| កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន |
|
| ចុះថ្ងៃទី: 24-11-2026, 06:17 AM, ចំនួនអ្នកអានៈ 5ដង |
|
|
រាជធានីភ្នំពេញ៖នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ អាកាសប្រាផាស សនចឌី នៃប្រទេសថៃ បានដឹកនាំគណៈប្រតិភូមន្ត្រីអន្តរស្ថាប័ន និងអ្នកសារព័ត៌មានថៃ ទៅកាន់ទីតាំងជាច្រើនក្នុងតំបន់អានសេះស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងសំណង់អាគារស៊ីវិលកម្ពុជាចំនួនពីរ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសេចក្តីប្រកាសព័ត៌មាន ធ្វើការតវ៉ាយ៉ាងខ្លាំងជាផ្លូវការបន្ថែមទៀតប្រឆាំងនឹងការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែន។
ការទស្សនកិច្ចចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតនេះដែលបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា គឺជាការប៉ុនប៉ងមួយទៀត ដើម្បីបង្ហាញការទាមទារមិនស្របច្បាប់លើដែនដីអធិបតេយ្យកម្ពុជា ដែលបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់ កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦កងកម្លាំងប្រដាប់អាវុធថៃ ក៏បានសាងសង់លេណដ្ឋានយោធារឹងមាំបន្ថែមមួយទៀតនៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃបន្ទាប់គឺថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានប្រើគ្រឿងចក្រធ្ងន់ឈូសឆាយសាងសង់ផ្លូវ និងបានដឹកជញ្ជូនសសរបេតុង ទៅកាន់ទីតាំងស្ថិតនៅក្នុងតំបន់ខាងលើនេះ។
រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងសកម្មភាពទាំងនេះដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។
សកម្មភាពខាងលើក៏រំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនព្រះរាជាណាចក្រកម្ពុជានិងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចI (វិធានការបន្ទរភាពតានតឹងនៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិ របស់ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃ បញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះបញ្ឈប់សកម្មភាពជាឯកតោភាគីហើយត្រូវធ្វើការ ដើម្បីបន្ធូរភាពតានតឹងបង្កើតទំនុកចិត្តគ្នាទៅវិញទៅមករក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។
កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថាខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-11-2026, 11:17 AM, ចំនួនអ្នកអានៈ 0ដង
ប្រភពព័ត៌មានពីយោធាកូរ៉េខាងត្បូង Yonhaspan បានឱ្យដឹងថាយន្ដហោះយោធារុស្ស៉ីជាច្រើនគ្រឿង មិនមែនយន្ដហោះកូរ៉េខាងជើងនោះទេដែលបានហោះចូលក្នុងដែនកំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េខាងត្បូង (KADIZ) នៅពីលើតំបន់សមុទ្រខាងកើត។ ការកែតម្រូវព័ត៌មាននេះធ្វើឡើងបន្ទាប់ពី Yonhaspan ពីដំបូងឡើយបានរាយការណ៍ពីករណីសង្ស័យថាយន្á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 11:16 AM, ចំនួនអ្នកអានៈ 0ដង
ខេត្តពោធិ៍សាត់៖នេះបើតាមការបញ្ជាក់របស់លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ក្នុងកម្មវិធីបើកការបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ឆ្នាំ២០២៦ក្រោមប្រធានបទ «យុវជនស្រឡាញ់សន្តិភាព និងការកសាងសមត្ថភាព បំណិនសតវត្សទá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 11:08 AM, ចំនួនអ្នកអានៈ 0ដង
ក្រុមរដ្ឋមន្ត្រីការបរទេសមកពីអូស្ត្រាលី បែលហ្ស៉ិក កាណាដា ស៊ីប សាធារណរដ្ឋឆែក អេស្ដូនី អ៉ីស្លង់ ឡេតូនី លុចសំបួរ នូវែលសេឡង់ ព័រទុយហ្កាល់ អេស្ប៉ាញ ហ្កំប៊ី និងព្រីតថេន បាននិយាយថាមីយ៉ាន់ម៉ាបានបំពានលើកាតព្វកិច្ចរបស់ខ្លួននៅក្រោមអនុសញ្ញាស្ដីពីអំពើប្រល័យពូជនសាសន៍។ ព្រមពេលជាមួយគ្នា ព្រីតថេនបាននិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 11:05 AM, ចំនួនអ្នកអានៈ 0ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោកស្រី គីម យ៉ូងជុងបានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីមួយរបស់ស្វ៉ីសលើជំរំមួយក្នុងទីក្រុង Wonsan របស់កូរ៉េខាងជើង ដែលមានការចូលរួមពីកុមារមកពីប្រទេសចិន និងរុស្ស៉ី។ ជំរំ Songdowon International Children បានរងការចោទប្រកាន់ថាជាកន្លែងបញ្ចូលមនោáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 11:03 AM, ចំនួនអ្នកអានៈ 1ដង
