| តាមរយៈអាកាសយានដ្ឋានថ្មី២ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការតភ្ជាប់ជើងហោះហើរ ទៅបណ្តាប្រទេសហ្វ្រង់កូហ្វូនី |
|
| ចុះថ្ងៃទី: 20-11-2026, 02:07 PM, ចំនួនអ្នកអានៈ 35ដង |
|
|
រាជធានីភ្នំពេញ៖លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងថា នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ក៏យើងមានកិច្ចប្រជុំមួយដែលយើងបានជួបជុំគ្នា ដើម្បីពិភាក្សាពីការតភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសហ្វ្រង់កូហ្វូនី ក្នុងឱកាសកិច្ចប្រជុំហ្វ្រង់កូហ្វូនីនេះផងដែរ។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានលើកឡើងថា តាមរយៈអាកាសយានដ្ឋានថ្មីចំនួន២ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រីកការតភ្ជាប់ជើងហោះហើរ ទៅកាន់បណ្តាប្រទេសហ្វ្រង់កូហ្វូនី ដើម្បីបង្កើនទំនាក់ទំនងផ្លូវអាកាស និងសម្រួលដល់ការធ្វើដំណើររវាងកម្ពុជា និងប្រទេសទាំងនោះ។
ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា ធ្វើឡើងក្នុងកិច្ចពិភាក្សា នៃកម្មវិធី Fresh Business លើប្រធានបទ៖ «ការតភ្ជាប់ជើងហោះហើរ ពីកម្ពុជាទៅបណ្តាប្រទេសហ្វ្រង់កូហ្វូនី»។
លោកបានបន្ដថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រីកការតភ្ជាប់ផ្លូវអាកាស ជាមួយបណ្តាប្រទេសហ្វ្រង់កូហ្វូនី តាមរយៈសមត្ថភាពថ្មី នៃអាកាសយានដ្ឋានសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានសាងសង់ឡើង ដើម្បីត្រៀមទទួលកំណើនអ្នកដំណើរក្នុងរយៈពេលវែង។
លោកបានបន្ថែមថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កម្ពុជាមានសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ថ្មីធំៗចំនួន២ គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។ សម្រាប់អាកាសយានដ្ឋានសៀមរាបអង្គរ ត្រូវបានរចនាឡើងដោយមានសមត្ថភាព អាចស្រូបយកអ្នកដំណើរពី៧លាននាក់ រហូតដល់២០លាននាក់ ក្នុងរយៈពេលខ្លី និងមធ្យម។ ចំណែកអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរៀបចំសមត្ថភាពសម្រាប់ទទួលអ្នកដំណើរពី១៥លាននាក់ រហូតដល់៣០លាននាក់។
លោកបានបន្ថែមថា តាមការរំពឹងទុក នៅឆ្នាំ២០៣៥ កម្ពុជានឹងមានសមត្ថភាពអាចស្រូបយកអ្នកដំណើរបានរហូតដល់ ២២លាននាក់។ ទោះជាយ៉ាងណា បច្ចុប្បន្នចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅកម្ពុជា នៅមានប្រមាណ ៧លាននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ជាក់ស្តែងគិតត្រឹមខែតុលា ឆ្នាំ២០២៦ ចំនួនអ្នកដំណើរមានជាង ៥លាននាក់ ឬជិត ៦លាននាក់ ហើយតាមការប៉ាន់ប្រមាណអាចកើនដល់ជិត ៧លាននាក់នៅដំណាច់ឆ្នាំ។
លោក ស៊ីន ចាន់សិរីវុត្ថា បានបន្ថែមថា កម្ពុជាបានបើកចំហរជើងមេឃតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ហើយនៅឆ្នាំ២០២៥ កម្ពុជាបានរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តជាច្រើន ដើម្បីគាំទ្រដល់គោលនយោបាយបើកចំហរជើងមេឃនេះ រួមមានគោលនយោបាយស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាស គោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍អាកាសចរណ៍ស៊ីវិល។
លោកបានបញ្ជាក់ថា នៅក្នុងផែនការអភិវឌ្ឍន៍កន្លងមក កម្ពុជាមានមហិច្ឆិតាទាក់ទាញអ្នកដំណើរឱ្យបាន ៨លាននាក់នៅឆ្នាំ២០២៧ ប៉ុន្តែដោយសារកត្តាប្រឈមខាងក្រៅ រួមមានវិបត្តិសកល វិបត្តិនៅតំបន់មជ្ឈិមបូព៌ា ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងការរំខានដល់ជើងហោះហើរនៅតំបន់មជ្ឈិមបូព៌ា បានជះឥទ្ធិពលដល់ការធ្វើដំណើរតាមផ្លូវអាកាស និងធ្វើឱ្យកំណើនអ្នកដំណើរមិនសម្រេចបានតាមគោលដៅដែលបានគ្រោងទុក។
លោកបានបន្ថែមថា ប្រសិនបើចង់សម្រេចបានគោលដៅអ្នកដំណើរ៨លាននាក់ កម្ពុជានៅត្រូវការកំណើនយ៉ាងហោចណាស់ ៣០% បន្ថែមទៀត។ ជាក់ស្តែងបើប្រៀបធៀបទិន្នន័យរយៈពេល ១០ខែដំបូង នៃឆ្នាំ២០២៦ ជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានការថយចុះជាង ១០% ផ្ទុយទៅវិញការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនឡើងជាង១៤%។
