| អូស្ត្រាលីអនុម័តច្បាប់បង្ខំក្រុមហ៊ុនបច្ចេកវិទ្យាទប់ស្កាត់មាតិកាគ្រោះថ្នាក់ បើបំពានអាចពិន័យដល់ ៥% នៃចំណូលសកល |
|
| ចុះថ្ងៃទី: 26-11-2026, 01:22 PM, ចំនួនអ្នកអានៈ 36ដង |
|
|
ច្បាប់នេះកំណត់ការហាមឃាត់មាតិកាដែលជំរុញឱ្យមានអរិភាពចំពោះស្ត្រី ឬប្រឆាំងនឹងសមភាពយេនឌ័រ ព្រមទាំងមាតិកាដែលលើកតម្កើងបទល្មើស ឬជំរុញឱ្យមានសកម្មភាពប្រថុយប្រថានដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោកស្រី Anika Wells បានថ្លែងថា «ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមិនអាចបន្តយល់ច្រឡំបានទៀតទេ ពួកគេមានទំនួលខុសត្រូវក្នុងការធានាសុវត្ថិភាពប្រជាជនអូស្ត្រាលីនៅលើវេទិការបស់ខ្លួន ហើយរដ្ឋាភិបាលនឹងចាត់វិធានការឱ្យពួកគេទទួលខុសត្រូវ ប្រសិនបើមិនអនុវត្តតាម»។ ច្បាប់ថ្មីនេះជាវិធានការបន្ថែមទៀតរបស់អូស្ត្រាលី បន្ទាប់ពីប្រទេសនេះបានហាមឃាត់កុមារអាយុក្រោម ១៦ ឆ្នាំប្រើប្រាស់បណ្តាញសង្គមកាលពីឆ្នាំ២០២៥។
ប្រទេសអូស្ត្រាលីបានអនុម័តច្បាប់ថ្មីមួយ តម្រូវឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតចាត់វិធានការទប់ស្កាត់មាតិកា និងមុខងារដែលបង្កគ្រោះថ្នាក់ជាមុន បើមិនដូច្នោះទេ អាចប្រឈមនឹងការផាកពិន័យរហូតដល់ ៥% នៃចំណូលសរុបនៅទូទាំងពិភពលោក ឬ ១០៩ លានដុល្លារអូស្ត្រាលី (ប្រមាណ ៧២ លានដុល្លារ) ដោយយកចំនួនណាដែលខ្ពស់ជាង។ ច្បាប់ដែលមានឈ្មោះថា Digital Duty of Care នឹងចូលជាធរមានក្នុងរយៈពេល ១២ ខែទៀត ដោយមានគោលបំណងដាក់ការទទួលខុសត្រូវលើក្រុមហ៊ុនបច្ចេកវិទ្យាក្នុងការធានាសុវត្ថិភាពអ្នកប្រើប្រាស់លើវេទិការបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះជាយ៉ាងណា ក្រុមហ៊ុនបច្ចេកវិទ្យាភាគច្រើនបានជំទាស់នឹងច្បាប់នេះ ដោយបារម្ភថា ការកំណត់និយមន័យមាតិកាបង្កគ្រោះថ្នាក់មិនទាន់ច្បាស់លាស់ និងផ្តល់អំណាចឱ្យមន្ត្រីរដ្ឋាភិបាលមានការសម្រេចចិត្តទូលំទូលាយ។ ពួកគេព្រួយបារម្ភថា ក្រុមហ៊ុនអាចសម្រេចលុបមាតិកាច្រើនហួសហេតុ ដើម្បីជៀសវាងការផាកពិន័យ។ លោកស្រី Jennifer Duxbury នាយកគ្រប់គ្រងបណ្តោះអាសន្ននៃសមាគម DIGI ដែលតំណាងឱ្យក្រុមហ៊ុនអ៊ីនធឺណិត បានលើកឡើងថា ច្បាប់នេះនៅតែមានភាពមិនច្បាស់លាស់ ដែលធ្វើឱ្យក្រុមហ៊ុនពិបាកយល់ថាត្រូវអនុវត្តតាមរបៀបណា ហើយថាតើច្បាប់នេះនឹងជួយបង្កើនសុវត្ថិភាពប្រជាជនអូស្ត្រាលីបានយ៉ាងដូចម្តេច។ លោកស្រីក៏បានបង្ហាញក្តីបារម្ភអំពីសិទ្ធិឯកជនភាព ដោយសារនិយតករអាចប្រើប្រាស់គណនីអនាមិកក្លែងក្លាយ ដើម្បីស៊ើបអង្កេតវេទិកាអនឡាញ។
ផ្ទុយទៅវិញ វិទ្យាស្ថាន Australia Institute ដែលធ្លាប់ធ្វើយុទ្ធនាការគាំទ្រច្បាប់នេះ បានចាត់ទុកការអនុម័តច្បាប់នេះថាជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងកម្រិតពិភពលោក ដោយយល់ថា ការផាកពិន័យធ្ងន់ធ្ងរនឹងជំរុញឱ្យក្រុមហ៊ុនបណ្តាញសង្គមចាត់វិធានការកាន់តែម៉ឺងម៉ាត់ ក្នុងការលុបមាតិកាបង្កគ្រោះថ្នាក់ចេញពីវេទិការបស់ខ្លួន៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-11-2026, 01:25 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖បើទោះបីជាមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា មិនបានបញ្ជាក់ឱ្យចំឈ្មោះប្រទេស ក៏ប៉ុន្តែសហគមន៍អន្តរជាតិបានដឹងយ៉ាងច្បាស់ថាប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ពីការវាយប្រហាររបស់យោធាថៃក្នុងឆ្នាំ២០២៥ កន្លងទៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 01:23 PM, ចំនួនអ្នកអានៈ 20ដង
