| បណ្ឌិត ប្រាំង ជលសា ជំរុញឱ្យអ្នករត់ម៉ូតូឌុប និងតាក់ស៊ី ក្នុងស្រុកកណ្តៀង និងស្រុកក្រគរ រួសរាន់ចុះឈ្មោះ ចូលរួមជាសមាជិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានការគាំពារពីរាជរដ្ឋាភិបាល |
|
| ចុះថ្ងៃទី: 15-03-2026, 02:48 PM, ចំនួនអ្នកអានៈ 4ដង |
|
|
រាជធានីភ្នំពេញ៖លោកបណ្ឌិតបានជំរុញបែបនេះនៅស្នាក់ការគណបក្សស្រុកកណ្តៀង និងស្នាក់ការគណបក្សស្រុកក្រគរ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបងប្អូនគ្រួសារម៉ូតូឌុប និងអ្នករត់តាក់ស៊ីទាំង២ស្រុក ចំនួន៦២៥នាក់ ដោយបានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានឃុំ អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ បានជំរុញឱ្យបងប្អូនអ្នករត់ម៉ូតូឌុប និងតាក់ស៊ី ក្នុងស្រុកកណ្តៀង និងក្រគរ រួសរាន់ចុះឈ្មោះ ចូលរួមជាសមាជិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានការគាំពារពីរាជរដ្ឋាភិបាល ដែលនេះគឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់បងប្អូនក្នុងវិជ្ជាជីវៈនេះ។
ថ្លែងក្នុងឱកាសសនោះ លោកបណ្ឌិត ប្រាំង ជលសា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុត ពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូននៅតាមមូលដ្ឋាន។
លោកបណ្ឌិត បានលើកឡើងអំពីស្ថានភាពដ៏ស្មុគស្មាញ នៃសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ដែលកំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចសកល។ ទោះជាយ៉ាងនេះក្តី ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់មិនឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃហួសហេតុ សំដៅធានានិរន្តរភាពជីវភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ លោកក៏បានស្នើឱ្យបងប្អូនទាំងអស់ ចូលរួមផ្សព្វផ្សាយ និងប្រើប្រាស់ប្រេងដោយសន្សំសំចៃ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយក្នុងគ្រួសារ និងសង្គម។
ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ លោកបានបញ្ជាក់យ៉ាងច្បាស់ថា បើទោះបីជាភាគីថៃ តែងតែបង្ហាញមហិច្ឆតាចង់បានទឹកដីខ្មែរគ្រប់ពេលវេលាក៏ដោយ ប៉ុន្តែកម្ពុជាមានជំហរច្បាស់លាស់ និងមានយន្តការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ, ហើយយើងទាំងអស់គ្នា បានប្តេជ្ញាចិត្តថា ត្រូវតែរួមគ្នាការពារអធិបតេយ្យភាពជាតិ ឱ្យបានរឹងមាំ។
លោកបណ្ឌិត ប្រាំង ជលសា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាជំនឿចិត្តយ៉ាងមុតមាំ លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយ ទោះក្នុងកាលៈទេសៈណាក៏ដោយ និងសូមបួងសួងសុំឱ្យសង្គ្រាម និងជម្លោះនានា ទាំងនៅតំបន់មជ្ឈឹមបូព៌ា និងបញ្ហាព្រំដែន កម្ពុជា-ថៃ ឈានទៅរកការបញ្ចប់ដោយសន្តិវិធីក្នុងពេលឆាប់ៗ ដើម្បីសេចក្តីសុខសាន្តរបស់មនុស្សជាតិ និងការអភិវឌ្ឍន៍ជាតិមាតុភូមិ៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 15-03-2026, 02:51 PM, ចំនួនអ្នកអានៈ 15ដង
រាជធានីភ្នំពេញ៖ សៀវភៅ «ជម្នះរស់» ដែលជាស្នាដៃផ្ទាល់របស់លោក ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានសម្ពោធជាផ្លូវការក្នុងទិវាជាតិអំណានលើក១១ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។
