ការវិលត្រឡប់មកកាន់ក្រុមហ៊ុន Nvidia វិញរបស់លោក Jensen Huang បង្ហាញឱ្យឃើញពីឥទ្ធិពលដ៏លើសលប់របស់បុរសរូបនេះ លើវិស័យបញ្ញាសិប្បនិម្មិត (AI)
ចុះថ្ងៃទី: 24-11-2026, 09:26 AM, ចំនួនអ្នកអានៈ 21ដង
ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យលោក Huang វិលត្រឡប់មកវិញ បានថ្លែងកោតសរសើរលោកយ៉ាងខ្លាំង ខណៈដែលមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ក៏បានស្វាគមន៍ការត្រឡប់មកវិញនេះដែរ។ ភ្លាមៗនោះ ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានហក់ឡើងដល់ទៅ ៣១,៥% ដែលបានជំរុញឱ្យទីផ្សារភាគហ៊ុន Wall Street ទាំងមូលមានសន្ទុះកើនឡើងយ៉ាងខ្លាំង។ ការឡើងកាន់តំណែងជាអ្នកដឹកនាំក្រុមហ៊ុនផលិតបន្ទះឈីប ដែលលោកបានរួមគ្នាបង្កើតឡើងកាលពីជាងបីទសវត្សរ៍មុនយ៉ាងឆាប់រហ័សនេះ គឺជាដំណើរវិលត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបង្ហាញពីឥទ្ធិពលដ៏មហិមារបស់លោកទៅលើទីផ្សារហិរញ្ញវត្ថុ ឧស្សាហកម្ម AI និងភូមិសាស្ត្រនយោបាយ។ លោក Jensen Huang បានវិលត្រឡប់មកកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Nvidia ក្នុងទីក្រុង Santa Clara រដ្ឋកាលីហ្វ័រញ៉ា យ៉ាងមានជោគជ័យកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ បន្ទាប់ពីលោកបានលាលែងពីតំណែងជានាយកប្រតិបត្តិ (CEO) មិនទាន់បានពីរសប្តាហ៍ផង ជុំវិញរឿងអាស្រូវទំនាក់ទំនងស្នេហាក្រៅឆាក ដែលរួមមានទាំងទំនាក់ទំនងជាមួយស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ថាជាចារកម្មឱ្យប្រទេសចិន។ ក្នុងឈុតអាវស្បែកពណ៌ខ្មៅដែលជាអត្តសញ្ញាណប្រចាំខ្លួន ជាមួយនឹងដៃដាក់លើទ្រូង នាយកប្រតិបត្តិវ័យ ៦៣ឆ្នាំរូបនេះ បានញញឹមដាក់បុគ្គលិករាប់រយនាក់ដែលបានឈរជុំគ្នា ដើម្បីអបអរសាទរការវិលត្រឡប់របស់លោក។ លោក Eric Schiffer ប្រធានក្រុមហ៊ុនវិនិយោគឯកជន Patriarch Organization ដែលមានមូលដ្ឋាននៅទីក្រុង Los Angeles បានលើកឡើងថា «សម្រាប់អ្នកវិនិយោគផ្នែកបច្ចេកវិទ្យា លោក Jensen គឺល្បីល្បាញជាងតារាចម្រៀង Elvis ទៅទៀត»។ ក្នុងនាមជាបង្គោលដ៏សំខាន់នៃការរីកចម្រើនផ្នែក AI តួនាទីរបស់លោក Huang មានវិសាលភាពលើសពីនាយកប្រតិបត្តិក្រុមហ៊ុន Nvidia ទៅទៀត។ តាមរយៈការបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកបង្កើតច្បាប់ ដៃគូ អតិថិជន និងអ្នកផ្គត់ផ្គង់ទូទាំងពិភពលោក លោក Huang បានផ្តល់មូលនិធិយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ AI។ កាលពីឆ្នាំ ២០២៤ ប្រធានក្រុមហ៊ុន Oracle លោក Larry Ellison ធ្លាប់បាននិយាយថា មហាសេដ្ឋីដូចជារូបលោក និងលោក Musk ថែមទាំងត្រូវ «អង្វរលោក Jensen ដើម្បីទទួលបានបន្ទះឈីប GPU» ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ លោក Huang ត្រូវបានគេចាត់ទុកដូចជាតារាចម្រៀងរ៉ុកដ៏ល្បីល្បាញនៅអាស៊ី ដោយលោកត្រូវបានអ្នកគាំទ្រចោមរោមសុំហត្ថលេខានៅលើសៀវភៅ ផ្ទាំងរូបភាព និងសូម្បីតែនៅលើដងខ្លួនរបស់ពួកគេ នៅតាមដងផ្លូវក្នុងទីក្រុងតៃប៉ិ និងទីក្រុងសេអ៊ូល។ គួរជម្រាបថា បច្ចុប្បន្ន លោក Huang គឺជាម្ចាស់ភាគហ៊ុនធំជាងគេទីប្រាំរបស់ក្រុមហ៊ុន Nvidia ដែលកាន់កាប់ភាគហ៊ុនប្រមាណ ៣,៦% ប៉ុន្តែលោកមិនមានភាគហ៊ុនបោះឆ្នោតពិសេសដូចស្ថាបនិកក្រុមហ៊ុន Meta Platforms លោក Mark Zuckerberg ឬស្ថាបនិក SpaceX លោក Elon Musk ដែលផ្តល់សិទ្ធិគ្រប់គ្រងផ្តាច់មុខលើក្រុមហ៊ុនរបស់ពួកគេនោះទេ។ លោក Huang ត្រូវបានគេស្គាល់តាមរយៈរបៀបដឹកនាំដែលចុះអនុវត្តផ្ទាល់ ដោយលោកតែងតែចូលរួមដោះស្រាយបញ្ហានៅ Nvidia ដោយផ្ទាល់ និងគ្រប់គ្រងបុគ្គលិកក្រោមឱវាទផ្ទាល់ប្រមាណ ៦០ នាក់ ដែលស្ទើរតែទាំងអស់ជាវិស្វករជំនាញផ្នែកបន្ទះឈីបអង្គចងចាំ បណ្តាញ និងប្រព័ន្ធដំណើរការក្រាហ្វិក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-11-2026, 11:17 AM, ចំនួនអ្នកអានៈ​ 0ដង
