កម្ពុជាជំរុញកំណែទម្រង់ការថែទាំកុមារ តាមរយៈការពង្រឹងកម្លាំងសេវាសង្គម និងការចូលរួមប្រកបដោយអត្ថន័យរបស់យុវជន
ចុះថ្ងៃទី: 20-11-2026, 01:37 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖គម្រោងនេះផ្តោតលើចំនុចសំខាន់ៗចំនួនបី៖ (១) ការពង្រឹងកម្លាំងសេវាសង្គម (២) ការលើកកម្ពស់ការចូលរួមប្រកបដោយអត្ថ ន័យរបស់យុវជនដែលមានបទពិសោធន៍ក្នុងការថែទាំ និង (៣) ការពង្រឹងបណ្តាញ និងការគាំទ្រកំឡុងពេលផ្លាស់ប្តូរ សម្រាប់អ្នកដែលចាកចេញពីការថែទាំ។ អង្គការភូមិកុមារ SOS កម្ពុជា សហការជាមួយ អង្គការភូមិកុមារ SOS អន្តរជាតិ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងរយៈពេលបីឆ្នាំ ដែលមានឈ្មោះថា «ការជំរុញកំណែទម្រង់ការថែទាំកុមារនៅកម្ពុជា តាមរយៈការអភិវឌ្ឍកម្លាំងសេវាសង្គម និងការចូលរួមប្រកបដោយអត្ថន័យរបស់យុវជន»។ គម្រោងនេះត្រូវបានផ្ដល់ថវិកាដោយ អង្គការភូមិកុមារ SOS ដាណឺម៉ាក ហើយវានឹងអនុវត្តនៅក្នុងខេត្តចំនួនបួន (០៤) រួមមានខេត្តបាត់ដំបង ខេត្តរតនគិរី ខេត្តកំពត និងខេត្តព្រៃវែង ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៩។​ គម្រោងនេះគាំទ្រដល់ដំណើរការផ្លាស់ប្ដូររបស់កម្ពុជា ឆ្ពោះទៅរកការថែទាំដោយតាមគ្រួសារ និងសហគមន៍ប្រកបដោយសុវត្ថិភាព តាមរយៈការពង្រឹងកម្លាំងសេវាសង្គម ការបង្កើនការចូលរួមរបស់យុវជនដែលមាន បទពិសោធន៍ក្នុងការថែទាំ និងការពង្រឹងបណ្ដាញអ្នកចាកចេញពីការថែទាំ។ កម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយការពឹងផ្អែកលើមណ្ឌលថែទាំ និងការលើកកម្ពស់ការថែទាំតាមគ្រួសារ។ ការរក្សាបាននូវសមិទ្ធផលទាំងនេះតម្រូវឱ្យមានការបន្តវិនិយោគលើអ្នកជំនាញសេវាសង្គមដែលមានសមត្ថភាព ការលើកកម្ពស់ការថែទាំកុមារប្រកបដោយសុវត្ថិភាពក្នុងគ្រួសារ និងសហគមន៍ដោយពង្រឹងសេវាសង្គម លើកកម្ពសសំឡេងយុវជនដែលមានបទពិសោធន៍ក្នុងការទទួលបានការថែទាំ និងគាំទ្រអ្នកដែលបានចាកចេញពីប្រព័ន្ធថែទាំ។ បើតាម តាំង ជុងលី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាល អង្គការភូមិកា SOS កម្ពុជា មានប្រសាសន៍ថា៖ «កំណែទម្រង់ការថែទាំ មិនមែនគ្រាន់តែជាការផ្លាស់ប្តូរ កន្លែងរស់នៅរបស់កុមារប៉ុណ្ណោះទេ។ វាគឺជាការធានាថាកុមារ និងយុវជនគ្រប់រូបទទួលបានការថែទាំដែលមានសុវត្ថិភាព សមស្រប និងប្រកបដោយចីរភាព ខណៈដែលគ្រួសារ និងសហគមន៍ត្រូវបានពង្រឹងដើម្បីផ្ដល់ការគាំទ្រដែលពួកគេត្រូវការ»។ គម្រោងនេះនឹងពង្រឹងជំនាញអនុវត្តជាក់ស្ដែងលើការគ្រប់គ្រងករណីការវាយតម្លៃស្ថានភាពគ្រួសារ ការវិលត្រឡប់ទៅរស់នៅជាមួយគ្រួសារ និងសហគមន៍វិញ ការរៀបចំផែនការផ្លាស់ប្ដូរ ការចាកចេញពីការថែទាំ និងការគាំទ្របន្ទាប់ពីការថែទាំ។​ គម្រោងក៏នឹងគាំទ្រឱ្យយុវជនដែលមានបទពិសោធន៍ក្នុងការថែទាំ ចូលរួមក្នុងកិច្ចពិភាក្សាគោលនយោបាយ ការរៀបចំកម្មវិធី ការតាមដាន និងការតស៊ូមតិ ក្នុងនាមជាដៃគូ និងជាម្ចាស់សិទ្ធិ។ ដោយឡែក យុវតី ឡឹង សុថី បានចាក់ចេញពីការថែទាំ បានចែករំលែកថា «ខ្ញុំពិតជាមានមោទនភាពដែលបានចូលរួមក្នុងគម្រោងនេះ។ ក្នុងនាមជាយុវតីដែលបានចាកចេញពីការថែទាំ ខ្ញុំយល់ច្បាស់ពីតម្រូវការក្តីសង្ឃឹម និងបញ្ហាប្រឈមក្នុងការផ្លាស់ប្ដូរទៅរស់នៅដោយខ្លួនឯង។​​ ការចូលរួមប្រកបដោយអត្ថន័យរបស់យុវជន មិនត្រឹមតែជាការផ្ដល់សំឡេងប៉ុណ្ណោះទេ ប៉ុន្តែជាការធានាថាការសម្រេចចិត្ត និងគោលនយោបាយនានា ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងរបស់ពួកយើង។ ខ្ញុំសង្ឃឹមថាតាមរយៈគម្រោងនេះ កុមារ និងយុវជន កាន់តែច្រើន ជាពិសេសយុវជនដែលបានចាកចេញពី ការថែទាំ នឹងទទួលបានការគាំទ្របណ្តាញយុវជន និងការថែទាំដែលមានសុវត្ថិភាព សមស្រប និងប្រកបដោយចីរភាព ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ ដើម្បីផ្លាស់ប្ដូរទៅជាមនុស្សពេញវ័យមានជំហររឹងមាំ»។ គម្រោងនេះនឹងពង្រឹងប្រព័ន្ធដែលមានស្រាប់របស់រាជរដ្ឋាភិបាល និងសហគមន៍ ជាជាងបង្កើតរចនាសម្ព័ន្ធថ្មី។ មេរៀនពីខេត្តសាកល្បងទាំងបួននឹងរួមចំណែកដល់ការរៀនសូត្រទូលំទូលាយលើការធ្វើសមាហរណកម្មប្រកបដោយសុវត្ថិភាព ការថែទាំតាមសហគមន៍ និងការគាំទ្រសម្រាប់យុវជនដែលផ្លាស់ប្តូរទៅជាមនុស្សពេញវ័យ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-11-2026, 05:34 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖លោក ម៉ែន ភក្ដី បានលើកឡើងថា ធនាគារជាតិនៃកម្ពុជាមានតួនាទី ក្នុងការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីធានាថា ការផ្ដល់សេវាហិរញ្ញវត្ថុប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងការគោរពសិទ្ធិអតិថិជន។ លោក ម៉ែន ភក្ដី អគ្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:24 PM, ចំនួនអ្នកអានៈ​ 13ដង
Microsoft To Do មានដើមកំណើតពីកម្មវិធី Wunderlist ដែលក្រុមហ៊ុន Microsoft បានទិញយកនៅឆ្នាំ២០១៥ មុនពេលប្តូរឈ្មោះទៅជា Microsoft To Do នៅឆ្នាំ២០១៧។ ទោះជាយ៉ាងណា ការផ្លាស់ប្តូរទៅប្រើ Planner កំពុងបង្កក្តីបារម្ភដល់អ្នកប្រើប្រាស់ ព្រោះ Microsoft មិនទាន់អាចផ្ទេរកិច្ចការពីកម្មវិធីចាស់ទៅកម្មវិធីថ្មីដោយផ្ទាល់បានទេ។ ក្រុមហ៊ុនគ្រោងផ្តល់ជម្រើá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:18 PM, ចំនួនអ្នកអានៈ​ 23ដង
(ប៉េកាំង)៖ ពិធីប្រគល់ពានរង្វាន់ Orchid លើកទី ៣ បានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមជាអធិបតី និងថáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:10 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ទិវាសហគ្រិនភាពកម្ពុជា គឺជាការប្រារព្ធ សប្តាហ៍សហគ្រិនភាពសកល (Global Entrespanreneurshispan Week) នៅកម្ពុជា ដែល YEAC និង GEN Cambodia ជាម្ចាស់ផ្ទះផ្លូវការ តាំងពីឆ្នាំ២០១៣មក។ ក្នុងរយៈពេល ១៤ឆ្នាំ ទិវានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបជាង ១២,៧៥០នាក់ មកពីវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ យុវជន និងសាកលវិទ្យាល័យ ហើយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 05:03 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖យោងតាមការរៀបរាប់របស់លោក ជា លីសែ បានឱ្យដឹងថា ជនសង្ស័យបានប្រើរូបភាពលួងលោមធ្វើជាកូនធម៌ និងបងធម៌ ជាមួយម្តាយ និងបងស្រីរបស់លោក រហូតធ្វើឱ្យមានការទុកចិត្ត រួចស្នើឱ្យជួយធានាខ្ចីបុលប្រាក់ពីគេយកមកឱ្យខ្លួន។ ទង្វើនេះបានបន្សល់ទុកនូវទម្ងន់បំណុលយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យក្រុមគ្រួសារáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 02:09 PM, ចំនួនអ្នកអានៈ​ 28ដង
ក្រុមហ៊ុន Rockstar Games ដែលជាអ្នកអភិវឌ្ឍហ្គេមនេះ បានឱ្យដឹងថា GTA VI មានការកុម្ម៉ង់ទិញទុកមុន (Pre-Order) ចំនួន ៣២,៥ លានច្បាប់ មុនពេលចេញលក់ជាផ្លូវការ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការផលិតហ្គេមនេះបានចំណាយពេលជាង ៨ ឆ្នាំ ហើយបើរាប់ចាប់ពីដំណាក់កាលស្រាវជ្រាវ និងរៀបចំគម្រោងដំបូងក្នុងឆ្នាំ២០១៥ រហូតដល់ថ្ងៃចេញលក់ គឺមáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 02:06 PM, ចំនួនអ្នកអានៈ​ 39ដង
