| ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន៖ ពិការភាពមិនមែនជាឧបសគ្គរារាំងទេពកោសល្យ និងឆន្ទៈឆ្ពោះទៅរកភាពជោគជ័យ |
|
| ចុះថ្ងៃទី: 23-10-2026, 11:29 AM, ចំនួនអ្នកអានៈ 33ដង |
|
|
រាជធានីភ្នំពេញ៖លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានលើកឡើងថា មហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦នេះ មិនមែនគ្រាន់តែជាការប្រកួតប្រជែងសមត្ថភាព និងទេពកោសល្យសិល្បៈចម្រៀង ដើម្បីដណ្តើមពានរង្វាន់ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ មហោស្រពនេះ គឺជាវេទិកានៃក្តីសង្ឃឹម និងជាវេទិកានៃឱកាសសម្រាប់បងប្អូនមានពិការភាព បង្ហាញទេពកោសល្យ សមត្ថភាព និងស្នាដៃរបស់ខ្លួន ដើម្បីទទួលបាននូវការទទួលស្គាល់ពីសាធារណជន។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ពិការភាពមិនអាចលុបបំបាត់ទេពកោសល្យបានឡើយ។ ការលំបាកមិនអាចបំបាក់ស្មារតីរបស់មនុស្សដែលមានឆន្ទៈរឹងមាំបានឡើយ ហើយឧបសគ្គក៏មិនអាចបិទផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យបានដែរ ប្រសិនបើមនុស្សម្នាក់ៗទទួលបានឱកាសសមស្រប ការគាំទ្រចាំបាច់ និងការគោរពសេចក្តីថ្លៃថ្នូររបស់ខ្លួន។
ការគូសបញ្ជាក់បែបនេះរបស់លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិតីភាពពិធីបើក «មហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦» នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ម្សិលមិញ។
ក្នុងឱកាសនេះ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានថ្លែងថា មិនត្រឹមតែជាកិត្តិយសសម្រាប់កម្មវិធីនេះប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវការយកចិត្តទុកដាក់ ការគោរព និងផ្តល់តម្លៃមនុស្ស និងការផ្តល់កម្លាំងចិត្តដល់បងប្អូនមានពិការភាព ឱ្យកាន់តែមានជំនឿជឿជាក់លើសមត្ថភាព និងតម្លៃរបស់ខ្លួននៅក្នុងសង្គម។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានបន្តថា មហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦នេះ មិនមែនគ្រាន់តែជាការប្រកួតប្រជែងសមត្ថភាព និងទេពកោសល្យសិល្បៈចម្រៀង ដើម្បីដណ្តើមពានរង្វាន់ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ មហោស្រពនេះ គឺជាវេទិកានៃក្តីសង្ឃឹម និងជាវេទិកានៃឱកាសសម្រាប់បងប្អូនមានពិការភាព បង្ហាញទេពកោសល្យ សមត្ថភាព និងស្នាដៃរបស់ខ្លួន ដើម្បីទទួលបាននូវការទទួលស្គាល់ពីសាធារណជន។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានបញ្ជាក់ថា មហោស្រពបង្ហាញឱ្យសង្គមមើលឃើញកាន់តែច្បាស់ថា តម្លៃរបស់មនុស្សមិនត្រូវបានកំណត់ដោយស្ថានភាពរាងកាយឡើយ ប៉ុន្តែត្រូវបានបង្ហាញតាមរយៈសមត្ថភាព ស្នាដៃ ឆន្ទៈ និងការចូលរួមចំណែករបស់ពួកគាត់ក្នុងសង្គម។ ដូច្នេះ នៅពីក្រោយភាពខុសគ្នានៃស្ថានភាពរាងកាយ គឺមានមនុស្សដែលមានបេះដូង មានក្តីស្រមៃ មានសេចក្តីប្រាថ្នា មានទេពកោសល្យ និងមានសមត្ថភាពក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈមហោស្រពនេះ បងប្អូនមានពិការភាព បានបង្ហាញឱ្យយើងទាំងអស់គ្នាឃើញថា នៅពីក្រោយការលំបាក គឺមានភាពអត់ធ្មត់។ នៅពីក្រោយឧបសគ្គ គឺមានការតស៊ូ។ ហើយនៅពីក្រោយក្តីសុបិន្ត គឺមានកម្លាំងចិត្ត