ប្រភពព័ត៌មានពីយោធាកូរ៉េខាងត្បូង Yonhaspan បានឱ្យដឹងថាយន្ដហោះយោធារុស្ស៉ីជាច្រើនគ្រឿង មិនមែនយន្ដហោះកូរ៉េខាងជើងនោះទេដែលបានហោះចូលក្នុងដែនកំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េខាងត្បូង (KADIZ) នៅពីលើតំបន់សមុទ្រខាងកើត។ ការកែតម្រូវព័ត៌មាននេះធ្វើឡើងបន្ទាប់ពី Yonhaspan ពីដំបូងឡើយបានរាយការណ៍ពីករណីសង្ស័យថាយន្á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 11:16 AM, ចំនួនអ្នកអានៈ​ 0ដង
ខេត្តពោធិ៍សាត់៖នេះបើតាមការបញ្ជាក់របស់លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ក្នុងកម្មវិធីបើកការបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ឆ្នាំ២០២៦ក្រោមប្រធានបទ «យុវជនស្រឡាញ់សន្តិភាព និងការកសាងសមត្ថភាព បំណិនសតវត្សទá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 11:08 AM, ចំនួនអ្នកអានៈ​ 0ដង
ក្រុមរដ្ឋមន្ត្រីការបរទេសមកពីអូស្ត្រាលី បែលហ្ស៉ិក កាណាដា ស៊ីប សាធារណរដ្ឋឆែក អេស្ដូនី អ៉ីស្លង់ ឡេតូនី លុចសំបួរ នូវែលសេឡង់ ព័រទុយហ្កាល់ អេស្ប៉ាញ ហ្កំប៊ី និងព្រីតថេន បាននិយាយថាមីយ៉ាន់ម៉ាបានបំពានលើកាតព្វកិច្ចរបស់ខ្លួននៅក្រោមអនុសញ្ញាស្ដីពីអំពើប្រល័យពូជនសាសន៍។ ព្រមពេលជាមួយគ្នា ព្រីតថេនបាននិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 11:05 AM, ចំនួនអ្នកអានៈ​ 0ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោកស្រី គីម យ៉ូងជុងបានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីមួយរបស់ស្វ៉ីសលើជំរំមួយក្នុងទីក្រុង Wonsan របស់កូរ៉េខាងជើង ដែលមានការចូលរួមពីកុមារមកពីប្រទេសចិន និងរុស្ស៉ី។ ជំរំ Songdowon International Children បានរងការចោទប្រកាន់ថាជាកន្លែងបញ្ចូលមនោáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 11:03 AM, ចំនួនអ្នកអានៈ​ 0ដង
បន្ទាយមានជ័យ៖ឆ្នាំនេះមានប្រទីបចំនួន៤១មកពីគ្រប់មន្ទីរអង្គភាព ស្រុក ក្រុង រដ្ឋបាលខេត្ត ចូលរួមបណ្ដែតនៅដងស្ទឹងសិរីសោភ័ណដើម្បីអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ដែលមានការអញ្ជើញចូលរួមលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត នá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 10:58 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក យឹម លាង បាននូវការផ្ដាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណជូនកងកម្លាំងទាំងអស់ពីសំណាក់ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាសហប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងលោក ប្រាក់ សុខុន ឧបនាយកá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 09:31 AM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ក្នុងថ្ងៃអុំទូកទី១ មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្ត ប្រមាណចំនួន១៥៩,០០០នាក់ ក្នុងនោះជនបរទេសចំនួន ៤,០០០នាក់ ។ លោកស្រីបានបន្តថា ចំពោះការងាររáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 09:26 AM, ចំនួនអ្នកអានៈ​ 21ដង
