កម្ពុជាបញ្ជាក់ពីការខូតខាតប្រាង្គប្រាសាទព្រះវិហារ ដោយសារសកម្មភាពឈ្លានពានរបស់យោធា ក្នុងវេទិកាសន្ទនាអារ្យធម៌ SCO នៅឥណ្ឌា
ចុះថ្ងៃទី: 26-11-2026, 01:25 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖បើទោះបីជាមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា មិនបានបញ្ជាក់ឱ្យចំឈ្មោះប្រទេស ក៏ប៉ុន្តែសហគមន៍អន្តរជាតិបានដឹងយ៉ាងច្បាស់ថាប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ពីការវាយប្រហាររបស់យោធាថៃក្នុងឆ្នាំ២០២៥ កន្លងទៅ។ ការវាយប្រហារនេះបានបណ្តាលឱ្យខូចខាតចំនួន ៥៦២ ទីតាំង និងមានរណ្តៅគ្រាប់ចំនួន ៥០១កន្លែង ដែលជាភស្តុតាងនៅលើដី មិនអាចលុបបំបាត់បាន។ ប្រាសាទព្រះវិហារ មិនមែនជាមរតករបស់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែជាបេតិកភណ្ឌរបស់មនុស្សជាតិ។ ការការពារប្រាសាទព្រះវិហារ គឺជាកាតព្វកិច្ចដែលត្រូវទទួលខុសត្រូវដោយគោរពច្បាប់អន្តរជាតិ និងដោយមិនអនុញ្ញាតឱ្យជម្លោះប្រដាប់អាវុធបន្តបំផ្លាញមរតកវប្បធម៌ដែលមិនអាចជំនួសវិញបាន។ ក្នុងឱកាសនៃការចូលរួម «វេទិកាសន្ទនាអារ្យធម៌នៃអង្គការសហប្រតិបត្តិការសៀងហៃ លើកទី១» (1st Shanghai Cooperation Organization (SCO) Civilizational Dialogue Forum) នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមរបស់លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់ថា នៅពេលបូជនីយដ្ឋានសក្ការៈ ដូចជាប្រាសាទព្រះវិហារ ទទួលរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ និងការបាញ់កម្ទេចពីសំណាក់ប្រទេសមួយទៀត។ ភស្តុតាងមួយក្នុងចំណោមភស្តុតាងជាច្រើនទៀត គឺនៅគោបុរៈទី៥ ដែលជាទីតាំងនៃគម្រោងអភិរក្សកម្ពុជា-ឥណ្ឌា រូបភាពមុនការវាយប្រហារ បង្ហាញដងស្ទូច និងរន្ទាសម្រាប់ការងារអភិរក្ស ឈរជាប់នឹងសំណង់ប្រាសាទ។ រូបភាព និងវីដេអូក្រោយការវាយប្រហារ បង្ហាញការខូចខាតនៅទីតាំងនេះ រួមទាំងការដួលរលំនៃដងស្ទូចដែលប្រើប្រាស់នៅក្នុងតំបន់ការងារអភិរក្ស។ ដូច្នេះ សំណុំភស្តុតាងនៅព្រះវិហារ គឺច្បាស់ណាស់។ មាន ១៤២ ទីតាំងខូចខាតក្នុងខែកក្កដា និង ៤២០ ទីតាំងខូចខាតក្នុងខែធ្នូ សរុប ៥៦២ ទីតាំងខូចខាតលើប្រាសាទ។ ចំពោះរណ្តៅគ្រាប់ចំនួន ៥០១ កន្លែង មានទាំងគ្រាប់បែកទម្លាក់ពីអាកាស គ្រាប់បែកចង្កោម និងគ្រាប់កាំភ្លើងធំ ១០៥មម, ១២៥ មម និង ១៥៥មម ព្រមទាំងការខូចខាតដល់ទីតាំងគម្រោងអភិរក្សកម្ពុជា-ឥណ្ឌា។ ទាំងនេះជាភស្តុតាងរូបវន្ត ដែលអាចមើលឃើញ កត់ត្រា វាស់វែង និងផ្ទៀងផ្ទាត់បាន។ ប៉ុន្តែ ៥៦២ ទីតាំងនៃប្រាសាទដែលបានខូចខាត និង ៥០១ រណ្តៅគ្រាប់នៅព្រះវិហារ មិនអាចសរសេរឡើងវិញបានទេ។ ភស្តុតាងនៅលើដី កំពុងនិយាយដោយខ្លួនឯង។ លោក ហាប់ ទូច បានសង្កត់ធ្ងន់ថា ផលប៉ះពាល់មិនមែនកើតមានត្រឹមតែលើសំណង់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់តម្លៃ អត្តសញ្ញាណរបស់ប្រជាជន និងការចងចាំរួមរបស់មនុស្សជាតិទាំងមូល។ តាមរយៈការប្តេជ្ញាចិត្តខ្ពស់របស់សហគមន៍អន្តរជាតិ កម្ពុជាសូមថ្លែងអំណរគុណចំពោះសុឆន្ទ: និងស្មារតីទទួលខុសត្រូវរួម ក្នុងការចូលរួមជួសជុលស្តារឡើងវិញពីការខូចខាតទាំងនោះ ដើម្បីបន្សល់ទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។ សូមបញ្ជាក់ថា វេទិកានេះត្រូវបានរៀបចំឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ដែលបានរៀបចំពីថ្ងៃទី២០ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងផ្តល់តម្លៃដល់មរតកអារ្យធម៌រួម, ជំរុញកិច្ចសហប្រតិបត្តិការលើការអភិរក្ស, ការចងក្រងឯកសារ, ការសិក្សាស្រាវជ្រាវ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការទូតវប្បធម៌៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 