និងឆន្ទៈក្នុងការឈានទៅមុខ។ ពួកគាត់មិនត្រឹមតែខិតខំជម្នះឧបសគ្គក្នុងជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឱ្យយើងឃើញថា មនុស្សគ្រប់រូប សុទ្ធតែមានសក្តានុពលក្នុងការបង្កើតស្នាដៃ ចែករំលែកតម្លៃវិជ្ជមាន និងចូលរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានសង្កត់ធ្ងន់ថា យើងមិនគួរមើលឃើញតែអ្វីដែលមនុស្សម្នាក់មិនអាចធ្វើបាននោះទេ។ ផ្ទុយទៅវិញ យើងត្រូវបើកចិត្តមើលឃើញនូវអ្វីដែលគាត់អាចធ្វើបាន ផ្តល់ឱកាសឱ្យគាត់បានបង្ហាញសមត្ថភាព និងបង្កើតបរិយាកាសមួយដែលមនុស្សគ្រប់រូបអាចរស់នៅដោយសេចក្តីថ្លៃថ្នូរ ស្មើភាព និងការគោរពគ្នាទៅវិញទៅមក។
ទន្ទឹមនឹងនេះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា សូមគូសបញ្ជាក់សារជាថ្មីថា៖ «ពិការភាពមិនមែនជាឧបសគ្គនៃទេពកោសល្យឡើយ។ កង្វះឱកាស ទើបអាចក្លាយជារបាំងរារាំងសមត្ថភាព។ នៅពេលយើងផ្តល់ឱកាសដល់មនុស្សម្នាក់ យើងកំពុងបើកទ្វារឱ្យគាត់ បានបញ្ចេញទេពកោសល្យ បើកផ្លូវឱ្យគាត់មានក្តីសង្ឃឹម និងបង្កើតលទ្ធភាពឱ្យគាត់អាចសម្រេចក្តីសុបិន្តរបស់គាត់បាន»។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលប្រកបដោយគតិបណ្ឌិត រាជរដ្ឋាភិបាលកម្ពុជា បានខិតខំរួមគ្នាបង្កើតសង្គមមួយ ដែលមនុស្សមានពិការភាពមិនត្រឹមតែទទួលបានការអាណិតអាសូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការគោរព ការទទួលស្គាល់ ការចូលរួម និងឱកាសពិតប្រាកដក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួន ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ និងមិនទុកនរណាម្នាក់ចោលឡើយ។
តាងនាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលបានផ្តួចផ្តើម និងរៀបចំមហោស្រពដ៏មានអត្ថន័យនេះឡើង ដើម្បីបង្កើតឱកាសឱ្យបងប្អូនមានពិការភាពបានបញ្ចេញសមត្ថភាព និងទេពកោសល្យសិល្បៈរបស់ខ្លួន។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា សូមលើកទឹកចិត្តដល់បងប្អូនទាំងអស់ សូមមានភាពក្លាហាន ជឿជាក់លើសមត្ថភាពរបស់ខ្លួន និងបញ្ចេញទេពកោសល្យឱ្យអស់ពីលទ្ធភាព។ សូមកុំឱ្យការភ័យខ្លាចរារាំងការបញ្ចេញសមត្ថភាពរបស់បងប្អូន។ សូមកុំឱ្យការសង្ស័យលើខ្លួនឯងបិទបាំងទេពកោសល្យដែលបងប្អូនមាន ហើយសូមកុំឱ្យលទ្ធផលនៃការប្រកួតប្រជែងកំណត់តម្លៃរបស់បងប្អូន។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានបន្ថែមថា មិនថាបងប្អូនទទួលបានពានរង្វាន់ ឬមិនបានទទួលពានរង្វាន់នោះទេ សូមកុំបាត់បង់ជំនឿលើខ្លួនឯង។ ពានរង្វាន់អាចមានចំនួនកំណត់ ប៉ុន្តែទេពកោសល្យ និងសក្តានុពលរបស់បងប្អូន អាចបន្តរីកចម្រើនបានដោយគ្មានដែនកំណត់ឡើយ ប្រសិនបើមានការខិតខំប្រឹងប្រែង និងឱកាសសមស្រប។ សូមឱ្យការប្រឡងថ្ងៃនេះ ក្លាយជាចំណុចចាប់ផ្តើមនៃការសម្រេចក្តីសុបិន្តថ្មីៗ សម្រាប់បងប្អូនគ្រប់រូប៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 23-10-2026, 11:31 AM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖លោកបានសង្កត់ធ្ងន់ថា មហាជនគួរតែជ្រើសរើស និងស្ដាប់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ដូចជាពីធនាគារជាតិនៃកម្ពុជា ឬសមាគមធនាគារនៅកម្ពុជា (ABC) ជាដើម ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការបំភ្លឺ និងផ្ដល់ព័ត៌មានគួរឱ្យជឿទុកចិត្តបាន។ ការវិភាគស៊ីជម្រៅទៅលើប្រភព និងភាពត្រឹមត្រូវនៃព័ត៌មាន គ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 11:29 AM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានលើកឡើងថា មហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦នេះ មិនមែនគ្រាន់តែជាការប្រកួតប្រជែងសមត្ថភាព និងទេពកោសល្យសិល្បៈចម្រៀង ដើម្បីដណ្តើមពានរង្វាន់ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ មហោស្រពនេះ គឺជាវេទិកានៃក្តីសង្ឃឹម និងជាវេទáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 11:25 AM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖យោងតាមសេចក្តីណែនាំនេះ ទូក ឬនាវាដែលស្នើសុំនាំចូលបណ្តោះអាសន្ន ត្រូវតែមានឯកសារស្របច្បាប់បញ្ជាក់អត្តសញ្ញាណ និងកម្មសិទ្ធិដែលចុះបញ្ជីនៅបរទេស។ ម្ចាស់ទូកត្រូវជាអ្នកទេសចរបរទេសដែលមានទិដ្ឋាការទេសចរណ៍ត្រឹមត្រូវ និងនាំចូលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងគោលបំណងទេសចរណ៍។
អគ្គáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 11:19 AM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមាន៖ ក្រុមសម្តេចសីហនុនិយម មានសម្តេច សីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 11:13 AM, ចំនួនអ្នកអានៈ 23ដង
ក្រៅពីនេះ ផ្ទះជាង ៣០០ខ្នងក៏បានបាក់រលំផងដែរ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៧,០រ៉ិចទ័រ ដែលបានកើតឡើងកាលពីម៉ោង១០៖៣៣នាទីយប់ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា។ ក្រុមមន្ត្រីក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua ថាពួកគេកំពុងវាយតម្លៃពីទំហំនៃការខូចខាត ហើយការផ្ដល់ជំនួយកំពុងប្រព្រឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 11:12 AM, ចំនួនអ្នកអានៈ 15ដង
ការកត់សម្គាល់របស់លោក ត្រាំ ធ្វើឡើងក្រោយកាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាលោក ត្រាំ បានជជែកគ្នាតាមទូរស័ព្ទជាមួយលោក Elon Musk និងបានស្នើឱ្យកំពូលមហាសេដ្ឋីរូបនេះលុបចោលការរឹតត្បិតលើការប្រើប្រាស់សេវាប្រព័ន្ធផ្កាយរណប Starlink របស់អ៊ុយក្រែន។ «ខ្ញុំមិនចង់និយាយអ្វីទេលើបញ្ហានេះ ហើយមិនáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 11:03 AM, ចំនួនអ្នកអានៈ 36ដង
បណ្តឹងនេះត្រូវបានដាក់ក្នុងនាមដើមបណ្តឹងចំនួន ៨នាក់ ដែលអះអាងថា ពួកគេបានរងផលប៉ះពាល់ពីការប្រើប្រាស់សេវារបស់ Meta នៅពេលមានអាយុក្រោម ១៨ឆ្នាំ និងកំពុងទាមទារសំណង។ អ្នកនាំពាក្យ Meta បានឆ្លើយតបតាមអ៊ីមែលថា៖ «យើងបានដឹងអំពីបណ្តឹងនេះ ហើយយើងនឹងតស៊ូការពារខ្លួនយ៉ាងម៉ឺងម៉ាត់»។ ចំណែកតុលាការបានចេញដីកាហាមឃាត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 11:01 AM, ចំនួនអ្នកអានៈ 2ដង
ខេត្តបន្ទាយមានជ័យ ៖លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុនៃធនាគារជាតិនៃកម្ពុជា (NBC) បានលើកឡើងដូច្នេះ ក្នុងសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន» ដែលធ្វើឡើងនៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