ប្រធានាធិបតីអាមេរិក លោក Donald Trumspan ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យលោក Huang វិលត្រឡប់មកវិញ បានថ្លែងកោតសរសើរលោកយ៉ាងខ្លាំង ខណៈដែលមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ក៏បានស្វាគមន៍ការត្រឡប់មកវិញនេះដែរ។ ភ្លាមៗនោះ ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានហក់ឡើងដល់ទៅ ៣១,៥% ដែលបានជំរុញឱ្យទីផ្សារភាគហ៊ុន Wall Street ទាំងមូលមាá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 09:24 AM, ចំនួនអ្នកអានៈ​ 31ដង
យោងតាមពាក្យបណ្តឹង ក្រុមហ៊ុនបានបំភាន់អ្នកប្រើប្រាស់អំពីសុវត្ថិភាពបច្ចេកវិទ្យា និងខ្វះវិធានការការពារគ្រប់គ្រាន់ ខណៈមុខងារ «Sspanicy Mode» របស់ Grok ត្រូវបានគេយកទៅកែច្នៃយករូបថតពិតរបស់បុគ្គលនានា ទៅបង្កើតជារូបភាពស្រើបស្រាល និងអាក្រាតកាយ។ របាយការណ៍ស្រាវជ្រាវបានបង្ហាញថា Grok បានបង្កើតរូបភាពអាសអាភាសរាប់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 09:21 AM, ចំនួនអ្នកអានៈ​ 29ដង
ការវិលត្រឡប់មកកាន់ទីផ្សារហ៊ុនជាថ្មីនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនបានដកគម្រោង IPO កាលពីខែតុលា ដែលមានគោលដៅប្រមូលទុនរហូតដល់ ៧៩៩.៩ លានដុល្លារហុងកុង ដោយសារលក្ខខណ្ឌទីផ្សារមិនអំណោយផល។ កាលនោះ ទីផ្សារបច្ចេកវិទ្យាពិភពលោកកំពុងរងសម្ពាធពីការលក់ចេញភាគហ៊ុន ខណៈវិនិយោគិនមានការព្រួយបារម្ភថា ការចំណាយដ៏មá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 09:15 AM, ចំនួនអ្នកអានៈ​ 5ដង
ជាមួយគ្នានេះ ដោយអនុវត្តតាមទិសដៅការងាររបស់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការចង្អុលបង្ហាជាប្រចាំពិឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអាជ្áž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 06:48 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖អ្នកជំនាញផ្នែកបរិស្ថាន តែងតែលើកទឹកចិត្តឱ្យអ្នកដំណើរគ្រប់រូបប្រកាន់ខ្ជាប់នូវគោលគំនិតមួយ គឺ «កុំបន្សល់ទុកដាន» (Leave No Trace)។ គោលការណ៍នេះមានន័យសាមញ្ញថា នៅពេលអ្នកទៅកម្សាន្តនៅទីណាមួយ សូមនាំយកទៅជាមួយត្រឹមតែរូបថត និងអនុស្សាវរីយ៍ល្អៗ ហើយបន្សល់ទុកត្រឹមតែស្នាមជើងប៉ុណ្ណោះ។ រាល់កាកសំណá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 06:46 AM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តបាត់ដំបង៖យោងតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ បានឱ្យដឹងនៅថ្ងៃទី២០​​ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិគោកក្ដួច ឃុំតាពូáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 06:43 AM, ចំនួនអ្នកអានៈ​ 43ដង
ការកត់សម្គាល់បែបនេះរបស់លោក Esmaeil Baghaei ធ្វើឡើងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់រូបនេះបានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលកំពុងត្រូវបានជជែកអំពី ដូចជាការបិទខ្ទប់សេដ្ឋកិច្ច និងការបិទខ្ទប់ដែនសមុទ្រ ហើយដែលទង្វើទាំងអស់នេះគឺ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-11-2026, 06:40 AM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ដាក់ឱ្យមន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចាប់ពីថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ​ដល់ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ចំនួន ៧០រូប ឱ្យចូលនិវត្តន៍ និងផ្ទេរទៅកាន់ក្រសួងសង្គមកិច្áž
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 859 នាក់
ម្សិលមិញ : 1895 នាក់
សរុបទាំងអស់ : 11589670 នាក់