ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
ចុះថ្ងៃទី: 24-10-2026, 06:24 AM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែង​អំណរ​គុណចំពោះការបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់​ប្រជា​ពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​កន្លងមករវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា ឆ្នាំ២០២៧ខាងមុខ គឺជាខួប​លើក​ទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-អាល្លឺម៉ង់ និងបានស្វាគមន៍ចំពោះសកម្ម​ភាព​នានា ​ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ក្នុងនោះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាង​អាល្លឺម៉ង់ និងកម្ពុជា ជាពិសេសលើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ លោកស្រី ក៏បានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់​ ក្នុងស្វែង​រក​ឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់​ទំនាក់​ទំនងរវាងវិស័យឯកជន និងវិស័យឯកជន (B2B) ដែលឆ្លុះបញ្ចាំងពីការរីកចម្រើន​នៃវិស័យ​ធុរកិច្ច​រវាងប្រទេសទាំងពីរ។ រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ប្រចាំ​កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានអបអរសាទរចំពោះលោកស្រី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមហាបវរ​ធិបតី បាន​ជម្រាបជូនលោកស្រីថា កម្ពុជាធ្លាប់ជាប្រទេសរងគ្រោះដោយសា​រសង្គ្រាម​ស៊ី​វិល​រ៉ាំរ៉ៃ និងធ្លាប់ជាប្រទេសទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ប៉ុន្តែ​បច្ចុប្បន្នកម្ពុជា បានប្រែក្លាយខ្លួនជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំង​បោស​សម្អាត​មីន និងកងទ័ពមួកខៀវ​ ចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជា​ជាតិ​នៅតាមបណ្តាប្រទេសនានា។ បន្ថែមលើនេះ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានកាលា​នុវត្ត​ភាព​នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងនោះប្រទេស​ទាំង​ពីរ​អាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស, ពាណិជ្ជកម្ម, ទេសច​រណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ក្នុងវិស័យវិនិយោគ សម្តេចធិបតីបាន​គូស​ជម្រាប​ជូនលោកស្រីថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ​លើកទឹក​ចិត្ត ដើម្បីទាក់ទាញការវិនិយោគពីបរទេស។ កម្ពុជាបានត្រៀមខ្លួនជាស្រេច​ និង​ស្វាគមន៍​វិស័យ​ឯកជនអាល្លឺម៉ង់ ខណៈដែលកម្ពុជាកំពុងផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកលើការផលិត​កម្ម​កម្រិតមូលដ្ឋាន ទៅកាន់វិស័យជឿនលឿន ដូចជាឧស្សាហកម្មយានយន្ត និងបច្ចេកវិទ្យា​ទំនើបកម្រិតខ្ពស់។ សម្តេចមហាបវរធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងការចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសបទល្មើសឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា និងបទល្មើសបច្ចេកវិទ្យា។ សម្តេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យ​លោកស្រី បន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិនិត្យលទ្ធភាពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលផ្សេងៗទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-10-2026, 06:52 AM, ចំនួនអ្នកអានៈ​ 18ដង
រាជធានីភ្នំពេញ៖លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «ការរក្សាឱ្យបាននូវភាពទន់ភ្លន់ ទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង គឺជាអ្វីដែលលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីតែងតែដាស់តឿនដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យយើងរហូតមក ព្រោះថាបងប្អូáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:46 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ពិធីនេះក្រោមការចូលរួមរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Yvon SANABANGUI ទេសាភិបាលធនាគារនៃរដ្ឋអាហ្វ្រិកកណ្ដាល។ធនាគារជាតិនៃកម្ពុជា និងធនាគារនៃរដ្ឋអាហ្វ្រិកកណ្ដាល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគោលបំណងពង្រឹងទំន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:41 AM, ចំនួនអ្នកអានៈ​ 30ដង
កិច្ចប្រជុំពេញអង្គនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំកីឡា រួមមាន៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Chernyshenko រដ្ឋមន្ត្រីកីឡារុស្ស៊ី និងប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ី លោក Mikhail Degtyarev ព្រមទាំងរដ្ឋមន្ត្រីកីឡាពីប្រទេសអ៊ូសបេគីស្ថាន និងបេឡារុស។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក លឹម ជាវុáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:38 AM, ចំនួនអ្នកអានៈ​ 28ដង