មន្ត្រីជាន់ខ្ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 10:57 AM, ចំនួនអ្នកអានៈ 19ដង
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ មួយថ្ងៃបន្ទាប់ពីបានជួបបេសកជនពិសេសអាមេរិក លោក Steve Witkoff លោក ពូទីនបានបញ្ជាក់ជាថ្មីថារុស្ស៉ីត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្ដើមឡើងវិញកិច្ចចរចាជាមួយអ៊ុយក្រែនក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។ លោáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 10:56 AM, ចំនួនអ្នកអានៈ 27ដង
មេដែកដែលផលិតពីរ៉ែកម្រត្រូវបានប្រើប្រាស់ក្នុងម៉ូទ័ររបស់ម៉ាស៊ីនឧស្សាហកម្ម រួមទាំងឧបករណ៍ស្វ័យប្រវត្តិកម្មក្នុងរោងចក្ររបស់ TSMC ផងដែរ។ កាលពីឆ្នាំមុន ចិនបានដាក់រ៉ែកម្រមួយចំនួន មេដែក និងបច្ចេកវិទ្យាកែច្នៃពាក់ព័ន្ធ ក្រោមការគ្រប់គ្រងការនាំចេញ ដោយតម្រូវឱ្យមានអាជ្ញាបណ្ណ។ TSMC បានស្ទង់មតិអ្នកផ្គត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 10:53 AM, ចំនួនអ្នកអានៈ 34ដង
Shamonda ជាវីរុសដែលត្រូវបានរកឃើញជាទូទៅនៅលើខ្លួនសត្វពាហនៈ។ សេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលបារាំងបានឱ្យដឹងថាមានការសង្ស័យថាជនរងគ្រោះប្រហែលជាត្រូវបានខាំដោយសត្វល្អិតមានផ្ទុកវីរុសនេះ នៅភាគខាងកើតប្រទេសបារាំងជាទីដែលវីរុសនេះបានឆ្លងរាលដាលនៅក្នុងចំណោមសត្វពាហនៈក្នុងរដូវផ្ការីក និងរដូវក្ដៅ។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:47 AM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា បេក្ខសមណៈ បេក្ខជនទាំងពីរកម្រិតភូមិសិក្សាត្រូវបានជ្រើសរើសចេញពីការប្រឡងប្រជែង តាមសាលានីមួយៗទូទាំងប្រទេស។ បន្ទាប់មក គណៈគ្រប់គ្រងសាលាបានបញ្ជួនជ័យលាភីទាំងនោះ មកចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ ដែលរៀបចំដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:45 AM, ចំនួនអ្នកអានៈ 32ដង
ការសម្រេចចិត្តនេះធ្វើឡើងស្របពេលដែលការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំបំផុតលើពិភពលោក និងក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងមានសភាពក្តៅគគុក បន្ទាប់ពីក្រុមនេះបានរុលទៅកាន់ច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវទឹកយុទ្ធសាស្ត្រនៅសមុទ្រក្រហម (Red Sea)។ ដំណឹងនៃការជម្លៀសនេះ បានធ្វ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:43 AM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាវាគ្មិនផ្តល់បទឧទ្ទេសនាម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដល់សិក្ខាកាមជាមន្ត្រីគណបក្ស សរុបចំនួន ១៥២រូប ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:39 AM, ចំនួនអ្នកអានៈ 16ដង
រាជធានីភ្នំពេញ៖សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានឱ្យដឹងថា បច្ចុប្បន្ន តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទនៅក្នុងសំណុំរឿងនេះសរុបចំនួន ៣២នាក់, បានបង្កាប់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើជនត្រូវចោទចំនួន ៤នាក់ និងបានឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង
 ព័ត៌មានលម្អិត
|
|
|