| អ្នកជំនាញបរិស្ថានអំពាវនាវឱ្យប្រកាន់ខ្ជាប់គោលការណ៍ «កុំបន្សល់ទុកដាន» អំឡុងពេលដើរកម្សាន្តក្នុងពិធីបុណ្យអុំទូក |
|
| ចុះថ្ងៃទី: 24-11-2026, 06:48 AM, ចំនួនអ្នកអានៈ 31ដង |
|
|
រាជធានីភ្នំពេញ៖អ្នកជំនាញផ្នែកបរិស្ថាន តែងតែលើកទឹកចិត្តឱ្យអ្នកដំណើរគ្រប់រូបប្រកាន់ខ្ជាប់នូវគោលគំនិតមួយ គឺ «កុំបន្សល់ទុកដាន» (Leave No Trace)។ គោលការណ៍នេះមានន័យសាមញ្ញថា នៅពេលអ្នកទៅកម្សាន្តនៅទីណាមួយ សូមនាំយកទៅជាមួយត្រឹមតែរូបថត និងអនុស្សាវរីយ៍ល្អៗ ហើយបន្សល់ទុកត្រឹមតែស្នាមជើងប៉ុណ្ណោះ។ រាល់កាកសំណល់ដែលអ្នកបានបង្កើតឡើង ត្រូវតែវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ ឬយកត្រឡប់មកវិញប្រសិនបើទីតាំងនោះ ពុំមានធុងសំរាមគ្រប់គ្រាន់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និន្នាការនៃការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ មានការកើនឡើងគួរឱ្យកត់សម្គាល់។ ពីតំបន់ប្រាសាទបុរាណ រហូតដល់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ព្រៃភ្នំ រមណីយដ្ឋាននានាបានក្លាយជាគោលដៅពេញនិយម សម្រាប់ការសម្រាកលំហែកាយ។
ស្របពេលជាមួយនឹងភាពរីកចម្រើននេះ ក្នុងរដូវបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦នេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានអ្នកធ្វើដំណើរកម្សាន្តជាច្រើន ទៅតំបន់រមណីយដ្ឋាន ទីតាំងទេសចរណ៍ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដែលកម្ពុជាមានសក្តានុពល ស្របពេលនិងពិភពលោកបានវាយតម្លៃ ជាប្រទេសដែលមានបរិស្ថានធម្មជាតិស្អាតបំផុតលើពិភពលោកក្នុងឆ្នាំ២០២៦។
នៅក្នុងរដូវនៃបុណ្យប្រពៃណីជាតិនេះ បញ្ហាប្រឈមមួយដែលកំពុងទាមទារ ឱ្យមានការយកចិត្តទុកដាក់ ផងដែរ គឺការគ្រប់គ្រងសំរាម និងការរក្សាអនាម័យតាមទីសាធារណៈ។ នៅពេលភាពរីករាយ កុំបន្សល់ទុកនូវគំនរសំរាម ថង់ប្លាស្ទិក ដបទឹក និងកំប៉ុងភេសជ្ជៈ រាយប៉ាយ នៅតាមឆ្នេរខ្សាច់ ទឹកជ្រោះ ឬទីធ្លាប្រាសាទ។
ទិដ្ឋភាពទាំងនេះមិនត្រឹមតែធ្វើឱ្យបាត់បង់សោភ័ណភាពធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធអេកូឡូស៊ី សត្វព្រៃ និងជីវចម្រុះក្នុងទឹកទៀតផង។ លើសពីនេះទៅទៀត ភាពកខ្វក់នៃតំបន់ទេសចរណ៍ គឺជាកត្តារារាំងដ៏ចម្បង ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិវាយតម្លៃមិនល្អ និងរារែកក្នុងការវិលត្រឡប់មកកម្សាន្តម្តងទៀត ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូល របស់ប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទាល់។
ដូចនេះ ភាពស្អាតមិនមែនជាភារកិច្ចរបស់អ្នកសម្អាត ឬអាជ្ញាធរតែម្ខាងនោះទេ ប៉ុន្តែវាគឺជាមោទនភាព និងជាទំនួលខុសត្រូវរួម របស់យើងទាំងអស់គ្នា។ នៅពេលដែលតំបន់ទេសចរណ៍ របស់យើងមានភាពស្អាត និងបៃតងស្រស់បំព្រង នោះការដើរកម្សាន្តរបស់យើងនឹងកាន់តែមានន័យ ហើយកិត្យានុភាពនៃផ្ទះរបស់យើង នឹងកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិផងដែរ។
ការចូលរួមពីគ្រប់ភាគី គឺជាគន្លឹះនៃដំណោះស្រាយ ដ៏មានប្រសិទ្ធភាព ក្នុងនោះទាមទារឱ្យមានការផ្លាស់ប្តូរឥរិយាបថ និងការសហការគ្នាជាប្រព័ន្ធ៖
សម្រាប់ភ្ញៀវទេសចរ៖ គួរចាប់ផ្តើមពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រើតែម្តង ដោយងាកមកប្រើប្រាស់ដបទឹកផ្ទាល់ខ្លួន ឬប្រអប់អាហារដែលអាចប្រើឡើងវិញបាន។ ការចេះទុកដាក់សំរាមក្នុងធុង គឺជាសុជីវធម៌មូលដ្ឋានរបស់អ្នកទេសចរសម័យថ្មី។
សម្រាប់អាជីវករ និងម្ចាស់រមណីយដ្ឋាន៖ ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធអនាម័យឱ្យបានល្អប្រសើរ ដូចជាការរៀបចំកន្លែងទុកដាក់សំរាម ធុងសំរាមឱ្យបានត្រឹមត្រូវនៅតាមចំណុចសំខាន់ៗ ការបែងចែកប្រភេទសំរាម និងការអប់រំណែនាំដល់អតិថិជនរបស់ខ្លួន ឱ្យទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ។
