| កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបគ្រឿងញៀនជិត២គីឡូក្រាម នៅស្រុកសំរោងទង ចាប់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ |
|
| ចុះថ្ងៃទី: 14-03-2026, 04:02 PM, ចំនួនអ្នកអានៈ 2ដង |
|
|
ខេត្តកំពង់ស្ពឺ៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន១នាក់ គឺឈ្មោះ ខឹម សុផា ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ក្នុងនោះដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជា គ្រឿងញៀនចំនួន២កញ្ចប់តូច ទូរស័ព្ទចំនួន១គ្រឿង។ បន្ទាប់សមត្ថកិច្ចជំនាញស្តាប់តាមចម្លើយរបស់ឈ្មោះ ខឹម សុផា មានការពាក់ព័ន្ធកម្លាំងជំនាញបានបន្តឃាត់ខ្លួនឈ្មោះ រឿន គឹមសាន្ត ហៅ មុំ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិសន្លង់ ឃុំទឹកល្អក់ ស្រុកគងពិសី និងដកហូតទូរស័ព្ទចំនួន១គ្រឿង។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង និងអធិការដ្ឋាននគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបករណីគ្រឿងញៀនជាបន្ដបន្ទាប់ ជិត២គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៧នាក់។
បន្ទាប់មកនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រោយស្តាប់ចម្លើយរបស់ឈ្មោះ រឿន គឹមសាន្ត ហៅមុំ កម្លាំងជំនាញបានបន្តឃាត់ខ្លួនបន្ថែមមានឈ្មោះ ស៊ិប ដន ហៅគោ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ឃាត់នៅចំណុចភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ក្នុងនោះដកហូត បានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ (តូច១, មធ្យម១) និងទូរស័ព្ទ១គ្រឿង កម្លាំងបានបន្តឆែកឆេរបន្ទប់ជួល បន្ទប់លេខ៨ នៅភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ឃាត់ខ្លួនមុខសញ្ញាចំនួន២នាក់ ទី១៖ឈ្មោះ យឿន យ៉េង អាយុ៣៣ឆ្នាំ ទី២៖ឈ្មោះ ឌឹម ឡាញ់ អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ពេលនោះកម្លាំងជំនាញ បានដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ធំ, ទូរស័ព្ទ២គ្រឿង។
ទន្ទឹមគ្នានោះ កម្លាំងជំនាញបានបន្តឆែកឆេរផ្ទះរបស់ឈ្មោះ ស៊ិប ដន ហៅគោ នៅចំណុចភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់មធ្យម(សារធាតុមិនច្បាស់), ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន និងឧបករណ៍ប្រើប្រាស់គឿងញៀនមួយចំនួនផង។ ក្រោយពីស្តាប់ចម្លើយរបស់ឈ្មោះ ស៊ិប ដន ហៅគោ បានសារភាពថា ទិញគ្រឿងញៀនពីឈ្មោះ នួន សុខុន ហៅនីន អាយុ៤០ឆ្នាំ នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ថ្ងៃបន្ទាប់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោង៧៖៣០នាទី កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងជំនាញការិយាល័យ បានបន្តឃាត់ខ្លួនមុខសញ្ញាឈ្មោះ នួន សុខុន ហៅ នីនខាងលើ ក្នុងនោះកម្លាំងបានដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន៩កញ្ចប់ ក្នុងនោះធំចំនួន៨កញ្ចប់, មធ្យមចំនួន១កញ្ចប់ ទូរស័ព្ទ១គ្រឿង, ម៉ូតូ១គ្រឿង និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង។
ក្រោយបង្ក្រាបបាន និងស្តាប់ចម្លើយសារភាពរបស់ឈ្មោះ នួន សុខុន ហៅនីន បានសារភាពថាខ្លួនទិញពីឈ្មោះ សារ៉ា ថាន់ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង លុះនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៦៖៣០នាទី កម្លាំងជំនាញបានបន្តឃាត់ខ្លួនឈ្មោះ សារ៉ា ថាន់ ឃាត់នៅចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង និងដកហូត ទូរស័ព្ទដៃចំនួន៣គ្រឿង។ សមត្ថកិច្ចបានបន្តសួរចម្លើយឈ្មោះ សារ៉ា ថាន់ បានឆ្លើយថា ខ្លួនទិញពីឈ្មោះ ខេន ពិសិដ្ឋ អាយុ៣០ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ភ្លាមៗ កម្លាំងជំនាញបានបន្តចុះទៅដល់ផ្ទះរបស់ឈ្មោះ ខេន ពិសិដ្ឋ ខាងលើ ប៉ុន្តែមុខសញ្ញាបានដឹងខ្លួនរត់គេចខ្លួន។
លោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ឲ្យដឹងគិតចាប់តាំងពីថ្ងៃទី៩ ខែមីនា ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងបានបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន៧នាក់ ក្នុងនោះស្រីចំនួន២នាក់ និងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន១៥កញ្ចប់ ដោយក្នុងនោះមានចំនួន១០ធំ និងមធ្យម២កញ្ចប់ និង៣កញ្ចប់តូច សរុបទម្ងន់ចំនួន១៦៩៧.២៧ក្រាម និងសារធាតុមិនច្បាស់ចំនួន១កញ្ចប់មធ្យម ទម្ងន់២.៩៣ក្រាម, ទូរស័ព្ទចំនួន៩គ្រឿង, ម៉ូតូ២គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន១, ថង់វេចខ្ចប់គ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 14-03-2026, 04:05 PM, ចំនួនអ្នកអានៈ 1ដង
ឆ្មាំសមុទ្រជប៉ុននិយាយថា ខ្លួនបានរកឃើញវត្ថុដែលអាចជាមីស៉ីលផ្លោង ធ្លាក់ក្នុងសមុទ្រ។ ដោយដកស្រង់ប្រភពយោធា ទូរទស្សន៍ NHK រាយការណ៍ថា វាហាក់ដូចជាធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។
យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៉ីលបាលីស្ទីគជាង ១០គ្រាប់ ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 04:02 PM, ចំនួនអ្នកអានៈ 1ដង
ខេត្តកំពង់ស្ពឺ៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន១នាក់ គឺឈ្មោះ ខឹម សុផា ភេទប្រុស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 03:55 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖ ការចាប់យក និងរក្សាទុកកាបូន (Carbon Caspanture and Storage – CCS) គឺជាបច្ចេកវិទ្យាមួយដែលត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយបរិមាណឧស្ម័នកាបូនឌីអុកស៊ីត (CO₂) ដែលបញ្ចេញទៅក្នុងបរិយាកាស។ វាដំណើរការដោយការចាប់យកឧស្ម័នកាបូនឌីអុកស៊ីតពីដំណើរការឧស្សាហកម្ម និងរោងចក្រផលិតអគ្គិសនី បន្ទាប់មកដឹកជញ្ជូនវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 03:42 PM, ចំនួនអ្នកអានៈ 1ដង
ក្នុងសុន្ទរកថាជាវីដេអូផ្សព្វផ្សាយតាមទូរទស្សន៍រដ្ឋ លោក Diaz-Canel បញ្ជាក់ថា «ការពិភាក្សាមានគោលបំណង ស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនា ជុំវិញភាពខ្វែងគំនិតគ្នា»។ លោក Diaz-Canel ក៏បានសម្តែងក្តីរំពឹងផងដែរថា កិច្ចសន្ទនាអាចកែប្រែប្រទេសទាំងពីរ ឱ្យចៀសឆ្ងាយពីការប្រឈមមុខគ្នា។
ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 03:26 PM, ចំនួនអ្នកអានៈ 1ដង
សេចក្តីថ្លែងការណ៍របស់ហាម៉ាស គូសបញ្ជាក់យ៉ាងដូច្នេះថា «ស្របពេលដែលសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ មានសិទ្ធិឆ្លើយតបទៅនឹងការឈ្លានពាន តាមគ្រប់មធ្យោបាយដែលមានស្របតាមបទដ្ឋាន និងច្បាប់អន្តរជាតិ ប៉ុន្តែយើងសូមអំពាវនាវដល់បងប្អូននៅអ៉ីរ៉ង់ ចៀសវាងការផ្តោតគោលដៅលើប្រទេសជិតខាង»។
ក្រុមហាម៉ាស នៅថ្ងៃសៅរ៍ ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:49 AM, ចំនួនអ្នកអានៈ 5ដង
រាជធានីភ្នំពេញ៖បើតាមក្រសួងវប្បធម៌ មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗសុទ្ធតែ ផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:32 AM, ចំនួនអ្នកអានៈ 10ដង