ប្រធាននាយកដ្ឋានស៉ើបអង្កេតបទល្មើសគ្រឿងញៀន Bukit Aman លោក Hussein Omar Khan បាននិយាយនៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ថាក្រុមឧក្រិដ្ឋជនទំនងជាបានប្រើប្រាស់ធនធានយោធា រួមទាំងទីតាំងរបស់កងទ័ពអាកាសម៉ាឡេស៉ី (RMAF) ក្នុងដំណើរការដឹកជញ្ជូនគ្រឿងញៀន។ ពីឡុតរូបនេះ គឺជាមនុស្សម្នាក់ក្នុងចំណោមជនសង្ស័យផ្សេងទៀតដែលត្រូវចាប់ខ្លួន ពាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 01:22 PM, ចំនួនអ្នកអានៈ 36ដង
ច្បាប់នេះកំណត់ការហាមឃាត់មាតិកាដែលជំរុញឱ្យមានអរិភាពចំពោះស្ត្រី ឬប្រឆាំងនឹងសមភាពយេនឌ័រ ព្រមទាំងមាតិកាដែលលើកតម្កើងបទល្មើស ឬជំរុញឱ្យមានសកម្មភាពប្រថុយប្រថានដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោកស្រី Anika Wells បានថ្លែងថា «ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមិនអាចបន្តយល់ច្រឡំបá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 01:19 PM, ចំនួនអ្នកអានៈ 29ដង
នាយកប្រតិបត្តិនៃក្រុមហ៊ុន SATS ដែលជាក្រុមហ៊ុនគ្រប់គ្រងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសធំជាងគេបំផុតលើពិភពលោក បានអះអាងថា តម្រូវការដឹកជញ្ជូនសម្ភារបច្ចេកវិទ្យាសម្រាប់គម្រោងមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI) នៅតែបន្តកើនឡើងយ៉ាងរឹងមាំ និងមិនទាន់បង្ហាញសញ្ញាថយចុះឡើយ បើទោះបីជាទីផ្សារភាគហ៊ុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 01:15 PM, ចំនួនអ្នកអានៈ 9ដង
លោក Yahya Saree អ្នកនាំពាក្យយោធាក្រុមហ៊ូទី និយាយថា ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង បានបង្កជាអគ្គិភ័យ។ រូបភាពពីផ្កាយរណបរបស់ទីភ្នាក់ងារ NASA និងក្រុមហ៊ុន Planet Labs បានបង្ហាញឱ្យឃើញផ្សែងខ្មៅយ៉ាងក្រាស់។ ដោយឡែក រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ុនប្រេងរដ្ឋ Aramco មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 01:12 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ស្របពេលដែលទីផ្សារអន្តរជាតិផ្តោតកាន់តែខ្លាំងលើនិរន្តរភាព ការបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពល និងការកែលម្អរបៀបផលិត កាន់តែមានសារៈសំខាន់ក្នុងការរក្សាសមត្ថភាព ប្រកួតប្រជែងរបស់វិស័យនេះ។លោក Igor Driesmans ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉áŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 01:03 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៥០ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៤៨៥ ០៣១នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។
គ.ជ.ប áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 01:00 PM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិភាក្សាអនុម័តលើការបញ្ចូលសេចក្តីព្រាងច្បាប់ ដែលគណៈកម្មការជំនាញរដ្ឋសភា បានពិនិត្យសិក្សារួចរាល់ ក្នុងរបៀបវារៈ និងការកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នាពេលខាងមុខ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 10:28 AM, ចំនួនអ្នកអានៈ 41ដង