សៀវភៅកម្រាស់ជិត២០០ទំព័រនេះ រៀបរាប់ពីក្រោយអ្វីដែលយុវជន កាញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-03-2026, 02:48 PM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិតបានជំរុញបែបនេះនៅស្នាក់ការគណបក្សស្រុកកណ្តៀង និងស្នាក់ការគណបក្សស្រុកក្រគរ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបងប្អូនគ្រួសារម៉ូតូឌុប និងអ្នករត់តាក់ស៊ីទាំង២ស្រុក ចំនួន៦២៥នាក់ ដោយបានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានឃុំ អាជ្ញាធរស្រុក និងមន្ត្រី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-03-2026, 02:42 PM, ចំនួនអ្នកអានៈ 12ដង
រាជធានីភ្នំពេញ៖ កម្មវិធីនេះមានការចូលរួមជាសារវីដេអូរបស់លោកប្រធានាធិបតី Lee Jae-myung ប្រធានក្រុមប្រឹក្សាអង្គការ Peaceful Unification Advisory Council (PUAC) និងវត្តមានផ្ទាល់របស់លោក Kim Chang-yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, ព្រះនាង នរោត្ដម ជេនណា, លោកស្រី Na Yun Jung ប្រធានអង្គការ Peaceful Unification Advisory Council ប្រចាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-03-2026, 02:06 PM, ចំនួនអ្នកអានៈ 9ដង
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦។ ក្នុងបទសម្ភាសន៍នោះ លោក ហ្សេលេនស្គី បានប្រាប់ អ្នកសារព័ត៌មាន CNN លោក Fareed Zakaria ថាវាជារឿងពិត១០០ភាគរយដែលអ៉ីរ៉ង់បានប្រើប្រាស់ដ្រូន Shahed ផ្គត់ផ្គង់ដោយរុស្ស៉ីដើម្បីវាយប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-03-2026, 01:42 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១៤ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក២៦២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។
ក្រសួងបន្តថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬ ជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 04:05 PM, ចំនួនអ្នកអានៈ 2ដង
ឆ្មាំសមុទ្រជប៉ុននិយាយថា ខ្លួនបានរកឃើញវត្ថុដែលអាចជាមីស៉ីលផ្លោង ធ្លាក់ក្នុងសមុទ្រ។ ដោយដកស្រង់ប្រភពយោធា ទូរទស្សន៍ NHK រាយការណ៍ថា វាហាក់ដូចជាធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។
យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៉ីលបាលីស្ទីគជាង ១០គ្រាប់ ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 04:02 PM, ចំនួនអ្នកអានៈ 2ដង
ខេត្តកំពង់ស្ពឺ៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន១នាក់ គឺឈ្មោះ ខឹម សុផា ភេទប្រុស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 03:55 PM, ចំនួនអ្នកអានៈ 3ដង
រាជធានីភ្នំពេញ៖ ការចាប់យក និងរក្សាទុកកាបូន (Carbon Caspanture and Storage – CCS) គឺជាបច្ចេកវិទ្យាមួយដែលត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយបរិមាណឧស្ម័នកាបូនឌីអុកស៊ីត (CO₂) ដែលបញ្ចេញទៅក្នុងបរិយាកាស។ វាដំណើរការដោយការចាប់យកឧស្ម័នកាបូនឌីអុកស៊ីតពីដំណើរការឧស្សាហកម្ម និងរោងចក្រផលិតអគ្គិសនី បន្ទាប់មកដឹកជញ្ជូនវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 03:42 PM, ចំនួនអ្នកអានៈ 2ដង
