កម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលចោទកម្ពុជាថា ប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ
ចុះថ្ងៃទី: 20-11-2026, 01:17 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖សេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ពាក់ព័ន្ធនឹងការចូលរួមរបស់ថៃក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ (CMF) និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បំភ្លឺ និងបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលថា កម្ពុជាបានប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ និងមានចេតនាមិនផ្តល់ឱកាសឱ្យភាគីថៃថ្លែងសេចក្តីក្នុងអង្គប្រជុំ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ការលើកឡើងរបស់កម្ពុជាអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី មិនមែនជាការផ្សព្វផ្សាយនិទានរឿងតែម្ខាងឡើយ ប៉ុន្តែជាការអនុវត្តសិទ្ធិស្របច្បាប់ក្នុងនាមជាសមាជិកពេញសិទ្ធិរបស់អង្គការ OIF ដើម្បីទាញចំណាប់អារម្មណ៍លើការវិវត្តជាក់ស្តែងនៅលើដី និងផលវិបាកមនុស្សធម៌។ កម្ពុជាបានគូសបញ្ជាក់ថា កង្វល់ទាំងនោះផ្អែកលើអង្គហេតុពិតប្រាកដ រួមមាន ការប៉ះទង្គិចប្រដាប់អាវុធ វត្តមានកងកម្លាំងប្រដាប់អាវុធថៃនៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាជាដែនអធិបតេយ្យរបស់ខ្លួនក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការខូចខាតបេតិកភណ្ឌវប្បធម៌កម្ពុជា និងការបង្ខំផ្លាស់ទីលំនៅរបស់ពលរដ្ឋភៀសសឹកកម្ពុជាប្រមាណ ២០.០០០ នាក់ ដែលនៅតែមិនអាចវិលទៅផ្ទះសម្បែង និងប្រកបមុខរបរវិញបាន។ ចំពោះការចោទប្រកាន់ដែលថា កម្ពុជាក្នុងនាមជាប្រធានអង្គប្រជុំ មានចេតនាមិនឱ្យថៃថ្លែងសេចក្តីក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានច្រានចោលទាំងស្រុង ដោយពន្យល់ថា កិច្ចប្រជុំបានប្រព្រឹត្តទៅយឺតជាងកាលវិភាគជាង ២ម៉ោង។ ហេតុនេះ កម្ពុជាដោយមានការពិគ្រោះយោបល់ជាមួយលេខាធិការដ្ឋានអង្គការ OIF បានផ្តល់អាទិភាពថ្លែងសេចក្តីដល់អ្នកសង្កេតការណ៍ដែលមានតំណាងក្នុងកម្រិតរដ្ឋមន្ត្រីប៉ុណ្ណោះ រីឯប្រតិភូផ្សេងទៀតត្រូវបានអញ្ជើញឱ្យដាក់សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរដើម្បីបញ្ចូលក្នុងកំណត់ត្រាផ្លូវការ ដែលវិធានការនេះអនុវត្តដូចៗគ្នាចំពោះគ្រប់គណៈប្រតិភូពាក់ព័ន្ធទាំងអស់។ ជុំវិញដំណោះស្រាយបញ្ហាព្រំដែន កម្ពុជាបានអំពាវនាវជាថ្មីឱ្យបន្តឡើងវិញដោយមិនពន្យារពេលនូវការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីពិនិត្យស្ថានការណ៍ជាក់ស្តែង និងជំរុញការកំណត់ព្រំដែនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះវិធានការកសាងទំនុកចិត្តដែលបានពិភាក្សានៅខែតុលា ឆ្នាំ២០២៦ ការព្រមព្រៀងរបស់នាយករដ្ឋមន្ត្រីទាំងពីរនៅស៊ីប៊ូ កាលពីខែឧសភា ឆ្នាំ២០២៦ និងការអនុវត្តពេញលេញនៃសេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសគណៈកម្មការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាចុងក្រោយ កម្ពុជាបានសង្កត់ធ្ងន់ថា ភាពជាអ្នកជិតខាងល្អពិតប្រាកដ ត្រូវមានមូលដ្ឋានលើការគោរពគ្នាទៅវិញទៅមក ការអនុវត្តដោយស្មោះត្រង់នូវការប្តេជ្ញាដែលបានព្រមព្រៀងគ្នា និងការបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនភៀសសឹកស៊ីវិលនៅសងខាងព្រំដែន ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 20-11-2026, 02:24 PM, ចំនួនអ្នកអានៈ​ 37ដង