ការកត់សម្គាល់របស់លោក Friedrich Merz ធ្វើឡើងចំពេលក្រុមគណបក្សប្រឆាំងក្នុងប្រទេសអាល្លឺម៉ង់ រួមមានគណបក្សស្ដាំនិយមជ្រុល Alternative for Germany (AfD) និងគណបក្សឆ្វេងនិយមជ្រុល Die Linke បានអំពាវនាវឱ្យមានការបិទបញ្ចប់ការផ្ដល់ជំនួយយោធាទៅឱ្យទីក្រុងកៀវ។ ថ្លែងទៅកាន់សភាអាល្លឺម៉ង់អំឡុងការជជែកដេញដោលពីកញ្ចប់ថវិកាឆ្នាំ២០២៧ លោក Merz បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 10:27 AM, ចំនួនអ្នកអានៈ 32ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា បែលហ្ស៉ិក ដាណឺម៉ាក ហូឡង់ និងន័រវែសជាអ្នកចេញលុយឱ្យអ៊ុយក្រែន ដោយសហរដ្ឋអាមេរិកមិនបានចូលរួមចំណែកក្នុងការចេញថ្លៃចំណាយទិញបរិក្ខារថែទាំ និងគ្រឿងបន្លាស់យន្ដហោះចម្បាំង F-16 របស់អ៊ុយក្រែននោះទេ។ កាសែតអាមេរិក Wall Street Journal កាលពីដើមខែវិចិ្ឆáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 10:25 AM, ចំនួនអ្នកអានៈ 28ដង
វៀតណាម៖ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន អមដោយតំណាងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន។ ចំណែកគណៈប្រតិភូតម្រួតវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ត្រី ង៉ូ ថាញ់ប៊ិញ (NGO THANH BINH) ប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម និងគណៈប្រá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 10:21 AM, ចំនួនអ្នកអានៈ 28ដង
ឥណ្ឌូនេស៊ី៖ នាឱកាសនោះ ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញគម្រោងវិនិយោគប្រកបដោយបរិយាបន្ន ដោយផ្តល់ឱកាសឱ្យអតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារបានចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច ទទួលបានឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព។
នៅថ្ងៃទី២៥ ខែវិច្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 10:17 AM, ចំនួនអ្នកអានៈ 42ដង
ក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃពុធបានបង្គាប់ឱ្យប្រធានការិយាល័យការទូតស្វ៉ីសចាកចេញពីប្រទេសក្នុងរយៈពេល ៤៨ម៉ោង និងប្រកាសបិទការិយាល័យការទូតមួយនេះដែលទើបតែត្រូវបានបើកសម្ពោធកាលពីពេលថ្មីៗនេះ។ ក្រសួងការបរទេសស្វ៉ីសបាននិយាយថាខ្លួនមានការសោកស្ដាយចំពោះការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាង áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 10:16 AM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តឹចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោក Steve Daines សមាជិកព្រឹទ្ធសភាអាមេរិក៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 06:59 AM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ដំណើរអញ្ជើញចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីវៀតណាម និង លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា។ អញ្ជើញអមដំណើរសម្តេចធិបតី
 ព័ត៌មានលម្អិត
|
|
|