របាយការណ៍ពីក្រុមហ៊ុន Qustodio បានបញ្ជាក់ថា៖ «ក្នុងចំណោមកុមារដែលឪពុកម្តាយមិនបានរារាំងការចូលប្រើប្រាស់ ចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់នៅតែបន្តប្រើប្រាស់បណ្តាញសង្គមដែលត្រូវបានរឹតត្បិត»។ នេះជាសញ្ញាបង្ហាញថា បើគ្មានការចូលរួមរឹតបន្តឹងពីអាណាព្យាបាលទេ ច្បាប់របស់រដ្ឋាភិបាលតែម្យ៉ាងគឺមិនទាន់គ្រប់គ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:29 AM, ចំនួនអ្នកអានៈ 11ដង
ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars និង Tasnim បានរាយការណ៍ដោយដកស្រង់ប្រភពទីស្នាក់ការកណ្តាលយោធា Al-Anbiya របស់អ៉ីរ៉ង់ ថាហេដ្ឋារចនាសម្ព័ន្ធប្រេង និងថាមពលដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលសហការជាមួយសហរដ្ឋអាមេរិក នឹងត្រូវបំផ្លាញភ្លាមៗហើយប្រែទៅជាគំនរផេះ ប្រសិនបើរោងចក្រថាមពលរបស់អ៉ីរ៉ង់ ត្រូវបានវាយប្រហារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:28 AM, ចំនួនអ្នកអានៈ 4ដង
Kharg Island បម្រើជាស្ថានីយនាំចេញ ៩០ភាគរយនៃប្រេងអ៉ីរ៉ង់។ ក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ត្រាំ សរសេរថា «យោធាអាមេរិកបានបំផ្លាញចោលទាំងស្រុង នូវរាល់គោលដៅយោធាលើកោះ Kharg ខណៈឱ្យទុកហេដ្ឋារចនាសម្ព័ន្ធប្រេងនៅដដែល»។
ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រ ទី១៣ ខែមីនាថា សហរដ្ឋអាម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:23 AM, ចំនួនអ្នកអានៈ 3ដង
ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបថា៣ខែទៀត ផ្លូវក្រវ៉ាត់ព្រំដែនឆ្ពោះទៅកន្ទុយនាគទៅមុំបី នឹងអាចធ្វើដំណើរដោយរលូនបាន។
ការបញ្ជាក់របស់លោកយ៉ាងច្បាស់នេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:20 AM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចឱ្យបង្កើតកំពង់ផែកំពត ឡូជីស្ទីក ដែលមានទំហំរហូតដល់ជាង ៧០០ហិកតា។
កំពង់ផែកំពត ឡូជីស្លឹក ដែលមានទីតាំងស្ថិតនៅក្នុងភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដើម្បីបម្រើសេវាឱ្យនាវាដែលធ្វើនាវាច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-03-2026, 11:13 AM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង នៅស្រុកកំពង់លែង។
កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ សងលើទំហំជាង៣០ហិកតា មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2026, 11:21 PM, ចំនួនអ្នកអានៈ 11ដង
ខេត្តរតនគិរី៖ ការថ្លែងរបស់លោក បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយ គា ជាអ្នកដឹកនាំ និងសម្របសម្រួលផ្ទាល់។ លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហើបពីគម្រោងព្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2026, 11:19 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖សម្រាប់លោកបណ្ឌិត នៅក្នុងន័យនយោបាយ ចង្កៀងផ្ទះនរណាភ្លឺផ្ទះអ្នកនោះពិតមែន ប៉ុន្តែបើសិនជាចង្កៀងនោះធ្វើឲ្យឆេះផ្ទះរបស់អ្នកដទៃ ក៏អាចធ្វើឲ្យឆេះរាលដាលដល់ផ្ទះរបស់យើងបានដែរ បើទោះជាផ្ទះនោះមិននៅជិតផ្ទះរបស់យើងក៏ដោយ។ តួរយ៉ាងសង្រ្គាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-03-2026, 11:17 PM, ចំនួនអ្នកអានៈ 23ដង
ថ្លែងក្នុងសន្និសីទកាសែតរួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា «ការបន្ធូរបន្ថយទណ្ឌកម្មនេះ អាចផ្តល់ឱ្យរុស្ស៊ីនូវទឹកប្រាក់ប្រហែល ១០ពាន់លានដុល្លារសម្រាប់ធ្វើសង្គ្រាម។ វាពិតជាមិនមែនជាការជួយឱ្យសម្រេចបាននូវសន្តិភាពឡើយ»។ ទន្ទឹមគ្នានេះ លោកបា
 ព័ត៌មានលម្អិត
|
|
|