ខេត្តសៀមរាប៖ពិធីនេះប្រកាសនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក​ ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីលោក ឌី រ៉ាដូ អភិបាលរងខេត្ត និងលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជារួមនឹងថ្នាក់ដឹកនាំមន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:20 PM, ចំនួនអ្នកអានៈ​ 20ដង
ឧបករណ៍នេះត្រូវបាននាយកប្រតិបត្តិ Meta លោក Mark Zuckerberg ប្រកាសបង្ហាញកាលពីខែកញ្ញា ដោយមានអេក្រង់ទំហំប្រហែល ២ អ៊ីញ និងមានតួអង្គ Muse ដែលអ្នកប្រើប្រាស់អាចកែសម្រួលរូបរាងតាមចំណង់ចំណូលចិត្ត។ វាក៏មានបំពាក់ប្រព័ន្ធភ្ជាប់អ៊ីនធឺណិត 5G ក្នុងខ្លួន ដែលអាចប្រើប្រាស់ជំនួយការ AI បានដោយមិនចាំបាច់ភ្ជាប់ Wi-Fi ប៉ុន្តែមិនអាចáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:16 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ ដើម្បីធានាបាននូវដំណើរការប្រឡងប្រកបដោយគុណភាព ប្រសិទ្ធភាព និងយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំថ្មី ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ សាធារណៈ និងឯកជន សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ សេចក្តីណែនាំនេះមានគោលបំណá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:11 PM, ចំនួនអ្នកអានៈ​ 41ដង
ផែនការខាងលើ ត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់សេតវិមាន ដែលចេញផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ដោយរៀបរាប់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគនានា ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗនេះ។ ឯកសារនោះបានបញ្ជាក់ថា ថៃមាá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:09 PM, ចំនួនអ្នកអានៈ​ 27ដង
ការិយាល័យរបស់លោក Prabowo បានឱ្យដឹងថា ប្រទេសទាំងពីរបានរកឃើញឱកាសសម្រាប់ភាពជាដៃគូ នៅក្នុងផ្លូវទឹកជាយុទ្ធសាស្ត្រនៃសមុទ្រចិនខាងត្បូង រួមទាំងវឌ្ឍនភាពក្នុងការពិភាក្សាអំពីតំបន់នានាសម្រាប់ការអភិវឌ្ឍរួមគ្នា។ លោក Prabowo បាននិយាយក្នុងជំនួបនោះថា «យើងយល់ថា ទំនាក់ទំនងរបស់យើងកាន់តែរឹងមាំ។ យើងបានឈានដល់ការá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:07 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងថា នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ក៏យើងមានកិច្ចប្រជុំមួយដែលយើងបានជួបជុំគ្នា ដើម្បីពិភាក្សាពីការតភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសហ្វ្រង់កូហ្វូនី ក្នុងឱកាសកិច្ចប្រជុំហ្វ្រង់កូហ្វូនីនេះផងដែរ។ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:05 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អឺរ៉ុប និងអាហ្វ្រិក បានចាប់អារម្មណ៍យ៉ាងខ្លាំងលើអង្គរវត្ត បន្ទាប់ពីមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលជាឱកាសដ៏ល្អ ក្នុងការការតភ្ជាប់ជើងហោះហើរ។ ការបញ្ជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:04 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ការធ្លាក់ចុះនេះ ត្រូវបានអ្នកតាមដានតម្លៃហាងមាសលើទីផ្សារអន្តរជាតិ លោក សុខ ហេង នាយកអភិវឌ្ឍន៍ធុរកិច្ចនៃក្រុមហ៊ុន GFGI មើលឃើញថា បណ្ដាលមកពីកត្តាជាច្រើន។ តម្លៃហាងឆេងមាស ដែលកំពុងដាក់លក់នៅលើទីផ្សារកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ មានតម្លៃប្រមាណ ៤៣២ដុល្លារ ក្នុងមួយជី