សម្រាប់អាជ្ញាធរមូលដ្ឋាន និងសហគមន៍៖ ត្រូវពង្រឹងប្រព័ន្ធប្រមូល និងដឹកជញ្ជូនសំរាមឱ្យបានទាន់ពេលវេលា ជាពិសេសក្នុងអំឡុងពេលមានភ្ញៀវទេសចរច្រើន រួមជាមួយនឹងការដាក់ចេញនូវសកម្មភាពស្អាត ចុះអប់រំ និងជំរុញឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកមកកម្សាន្តតាមទីសាធារណៈនានា ចេះទុកដាក់សំរាម។ល។ ដើរកម្សាន្តប្រកបដោយភាពរីករាយ តែកុំភ្លេចរក្សាភាពស្អាត !
ដោយ៖ ផ្នែកទស្សនៈនិងបរិស្ថាន

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-11-2026, 11:17 AM, ចំនួនអ្នកអានៈ 0ដង
ប្រភពព័ត៌មានពីយោធាកូរ៉េខាងត្បូង Yonhaspan បានឱ្យដឹងថាយន្ដហោះយោធារុស្ស៉ីជាច្រើនគ្រឿង មិនមែនយន្ដហោះកូរ៉េខាងជើងនោះទេដែលបានហោះចូលក្នុងដែនកំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េខាងត្បូង (KADIZ) នៅពីលើតំបន់សមុទ្រខាងកើត។ ការកែតម្រូវព័ត៌មាននេះធ្វើឡើងបន្ទាប់ពី Yonhaspan ពីដំបូងឡើយបានរាយការណ៍ពីករណីសង្ស័យថាយន្á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 11:16 AM, ចំនួនអ្នកអានៈ 0ដង
ខេត្តពោធិ៍សាត់៖នេះបើតាមការបញ្ជាក់របស់លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ក្នុងកម្មវិធីបើកការបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ឆ្នាំ២០២៦ក្រោមប្រធានបទ «យុវជនស្រឡាញ់សន្តិភាព និងការកសាងសមត្ថភាព បំណិនសតវត្សទá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 11:08 AM, ចំនួនអ្នកអានៈ 0ដង
ក្រុមរដ្ឋមន្ត្រីការបរទេសមកពីអូស្ត្រាលី បែលហ្ស៉ិក កាណាដា ស៊ីប សាធារណរដ្ឋឆែក អេស្ដូនី អ៉ីស្លង់ ឡេតូនី លុចសំបួរ នូវែលសេឡង់ ព័រទុយហ្កាល់ អេស្ប៉ាញ ហ្កំប៊ី និងព្រីតថេន បាននិយាយថាមីយ៉ាន់ម៉ាបានបំពានលើកាតព្វកិច្ចរបស់ខ្លួននៅក្រោមអនុសញ្ញាស្ដីពីអំពើប្រល័យពូជនសាសន៍។ ព្រមពេលជាមួយគ្នា ព្រីតថេនបាននិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 11:05 AM, ចំនួនអ្នកអានៈ 0ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោកស្រី គីម យ៉ូងជុងបានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីមួយរបស់ស្វ៉ីសលើជំរំមួយក្នុងទីក្រុង Wonsan របស់កូរ៉េខាងជើង ដែលមានការចូលរួមពីកុមារមកពីប្រទេសចិន និងរុស្ស៉ី។ ជំរំ Songdowon International Children បានរងការចោទប្រកាន់ថាជាកន្លែងបញ្ចូលមនោáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 11:03 AM, ចំនួនអ្នកអានៈ 1ដង
បន្ទាយមានជ័យ៖ឆ្នាំនេះមានប្រទីបចំនួន៤១មកពីគ្រប់មន្ទីរអង្គភាព ស្រុក ក្រុង រដ្ឋបាលខេត្ត ចូលរួមបណ្ដែតនៅដងស្ទឹងសិរីសោភ័ណដើម្បីអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ដែលមានការអញ្ជើញចូលរួមលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត នá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 10:58 AM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក យឹម លាង បាននូវការផ្ដាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណជូនកងកម្លាំងទាំងអស់ពីសំណាក់ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាសហប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងលោក ប្រាក់ សុខុន ឧបនាយកá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 09:31 AM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ក្នុងថ្ងៃអុំទូកទី១ មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្ត ប្រមាណចំនួន១៥៩,០០០នាក់ ក្នុងនោះជនបរទេសចំនួន ៤,០០០នាក់ ។