លោកបានបញ្ជាក់ថា កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់ (MOU) ជាមួយប្រទេសនានា ទូទាំងពិភពលោកចំនួន ៤៨ប្រទេស ក្នុងនោះមានប្រមាណ ១១ប្រទេសស្ថិត ក្នុងប្រព័ន្ធហ្វ្រង់កូហ្វូនី។ ទោះជាយ៉ាងណា ការមានកិច្ចព្រមព្រៀង ឬអនុស្សរណៈយោគយល់ មិនមានន័យថា ក្រុមហ៊ុនអាកាសចរណ៍ នឹងបើកជើងហោះហើរត្រង់ជាបន្ទាន់នោះទេ ព្រោះការសម្រេចចិត្តបើកជើងហោះហើរត្រូវផ្អែកលើតម្រូវការទីផ្សារ ចំនួនអ្នកដំណើរ និងលទ្ធភាពប្រតិបត្តិការ របស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ។
លោកបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានជើងហោះហើរត្រង់ ពីបណ្តាប្រទេសហ្វ្រង់កូហ្វូនីមកកាន់កម្ពុជានៅឡើយទេ ប៉ុន្តែអ្នកដំណើរអាចធ្វើដំណើរមកកម្ពុជា តាមរយៈមជ្ឈមណ្ឌលតភ្ជាប់ជើងហោះហើរ (Airport Hub) នៅតំបន់មជ្ឈិមបូព៌ា។
លោកក៏បានលើកឡើងពីផែនការនៅឆ្នាំ២០២៨ ក្នុងការជំរុញបរិមាណអ្នកដំណើរពីបណ្តាប្រទេសទាំង ១១នោះមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើងផងដែរ៕
សូមស្តាប់ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា៖

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:34 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖លោក ម៉ែន ភក្ដី បានលើកឡើងថា ធនាគារជាតិនៃកម្ពុជាមានតួនាទី ក្នុងការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីធានាថា ការផ្ដល់សេវាហិរញ្ញវត្ថុប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងការគោរពសិទ្ធិអតិថិជន។
លោក ម៉ែន ភក្ដី អគ្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:24 PM, ចំនួនអ្នកអានៈ 13ដង
Microsoft To Do មានដើមកំណើតពីកម្មវិធី Wunderlist ដែលក្រុមហ៊ុន Microsoft បានទិញយកនៅឆ្នាំ២០១៥ មុនពេលប្តូរឈ្មោះទៅជា Microsoft To Do នៅឆ្នាំ២០១៧។ ទោះជាយ៉ាងណា ការផ្លាស់ប្តូរទៅប្រើ Planner កំពុងបង្កក្តីបារម្ភដល់អ្នកប្រើប្រាស់ ព្រោះ Microsoft មិនទាន់អាចផ្ទេរកិច្ចការពីកម្មវិធីចាស់ទៅកម្មវិធីថ្មីដោយផ្ទាល់បានទេ។ ក្រុមហ៊ុនគ្រោងផ្តល់ជម្រើá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:18 PM, ចំនួនអ្នកអានៈ 23ដង
(ប៉េកាំង)៖ ពិធីប្រគល់ពានរង្វាន់ Orchid លើកទី ៣ បានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមជាអធិបតី និងថáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:10 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ទិវាសហគ្រិនភាពកម្ពុជា គឺជាការប្រារព្ធ សប្តាហ៍សហគ្រិនភាពសកល (Global Entrespanreneurshispan Week) នៅកម្ពុជា ដែល YEAC និង GEN Cambodia ជាម្ចាស់ផ្ទះផ្លូវការ តាំងពីឆ្នាំ២០១៣មក។ ក្នុងរយៈពេល ១៤ឆ្នាំ ទិវានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបជាង ១២,៧៥០នាក់ មកពីវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ យុវជន និងសាកលវិទ្យាល័យ ហើយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 05:03 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖យោងតាមការរៀបរាប់របស់លោក ជា លីសែ បានឱ្យដឹងថា ជនសង្ស័យបានប្រើរូបភាពលួងលោមធ្វើជាកូនធម៌ និងបងធម៌ ជាមួយម្តាយ និងបងស្រីរបស់លោក រហូតធ្វើឱ្យមានការទុកចិត្ត រួចស្នើឱ្យជួយធានាខ្ចីបុលប្រាក់ពីគេយកមកឱ្យខ្លួន។ ទង្វើនេះបានបន្សល់ទុកនូវទម្ងន់បំណុលយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យក្រុមគ្រួសារáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 02:09 PM, ចំនួនអ្នកអានៈ 28ដង
ក្រុមហ៊ុន Rockstar Games ដែលជាអ្នកអភិវឌ្ឍហ្គេមនេះ បានឱ្យដឹងថា GTA VI មានការកុម្ម៉ង់ទិញទុកមុន (Pre-Order) ចំនួន ៣២,៥ លានច្បាប់ មុនពេលចេញលក់ជាផ្លូវការ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការផលិតហ្គេមនេះបានចំណាយពេលជាង ៨ ឆ្នាំ ហើយបើរាប់ចាប់ពីដំណាក់កាលស្រាវជ្រាវ និងរៀបចំគម្រោងដំបូងក្នុងឆ្នាំ២០១៥ រហូតដល់ថ្ងៃចេញលក់ គឺមáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 02:06 PM, ចំនួនអ្នកអានៈ 39ដង
