| គ.ជ.ប៖ រយៈពេល៥០ថ្ងៃ មានពលរដ្ឋជាង ៤៨ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦ |
|
| ចុះថ្ងៃទី: 26-11-2026, 01:03 PM, ចំនួនអ្នកអានៈ 2ដង |
|
|
រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៥០ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៤៨៥ ០៣១នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។
គ.ជ.ប បានឱ្យដឹងថា សម្រាប់លទ្ធផលបណ្ដោះអាសន្នថ្ងៃទី៥០ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានដូចខាងក្រោម៖
*ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៧ ៩៧០នាក់
*អ្នកដែលបានផ្ទេរចូលការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣ ១០០នាក់
*អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ២០ ៩៨៤នាក់
*អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ២១ ៤៧៩នាក់
*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន
៣ ៧៣២នាក់។
គ.ជ.ប បានបញ្ជាក់ថា លទ្ធផលសរុបរយៈពេល ៥០ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖
*ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤៨៥ ០៣១នាក់
*អ្នកដែលបានផ្ទេរចូលការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២០៧ ៤៧៣នាក់
*អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១ ៤៧០ ២៣៦នាក់
*អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ១ ៤៨៣ ១៤៦នាក់
*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៣១៤ ៦៦១នាក់។
សូមប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ប៉ុន្តែទិន្នន័យរបស់ខ្លួនដូចជាឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើតកត់ត្រាមិនត្រឹមត្រូវ ឬទើបបានទទួលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព អ្នកដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្ដិតម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតពីមុនមក អ្នកដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ (អ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ អញ្ជើញទៅស្នើសុំកែតម្រូវ ធ្វើបច្ចុប្បន្នភាព ឬចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់តាមការចល័តរបស់ក្រុមចុះឈ្មោះបោះឆ្នោត។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ អនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ) ពេលព្រឹកចាប់ពីម៉ោង ៧:០០ រហូតដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី។
ក្នុងអំឡុងពេលនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៤ លើក គឺនៅថ្ងៃទី១១ និងថ្ងៃទី២៩ ខែតុលា ថ្ងៃទី៩ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មានបិទផ្សាយនៅសាលាឃុំ សង្កាត់ និងបង្ហោះនៅលើអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-11-2026, 01:22 PM, ចំនួនអ្នកអានៈ 0ដង
ច្បាប់នេះកំណត់ការហាមឃាត់មាតិកាដែលជំរុញឱ្យមានអរិភាពចំពោះស្ត្រី ឬប្រឆាំងនឹងសមភាពយេនឌ័រ ព្រមទាំងមាតិកាដែលលើកតម្កើងបទល្មើស ឬជំរុញឱ្យមានសកម្មភាពប្រថុយប្រថានដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោកស្រី Anika Wells បានថ្លែងថា «ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមិនអាចបន្តយល់ច្រឡំបá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 01:19 PM, ចំនួនអ្នកអានៈ 0ដង
នាយកប្រតិបត្តិនៃក្រុមហ៊ុន SATS ដែលជាក្រុមហ៊ុនគ្រប់គ្រងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសធំជាងគេបំផុតលើពិភពលោក បានអះអាងថា តម្រូវការដឹកជញ្ជូនសម្ភារបច្ចេកវិទ្យាសម្រាប់គម្រោងមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI) នៅតែបន្តកើនឡើងយ៉ាងរឹងមាំ និងមិនទាន់បង្ហាញសញ្ញាថយចុះឡើយ បើទោះបីជាទីផ្សារភាគហ៊ុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 01:15 PM, ចំនួនអ្នកអានៈ 0ដង
លោក Yahya Saree អ្នកនាំពាក្យយោធាក្រុមហ៊ូទី និយាយថា ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង បានបង្កជាអគ្គិភ័យ។ រូបភាពពីផ្កាយរណបរបស់ទីភ្នាក់ងារ NASA និងក្រុមហ៊ុន Planet Labs បានបង្ហាញឱ្យឃើញផ្សែងខ្មៅយ៉ាងក្រាស់។ ដោយឡែក រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ុនប្រេងរដ្ឋ Aramco មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 01:12 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖ស្របពេលដែលទីផ្សារអន្តរជាតិផ្តោតកាន់តែខ្លាំងលើនិរន្តរភាព ការបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពល និងការកែលម្អរបៀបផលិត កាន់តែមានសារៈសំខាន់ក្នុងការរក្សាសមត្ថភាព ប្រកួតប្រជែងរបស់វិស័យនេះ។លោក Igor Driesmans ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉áŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 01:03 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមរយៈលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៥០ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា នៅក្របខណ្ឌទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ៤៨៥ ០៣១នាក់ បានមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២៦។