លោកស្រីបានបន្តថា ចំពោះការងាររáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 09:26 AM, ចំនួនអ្នកអានៈ 21ដង
ប្រធានាធិបតីអាមេរិក លោក Donald Trumspan ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យលោក Huang វិលត្រឡប់មកវិញ បានថ្លែងកោតសរសើរលោកយ៉ាងខ្លាំង ខណៈដែលមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ក៏បានស្វាគមន៍ការត្រឡប់មកវិញនេះដែរ។ ភ្លាមៗនោះ ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានហក់ឡើងដល់ទៅ ៣១,៥% ដែលបានជំរុញឱ្យទីផ្សារភាគហ៊ុន Wall Street ទាំងមូលមាá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 09:24 AM, ចំនួនអ្នកអានៈ 31ដង
យោងតាមពាក្យបណ្តឹង ក្រុមហ៊ុនបានបំភាន់អ្នកប្រើប្រាស់អំពីសុវត្ថិភាពបច្ចេកវិទ្យា និងខ្វះវិធានការការពារគ្រប់គ្រាន់ ខណៈមុខងារ «Sspanicy Mode» របស់ Grok ត្រូវបានគេយកទៅកែច្នៃយករូបថតពិតរបស់បុគ្គលនានា ទៅបង្កើតជារូបភាពស្រើបស្រាល និងអាក្រាតកាយ។ របាយការណ៍ស្រាវជ្រាវបានបង្ហាញថា Grok បានបង្កើតរូបភាពអាសអាភាសរាប់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 09:21 AM, ចំនួនអ្នកអានៈ 30ដង
ការវិលត្រឡប់មកកាន់ទីផ្សារហ៊ុនជាថ្មីនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនបានដកគម្រោង IPO កាលពីខែតុលា ដែលមានគោលដៅប្រមូលទុនរហូតដល់ ៧៩៩.៩ លានដុល្លារហុងកុង ដោយសារលក្ខខណ្ឌទីផ្សារមិនអំណោយផល។ កាលនោះ ទីផ្សារបច្ចេកវិទ្យាពិភពលោកកំពុងរងសម្ពាធពីការលក់ចេញភាគហ៊ុន ខណៈវិនិយោគិនមានការព្រួយបារម្ភថា ការចំណាយដ៏មá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 09:15 AM, ចំនួនអ្នកអានៈ 6ដង
ជាមួយគ្នានេះ ដោយអនុវត្តតាមទិសដៅការងាររបស់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការចង្អុលបង្ហាជាប្រចាំពិឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអាជ្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 06:48 AM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖អ្នកជំនាញផ្នែកបរិស្ថាន តែងតែលើកទឹកចិត្តឱ្យអ្នកដំណើរគ្រប់រូបប្រកាន់ខ្ជាប់នូវគោលគំនិតមួយ គឺ «កុំបន្សល់ទុកដាន» (Leave No Trace)។ គោលការណ៍នេះមានន័យសាមញ្ញថា នៅពេលអ្នកទៅកម្សាន្តនៅទីណាមួយ សូមនាំយកទៅជាមួយត្រឹមតែរូបថត និងអនុស្សាវរីយ៍ល្អៗ ហើយបន្សល់ទុកត្រឹមតែស្នាមជើងប៉ុណ្ណោះ។ រាល់កាកសំណá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 06:46 AM, ចំនួនអ្នកអានៈ 41ដង
ខេត្តបាត់ដំបង៖យោងតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិគោកក្ដួច ឃុំតាពូáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 06:43 AM, ចំនួនអ្នកអានៈ 44ដង
ការកត់សម្គាល់បែបនេះរបស់លោក Esmaeil Baghaei ធ្វើឡើងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់រូបនេះបានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលកំពុងត្រូវបានជជែកអំពី ដូចជាការបិទខ្ទប់សេដ្ឋកិច្ច និងការបិទខ្ទប់ដែនសមុទ្រ ហើយដែលទង្វើទាំងអស់នេះគឺ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 06:40 AM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ដាក់ឱ្យមន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចាប់ពីថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដល់ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ចំនួន ៧០រូប ឱ្យចូលនិវត្តន៍ និងផ្ទេរទៅកាន់ក្រសួងសង្គមកិច្áž
 ព័ត៌មានលម្អិត
|
|
|