ក្រុមបាតុករបានចេញធ្វើបាតុកម្មតាមដងផ្លូវក្នុងទីក្រុងនានា ចាប់ពីតាំងប្រទេសអ៉ីតាលី អាល្លឺម៉ង់ ស្វ៉ីស រហូតដល់ព្រីតថេន (ចក្រភពអង់គ្លេស)។ មនុស្សជាច្រើន បានកាន់បដាដែលមានសរសេរថា «តស៊ូដើម្បីអនាគតរបស់យើង» និងដុតរូបតំណាងរថក្រោះដែលធ្វើពីក្រដាសកាតុង។ ការប្រមូលផ្តុំតវ៉ាទាំងនេះ ត្រូវបានរៀបចំឡើងសហáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 02:03 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» រៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 01:54 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអនុញ្ញាតទទួលជួបជាមួយក្រុមហ៊ុន CANCAP Global Co., Ltd. និងគណៈប្រតិភូវិនិយោគកាណាដា ដើម្បីផ្លាស់ប្តូរទស្សនៈអំពីតំបន់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រិន កាណាដា និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:53 AM, ចំនួនអ្នកអានៈ 38ដង
ខេត្តកណ្ដាល៖ តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ លោក ម៉ម ប៊ុននាង ប្រធានក្រុម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុប្រធានទី១ព្រឹទ្ធសភា និងបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ ព្រមទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:45 AM, ចំនួនអ្នកអានៈ 34ដង
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារបានរកឃើញមានការរៀបចំហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រងបរិស្ថានស្របតាមការតម្រូវនៃក្រមបរិស្ថាន និងធនធានធម្មជាតិ បញ្ហាក្លិនភាយពីរោងចក្រមានតិចតួច ប៉ុន្តែក្នុងកម្រិតស្តង់ដា។ ដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាន ឱ្យបានល្អនឹងស្របតាមសេចក្តីសម្រេចរបស់ក្រសួង ដែលធ្លាប់ចេញបញáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:24 AM, ចំនួនអ្នកអានៈ 23ដង
ការតវ៉ាខាងលើនេះ រៀបចំឡើងដោយក្រុមនិស្សិត និងយុវជន ក្នុងគោលបំណងទាមទារចង់ឱ្យមានកំណែទម្រង់វិស័យអប់រំ ការផ្តល់ឱកាសស្មើៗគ្នា និងការបង្កើនការចូលរួមរបស់យុវជននិងសិស្សនិស្សិត ក្នុងដំណើរការសម្រេចចិត្តនានា។ ពួកគេក៏បានលើកឡើងពីក្តីបារម្ភទូលំទូលាយផ្សេងទៀត ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច សិទ្ធិការងារ ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:08 AM, ចំនួនអ្នកអានៈ 28ដង
យោងតាមទិន្នន័យទីផ្សារដែលត្រូវបានរាយការណ៍នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃមូលធនទីផ្សាររបស់ NVIDIA បានធ្លាក់ចុះពីប្រមាណ ៤.១៩ ទ្រីលានដុល្លារអាមេរិក នៅថ្ងៃទី១១ ខែវិច្ឆិកា មកនៅប្រមាណ ៣
.០៣ ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹងការថយចុះប្រមាណ ១.១៦ ទ្រីលានដុល្លារអាមេរិក ឬប្រមាណ ២៧.៧ភាគរយ។
ក្រុមហ៊ុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 11:01 AM, ចំនួនអ្នកអានៈ 29ដង
ការវាយប្រហារចុងក្រោយរបស់ហ៊ូទីកើតឡើង បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃសុក្រ នៅពេលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា ខ្លួនបានវាយប្រហារកំពង់ផែ Hodeidah ជាប់សមុទ្រក្រហម និងបានធ្វើប្រតិបត្តិការកំណត់គោលដៅលើសមត្ថភាពមីស៊ីល និងដ្រូនរបស់ក្រុមហ៊ូទី នៅរដ្ឋធានីសាណាប្រទេសយេម៉ែនáŸ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-11-2026, 10:59 AM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវបីតិសោមនស្សរីករាយក្នុងចិត្តឥតឧបមា ព្រមទាំងបានកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពáž
 ព័ត៌មានលម្អិត
|
|
|