គ.ជ.ប áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 01:00 PM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិភាក្សាអនុម័តលើការបញ្ចូលសេចក្តីព្រាងច្បាប់ ដែលគណៈកម្មការជំនាញរដ្ឋសភា បានពិនិត្យសិក្សារួចរាល់ ក្នុងរបៀបវារៈ និងការកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នាពេលខាងមុខ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 10:28 AM, ចំនួនអ្នកអានៈ 37ដង
ការកត់សម្គាល់របស់លោក Friedrich Merz ធ្វើឡើងចំពេលក្រុមគណបក្សប្រឆាំងក្នុងប្រទេសអាល្លឺម៉ង់ រួមមានគណបក្សស្ដាំនិយមជ្រុល Alternative for Germany (AfD) និងគណបក្សឆ្វេងនិយមជ្រុល Die Linke បានអំពាវនាវឱ្យមានការបិទបញ្ចប់ការផ្ដល់ជំនួយយោធាទៅឱ្យទីក្រុងកៀវ។ ថ្លែងទៅកាន់សភាអាល្លឺម៉ង់អំឡុងការជជែកដេញដោលពីកញ្ចប់ថវិកាឆ្នាំ២០២៧ លោក Merz បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 10:27 AM, ចំនួនអ្នកអានៈ 32ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា បែលហ្ស៉ិក ដាណឺម៉ាក ហូឡង់ និងន័រវែសជាអ្នកចេញលុយឱ្យអ៊ុយក្រែន ដោយសហរដ្ឋអាមេរិកមិនបានចូលរួមចំណែកក្នុងការចេញថ្លៃចំណាយទិញបរិក្ខារថែទាំ និងគ្រឿងបន្លាស់យន្ដហោះចម្បាំង F-16 របស់អ៊ុយក្រែននោះទេ។ កាសែតអាមេរិក Wall Street Journal កាលពីដើមខែវិចិ្ឆáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 10:25 AM, ចំនួនអ្នកអានៈ 28ដង
វៀតណាម៖ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន អមដោយតំណាងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន។ ចំណែកគណៈប្រតិភូតម្រួតវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ត្រី ង៉ូ ថាញ់ប៊ិញ (NGO THANH BINH) ប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម និងគណៈប្រá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 10:21 AM, ចំនួនអ្នកអានៈ 28ដង
ឥណ្ឌូនេស៊ី៖ នាឱកាសនោះ ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញគម្រោងវិនិយោគប្រកបដោយបរិយាបន្ន ដោយផ្តល់ឱកាសឱ្យអតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារបានចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច ទទួលបានឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព។
នៅថ្ងៃទី២៥ ខែវិច្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 10:17 AM, ចំនួនអ្នកអានៈ 42ដង
ក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃពុធបានបង្គាប់ឱ្យប្រធានការិយាល័យការទូតស្វ៉ីសចាកចេញពីប្រទេសក្នុងរយៈពេល ៤៨ម៉ោង និងប្រកាសបិទការិយាល័យការទូតមួយនេះដែលទើបតែត្រូវបានបើកសម្ពោធកាលពីពេលថ្មីៗនេះ។ ក្រសួងការបរទេសស្វ៉ីសបាននិយាយថាខ្លួនមានការសោកស្ដាយចំពោះការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាង áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 10:16 AM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តឹចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោក Steve Daines សមាជិកព្រឹទ្ធសភាអាមេរិក៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 06:59 AM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ដំណើរអញ្ជើញចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ឡេ មិញហ៉ឹង នាយករដ្ឋមន្ត្រីវៀតណាម និង លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា។ អញ្ជើញអមដំណើរសម្តេចធិបតី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 06:57 AM, ចំនួនអ្នកអានៈ 32ដង
លោក De La Esspanriella និយាយថាក្រុមបុរសប្រដាប់អាវុធមួយក្រុម បានចាប់មនុស្សមួយចំនួនធ្វើជាចំណាប់ខ្មាំង ដោយលាក់ខ្លួននៅក្នុងហាងលក់ទំនិញ Exito នៃផ្សារទំនើប។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីប៉ូលិសធ្វើសកម្មភាពឆ្លើយតបភ្លាមៗ នៅពេលដែលក្រុមនេះព្យាយាមប្លន់រថយន្តដឹកសាច់ប្រាក់មួយគ្រឿងដែលកំពុងដឹកសាច់ប្រាក់ចេញពីផ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-11-2026, 06:55 AM, ចំនួនអ្នកអានៈ 26ដង
លោក Tedros មានប្រសាសន៍ថា «ការរឹតត្បិតលើប្រេងឥន្ធនៈ និងការដាក់ទណ្ឌកម្មនានាដែលកាន់តែតឹងរ៉ឹង កំពុងបង្កផលប៉ះពាល់អាក្រក់ដោយផ្ទាល់ដល់ប្រជាជនគុយបា ជាពិសេសគឺក្រុមមនុស្សដែលងាយរងគ្រោះបំផុត»។ លោកបានលើកឡើងបែបនេះអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសគុយបាថ្មីៗនេះ ជាទីដែលលោកបានចុះពិនិត្យមណ្ឌលសុខាភិបាលមួá
 ព័ត៌មានលម្អិត
|
|
|