រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមហារីកតែងបញ្ចប់ជីវិតដោយរូបភាពមិនដែលល្អទេ, ជំរុញដល់ស្ថាប័នពាក់ព័ន្ធ និងប្រជាជនទាំងអស់ ចូលរួមបង្ការដោយការធ្វើតេស្ដជំងឺមហារីកមាត់ស្បូនឱ្យទាន់ពេលវេលា ជាការពារដ៏មានប្រសិទ្ធភាព
ចុះថ្ងៃទី: 02-11-2026, 05:20 PM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយនិយាមជាតិ ស្តីពីនីតិវិធីប្រតិបត្តិ សម្រាប់ការគ្រប់គ្រង ការពិនិត្យ និងការព្យាបាលជំងឺមហារីកមាត់ស្បូន ដោយការធ្វើតេស្ត HPV និងសៀវភៅមគ្គុទ្ទេសក៍ សម្រាប់ការគ្រប់គ្រងការពិនិត្យ និងការព្យាបាលជំងឺមហារីកមាត់ស្បូន នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ជំងឺមហារីកមាត់ស្បូន គឺជាជំងឺមួយដ៏ផ្ដាច់ផ្ដិល ហើយមិនដែលបញ្ចប់ជីវិតមនុស្សយើងដោយរូបភាពល្អនោះទេ គឺបានធ្វើឱ្យយើងបាត់បង់ទ្រព្យសម្បត្ដិគ្រប់យ៉ាង ទាំងសុខភាពទ្រុឌទ្រោមខ្លាំង រាងកាយចុះខ្សោយ រូបឆោមក៏ផ្លាស់ប្ដូរទៅជាស្គមរីងរ៉ៃនឹកស្មានមិនដល់ និងរស់ដោយអស់ក្ដីសង្ឃឹម ដែលទាមទារឱ្យបណ្ដាស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយអប់រំ និងមានការចូលរួមយល់ដឹងគ្រប់គ្នាពីបញ្ហានេះ ពិសេសស្ដ្រីតែម្ដង។ លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «ជំងឺមហារីកមាត់ស្បូន គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ជា ពិសេសគឺស្ដ្រី ព្រោះជាជំងឺមួយ បានតែងកើតមានឡើងលើ បើមិនទទួលបានពិនិត្យរកឃើញ ដើម្បីយកមកព្យាបាលមិនទាន់ពេលវេលា នោះស្ដ្រីដែលកើតជំងឺដ៏សាហាវនេះ នឹងមានសភាពផ្លាស់ប្ដូរពីទាំងស្រុង ទាំងសុខភាព រូបរាងកាយ ឬសម្រស់ជាដើម គឺធ្វើឱ្យស្គមរីងរ៉ៃ ជ្រុះសក់ បាក់ធ្មេញខុសប្លែកពីធម្មតាទាំងស្រុង ។ជំងឺមហារីកមួយនេះគឺជាផ្ដាច់ផ្ដិល ហើយមិនដែលបញ្ចប់ជីវិតមនុស្សយើងដោយរូបភាពល្អនោះទេ ត្រង់នេះខ្ញុំសូមធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយទៅដល់មូលដ្ឋានសុខាភិបាលទាំងអស់ រួមទាំងប្រជាពលរដ្ឋយើង»។ លោកសាស្ដ្រាចារ្យបានបញ្ជាក់ទៀតថា សូមជំរុញឱ្យធ្វើការផ្សព្វផ្សាយដល់ការបង្ការជំងឺមហារីកមាត់ស្បូន ដោយការធ្វើតេស្តរកឃើញជំងឺទាន់ពេលវេលា និងព្យាបាលជំងឺមហារីកមាត់ស្បូន គឺជាការពារដ៏មានប្រសិទ្ធភាព។ «ការធ្វើតេស្ដរកឃើញជំងឺមហារីកមាត់ស្បួន មិនមែនជាការភ័យខ្លាចនោះទេដែលដោះស្រាយមិនបានទេ ដូច្នេះការធ្វើតេស្ដេរកឃើញទាន់ពេលវេលា គឺជាការទប់ស្កាត់នូវការបាត់បង់នូវទ្រព្យសម្បត្ដិនៃជីវិត សុខភាព រូបឆោម និងសុភមង្គលជាដើម»។ ឆ្លៀតក្នុងឱកាសនេះលោកសាស្ដ្រាចារ្យបានផ្ដល់នូវចំណុចសំខាន់ៗមួយចំនួន ដល់សិក្ខាសាលាគួរផ្តោតការយកចិត្តទុកដាក់៖ ទី១៖ អនុវត្តនីតិវិធីប្រតិបត្តិឱ្យបានត្រឹមត្រូវ និងស៊ីសង្វាក់គ្នា។ ការអនុវត្តតាមនីតិវិធីស្តង់ដាតែមួយ នឹងជួយកាត់បន្ថយភាពខុសគ្នានៃការអនុវត្ត បង្កើនភាពជឿទុកចិត្តលើលទ្ធផលតេស្ត និងធានាឱ្យស្ត្រីទទួលបានសេវាប្រកបដោយគុណភាព និងសុវត្ថិភាព។ ទី២៖ ពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការពិនិត្យ និងការព្យាបាល៖ ការបម្រើសេវាទាំងនេះ ត្រូវផ្អែកលើសមត្ថភាពវិជ្ជាជីវៈ ការវាយតម្លៃស្ថានភាពអ្នកជំងឺ ភាពសមស្របនៃវិធីព្យាបាល និងការធានាសុវត្ថិភាពរបស់ស្ត្រីជាចម្បង។ ទី៣៖ ធានានិរន្តរភាពនៃការថែទាំ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ ទី៤៖ ពង្រឹងការសម្របសម្រួល និងការតាមដានការអនុវត្តនៅគ្រប់កម្រិត ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យ ឈាង​ រ៉ា បានផ្តល់អនុសាសន៍គន្លឹះដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ដើម្បីជំរុញការអនុវត្តសេវាពិនិត្យ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូនដោយការធ្វើតេស្ត HPV ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស័ក្ត័សិទ្ធិភាព និងសមធម៌ ដើម្បីលើកកម្ពស់សុខុមាលភាពស្ត្រីកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 20-11-2026, 02:24 PM, ចំនួនអ្នកអានៈ​ 37ដង
ខេត្តសៀមរាប៖ពិធីនេះប្រកាសនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក​ ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីលោក ឌី រ៉ាដូ អភិបាលរងខេត្ត និងលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជារួមនឹងថ្នាក់ដឹកនាំមន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:20 PM, ចំនួនអ្នកអានៈ​ 20ដង
ឧបករណ៍នេះត្រូវបាននាយកប្រតិបត្តិ Meta លោក Mark Zuckerberg ប្រកាសបង្ហាញកាលពីខែកញ្ញា ដោយមានអេក្រង់ទំហំប្រហែល ២ អ៊ីញ និងមានតួអង្គ Muse ដែលអ្នកប្រើប្រាស់អាចកែសម្រួលរូបរាងតាមចំណង់ចំណូលចិត្ត។ វាក៏មានបំពាក់ប្រព័ន្ធភ្ជាប់អ៊ីនធឺណិត 5G ក្នុងខ្លួន ដែលអាចប្រើប្រាស់ជំនួយការ AI បានដោយមិនចាំបាច់ភ្ជាប់ Wi-Fi ប៉ុន្តែមិនអាចáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:16 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ ដើម្បីធានាបាននូវដំណើរការប្រឡងប្រកបដោយគុណភាព ប្រសិទ្ធភាព និងយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំថ្មី ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ សាធារណៈ និងឯកជន សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ សេចក្តីណែនាំនេះមានគោលបំណá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:11 PM, ចំនួនអ្នកអានៈ​ 41ដង
ផែនការខាងលើ ត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់សេតវិមាន ដែលចេញផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ដោយរៀបរាប់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគនានា ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗនេះ។ ឯកសារនោះបានបញ្ជាក់ថា ថៃមាá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:09 PM, ចំនួនអ្នកអានៈ​ 26ដង
ការិយាល័យរបស់លោក Prabowo បានឱ្យដឹងថា ប្រទេសទាំងពីរបានរកឃើញឱកាសសម្រាប់ភាពជាដៃគូ នៅក្នុងផ្លូវទឹកជាយុទ្ធសាស្ត្រនៃសមុទ្រចិនខាងត្បូង រួមទាំងវឌ្ឍនភាពក្នុងការពិភាក្សាអំពីតំបន់នានាសម្រាប់ការអភិវឌ្ឍរួមគ្នា។ លោក Prabowo បាននិយាយក្នុងជំនួបនោះថា «យើងយល់ថា ទំនាក់ទំនងរបស់យើងកាន់តែរឹងមាំ។ យើងបានឈានដល់ការá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:07 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងថា នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ក៏យើងមានកិច្ចប្រជុំមួយដែលយើងបានជួបជុំគ្នា ដើម្បីពិភាក្សាពីការតភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសហ្វ្រង់កូហ្វូនី ក្នុងឱកាសកិច្ចប្រជុំហ្វ្រង់កូហ្វូនីនេះផងដែរ។ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:05 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អឺរ៉ុប និងអាហ្វ្រិក បានចាប់អារម្មណ៍យ៉ាងខ្លាំងលើអង្គរវត្ត បន្ទាប់ពីមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលជាឱកាសដ៏ល្អ ក្នុងការការតភ្ជាប់ជើងហោះហើរ។ ការបញ្ជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 02:04 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ការធ្លាក់ចុះនេះ ត្រូវបានអ្នកតាមដានតម្លៃហាងមាសលើទីផ្សារអន្តរជាតិ លោក សុខ ហេង នាយកអភិវឌ្ឍន៍ធុរកិច្ចនៃក្រុមហ៊ុន GFGI មើលឃើញថា បណ្ដាលមកពីកត្តាជាច្រើន។ តម្លៃហាងឆេងមាស ដែលកំពុងដាក់លក់នៅលើទីផ្សារកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ មានតម្លៃប្រមាណ ៤៣២ដុល្លារ ក្នុងមួយជី ឬ៤៣២á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:37 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖គម្រោងនេះផ្តោតលើចំនុចសំខាន់ៗចំនួនបី៖ (១) ការពង្រឹងកម្លាំងសេវាសង្គម (២) ការលើកកម្ពស់ការចូលរួមប្រកបដោយអត្ថ ន័យរបស់យុវជនដែលមានបទពិសោធន៍ក្នុងការថែទាំ និង (៣) ការពង្រឹងបណ្តាញ និងការគាំទ្រកំឡុងពេលផ្លាស់ប្តូរ សម្រាប់អ្នកដែលចាកចេញពីការថែទាំ។ អង្គការភូមិកុមារ SOS កម្ពុជា សហការជាមá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:32 PM, ចំនួនអ្នកអានៈ​ 35ដង
លទ្ធផលដែលទទួលបានពីការបោះឆ្នោតប្រមាណ ១០,០០០នាក់ទៅលើកំពូលខ្សែប្រយុទ្ទទាំង ២០នាក់ប្រចាំទ្វីបអឺរ៉ុប UEFA បានបង្ហាញថា ខ្សែប្រយុទ្ធភាគច្រើនពាក់លេខ៩ នៅពេលអ្នកជំនាញខាងបាល់ទាត់មានដូចជាលោក Guillem Balague, Julien Laurens និងលោក Raspanhael Honigstein ដែលបានពិភាក្សាគ្នាក្នុងផតខាស Euro Leagues ក៏បានយល់ស្របនេះដែរ។ ១៖ Cristiano Ronaldo ជាការពិត Ronaldo ស្ថិáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:21 PM, ចំនួនអ្នកអានៈ​ 23ដង
ព្រុចសែល, បែលហ្ស៊ិក៖ ថ្លែងក្រោមប្រធានបទ «តម្លៃអឺរ៉ុបជាខែលការពារ ក្នុងពិភពលោកកំពុងរងវិបត្តិ» លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ជូនអង្គប្រជុំអំពីស្ថានភាពជាក់ស្តែងនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសវិវាទព្រំដែនកម្ពុជា-ថៃ ដែលស្ថានភាពនៅតែដដែលមិនទាន់មានការប្រែប្រួលល្អប្រសើរនៅឡើយ ចាប់តាំងពីសម័យប្រជáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:17 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖សេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ពាក់ព័ន្ធនឹងការចូលរួមរបស់ថៃក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ (CMF) និងកá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:14 PM, ចំនួនអ្នកអានៈ​ 38ដង
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន NBC News លោក Gabe Gutierrez ដែលបានអះអាងថារូបលោកបានជជែកជាមួយលោក ត្រាំ អំឡុងការធ្វើដំណើរវិលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ លោក ត្រាំបានគូសបញ្ជាក់ដូច្នេះថា «យើងមានទំនាក់ទំនង តែយើងមិនបានជួបគ្នានោះទេ។ តែមានកិច្ចប្រជុំច្រើនពេក ទើបá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:12 PM, ចំនួនអ្នកអានៈ​ 39ដង
កំណើននេះបានមកពីការរីកចម្រើននៃការវិនិយោគលើ AI ដែលជំរុញតម្រូវការបន្ទះឈីប និងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេរបស់កូរ៉េខាងត្បូង ដូចជា Samsung Electronics និង SK Hynix។ ទោះជាយ៉ាងណា តម្រូវការក្នុងស្រុកនៅតែខ្សោយ ដោយប្រជាជនជាច្រើនមិនទាន់ទទួលបានផលប្រយោជន៍ពីកំណើនការនាំចេញនៅឡើយ ខណៈអត្រាការប្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-11-2026, 01:00 PM, ចំនួនអ្នកអានៈ​ 27ដង
កម្មវិធីដែលលេងរៀងរាល់ ៤ឆ្នាំម្តង ជំនាន់ទី១៨ នឹងចាប់ផ្តើមប្រកួតជុំចុងក្រោយចាប់ពីថ្ងៃទី០៩ ខែមិថុនា ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៨ ដោយមាន ៤ប្រទេសធ្វើម្ចាស់ផ្ទះរួមគ្នារួមមាន អង់គ្លេស ស្កុតឡេន វ៉េល និងសាធារណរដ្ឋអៀរឡង់។ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Eurospanean Football Chamspanionshispan 2028 នឹងចាប់á
 ព័ត៌មានលម្អិត
« មុន  1 2   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1417 នាក់
ម្សិលមិញ : 2175 នាក់
សរុបទាំងអស់ : 11583040 នាក់