សិក្ខាកាម ៦រូប មកពីស្ថាប័ន៣ នៃកិច្ចការពារបេតិកភណ្ឌ បានបញ្ចប់ការបណ្ដុះបណ្ដាលជំនាញអភិរក្ស និងជួសជុលវត្ថុសិល្បៈបុរាណ ដែលធ្វើពីលោហៈ និងកុលាលភាជន៍
ចុះថ្ងៃទី: 03-11-2026, 11:12 AM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖លោក គាំ សុភារម្យ បុរាណវិទូ និងជាគ្រូបង្គោលបណ្តុះបណ្តាល ឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលជំនាញ ពង្រឹងសមត្ថភាព បានចែករំលែកបច្ចេកទេស និងផ្ដល់ចំណេះដឹងក្នុងការថែរក្សា ការពារ និងសង្គ្រោះវត្ថុបុរាណធ្វើពីលោហៈ (សំរឹទ្ធ ដែក) និងកុលាលភាជន៍នេះ មានសិក្ខាកាមមកពីអាជ្ញាធរជាតិអប្សរា ៣នាក់ អាជ្ញាធរជាតិសំបូរព្រៃគុក ២នាក់ និងអាជ្ញាធរជាតិព្រះវិហារ ១នាក់ សរុប៦នាក់។ វគ្គបណ្ដុះបណ្ដាលនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី៣១ ខែសីហា និងបានបិទបញ្ចប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ។ អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ជំនាញអភិរក្ស និងជួសជុលវត្ថុសិល្បៈបុរាណ ធ្វើពីលោហៈ និងកុលាលភាជន៍ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ និងអាជ្ញាធរជាតិអប្សរា បានរៀបចំបណ្ដុះបណ្ដាលសិក្ខាកាមទាំង៦រូប ដោយផ្តោតលើបច្ចេកទេសអភិរក្សជាបឋម ដូចជា វិធីសាស្ត្រសម្អាត ជួសជុល និងទប់ស្កាត់ការខូចខាតលើវត្ថុសិល្បៈ ដែលធ្វើពីលោហៈ (សំរឹទ្ធ និងដែក) និងប្រភេទកុលាលភាជន៍ ទៅតាមបែបវិទ្យាសាស្រ្តបច្ចេកទេសយ៉ាងត្រឹមត្រូវ។ ការបង្រៀនទ្រឹស្តីទូទៅដោយស្វែងយល់ពីមូលហេតុនៃការខូចខាត និងកត្តាបំផ្លិចបំផ្លាញ មានកត្តាអាកាសធាតុ សំណើម អុកស៊ីតកម្ម និងប្រតិកម្មគីមី ទៅលើលោហៈធាតុ និងកុលាលភាជន៍។ យល់ដឹងពីការធ្វើរបាយការណ៍ នៅមុនពេលជួលជុល កំឡុងពេលជួលជុល និងក្រោយពេលជួសជុល។ វិធីសាស្ត្រពិនិត្យវិភាគ និងកត់ត្រាស្ថានភាពដើមនៃការខូចខាតឡើងច្រែះស្នឹម ឬការសឹករេចរឹល។ បច្ចេកទេសសម្អាតតាមបែបមេកានិច(ម៉ាស៊ីនមីក្រូទស្សន៍ ម៉ាស៊ីន Air plaster ម៉ាស៊ីនផ្លុំខ្យល់ ស្កាល់ប៉ែល ចង្កាក់ឬស្សី សំឡី និងការប្រើសារធាតុគីមីមួយចំនួន (Acetone និងអាល់កុល) កម្រិតសុវត្ថិភាព។ ការស្រោបសារធាតុការពារ (Stabilization & Coating ល្បាយ BTA និងSSQ) ដើម្បីទប់ស្កាត់ការខូចខាតកើតឡើងវិញជាដើម។ លោក គីម ដុងមីន ប្រធានគម្រោងនៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះថា វគ្គបណ្តុះបណ្តាលលើកនេះ មានអត្ថន័យយ៉ាងធំធេងចំពោះកម្ពុជា ដែលបានប្រឹងប្រែងបណ្តុះបណ្តាលជំនាញការអភិរក្សនិងជួសជុលវត្ថុសិល្បៈបុរាណនេះ។ ជាបន្តកម្ពុជា អាចនឹងមានសមត្ថភាពបណ្ដុះបណ្ដាលអ្នកស្រាវជ្រាវជំនាន់ក្រោយ បានដោយខ្លួនឯងផ្ទាល់ ដោយមានការជួយជ្រោមជ្រែងចែករំលែកបច្ចេកទេសពីកូរ៉េ នៅក្នុងមន្ទីរពិសោធន៍ដែលកសាងឡើងដោយមានការគាំទ្រពីកូរ៉េដែរនោះ។ លោក គីម ដុងមីន យល់ឃើញថា កត្តាសំខាន់បំផុតក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ គឺពឹងផ្អែកលើធនធានមនុស្ស។ បើទោះបីជាយើងមានហេដ្ឋារចនាសម្ព័ន្ធល្អ និងឧបករណ៍ទំនើបយ៉ាងណាក៏ដោយ ប្រសិនបើ គ្មានអ្នកជំនាញដែលចេះប្រើប្រាស់វាឱ្យបានត្រឹមត្រូវ ហើយអាចផ្ទេរបច្ចេកទេសពីមនុស្សជំនាន់មុនទៅមនុស្សជំនាន់ក្រោយទេ ការអភិរក្សបេតិកភ ណ្ឌវប្បធម៌ ដែលប្រកបដោយចីរភាព គឺជាការពិបាកណាស់។ លោកសង្ឃឹមថា ចំណេះដឹង និងបទពិសោធន៍ ដែលសិក្ខាកាមទាំងអស់គ្នាទទួលបានទទួលថ្ងៃនេះ នឹងយកទៅអនុវត្តនៅការដ្ឋានអភិរក្សបេតិកភណ្ឌវប្បធម៌ នៃស្ថាប័នរៀងៗខ្លួន ព្រមទាំងមានការចែករំលែកបន្តដល់សហការីឱ្យកាន់តែច្រើនថែមទៀតនាពេលអនាគត។ ចំណែកប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល ស្រាវជ្រាវ និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោកអ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា ថ្វីត្បិតតែរយៈពេល ៣០ឆ្នាំមកនេះ កម្ពុជាបានរៀនជំនាញជួសជុល និងថែទាំប្រាសាទបុរាណពីបណ្ដាប្រទេសជាច្រើន ហើយបច្ចុប្បន្នក្លាយជាអ្នកជំនាញអាចជួសជុលបានដោយខ្លួនឯង ថែមទាំងបានចូលរួមសហការ ការងារជួសជុលអន្តរជាតិតាមការដ្ឋានក្នុងតំបន់អង្គរក៏ដោយ ក៏ប៉ុន្តែ កម្ពុជាក៏នៅតែខ្វះខាតជំនាញអភិរក្ស និងជួសជុលវត្ថុបុរាណធ្វើពីលោហៈធាតុ ដូចនៅក្នុងមន្ទីរពិសោធន៍ ដែលកសាងឡើងដោយកូរ៉េនេះនៅឡើយ។ ជាច្រើនឆ្នាំមកហើយកម្ពុជាមានអ្នកជំនាញផ្នែកថែទាំនិងអភិរក្សវត្ថុបុរាណ ចម្លាក់ថ្ម ដែលនៅតាមប្រាសាទ គឺមានការជួយបណ្ដុះបណ្ដាលពីអង្គការ (GIZ) អាល្លឺម៉ង់ និងពីសាកលវិទ្យាល័យរបស់អ៊ីតាលី ក៏ប៉ុន្តែសម្រាប់វត្ថុសិល្បៈធ្វើពីលោហៈ ដែលយកមករក្សាទុកក្នុងសារមន្ទីរ គឺយើងនៅខ្វះខាតលើជំនាញអភិរក្ស ជួសជុលនិងថែទាំនៅឡើយ។ កម្ពុជាចាប់ផ្ដើមមានជំនាញស្ដីពីការអភិរក្ស និងជួសជុលវត្ថុសិល្បៈ ដែលធ្វើពីលោហៈ និងកុលាលភាជន៍ គឺបន្ទាប់ពីទីភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ហើយបានបង្កើតជាមជ្ឈមណ្ឌលវិទ្យាសាស្រ្ត អភិរក្សវប្បធម៌មួយឡើង។ លោក អ៊ឹម សុខរិទ្ធី យល់ថា ការបណ្ដុះបណ្ដាលលើជំនាញថ្មី ដែលពុំធ្លាប់បានត្រៀមខ្លួនទុកជាមុននេះ គឺត្រូវទាមទារឱ្យសិក្ខាកាមត្រូវតែបង្កើនល្បឿនចំណេះដឹង ដើម្បីរត់ឱ្យទាន់សម័យកាលវិវត្តន៍ដែលមានឧបករណ៍ពិសោធន៍ និងប្រើប្រាស់ទំនើបៗនេះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-11-2026, 11:05 AM, ចំនួនអ្នកអានៈ​ 0ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោកស្រី គីម យ៉ូងជុងបានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីមួយរបស់ស្វ៉ីសលើជំរំមួយក្នុងទីក្រុង Wonsan របស់កូរ៉េខាងជើង ដែលមានការចូលរួមពីកុមារមកពីប្រទេសចិន និងរុស្ស៉ី។ ជំរំ Songdowon International Children បានរងការចោទប្រកាន់ថាជាកន្លែងបញ្ចូលមនោáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 11:03 AM, ចំនួនអ្នកអានៈ​ 0ដង