បន្ទាយមានជ័យ៖ឆ្នាំនេះមានប្រទីបចំនួន៤១មកពីគ្រប់មន្ទីរអង្គភាព ស្រុក ក្រុង រដ្ឋបាលខេត្ត ចូលរួមបណ្ដែតនៅដងស្ទឹងសិរីសោភ័ណដើម្បីអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ដែលមានការអញ្ជើញចូលរួមលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត នá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 10:58 AM, ចំនួនអ្នកអានៈ 1ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក យឹម លាង បាននូវការផ្ដាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណជូនកងកម្លាំងទាំងអស់ពីសំណាក់ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាសហប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងលោក ប្រាក់ សុខុន ឧបនាយកá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 09:31 AM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ក្នុងថ្ងៃអុំទូកទី១ មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្ត ប្រមាណចំនួន១៥៩,០០០នាក់ ក្នុងនោះជនបរទេសចំនួន ៤,០០០នាក់ ។
លោកស្រីបានបន្តថា ចំពោះការងាររáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 09:26 AM, ចំនួនអ្នកអានៈ 21ដង
ប្រធានាធិបតីអាមេរិក លោក Donald Trumspan ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យលោក Huang វិលត្រឡប់មកវិញ បានថ្លែងកោតសរសើរលោកយ៉ាងខ្លាំង ខណៈដែលមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ក៏បានស្វាគមន៍ការត្រឡប់មកវិញនេះដែរ។ ភ្លាមៗនោះ ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានហក់ឡើងដល់ទៅ ៣១,៥% ដែលបានជំរុញឱ្យទីផ្សារភាគហ៊ុន Wall Street ទាំងមូលមាá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 09:24 AM, ចំនួនអ្នកអានៈ 31ដង
យោងតាមពាក្យបណ្តឹង ក្រុមហ៊ុនបានបំភាន់អ្នកប្រើប្រាស់អំពីសុវត្ថិភាពបច្ចេកវិទ្យា និងខ្វះវិធានការការពារគ្រប់គ្រាន់ ខណៈមុខងារ «Sspanicy Mode» របស់ Grok ត្រូវបានគេយកទៅកែច្នៃយករូបថតពិតរបស់បុគ្គលនានា ទៅបង្កើតជារូបភាពស្រើបស្រាល និងអាក្រាតកាយ។ របាយការណ៍ស្រាវជ្រាវបានបង្ហាញថា Grok បានបង្កើតរូបភាពអាសអាភាសរាប់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 09:21 AM, ចំនួនអ្នកអានៈ 30ដង
ការវិលត្រឡប់មកកាន់ទីផ្សារហ៊ុនជាថ្មីនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនបានដកគម្រោង IPO កាលពីខែតុលា ដែលមានគោលដៅប្រមូលទុនរហូតដល់ ៧៩៩.៩ លានដុល្លារហុងកុង ដោយសារលក្ខខណ្ឌទីផ្សារមិនអំណោយផល។ កាលនោះ ទីផ្សារបច្ចេកវិទ្យាពិភពលោកកំពុងរងសម្ពាធពីការលក់ចេញភាគហ៊ុន ខណៈវិនិយោគិនមានការព្រួយបារម្ភថា ការចំណាយដ៏មá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 09:15 AM, ចំនួនអ្នកអានៈ 6ដង
ជាមួយគ្នានេះ ដោយអនុវត្តតាមទិសដៅការងាររបស់ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងមានការចង្អុលបង្ហាជាប្រចាំពិឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអាជ្áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 06:48 AM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖អ្នកជំនាញផ្នែកបរិស្ថាន តែងតែលើកទឹកចិត្តឱ្យអ្នកដំណើរគ្រប់រូបប្រកាន់ខ្ជាប់នូវគោលគំនិតមួយ គឺ «កុំបន្សល់ទុកដាន» (Leave No Trace)។ គោលការណ៍នេះមានន័យសាមញ្ញថា នៅពេលអ្នកទៅកម្សាន្តនៅទីណាមួយ សូមនាំយកទៅជាមួយត្រឹមតែរូបថត និងអនុស្សាវរីយ៍ល្អៗ ហើយបន្សល់ទុកត្រឹមតែស្នាមជើងប៉ុណ្ណោះ។ រាល់កាកសំណá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 06:46 AM, ចំនួនអ្នកអានៈ 41ដង
ខេត្តបាត់ដំបង៖យោងតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិគោកក្ដួច ឃុំតាពូáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 06:43 AM, ចំនួនអ្នកអានៈ 44ដង
ការកត់សម្គាល់បែបនេះរបស់លោក Esmaeil Baghaei ធ្វើឡើងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់រូបនេះបានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលកំពុងត្រូវបានជជែកអំពី ដូចជាការបិទខ្ទប់សេដ្ឋកិច្ច និងការបិទខ្ទប់ដែនសមុទ្រ ហើយដែលទង្វើទាំងអស់នេះគឺ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-11-2026, 06:40 AM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ដាក់ឱ្យមន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចាប់ពីថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដល់ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ចំនួន ៧០រូប ឱ្យចូលនិវត្តន៍ និងផ្ទេរទៅកាន់ក្រសួងសង្គមកិច្áž
 ព័ត៌មានលម្អិត
|
|
|