26-11-2026, 01:25 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖បើទោះបីជាមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា មិនបានបញ្ជាក់ឱ្យចំឈ្មោះប្រទេស ក៏ប៉ុន្តែសហគមន៍អន្តរជាតិបានដឹងយ៉ាងច្បាស់ថាប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ពីការវាយប្រហាររបស់យោធាថៃក្នុងឆ្នាំ២០២៥ កន្លងទៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 01:23 PM, ចំនួនអ្នកអានៈ​ 21ដង
ប្រធាននាយកដ្ឋានស៉ើបអង្កេតបទល្មើសគ្រឿងញៀន Bukit Aman លោក Hussein Omar Khan បាននិយាយនៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ថាក្រុមឧក្រិដ្ឋជនទំនងជាបានប្រើប្រាស់ធនធានយោធា រួមទាំងទីតាំងរបស់កងទ័ពអាកាសម៉ាឡេស៉ី (RMAF) ក្នុងដំណើរការដឹកជញ្ជូនគ្រឿងញៀន។ ពីឡុតរូបនេះ គឺជាមនុស្សម្នាក់ក្នុងចំណោមជនសង្ស័យផ្សេងទៀតដែលត្រូវចាប់ខ្លួន ពាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 01:22 PM, ចំនួនអ្នកអានៈ​ 36ដង
ច្បាប់នេះកំណត់ការហាមឃាត់មាតិកាដែលជំរុញឱ្យមានអរិភាពចំពោះស្ត្រី ឬប្រឆាំងនឹងសមភាពយេនឌ័រ ព្រមទាំងមាតិកាដែលលើកតម្កើងបទល្មើស ឬជំរុញឱ្យមានសកម្មភាពប្រថុយប្រថានដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោកស្រី Anika Wells បានថ្លែងថា «ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមិនអាចបន្តយល់ច្រឡំបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 01:19 PM, ចំនួនអ្នកអានៈ​ 31ដង
នាយកប្រតិបត្តិនៃក្រុមហ៊ុន SATS ដែលជាក្រុមហ៊ុនគ្រប់គ្រងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសធំជាងគេបំផុតលើពិភពលោក បានអះអាងថា តម្រូវការដឹកជញ្ជូនសម្ភារបច្ចេកវិទ្យាសម្រាប់គម្រោងមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI) នៅតែបន្តកើនឡើងយ៉ាងរឹងមាំ និងមិនទាន់បង្ហាញសញ្ញាថយចុះឡើយ បើទោះបីជាទីផ្សារភាគហ៊ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 01:15 PM, ចំនួនអ្នកអានៈ​ 9ដង
លោក Yahya Saree អ្នកនាំពាក្យយោធាក្រុមហ៊ូទី និយាយថា ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង បានបង្កជាអគ្គិភ័យ។ រូបភាពពីផ្កាយរណបរបស់ទីភ្នាក់ងារ NASA និងក្រុមហ៊ុន Planet Labs បានបង្ហាញឱ្យឃើញផ្សែងខ្មៅយ៉ាងក្រាស់។ ដោយឡែក រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ុនប្រេងរដ្ឋ Aramco មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 01:12 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ស្របពេលដែលទីផ្សារអន្តរជាតិផ្តោតកាន់តែខ្លាំងលើនិរន្តរភាព ការបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពល និងការកែលម្អរបៀបផលិត កាន់តែមានសារៈសំខាន់ក្នុងការរក្សាសមត្ថភាព ប្រកួតប្រជែងរបស់វិស័យនេះ។លោក Igor Driesmans ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉áŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 01:03 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៥០ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៤៨៥ ០៣១នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។ គ.ជ.ប áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 01:00 PM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិភាក្សាអនុម័តលើការបញ្ចូលសេចក្តីព្រាងច្បាប់ ដែលគណៈកម្មការជំនាញរដ្ឋសភា បានពិនិត្យសិក្សារួចរាល់ ក្នុងរបៀបវារៈ និងការកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នាពេលខាងមុខ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 10:28 AM, ចំនួនអ្នកអានៈ​ 41ដង
