អភិបាលខត្តកំពត ដឹកនាំមន្ត្រីក្រោមឱវាទពាក់ព័ន្ធ ចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៧០០០ក្បាលដី នៅស្រុកទឹកឈូ
ចុះថ្ងៃទី: 03-11-2026, 05:49 PM, ចំនួនអ្នកអានៈ 53ដង
ខេត្តកំពត៖ លោក ព្រាប សុផាត ប្រធាន​មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពត បានឱ្យដឹងថា ពិធីនាព្រឹកនេះ មានការប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣ភូមិ រួមមាន៖ ភូមិភ្នំតូច ភូមិមានរិទ្ធ និងភូមិទឹកក្រហម នៃឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ដែលមានក្បាលដីសរុបចំនួន ៦,៨៣២ក្បាលដី ស្មើនឹង ៣,៦៦០គ្រួសារ។ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនពលរដ្ឋក្នុងភូមិចំនួន៣ នៃស្រុកទឹកឈូ ខេត្តកំពត ដែលបានប្រព្រឹត្តធ្វើឡើងក្នុងបរិវេណវត្តកំពូលមាស (ហៅវត្តវប្រឡាយ) ស្ថិតនៅឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ថ្លែងទៅកាន់ប្រជាពលរដ្ឋប្រមាណជាង ៣ពាន់គ្រួសារ ក្នុងពិធីខាងលើ លោក ម៉ៅ ធនិន បានមានប្រសាសន៍ថា ក្នុងដំណាក់កាលនៃរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) បានផ្លាស់ប្តូរជាប្រវត្តិសាស្ត្រយ៉ាងខ្លាំង ដោយសារតែនៅក្នុងរបបខ្មែរក្រហម រាល់កម្មសិទ្ធិឯកជន និងប្លង់ដីធ្លីទាំងអស់ ត្រូវបានលុបបំបាត់ និងបំផ្លាញចោលទាំងស្រុង ហើយក្រោយការដួលរលំនៃរបបប៉ុលពត ដីធ្លីទាំងអស់ក៏ត្រូវបានចាត់ទុកជាសម្បត្តិរបស់រដ្ឋ ប្រជាពលរដ្ឋត្រូវបានរៀបចំឱ្យរស់នៅ និងធ្វើការរួមគ្នាក្នុងទម្រង់ជា «ក្រុមសាមគ្គី» ដើម្បីបង្កបង្កើនផល និងជួយគ្នាទៅវិញទៅមកក្នុងការស្តារវិស័យកសិកម្មឡើងវិញ។ ម្យ៉ាងទៀតពលរដ្ឋមានសិទ្ធិអាស្រ័យផលលើដីធ្លី សម្រាប់ការធ្វើស្រែចម្ការ និងសង់លំនៅឋាន ប៉ុន្តែមិនទាន់មានសិទ្ធិជាកម្មសិទ្ធិករឯកជន ឬសិទ្ធិលក់ដូរនោះទេ។ លោកអភិបាលខេត្ត បន្តថា ក្រោយពេលដែលប្រទេសកម្ពុជារួចផុតពីភ្នក់ភ្លើងសង្គ្រាម ហើយទទួលបានសុខសន្តិភាពក្រោមការ​លះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចបានគិតគូរ និងរៀបចំឡើងវិញនូវគោល នយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ដើម្បីរៀបចំឱ្យប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់។ គោលនយោបាយនេះ ត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់រហូតបន្តមកដល់អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នសម្តេចបានបន្តអនុវត្តន៍ ក៏ដូចជាជំរុញអោយពន្លឿនការវាស់វែង ក៏ដូចជាចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅទូទាំងប្រទេស ឱ្យបានឆាប់រហ័សបំផុត ដើម្បីអោយពលរដ្ឋអាចទទួលយកប្រយោជន៍ពេញលេញពីវិស័យដីធ្លី ពិសេសឈានទៅបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស។ ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធិនាពេលនេះ គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់បំផុតអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរុញច្រានការងារចុះបញ្ជីដីធ្លីយ៉ាងសកម្មពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធានានូវសុវត្ថិភាពផ្លូវច្បាប់ លើការកាន់កាប់ដីធ្លី បញ្ចប់ទំនាស់ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារជូនប្រជាពលរដ្ឋឱ្យបានរឹងមាំ និងមានទំនុកចិត្តខ្ពស់។ លោកក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាថ្ងៃនេះ ត្រូវថែរក្សាប័ណ្ណកម្មសិទ្ធិទាំងនេះ ឱ្យបានល្អ ព្រោះវាជាទ្រព្យសកម្មផ្លូវច្បាប់ដ៏មានតម្លៃសម្រាប់គ្រួសារ និងកូនចៅជំនាន់ក្រោយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 20-11-2026, 02:24 PM, ចំនួនអ្នកអានៈ​ 36ដង