បន្ទាយមានជ័យ៖ឆ្នាំនេះមានប្រទីបចំនួន៤១មកពីគ្រប់មន្ទីរអង្គភាព ស្រុក ក្រុង រដ្ឋបាលខេត្ត ចូលរួមបណ្ដែតនៅដងស្ទឹងសិរីសោភ័ណដើម្បីអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ដែលមានការអញ្ជើញចូលរួមលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត នá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 10:58 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក យឹម លាង បាននូវការផ្ដាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណជូនកងកម្លាំងទាំងអស់ពីសំណាក់ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាសហប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងលោក ប្រាក់ សុខុន ឧបនាយកá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 09:31 AM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ក្នុងថ្ងៃអុំទូកទី១ មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្ត ប្រមាណចំនួន១៥៩,០០០នាក់ ក្នុងនោះជនបរទេសចំនួន ៤,០០០នាក់ ។ លោកស្រីបានបន្តថា ចំពោះការងាររáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 09:26 AM, ចំនួនអ្នកអានៈ​ 20ដង
ប្រធានាធិបតីអាមេរិក លោក Donald Trumspan ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យលោក Huang វិលត្រឡប់មកវិញ បានថ្លែងកោតសរសើរលោកយ៉ាងខ្លាំង ខណៈដែលមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ក៏បានស្វាគមន៍ការត្រឡប់មកវិញនេះដែរ។ ភ្លាមៗនោះ ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានហក់ឡើងដល់ទៅ ៣១,៥% ដែលបានជំរុញឱ្យទីផ្សារភាគហ៊ុន Wall Street ទាំងមូលមាá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 09:24 AM, ចំនួនអ្នកអានៈ​ 31ដង
យោងតាមពាក្យបណ្តឹង ក្រុមហ៊ុនបានបំភាន់អ្នកប្រើប្រាស់អំពីសុវត្ថិភាពបច្ចេកវិទ្យា និងខ្វះវិធានការការពារគ្រប់គ្រាន់ ខណៈមុខងារ «Sspanicy Mode» របស់ Grok ត្រូវបានគេយកទៅកែច្នៃយករូបថតពិតរបស់បុគ្គលនានា ទៅបង្កើតជារូបភាពស្រើបស្រាល និងអាក្រាតកាយ។ របាយការណ៍ស្រាវជ្រាវបានបង្ហាញថា Grok បានបង្កើតរូបភាពអាសអាភាសរាប់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 09:21 AM, ចំនួនអ្នកអានៈ​ 29ដង
ការវិលត្រឡប់មកកាន់ទីផ្សារហ៊ុនជាថ្មីនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនបានដកគម្រោង IPO កាលពីខែតុលា ដែលមានគោលដៅប្រមូលទុនរហូតដល់ ៧៩៩.៩ លានដុល្លារហុងកុង ដោយសារលក្ខខណ្ឌទីផ្សារមិនអំណោយផល។ កាលនោះ ទីផ្សារបច្ចេកវិទ្យាពិភពលោកកំពុងរងសម្ពាធពីការលក់ចេញភាគហ៊ុន ខណៈវិនិយោគិនមានការព្រួយបារម្ភថា ការចំណាយដ៏មá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 09:15 AM, ចំនួនអ្នកអានៈ​ 5ដង
ជាមួយគ្នានេះ ដោយអនុវត្តតាមទិសដៅការងាររបស់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការចង្អុលបង្ហាជាប្រចាំពិឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអាជ្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 06:48 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖អ្នកជំនាញផ្នែកបរិស្ថាន តែងតែលើកទឹកចិត្តឱ្យអ្នកដំណើរគ្រប់រូបប្រកាន់ខ្ជាប់នូវគោលគំនិតមួយ គឺ «កុំបន្សល់ទុកដាន» (Leave No Trace)។ គោលការណ៍នេះមានន័យសាមញ្ញថា នៅពេលអ្នកទៅកម្សាន្តនៅទីណាមួយ សូមនាំយកទៅជាមួយត្រឹមតែរូបថត និងអនុស្សាវរីយ៍ល្អៗ ហើយបន្សល់ទុកត្រឹមតែស្នាមជើងប៉ុណ្ណោះ។ រាល់កាកសំណá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 06:46 AM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តបាត់ដំបង៖យោងតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ បានឱ្យដឹងនៅថ្ងៃទី២០​​ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិគោកក្ដួច ឃុំតាពូáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 06:43 AM, ចំនួនអ្នកអានៈ​ 43ដង
ការកត់សម្គាល់បែបនេះរបស់លោក Esmaeil Baghaei ធ្វើឡើងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់រូបនេះបានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលកំពុងត្រូវបានជជែកអំពី ដូចជាការបិទខ្ទប់សេដ្ឋកិច្ច និងការបិទខ្ទប់ដែនសមុទ្រ ហើយដែលទង្វើទាំងអស់នេះគឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 06:40 AM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ដាក់ឱ្យមន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចាប់ពីថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ​ដល់ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ចំនួន ៧០រូប ឱ្យចូលនិវត្តន៍ និងផ្ទេរទៅកាន់ក្រសួងសង្គមកិច្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 06:32 AM, ចំនួនអ្នកអានៈ​ 29ដង
ខេត្តកែប៖ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប និងលោក Mesut Özcan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋទួរគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយចូលរួមពីតំណាងទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (TİK
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 06:17 AM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ អាកាសប្រាផាស សនចឌី នៃប្រទេសថៃ បានដឹកនាំគណៈប្រតិភូមន្ត្រីអន្តរស្ថាប័ន និងអ្នកសារព័ត៌មានថៃ ទៅកាន់ទីតាំងជាច្រើនក្នុងតំបន់អានសេះស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងសំណង់អាគារស៊ីវិលកម្ពុជាចំនួនពីរ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 06:13 AM, ចំនួនអ្នកអានៈ​ 5ដង
ក្រុមហ៊ុន Nvidia បានប្រកាសនៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ថា ខ្លួនបានតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ ក្រោយផ្ទុះរឿងអាស្រូវមានទំនាក់ទំនងជាមួយស្រ្តីម្ចាស់ក្រុមហ៊ុន Megasspaneed ដែលអាមេរិកថា ជាចារកម្មរបស់ចិន។ នេះបើតាមសារព័ត៌មានសិង្ហបុរី CNA។ ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងក្á
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 856 នាក់
ម្សិលមិញ : 1895 នាក់
សរុបទាំងអស់ : 11589667 នាក់