ការកត់សម្គាល់របស់លោក Friedrich Merz ធ្វើឡើងចំពេលក្រុមគណបក្សប្រឆាំងក្នុងប្រទេសអាល្លឺម៉ង់ រួមមានគណបក្សស្ដាំនិយមជ្រុល Alternative for Germany (AfD) និងគណបក្សឆ្វេងនិយមជ្រុល Die Linke បានអំពាវនាវឱ្យមានការបិទបញ្ចប់ការផ្ដល់ជំនួយយោធាទៅឱ្យទីក្រុងកៀវ។ ថ្លែងទៅកាន់សភាអាល្លឺម៉ង់អំឡុងការជជែកដេញដោលពីកញ្ចប់ថវិកាឆ្នាំ២០២៧ លោក Merz បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 10:27 AM, ចំនួនអ្នកអានៈ​ 32ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា បែលហ្ស៉ិក ដាណឺម៉ាក ហូឡង់ និងន័រវែសជាអ្នកចេញលុយឱ្យអ៊ុយក្រែន ដោយសហរដ្ឋអាមេរិកមិនបានចូលរួមចំណែកក្នុងការចេញថ្លៃចំណាយទិញបរិក្ខារថែទាំ និងគ្រឿងបន្លាស់យន្ដហោះចម្បាំង F-16​ របស់អ៊ុយក្រែននោះទេ។ កាសែតអាមេរិក Wall Street Journal កាលពីដើមខែវិចិ្ឆáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 10:25 AM, ចំនួនអ្នកអានៈ​ 28ដង
វៀតណាម៖ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន អមដោយតំណាងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន។ ចំណែកគណៈប្រតិភូតម្រួតវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ត្រី ង៉ូ ថាញ់ប៊ិញ (NGO THANH BINH) ប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម និងគណៈប្រá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 10:21 AM, ចំនួនអ្នកអានៈ​ 28ដង
ឥណ្ឌូនេស៊ី៖ នាឱកាសនោះ ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញគម្រោងវិនិយោគប្រកបដោយបរិយាបន្ន ដោយផ្តល់ឱកាសឱ្យអតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារបានចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច ទទួលបានឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព។ នៅថ្ងៃទី២៥ ខែវិច្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 10:17 AM, ចំនួនអ្នកអានៈ​ 42ដង
ក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃពុធបានបង្គាប់ឱ្យប្រធានការិយាល័យការទូតស្វ៉ីសចាកចេញពីប្រទេសក្នុងរយៈពេល ៤៨ម៉ោង និងប្រកាសបិទការិយាល័យការទូតមួយនេះដែលទើបតែត្រូវបានបើកសម្ពោធកាលពីពេលថ្មីៗនេះ។ ក្រសួងការបរទេសស្វ៉ីសបាននិយាយថាខ្លួនមានការសោកស្ដាយចំពោះការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាង áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 10:16 AM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តឹចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោក Steve Daines សមាជិកព្រឹទ្ធសភាអាមេរិក៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-11-2026, 06:59 AM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ដំណើរអញ្ជើញចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីវៀតណាម និង លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា។ អញ្ជើញអមដំណើរសម្តេចធិបតី
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1439 នាក់
ម្សិលមិញ : 1367 នាក់
សរុបទាំងអស់ : 11593321 នាក់