ក្រុមបាតុករបានចេញធ្វើបាតុកម្មតាមដងផ្លូវក្នុងទីក្រុងនានា ចាប់ពីតាំងប្រទេសអ៉ីតាលី អាល្លឺម៉ង់ ស្វ៉ីស រហូតដល់ព្រីតថេន (ចក្រភពអង់គ្លេស)។ មនុស្សជាច្រើន បានកាន់បដាដែលមានសរសេរថា «តស៊ូដើម្បីអនាគតរបស់យើង» និងដុតរូបតំណាងរថក្រោះដែលធ្វើពីក្រដាសកាតុង។ ការប្រមូលផ្តុំតវ៉ាទាំងនេះ ត្រូវបានរៀបចំឡើងសហáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 02:03 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញបើកពិព័រណ៍ផលិត​ផល​ខ្មែរលើកទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិត​ផលជាតិ» រៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 01:54 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតទទួលជួបជាមួយក្រុមហ៊ុន CANCAP Global Co., Ltd. និងគណៈប្រតិភូវិនិយោគកាណាដា ដើម្បីផ្លាស់ប្តូរទស្សនៈអំពីតំបន់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រិន កាណាដា និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:53 AM, ចំនួនអ្នកអានៈ​ 38ដង
ខេត្តកណ្ដាល៖ តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង ប្រធានក្រុម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុប្រធានទី១ព្រឹទ្ធសភា និងបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ ព្រមទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:45 AM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារបានរកឃើញមានការរៀបចំហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមការតម្រូវនៃក្រមបរិស្ថាន និងធនធានធម្មជាតិ បញ្ហាក្លិនភាយពីរោងចក្រមានតិចតួច ប៉ុន្តែក្នុងកម្រិតស្តង់ដា។ ដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាន ឱ្យបានល្អនឹងស្របតាមសេចក្តីសម្រេចរបស់ក្រសួង ដែលធ្លាប់ចេញបញáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:24 AM, ចំនួនអ្នកអានៈ​ 23ដង
ការតវ៉ាខាងលើនេះ រៀបចំឡើងដោយក្រុមនិស្សិត និងយុវជន ក្នុងគោលបំណងទាមទារចង់ឱ្យមានកំណែទម្រង់វិស័យអប់រំ ការផ្តល់ឱកាសស្មើៗគ្នា និងការបង្កើនការចូលរួមរបស់យុវជននិងសិស្សនិស្សិត ក្នុងដំណើរការសម្រេចចិត្តនានា។ ពួកគេក៏បានលើកឡើងពីក្តីបារម្ភទូលំទូលាយផ្សេងទៀត ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច សិទ្ធិការងារ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:08 AM, ចំនួនអ្នកអានៈ​ 28ដង
យោងតាមទិន្នន័យទីផ្សារដែលត្រូវបានរាយការណ៍នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃមូលធនទីផ្សាររបស់ NVIDIA បានធ្លាក់ចុះពីប្រមាណ ៤.១៩ ទ្រីលានដុល្លារអាមេរិក នៅថ្ងៃទី១១ ខែវិច្ឆិកា មកនៅប្រមាណ ៣ .០៣ ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹងការថយចុះប្រមាណ ១.១៦ ទ្រីលានដុល្លារអាមេរិក ឬប្រមាណ ២៧.៧ភាគរយ។ ក្រុមហ៊ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 11:01 AM, ចំនួនអ្នកអានៈ​ 29ដង
ការវាយប្រហារចុងក្រោយរបស់ហ៊ូទីកើតឡើង បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃសុក្រ នៅពេលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា ខ្លួនបានវាយប្រហារកំពង់ផែ Hodeidah ជាប់សមុទ្រក្រហម និងបានធ្វើប្រតិបត្តិការកំណត់គោលដៅលើសមត្ថភាពមីស៊ីល និងដ្រូនរបស់ក្រុមហ៊ូទី នៅរដ្ឋធានីសាណាប្រទេសយេម៉ែនáŸ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-11-2026, 10:59 AM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវបីតិសោមនស្សរីករាយក្នុងចិត្តឥតឧបមា ព្រមទាំងបានកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពáž
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1441 នាក់
ម្សិលមិញ : 1979 នាក់
សរុបទាំងអស់ : 11584847 នាក់