៈ​ 11ដង
របាយការណ៍ពីក្រុមហ៊ុន Qustodio បានបញ្ជាក់ថា៖ «ក្នុងចំណោមកុមារដែលឪពុកម្តាយមិនបានរារាំងការចូលប្រើប្រាស់ ចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់នៅតែបន្តប្រើប្រាស់បណ្តាញសង្គមដែលត្រូវបានរឹតត្បិត»។ នេះជាសញ្ញាបង្ហាញថា បើគ្មានការចូលរួមរឹតបន្តឹងពីអាណាព្យាបាលទេ ច្បាប់របស់រដ្ឋាភិបាលតែម្យ៉ាងគឺមិនទាន់គ្រប់គ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:29 AM, ចំនួនអ្នកអានៈ​ 12ដង
ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars និង Tasnim បានរាយការណ៍ដោយដកស្រង់ប្រភពទីស្នាក់ការកណ្តាលយោធា Al-Anbiya របស់អ៉ីរ៉ង់ ថាហេដ្ឋារចនាសម្ព័ន្ធប្រេង និងថាមពលដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលសហការជាមួយសហរដ្ឋអាមេរិក នឹងត្រូវបំផ្លាញភ្លាមៗហើយប្រែទៅជាគំនរផេះ ប្រសិនបើរោងចក្រថាមពលរបស់អ៉ីរ៉ង់ ត្រូវបានវាយប្រហារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:28 AM, ចំនួនអ្នកអានៈ​ 5ដង
Kharg Island បម្រើជាស្ថានីយនាំចេញ ៩០ភាគរយនៃប្រេងអ៉ីរ៉ង់។ ក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ សរសេរថា «យោធាអាមេរិកបានបំផ្លាញចោលទាំងស្រុង នូវរាល់គោលដៅយោធាលើកោះ Kharg ខណៈឱ្យទុកហេដ្ឋារចនាសម្ព័ន្ធប្រេងនៅដដែល»។ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រ ទី១៣ ខែមីនាថា សហរដ្ឋអាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-03-2026, 11:23 AM, ចំនួនអ្នកអានៈ​ 3ដង
ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបថា៣ខែទៀត ផ្លូវក្រវ៉ាត់ព្រំដែនឆ្ពោះទៅកន្ទុយនាគទៅមុំបី នឹងអាចធ្វើដំណើរដោយរលូនបាន។ ការបញ្ជាក់របស់លោកយ៉ាងច្បាស់នេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 141 នាក់
ម្សិលមិញ : 362 នាក់
សរុបទាំងអស់ : 11271368 នាក់