ខេត្តសៀមរាប៖ពិធីនេះប្រកាសនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក​ ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីលោក ឌី រ៉ាដូ អភិបាលរងខេត្ត និងលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជារួមនឹងថ្នាក់ដឹកនាំមន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:20 PM, ចំនួនអ្នកអានៈ​ 19ដង
ឧបករណ៍នេះត្រូវបាននាយកប្រតិបត្តិ Meta លោក Mark Zuckerberg ប្រកាសបង្ហាញកាលពីខែកញ្ញា ដោយមានអេក្រង់ទំហំប្រហែល ២ អ៊ីញ និងមានតួអង្គ Muse ដែលអ្នកប្រើប្រាស់អាចកែសម្រួលរូបរាងតាមចំណង់ចំណូលចិត្ត។ វាក៏មានបំពាក់ប្រព័ន្ធភ្ជាប់អ៊ីនធឺណិត 5G ក្នុងខ្លួន ដែលអាចប្រើប្រាស់ជំនួយការ AI បានដោយមិនចាំបាច់ភ្ជាប់ Wi-Fi ប៉ុន្តែមិនអាចáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:16 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ ដើម្បីធានាបាននូវដំណើរការប្រឡងប្រកបដោយគុណភាព ប្រសិទ្ធភាព និងយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំថ្មី ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ សាធារណៈ និងឯកជន សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ សេចក្តីណែនាំនេះមានគោលបំណá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:11 PM, ចំនួនអ្នកអានៈ​ 41ដង
ផែនការខាងលើ ត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់សេតវិមាន ដែលចេញផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ដោយរៀបរាប់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគនានា ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗនេះ។ ឯកសារនោះបានបញ្ជាក់ថា ថៃមាá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:09 PM, ចំនួនអ្នកអានៈ​ 26ដង
ការិយាល័យរបស់លោក Prabowo បានឱ្យដឹងថា ប្រទេសទាំងពីរបានរកឃើញឱកាសសម្រាប់ភាពជាដៃគូ នៅក្នុងផ្លូវទឹកជាយុទ្ធសាស្ត្រនៃសមុទ្រចិនខាងត្បូង រួមទាំងវឌ្ឍនភាពក្នុងការពិភាក្សាអំពីតំបន់នានាសម្រាប់ការអភិវឌ្ឍរួមគ្នា។ លោក Prabowo បាននិយាយក្នុងជំនួបនោះថា «យើងយល់ថា ទំនាក់ទំនងរបស់យើងកាន់តែរឹងមាំ។ យើងបានឈានដល់ការá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:07 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងថា នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ក៏យើងមានកិច្ចប្រជុំមួយដែលយើងបានជួបជុំគ្នា ដើម្បីពិភាក្សាពីការតភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសហ្វ្រង់កូហ្វូនី ក្នុងឱកាសកិច្ចប្រជុំហ្វ្រង់កូហ្វូនីនេះផងដែរ។ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:05 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អឺរ៉ុប និងអាហ្វ្រិក បានចាប់អារម្មណ៍យ៉ាងខ្លាំងលើអង្គរវត្ត បន្ទាប់ពីមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលជាឱកាសដ៏ល្អ ក្នុងការការតភ្ជាប់ជើងហោះហើរ។ ការបញ្ជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:04 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ការធ្លាក់ចុះនេះ ត្រូវបានអ្នកតាមដានតម្លៃហាងមាសលើទីផ្សារអន្តរជាតិ លោក សុខ ហេង នាយកអភិវឌ្ឍន៍ធុរកិច្ចនៃក្រុមហ៊ុន GFGI មើលឃើញថា បណ្ដាលមកពីកត្តាជាច្រើន។ តម្លៃហាងឆេងមាស ដែលកំពុងដាក់លក់នៅលើទីផ្សារកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ មានតម្លៃប្រមាណ ៤៣២ដុល្លារ ក្នុងមួយជី ឬ៤៣២á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:37 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖គម្រោងនេះផ្តោតលើចំនុចសំខាន់ៗចំនួនបី៖ (១) ការពង្រឹងកម្លាំងសេវាសង្គម (២) ការលើកកម្ពស់ការចូលរួមប្រកបដោយអត្ថ ន័យរបស់យុវជនដែលមានបទពិសោធន៍ក្នុងការថែទាំ និង (៣) ការពង្រឹងបណ្តាញ និងការគាំទ្រកំឡុងពេលផ្លាស់ប្តូរ សម្រាប់អ្នកដែលចាកចេញពីការថែទាំ។ អង្គការភូមិកុមារ SOS កម្ពុជា សហការជាមá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:32 PM, ចំនួនអ្នកអានៈ​ 34ដង
លទ្ធផលដែលទទួលបានពីការបោះឆ្នោតប្រមាណ ១០,០០០នាក់ទៅលើកំពូលខ្សែប្រយុទ្ទទាំង ២០នាក់ប្រចាំទ្វីបអឺរ៉ុប UEFA បានបង្ហាញថា ខ្សែប្រយុទ្ធភាគច្រើនពាក់លេខ៩ នៅពេលអ្នកជំនាញខាងបាល់ទាត់មានដូចជាលោក Guillem Balague, Julien Laurens និងលោក Raspanhael Honigstein ដែលបានពិភាក្សាគ្នាក្នុងផតខាស Euro Leagues ក៏បានយល់ស្របនេះដែរ។ ១៖ Cristiano Ronaldo ជាការពិត Ronaldo ស្ថិáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:21 PM, ចំនួនអ្នកអានៈ​ 22ដង
ព្រុចសែល, បែលហ្ស៊ិក៖ ថ្លែងក្រោមប្រធានបទ «តម្លៃអឺរ៉ុបជាខែលការពារ ក្នុងពិភពលោកកំពុងរងវិបត្តិ» លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ជូនអង្គប្រជុំអំពីស្ថានភាពជាក់ស្តែងនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសវិវាទព្រំដែនកម្ពុជា-ថៃ ដែលស្ថានភាពនៅតែដដែលមិនទាន់មានការប្រែប្រួលល្អប្រសើរនៅឡើយ ចាប់តាំងពីសម័យប្រជáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:17 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖សេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ពាក់ព័ន្ធនឹងការចូលរួមរបស់ថៃក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ (CMF) និងកá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:14 PM, ចំនួនអ្នកអានៈ​ 38ដង
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន NBC News លោក Gabe Gutierrez ដែលបានអះអាងថារូបលោកបានជជែកជាមួយលោក ត្រាំ អំឡុងការធ្វើដំណើរវិលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ លោក ត្រាំបានគូសបញ្ជាក់ដូច្នេះថា «យើងមានទំនាក់ទំនង តែយើងមិនបានជួបគ្នានោះទេ។ តែមានកិច្ចប្រជុំច្រើនពេក ទើបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:12 PM, ចំនួនអ្នកអានៈ​ 39ដង
កំណើននេះបានមកពីការរីកចម្រើននៃការវិនិយោគលើ AI ដែលជំរុញតម្រូវការបន្ទះឈីប និងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេរបស់កូរ៉េខាងត្បូង ដូចជា Samsung Electronics និង SK Hynix។ ទោះជាយ៉ាងណា តម្រូវការក្នុងស្រុកនៅតែខ្សោយ ដោយប្រជាជនជាច្រើនមិនទាន់ទទួលបានផលប្រយោជន៍ពីកំណើនការនាំចេញនៅឡើយ ខណៈអត្រាការប្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:00 PM, ចំនួនអ្នកអានៈ​ 27ដង
កម្មវិធីដែលលេងរៀងរាល់ ៤ឆ្នាំម្តង ជំនាន់ទី១៨ នឹងចាប់ផ្តើមប្រកួតជុំចុងក្រោយចាប់ពីថ្ងៃទី០៩ ខែមិថុនា ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៨ ដោយមាន ៤ប្រទេសធ្វើម្ចាស់ផ្ទះរួមគ្នារួមមាន អង់គ្លេស ស្កុតឡេន វ៉េល និងសាធារណរដ្ឋអៀរឡង់។ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Eurospanean Football Chamspanionshispan 2028 នឹងចាប់á
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1417 នាក់
ម្សិលមិញ : 2175 នាក់
សរុបទាំងអស់ : 11583040 នាក់