តាមរដ្ឋបាលឧតុនិយមមជ្ឈិមតៃវ៉ាន់ (CWA) ព្យុះ Chamspani ដែលធ្លាប់ជាកំពូលព្យុះទីហ្វុងដ៏ខ្លាំងបំផុតមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ កំពុងស្ថិតនៅចម្ងាយប្រមាណ ១៧០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់ ដោយមានល្បឿនខ្យល់ជិតផ្ចិតព្យុះរហូតដល់ ១៩១គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមអ្នកឧតុនិយមព្យាករថា ព្យុះនេះនá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:35 AM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ក្នុងវេទិកាពិភាក្សានេះ លោក គង់ ច័ន្ទវាសនា បានថ្លែងថា វិស័យកសិកម្មកម្ពុជាបានវិវត្តពីការផលិតសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារក្នុងគ្រួសារ ទៅជាការផលិតដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព និងពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នៅពេលដែលការផលិតកសិកម្មកាន់តែកើនឡើង ការប្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:30 AM, ចំនួនអ្នកអានៈ​ 17ដង
លោក ប៉េស្កូវ បានបញ្ជាក់ថា ជំនួបដែលគ្រោងធ្វើឡើងនៅដើមខែវិច្ឆិកានេះ នឹងផ្តោតលើបញ្ហាធានាសន្តិសុខសម្រាប់ទាំងរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីឈានទៅរកដំណោះស្រាយសន្តិភាព ដូចដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានកំណត់ទិសដៅ។ អ្នកនាំពាក្យរូបនេះបន្ថែមថា កិច្ចពិភាក្សានេះនឹងប្រព្រឹត្តទៅក្នុងទម្រង់ត្រá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:24 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែង​អំណរ​គុណចំពោះការបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់​ប្រជា​ពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​កន្លáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:19 AM, ចំនួនអ្នកអានៈ​ 11ដង
តាមទិន្នន័យ LSEG កប៉ាល់ដឹកប្រេងខ្នាតមធ្យមដោតទង់ជាតិម៉ាល់តា ឈ្មោះ Agioi Fanendes បានផ្ទុកប្រេងម៉ាស៊ូតកម្រិតស្ពាន់ធ័រទាបចំនួន ៤០,០០០តោន ចេញពីកំពង់ផែ Primorsk ក្នុងតំបន់សមុទ្របាល់ទិករបស់រុស្ស៊ី កាលពីថ្ងៃទី២២ ខែតុលា និងរំពឹងថានឹងទៅដល់សហរដ្ឋអាមេរិកនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-10-2026, 06:17 AM, ចំនួនអ្នកអានៈ​ 8ដង
សេចក្តីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ថា ប្រទេសទាំងពីរបានព្រមព្រៀងផ្អាករាល់សកម្មភាពយោធាជាបណ្តោះអាសន្ននៅក្នុងទីក្រុង Oleshky ដើម្បីបើកផ្លូវឱ្យជំនួយមនុស្សធម៌ចូលទៅដល់ និងរៀបចំជម្លៀសពលរដ្ឋស៊ីវិលតាមរយៈច្រករបៀងសុវត្ថិភាពដែលបានកំណត់។ លោកស្រី មេឡានី ត្រាំ ដែលកន្លងមកតែងធ្វើសកម្មភាពជួយនាំយកកá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:31 AM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ៖លោកបានសង្កត់ធ្ងន់ថា មហាជនគួរតែជ្រើសរើស និងស្ដាប់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ដូចជាពីធនាគារជាតិនៃកម្ពុជា ឬសមាគមធនាគារនៅកម្ពុជា (ABC) ជាដើម ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការបំភ្លឺ និងផ្ដល់ព័ត៌មានគួរឱ្យជឿទុកចិត្តបាន។ ការវិភាគស៊ីជម្រៅទៅលើប្រភព និងភាពត្រឹមត្រូវនៃព័ត៌មាន គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:29 AM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានលើកឡើងថា មហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦នេះ មិនមែនគ្រាន់តែជាការប្រកួតប្រជែងសមត្ថភាព និងទេពកោសល្យសិល្បៈចម្រៀង ដើម្បីដណ្តើមពានរង្វាន់ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ មហោស្រពនេះ គឺជាវេទិកានៃក្តីសង្ឃឹម និងជាវេទáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:25 AM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីណែនាំនេះ ទូក ឬនាវាដែលស្នើសុំនាំចូលបណ្តោះអាសន្ន ត្រូវតែមានឯកសារស្របច្បាប់បញ្ជាក់អត្តសញ្ញាណ និងកម្មសិទ្ធិដែលចុះបញ្ជីនៅបរទេស។ ម្ចាស់ទូកត្រូវជាអ្នកទេសចរបរទេសដែលមានទិដ្ឋាការទេសចរណ៍ត្រឹមត្រូវ និងនាំចូលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងគោលបំណងទេសចរណ៍។ អគ្គáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:19 AM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមាន៖ ក្រុមសម្តេចសីហនុនិយម មានសម្តេច សីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:13 AM, ចំនួនអ្នកអានៈ​ 24ដង
ក្រៅពីនេះ ផ្ទះជាង ៣០០ខ្នងក៏បានបាក់រលំផងដែរ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៧,០រ៉ិចទ័រ ដែលបានកើតឡើងកាលពីម៉ោង១០៖៣៣នាទីយប់ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា។ ក្រុមមន្ត្រីក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua ថាពួកគេកំពុងវាយតម្លៃពីទំហំនៃការខូចខាត ហើយការផ្ដល់ជំនួយកំពុងប្រព្រឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 11:12 AM, ចំនួនអ្នកអានៈ​ 18ដង
ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងក្រោយកាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាលោក ត្រាំ បានជជែកគ្នាតាមទូរស័ព្ទជាមួយលោក Elon Musk និងបានស្នើឱ្យកំពូលមហាសេដ្ឋីរូបនេះលុបចោលការរឹតត្បិតលើការប្រើប្រាស់សេវាប្រព័ន្ធផ្កាយរណប Starlink របស់អ៊ុយក្រែន។ «ខ្ញុំមិនចង់និយាយអ្វីទេលើបញ្ហានេះ ហើយមិនáž
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 555 នាក់
ម្សិលមិញ : 1470 នាក់
សរុបទាំងអស់ : 11532444 នាក់