ក្នុងសុន្ទរកថាជាវីដេអូផ្សព្វផ្សាយតាមទូរទស្សន៍រដ្ឋ លោក Diaz-Canel បញ្ជាក់ថា «ការពិភាក្សាមានគោលបំណង ស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនា ជុំវិញភាពខ្វែងគំនិតគ្នា»។ លោក Diaz-Canel ក៏បានសម្តែងក្តីរំពឹងផងដែរថា កិច្ចសន្ទនាអាចកែប្រែប្រទេសទាំងពីរ ឱ្យចៀសឆ្ងាយពីការប្រឈមមុខគ្នា។
ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 03:26 PM, ចំនួនអ្នកអានៈ 2ដង
សេចក្តីថ្លែងការណ៍របស់ហាម៉ាស គូសបញ្ជាក់យ៉ាងដូច្នេះថា «ស្របពេលដែលសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ មានសិទ្ធិឆ្លើយតបទៅនឹងការឈ្លានពាន តាមគ្រប់មធ្យោបាយដែលមានស្របតាមបទដ្ឋាន និងច្បាប់អន្តរជាតិ ប៉ុន្តែយើងសូមអំពាវនាវដល់បងប្អូននៅអ៉ីរ៉ង់ ចៀសវាងការផ្តោតគោលដៅលើប្រទេសជិតខាង»។
ក្រុមហាម៉ាស នៅថ្ងៃសៅរ៍ ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:49 AM, ចំនួនអ្នកអានៈ 5ដង
រាជធានីភ្នំពេញ៖បើតាមក្រសួងវប្បធម៌ មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗសុទ្ធតែ ផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:32 AM, ចំនួនអ្នកអានៈ 11ដង
របាយការណ៍ពីក្រុមហ៊ុន Qustodio បានបញ្ជាក់ថា៖ «ក្នុងចំណោមកុមារដែលឪពុកម្តាយមិនបានរារាំងការចូលប្រើប្រាស់ ចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់នៅតែបន្តប្រើប្រាស់បណ្តាញសង្គមដែលត្រូវបានរឹតត្បិត»។ នេះជាសញ្ញាបង្ហាញថា បើគ្មានការចូលរួមរឹតបន្តឹងពីអាណាព្យាបាលទេ ច្បាប់របស់រដ្ឋាភិបាលតែម្យ៉ាងគឺមិនទាន់គ្រប់គ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:29 AM, ចំនួនអ្នកអានៈ 12ដង
ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars និង Tasnim បានរាយការណ៍ដោយដកស្រង់ប្រភពទីស្នាក់ការកណ្តាលយោធា Al-Anbiya របស់អ៉ីរ៉ង់ ថាហេដ្ឋារចនាសម្ព័ន្ធប្រេង និងថាមពលដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលសហការជាមួយសហរដ្ឋអាមេរិក នឹងត្រូវបំផ្លាញភ្លាមៗហើយប្រែទៅជាគំនរផេះ ប្រសិនបើរោងចក្រថាមពលរបស់អ៉ីរ៉ង់ ត្រូវបានវាយប្រហារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:28 AM, ចំនួនអ្នកអានៈ 5ដង
Kharg Island បម្រើជាស្ថានីយនាំចេញ ៩០ភាគរយនៃប្រេងអ៉ីរ៉ង់។ ក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ សរសេរថា «យោធាអាមេរិកបានបំផ្លាញចោលទាំងស្រុង នូវរាល់គោលដៅយោធាលើកោះ Kharg ខណៈឱ្យទុកហេដ្ឋារចនាសម្ព័ន្ធប្រេងនៅដដែល»។
ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រ ទី១៣ ខែមីនាថា សហរដ្ឋអាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:23 AM, ចំនួនអ្នកអានៈ 3ដង
ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបថា៣ខែទៀត ផ្លូវក្រវ៉ាត់ព្រំដែនឆ្ពោះទៅកន្ទុយនាគទៅមុំបី នឹងអាចធ្វើដំណើរដោយរលូនបាន។
ការបញ្ជាក់របស់លោកយ៉ាងច្បាស់នេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលស
 ព័ត៌មានលម្អិត
|
|
|