ឬ៤៣២á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:37 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖គម្រោងនេះផ្តោតលើចំនុចសំខាន់ៗចំនួនបី៖ (១) ការពង្រឹងកម្លាំងសេវាសង្គម (២) ការលើកកម្ពស់ការចូលរួមប្រកបដោយអត្ថ ន័យរបស់យុវជនដែលមានបទពិសោធន៍ក្នុងការថែទាំ និង (៣) ការពង្រឹងបណ្តាញ និងការគាំទ្រកំឡុងពេលផ្លាស់ប្តូរ សម្រាប់អ្នកដែលចាកចេញពីការថែទាំ។ អង្គការភូមិកុមារ SOS កម្ពុជា សហការជាមá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:32 PM, ចំនួនអ្នកអានៈ​ 35ដង
លទ្ធផលដែលទទួលបានពីការបោះឆ្នោតប្រមាណ ១០,០០០នាក់ទៅលើកំពូលខ្សែប្រយុទ្ទទាំង ២០នាក់ប្រចាំទ្វីបអឺរ៉ុប UEFA បានបង្ហាញថា ខ្សែប្រយុទ្ធភាគច្រើនពាក់លេខ៩ នៅពេលអ្នកជំនាញខាងបាល់ទាត់មានដូចជាលោក Guillem Balague, Julien Laurens និងលោក Raspanhael Honigstein ដែលបានពិភាក្សាគ្នាក្នុងផតខាស Euro Leagues ក៏បានយល់ស្របនេះដែរ។ ១៖ Cristiano Ronaldo ជាការពិត Ronaldo ស្ថិáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:21 PM, ចំនួនអ្នកអានៈ​ 23ដង
ព្រុចសែល, បែលហ្ស៊ិក៖ ថ្លែងក្រោមប្រធានបទ «តម្លៃអឺរ៉ុបជាខែលការពារ ក្នុងពិភពលោកកំពុងរងវិបត្តិ» លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ជូនអង្គប្រជុំអំពីស្ថានភាពជាក់ស្តែងនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសវិវាទព្រំដែនកម្ពុជា-ថៃ ដែលស្ថានភាពនៅតែដដែលមិនទាន់មានការប្រែប្រួលល្អប្រសើរនៅឡើយ ចាប់តាំងពីសម័យប្រជáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:17 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖សេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ពាក់ព័ន្ធនឹងការចូលរួមរបស់ថៃក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ (CMF) និងកá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:14 PM, ចំនួនអ្នកអានៈ​ 39ដង
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន NBC News លោក Gabe Gutierrez ដែលបានអះអាងថារូបលោកបានជជែកជាមួយលោក ត្រាំ អំឡុងការធ្វើដំណើរវិលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ លោក ត្រាំបានគូសបញ្ជាក់ដូច្នេះថា «យើងមានទំនាក់ទំនង តែយើងមិនបានជួបគ្នានោះទេ។ តែមានកិច្ចប្រជុំច្រើនពេក ទើបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:12 PM, ចំនួនអ្នកអានៈ​ 39ដង
កំណើននេះបានមកពីការរីកចម្រើននៃការវិនិយោគលើ AI ដែលជំរុញតម្រូវការបន្ទះឈីប និងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេរបស់កូរ៉េខាងត្បូង ដូចជា Samsung Electronics និង SK Hynix។ ទោះជាយ៉ាងណា តម្រូវការក្នុងស្រុកនៅតែខ្សោយ ដោយប្រជាជនជាច្រើនមិនទាន់ទទួលបានផលប្រយោជន៍ពីកំណើនការនាំចេញនៅឡើយ ខណៈអត្រាការប្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:00 PM, ចំនួនអ្នកអានៈ​ 27ដង
កម្មវិធីដែលលេងរៀងរាល់ ៤ឆ្នាំម្តង ជំនាន់ទី១៨ នឹងចាប់ផ្តើមប្រកួតជុំចុងក្រោយចាប់ពីថ្ងៃទី០៩ ខែមិថុនា ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៨ ដោយមាន ៤ប្រទេសធ្វើម្ចាស់ផ្ទះរួមគ្នារួមមាន អង់គ្លេស ស្កុតឡេន វ៉េល និងសាធារណរដ្ឋអៀរឡង់។ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Eurospanean Football Chamspanionshispan 2028 នឹងចាប់á
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1419 នាក់
ម្សិលមិញ : 2175 នាក់
សរុបទាំងអស់ : 11583042 នាក់